ព័ត៌មានជាតិ
អ្នកជំនួញនិងទេសចរកម្ពុជា ដែលចង់ទៅអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការ ១ ៥០០០ ដុល្លារ
បេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2)កម្ពុជា ដែលមានបំណងធ្វើដំណើរទៅទឹកដីសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានាទិដ្ឋាការចំនួន ១ ៥០០០ ដុល្លារ ដែលនេះជាកម្មវិធីសាកល្បងប្រាក់ធានា ហើយនឹងមានសុពលភាពចាប់ពី ថ្ងៃ ០២ ខែ មេសា ឆ្នាំ ២០២៦ នេះតទៅ។ នេះបើតាមស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ បង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី ១៩ ខែមីនានេះ។

ស្ថានទូតបញ្ជាក់ថា បេក្ខជនសុំទិដ្ឋាការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានទិដ្ឋាការ B1/B2 ទៅសហរដ្ឋអាមេរិក នឹងតម្រូវឱ្យដាក់ប្រាក់ធានារហូតដល់ ១៥ ០០០ ដុល្លារសហរដ្ឋអាមេរិក មុនពេលទិដ្ឋាការអាចចេញជូនបាន។ ទិដ្ឋាការ (B1/B2) សំដៅទៅលើបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍។ ប្រាក់ធានានឹងត្រូវបានប្រគល់ជូនបេក្ខជនវិញ ប្រសិនបើបេក្ខជនគោរពតាមលក្ខខណ្ឌទាំងអស់នៃទិដ្ឋាការ ហើយចាកចេញពីសហរដ្ឋអាមេរិកមុនការផុតកំណត់នៃរយៈពេលដែលអ្នកត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ។
បើតាមស្ថានទូត លក្ខខណ្ឌនេះមិនអនុវត្តចំពោះបេក្ខជន ដែលបានទទួលទិដ្ឋាការ B1/B2 មានសុពលភាព និងបានចេញមុនថ្ងៃ 2 ខែ មេសាទេ។ ជាមួយគ្នានេះ ស្ថានទទូតក្រើនរំឭកដល់បេក្ខជនសូមកុំបង់ប្រាក់ធានាមុនពេលសម្ភាសន៍។ ស្ថានទូតបញ្ជាក់ថា៖«ការបង់ប្រាក់មុនមិនធានាឲ្យអ្នកទទួលបានទិដ្ឋាការនោះទេ ហើយគេហទំព័រផ្សេងក្រៅពីគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចជាគេហទំព័របោកប្រាស់។ ប្រាក់ដែលបានបង់មុនថ្ងៃសម្ភាសន៍មិនអាចដកវិញបានទេ»។

ស្ថានទូតអាមេរិក ក៏បានរំឭកថា សិស្ស និស្សិតដែលធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយប្រើទិដ្ឋាការ F ឬ M មិនតម្រូវឲ្យដាក់ប្រាក់ធានាទិដ្ឋាការនោះទេ។ ការបង់ប្រាក់ធានានេះ គឺសម្រាប់តែបេក្ខជនទិដ្ឋាការធុរកិច្ច/ទេសចរណ៍ (B1/B2) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តែប៉ុណ្ណោះ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


