ទិដ្ឋាការ Archives - Kampuchea Thmey Daily
អ្នកជំនួញនិងទេសចរកម្ពុជា ដែលចង់ទៅអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការ ១ ៥០០០ ដុល្លារ
បេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2)កម្ពុជា ដែលមានបំណងធ្វើដំណើរទៅទឹកដីសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការចំនួន ១ ៥០០០ ដុល្លារ ដែលនេះជាកម្មវិធីសាកល្បងប្រាក់ធានា ហើយនឹងមានសុពលភាពចាប់ពី ថ្ងៃ ០២ ខែ មេសា ឆ្នាំ ២០២៦ នេះតទៅ។ នេះបើតាមស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ១៩ ខែមីនានេះ។
ស្ថានទូតបញ្ជាក់ថា បេក្ខជនសុំទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានារហូតដល់ ១៥ ០០០ ដុល្លារសហរដ្ឋអាមេរិក មុនពេលទិដ្ឋាការអាចចេញជូនបាន។ ទិដ្ឋាការ (B1/B2) សំដៅទៅលើបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍។ ប្រាក់ធានានឹងត្រូវបានប្រគល់ជូនបេក្ខជនវិញ ប្រសិនបើបេក្ខជនគោរពតាមលក្ខខណ្ឌទាំងអស់នៃទិដ្ឋាការ ហើយចាកចេញពីសហរដ្ឋអាមេរិកមុនការផុតកំណត់នៃរយៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ។
ស្ថានទូតអាមេរិក ក៏បានរំឭកថា សិស្ស និស្សិតដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើទិដ្ឋាការ F ឬ M មិនតម្រូវឲ្យដាក់ប្រាក់ធានាទិដ្ឋាការនោះទេ។ ការបង់ប្រាក់ធានានេះ គឺសម្រាប់តែបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ៕
The post អ្នកជំនួញនិងទេសចរកម្ពុជា ដែលចង់ទៅអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការ ១ ៥០០០ ដុល្លារ appeared first on Kampuchea Thmey Daily.
ចាប់ពីស្អែក ទាំងពលរដ្ឋអង់គ្លេស និងកាណាដា អាចទៅប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការ
ចិនបានបញ្ជាក់ថា ទាំងពលរដ្ឋកាណាដានិងអង់គ្លេសអាចធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោយពេលមេដឹកនាំប្រទេសរៀងៗខ្លួន បានប្រកាសអំពីកិច្ចព្រមព្រៀងបែបនេះ បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំងកន្លងមក។
លោក​ Keir Starmer និង​លោក ស៊ី​ ជីន​ពីង។ (រូបភាព៖ Reuters)
យោងតាមភ្នាក់ងារ BBC ក្រសួងការបរទេសទីក្រុងប៉េកាំងបញ្ជាក់ពីកិច្ចព្រមព្រៀងទាំងនេះ កាលពីថ្ងៃអាទិត្យម្សិលមិញថា ទាំងពលរដ្ឋកាណាដា និងអង់គ្លេស អាចធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារទី១៧ ដោយគោលនយោបាយនេះ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឯណោះ។
ក្រសួងការបរទេសបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតថា អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំងនេះ អាចចូលទៅកាន់ទឹកដីចិន ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់អាជីវកម្ម ទេសចរណ៍ ទៅលេងសាច់ញាតិ និងមិត្តភក្តិ ការផ្លាស់ប្តូរ ឬការឆ្លងកាត់សម្រាប់រយៈពេលមិនលើសពី ៣០ ថ្ងៃ។ នេះ​គឺ​ដើម្បីសម្រួល​បន្ថែម​ដល់​ការ​ផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​ រវាង​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀតផងដែរ។
ការលើកឡើងទិដ្ឋាការរយៈពេល៣០ថ្ងៃនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស និងកាណាដា លោក Keir Starmer និងលោក Mark Carney សុទ្ធតែបានទៅទស្សនកិច្ចទីក្រុងប៉េកាំងកាលពីខែមករា ដោយស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន និងងាកចេញពីសហរដ្ឋអាមេរិកដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើង។ មេដឹកនាំទាំងពីរបានសាទរចំពោះវឌ្ឍនភាព បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំកំពូលៗរបស់ចិន និងប្រធានាធិបតី ស៊ី ជិនពីង រួមទាំងបញ្ហាដូចជា ការចូលប្រើប្រាស់ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅកាន់ប្រទេសចិន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
The post ចាប់ពីស្អែក ទាំងពលរដ្ឋអង់គ្លេស និងកាណាដា អាចទៅប្រទេសចិន ដោយមិនចាំបាច់មានទិដ្ឋាការ appeared first on Kampuchea Thmey Daily.
ចិន​លើក​លែង​​ទិដ្ឋាការ​ដល់​​ប្រជាជន​អង់គ្លេស​ចំពោះ​​ដំណើរ​កម្សាន្ត​​​ក្រោម​៣០ថ្ងៃ​
​មហាយក្ស​​ចិន​បាន​យល់​ព្រម​បន្ធូរ​បន្ថយ​ច្បាប់​​អនុញ្ញាត​ឱ្យពល​រដ្ឋ​អង់​គ្លេស​ធ្វើ​ដំណើរទៅ​កាន់​​ប្រទេស​​​​​ចិន​​​​ដោយ​មិន​មាន​ទិដ្ឋាការ​ (Visa) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ Keir Starmer ទៅ​កាន់​ទីក្រុង​ប៉េកាំង ដែល​ជា​ផ្នែកមួយ​​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​ពី​ទី​ក្រុង​ឡុងដ៍​នឹង​ជួយ​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។
លោក​ Keir Starmer និង​លោក ស៊ី​ ជីន​ពីង។ Reuters
យោង​តាម​រ៉យទ័រ លោក Starmer បាន​និយាយ​បន្ទាប់​ពី​កិច្ច​ពិភាក្សា​របស់​ខ្លួន​ជា​មួយ​ប្រធា​នា​ធិប​តី លោក ស៊ី​ ជីន​ពីង [Xi Jinping] ថា៖«ពល​រដ្ឋ​អង់គ្លេស​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ទៅ​ទស្សនា​ប្រទេស​ចិន​ដោយ​គ្មាន​ទិដ្ឋាការ (Visa) ប្រសិន​បើ​ពួក​គេ​ធ្វើ​ដំណើរ​ក្រោម​៣០ថ្ងៃ។
លោក Starmer បាន​និយាយ​ក្នុង​សេច​ក្តី​​ថ្លែង​​ការណ៍​​មួយ​ថា​៖ «​ក្រុម​ហ៊ុន​នានា​​​កំពុងស្វែង​រក​វិធី​សាស្ត្រ​ ដើម្បី​ពង្រីក​ទំនាក់​ទំនង​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ចិន​។ ចំណែក​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ទិដ្ឋាការ​ នឹង​ជួយ​សម្រួល​ដល់​ការ​ពង្រីក​ទីផ្សារ​ បង្កើន​ការងារ​​នៅ​តាម​ផ្ទះ»។
គោល​ការណ៍​នេះ ជា​ផ្នែក​មួយ​ដែល​ចក្រភព​អង់​គ្លេស​ហៅ​ថា​ «ភាព​ជា​ដៃ​គូ​ថ្មី»។ មិន​តែ​ប៉ុណ្ណោះ ប្រទេស​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​​សិក្សា​ពី​លទ្ធភាព​ដែល​អាច​ត្រួស​ត្រាយ​ផ្លូវ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ ទំនាក់​ទំនង​សេ​វា​កម្ម​ទ្វេភាគី ​នឹង​ជួយ​បន្ថែម​ដល់​ក្រុម​ហ៊ុន​អង់​គ្លេស​ដែលធ្វើ​អា​ជីវ​កម្ម​នៅ​ក្នុង​ប្រទេសចិន។​
សេច​ក្តី​ថ្លែង​ការណ៍​ បាន​បន្ថែម​ទៀត​​ថា ​សេដ្ឋកិច្ច​របស់​ចក្រភព​អង់​គ្លេស​ត្រូវ​បាន​គាំទ្រ​ដោយ​វិស័យ​សេវាកម្ម​ដ៏​ធំ​របស់​ខ្លួន​មួយ​ដំណាក់​កាល​រួច​ហើយ​ តែ​ភាព​ជា​ដៃ​គូ​នឹង​មាន​គោល​បំណង​ពង្រីក​ទំនាក់​ទំនងបន្ថែម ​ក្នុង​វិស័យ​ថែ​ទាំសុខ​ភាព ហិរញ្ញ​វត្ថុ និង​សេវា​កម្ម​វិជ្ជា​ជីវៈ សេវា​ច្បាប់ ការ​អប់​រំ​ និង​ជំនាញ​ផ្សេង​ទៀត​។
គួរ​បញ្ជាក់​ថា ចក្រ​ភព​អង់​គ្លេស​បាន​នាំ​ចេញ​សេវាកម្ម​នានា​ មាន​តម្លៃ ​១៣ប៊ីលាន​ផោន​( ជាង​១៧ប៊ីលាន​ដុល្លារ)​ ទៅ​កាន់​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ ហើយ​តម្រូវ​ការ​ពី​ប្រទេស​ចិន​កំពុង​កើន​ឡើង​៕
ប្រែ​សម្រួល៖ ណឺ មិនា
The post ចិន​លើក​លែង​​ទិដ្ឋាការ​ដល់​​ប្រជាជន​អង់គ្លេស​ចំពោះ​​ដំណើរ​កម្សាន្ត​​​ក្រោម​៣០ថ្ងៃ​ appeared first on Kampuchea Thmey Daily.
​កម្ពុជា​លើកលែង​ទិដ្ឋាការ​សាកល្បង​រយៈ​ពេល​ ៤ ខែ ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន
កម្ពុជាបាន​សម្រេច​លើកលែង​ទិដ្ឋាការ​សាកល្បង​សម្រាប់​ពលរដ្ឋ​ចិន ធ្វើដំណើរពីប្រទេសចិន ​ដោយ​ផ្តល់រយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃ ទី​១៥ ​ខែតុលា ​ឆ្នាំ២០២៦ ​ដោយ​មិនតម្រូវ​ឱ្យ​មានពាក្យស្នើសុំ និង​មិនមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ​
​រាជរដ្ឋាភិបាល​ក៏បានអនុញ្ញាត​ឱ្យ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដាក់ស្មើ និង​ចរចាជាមួយ​ភាគីរដ្ឋា​ភិបាលចិនឱ្យបន្ធូរបន្ថយ​ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការ​ដល់ទេសចរ​ខ្មែរ ​ទៅប្រទេសចិន ​ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការ​តែម្តងនាពេល​អនាគត។
​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) យល់ឃើញថា នេះ​ជា​ការសាកល្បងដំបូងនៅក្នុងប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ព្រោះយើងមិនធ្លាប់លើក​លែងទិដ្ឋា​ការ​ចំពោះប្រទេសណាមួយនោះទេ។​
លោក ធួន ស៊ីណាន បញ្ជាក់ថា៖« នេះជាការសាកល្បងដ៏ធំ ដំបូងបំផុតទី១ ដែលពុំធ្លាប់មាន ហើយ​ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តលើកលែងទៅដល់ប្រទេសគោលដៅធំៗទៀត ដូចជាគោល​ដៅ​អា​មេរិក អឺរ៉ុប ឥណ្ឌា និងប្រទេសផ្សេងៗទៀត ដែលយើងគិតថាជាគោលដៅ ដែលមាន​សក្ដា​នុពល​សម្រាប់កម្ពុជា»។​
​បើតាមលោក ធួន ស៊ីណាន រដ្ឋាភិបាលត្រូវបន្តខិតខំប្រឹងប្រែងទៅលើការផ្សព្វផ្សាយ គោលដៅសុវត្ថិភាព​សម្រាប់​ទេសចរចិនមកកម្ពុជា ហើយរាជរដ្ឋាភិបាល​ចាំបាច់បន្ត​បោស​សម្អាត​ឧក្រិដ្ឋជន​អនឡាញ​នៅ​កម្ពុជានៅតំបន់គោលដៅមួយចំនួន ដែលកំពុងជាឧបសគ្គរាំងស្ទះដល់វិស័យទេសចរណ៍​។
យោងតាមក្រសួងទេសចរណ៍ គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៥ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមា​ណ ៤,៣ លាននាក់ ធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។​
ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិជាង​ ៤,៣ លាន​​នាក់ ​ទេសចរណ៍​ថៃឈរ​នៅ​លំដាប់​លេខរៀងទី១ ចំនួន​ជាង​ ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ​៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះ ​ជិត ៧% ចិន ៨៨ ម៉ឺន​នាក់ កើន ៤៦,៣% ​អាមេរិកជាង ១៤ ម៉ឺននាក់ ​ធ្លាក់ចុះ ១,៦% ​កូរ៉េជាង ​១២ ម៉ឺននាក់ ​ធ្លាក់ចុះជិត ​១០,៨%។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត
The post ​កម្ពុជា​លើកលែង​ទិដ្ឋាការ​សាកល្បង​រយៈ​ពេល​ ៤ ខែ ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន appeared first on Kampuchea Thmey Daily.
កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥
ជាកាដូសម្រាប់ការស្វាគមន៍ឆ្នាំ២០២៥ កម្ពុជា ប្រកាសកែសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ដោយនឹងបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ និងប្រភេទធម្មតា។
យោងតាមសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរដែលចូលមកប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ដោយតម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃសម្រាប់ e-Visa T ពី ៣៦ដុល្លារ មកនៅត្រឹម ៣០ដុល្លារ និង e-Visa E បញ្ចុះតម្លៃពី ៤២ដុល្លារ មកនៅត្រឹម ៣៥ដុល្លារ។
តាមសេចក្ដីប្រកាសព័ត៌មាននេះ ការកែទម្រង់ ខាងលើ នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ៕
The post កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥ appeared first on Kampuchea Thmey Daily.
ប្រមុខការទូតថៃ៖ ពលរដ្ឋកម្ពុជា អាចចូលទៅលេង និងស្នាក់នៅប្រទេសថៃរយៈពេល៦០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ
រដ្ឋាភិបាលថៃ បានបង្កើតនូវវិធាន និងបទបញ្ញត្តិដែលអនុគ្រោះ និងសម្រួលឱ្យពលរដ្ឋខ្មែរធ្វើដំណើរចូលទៅកាន់ប្រទេសថៃ និងស្នាក់នៅ ដោយពុំចាំបាច់មានទិដ្ឋាការ រហូតដល់រយៈពេល៦០ថ្ងៃ ដែលកាលពីមុន មានរយៈពេលត្រឹមតែ៤០ថ្ងៃប៉ុណ្ណោះ។ នេះ គឺជាការអនុគ្រោះថ្មីរបស់រដ្ឋាភិបាលថៃ ដែលរដ្ឋមន្រ្តីការបរទេសថៃ លោក Maris SANGIAMPONGSA យកមកជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ។
បើតាមលោករដ្ឋមន្រ្តីការបរទេសថៃ ការផ្តល់អនុគ្រោះនេះ គឺជាការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា បានចូលរួមក្នុងវិស័យពាណិជ្ជកម្មនៅតាមព្រំដែន និងការធ្វើដំណើរកំសាន្តទេសចរណ៍ជាដើម។ រាជរដ្ឋាភិបាលថៃ ក៏បានជំរុញឱ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន។ លោក Maris SANGIAMPONGSA ថា រាជរដ្ឋាភិបាលថៃ មើលឃើញថា ទំហំទេសចរណ៍បរទេសចូលទៅទស្សនាប្រទេសថៃមានចំនួនច្រើន ដូច្នេះ ភ្ញៀវទេសចរបរទេសទាំងអស់នោះ ក៏អាចបន្តមកទស្សនាប្រទេសកម្ពុជាបានផងដែរ ដើម្បីរួមចំណែកទាំងអស់គ្នាក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រទេសថៃដែលបានបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ និងពលករកម្ពុជា បានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់មិនចាំបាច់មានទិដ្ឋាការពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃនេះ។ សម្រាប់សម្តេចតេជោ ការបង្កភាពងាយស្រួលនេះ មិនត្រឹមតែបានអនុញ្ញាតឱ្យពលករកម្ពុជាមានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាសឱ្យប្រជាជននៃប្រទេសទាំង២ មានទំនាក់ទំនងកាន់តែស៊ីជម្រៅទាំងវិស័យវិនិយោគ និងទេសចរណ៍។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងឱ្យដឹងថា ប្រទេសថៃ ជាគោលដៅមួយដែលពលរដ្ឋខ្មែរតែងតែទៅពិនិត្យសុខភាព ហើយសម្តេចសង្ឃឹមថា ភាពរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្ររបស់ថៃ អាចនឹងជួយសម្រួលដល់ប្រជាជនប្រទេសជិតខាង មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ដែលនឹងទៅស្វែងរកសេវាសុខាភិបាលនេះ។
មិនត្រឹមតែលើកឡើងពីបញ្ហានេះទេ រដ្ឋមន្រ្តីការបរទេសថៃ លោក Maris SANGIAMPONGSA ក៏បានលើកឡើងពីការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ដែលគាំទ្រអនុញ្ញាតឱ្យបើកស្ថានអគ្គកុងស៊ុលនៅខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តសុងក្លាជម្រាបជូនសម្តេចតេជោ ផងដែរ។ លោករដ្ឋមន្រ្តីការបរទេសថៃសង្ឃឹមថា បន្ទាប់ពីបើកឱ្យដំណើរការ ស្ថានអគ្គកុងស៊ុលទាំង២នេះ នឹងជំរុញថែមទៀតដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេស ការវិនិយោគផ្សេងៗ។ លោកថែមទាំងបានលើកជាយោបល់ថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ អាចនឹងផ្ដល់កិត្តិយសចូលរួមក្នុងការបើកអគ្គកុងស៊ុលនៅប្រទេសទាំង២ ដើម្បីជានិម្មិតរូបបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសទាំង២ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន៕
ដោយ៖ វណ្ណ សុគន្ធា
The post ប្រមុខការទូតថៃ៖ ពលរដ្ឋកម្ពុជា អាចចូលទៅលេង និងស្នាក់នៅប្រទេសថៃរយៈពេល៦០ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ appeared first on Kampuchea Thmey Daily.
ពលករខ្មែរវិលត្រឡប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយក​ថ្លៃសេវាទិដ្ឋាការចេញ-ចូល អំឡុងចូលឆ្នាំ
កាលពី​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​ប្រទេស​ថៃ មក​លេង​ស្រុកកំណើត​អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ លើក​ឡើង​ថា ខ្លួន​សប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​ជួយ​សម្រួល​មិន​យក​ថ្លៃ​សេវា​បង់​ប្រាក់​លើ​ទិដ្ឋាការ​ចេញ​-​ចូល (Re-Entry) នៅ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ព្រោះ​អាច​ជួយ​កាត់បន្ថយ​ការ​ចំណាយ​បាន​មួយ​ផ្នែក។
ការ​លើក​ឡើង​បែបនេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​យក​ថ្លៃ​សេវា​បង់​ប្រាក់​លើ​ការ​ធ្វើ​ដំណើរ​ទៅវិញទៅមក (Re-Entry) របស់​ពលករ​ខ្មែរ​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ ដែល​វិល​ត្រឡប់​មក​លេង​ស្រុកកំណើត ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃ​ទី ០១ ខែ​មេសា រហូតដល់​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ ២០២៤។
លោកស្រី សំ ស៊ីនួន ជា​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្នាក់ លើក​ឡើង​ថា «​អរគុណ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែល​មិន​យក​កម្រៃ​សេវា​បង់​ប្រាក់​ចេញ​-​ចូល​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើការ និង​រស់នៅ​ប្រទេស​ថៃ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខនេះ​»។
ពលករ​រូប​នេះ អរគុណ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ ដែល​បាន​យកចិត្តទុកដាក់​ដល់​ពលករ​ដែល​វិល​ត្រលប់​មកលេង​ស្រុកកំណើត ហើយ​បាន​ផ្តល់​អាហារសម្រន់​ដូចជា នំប៉័ង និង​ទឹក​សុទ្ធ រួម​ទាំង​ការ​ជួយ​សម្រួល​កិច្ច​ការងារ​ផ្សេងៗ ជូន​ដល់​ពលករ​តាម​ច្រក​ព្រំដែន​ផង​ដែរ។
លោក ភារុន ជា​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ម្នាក់ទៀត ក៏បាន​លើកឡើង​ដែរ​ថា «​ខ្ញុំ​មក​លេង​ស្រុក​កំណើត​នៅ​ឆ្នាំនេះ​អត់​មាន​ការ​បង់ថ្លៃ​សេវា​ចេញ​-​ចូល (​ទិដ្ឋាការ​) ទេ។ ខ្ញុំ​ចំណាយ​តែ​ទៅលើ​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​បាងកក មកកាន់​ច្រក​ព្រំដែន​របស់​យើង។ ខ្ញុំ​សប្បាយចិត្ត ព្រោះ​កាត់បន្ថយ​ចំណាយ​បាន​ខ្លះ​ដែរ​»។
គួរ​កត់​សម្គាល់​ថា ត្រឹម​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២៤ ពលរដ្ឋ​ខ្មែរ បាន​ធ្វើ​ដំណើរ​វិលត្រឡប់​ចូល​ប្រទេស​វិញ​នៅ​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​សរុប​ចំនួន ១៩០,៤០ នាក់ ក្នុង​នោះ​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន ១៨,២៩៥ នាក់។ ទន្ទឹម​នឹង​នេះ ភាគី​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​សម្រួល​ដំណើរ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​នោះ​ក៏​មាន​មន្ត្រី​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ប្រចាំការ​នៅ​ទីនោះ​ផង​ដែរ។
គូស​បញ្ជាក់​ដែរ​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ ឆ្នាំ ២០២៤ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ថៃ បាន​សម្រេច​មិន​យក​ថ្លៃ​ទិដ្ឋាការ​ចេញ​-​ចូល​ប្រទេស​ថៃ (Re-Entry) ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ពលករ​ខ្មែរ ដែល​នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​កម្ពុជា​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខនេះ៕
The post ពលករខ្មែរវិលត្រឡប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិបាលមិនយក​ថ្លៃសេវាទិដ្ឋាការចេញ-ចូល អំឡុងចូលឆ្នាំ appeared first on Kampuchea Thmey Daily.
ពលករខ្មែរនៅថៃ ថ្លែងអំណរគុណ សម្ដេចធិបតី ចំពោះការស្នើឱ្យភាគីថៃ បញ្ចុះតម្លៃទិដ្ឋាការ
ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ប្រកាស​ថ្លែង​អំណរគុណ​យ៉ាង​កក់ក្ដៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ថៃ បញ្ចុះ​តម្លៃ​ទិដ្ឋាការ​ជូន​ពលករ​ខ្មែរ។
ការ​ចេញ​សារ​ថ្លែងអំណរគុណ​នេះ ធ្វើឡើង​ក្នុង​ឱកាស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នឹង​ដឹកនាំ​ប្រតិភូ​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ម៉ៃ វណ្ណៈ ពលករ​ខ្មែរ​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ខេត្ត​នគររាជ​សី​ម៉ា ប្រទេស​ថៃ បាន​លើក​ឡើង​ថា «ខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់ សម្តេច​មហា​បវរ​ធិបតី ដែល​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ថៃ ឱ្យ​ជួយ​បញ្ចុះ​តម្លៃ​វីសា ពី ១៩០០ បាត មក ៥០០ បាត ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​យើង»។
លោក យន់ សៃ​ធូ ជា​ពលករ​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ខេត្ត​សារៈ​បុរី ប្រទេស​ថៃ ក៏បាន​លើក​ឡើង​ដែរ​ថា «​សូម​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់ សម្តេច​បវរ​ធិបតី ដែល​បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ថៃ ឱ្យ​ជួយ​បញ្ចុះ​តម្លៃ​វីសា ពី ១៩០០ បាត មក ៥០០ បាត ជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​យើង។ ជា​ចុងក្រោយ ខ្ញុំបាទ​/​នាង​ខ្ញុំ សូម​គោរព​ជូនពរ សម្តេច​មហា​បវរ​ធិបតី ទទួល​បាន​ជោគជ័យ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​»។
គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា ឆ្នាំ ២០២៣ តប​តាម​ការ​អញ្ជើញ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ថៃ បាន​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​នៅ​កម្ពុជា។
ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់ លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន មកកាន់​កម្ពុជា បាន​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ពហុ​វិស័យ រវាង​ប្រទេស​ទាំងពីរ ស្របតាម​ស្មារតី នៃ«​ការ​ពង្រឹង​ភាពជា​ដៃគូ​ដើម្បី​សន្តិភាព និង​វិបុលភាព​» ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​រួមចំណែក​ដល់​ការ​លើក​កម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ៕
The post ពលករខ្មែរនៅថៃ ថ្លែងអំណរគុណ សម្ដេចធិបតី ចំពោះការស្នើឱ្យភាគីថៃ បញ្ចុះតម្លៃទិដ្ឋាការ appeared first on Kampuchea Thmey Daily.