ព័ត៌មានអន្ដរជាតិ
ចិនលើកលែងទិដ្ឋាការដល់ប្រជាជនអង់គ្លេសចំពោះដំណើរកម្សាន្តក្រោម៣០ថ្ងៃ
មហាយក្សចិនបានយល់ព្រមបន្ធូរបន្ថយច្បាប់អនុញ្ញាតឱ្យពលរដ្ឋអង់គ្លេសធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនមានទិដ្ឋាការ (Visa) កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ទៅកាន់ទីក្រុងប៉េកាំង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូពីទីក្រុងឡុងដ៍នឹងជួយពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

យោងតាមរ៉យទ័រ លោក Starmer បាននិយាយបន្ទាប់ពីកិច្ចពិភាក្សារបស់ខ្លួនជាមួយប្រធានាធិបតី លោក ស៊ី ជីនពីង [Xi Jinping] ថា៖«ពលរដ្ឋអង់គ្លេសនឹងត្រូវអនុញ្ញាតឱ្យទៅទស្សនាប្រទេសចិនដោយគ្មានទិដ្ឋាការ (Visa) ប្រសិនបើពួកគេធ្វើដំណើរក្រោម៣០ថ្ងៃ។
លោក Starmer បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមហ៊ុននានាកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីពង្រីកទំនាក់ទំនងរបស់ពួកគេនៅក្នុងប្រទេសចិន។ ចំណែកការធ្វើដំណើរដោយគ្មានទិដ្ឋាការ នឹងជួយសម្រួលដល់ការពង្រីកទីផ្សារ បង្កើនការងារនៅតាមផ្ទះ»។
គោលការណ៍នេះ ជាផ្នែកមួយដែលចក្រភពអង់គ្លេសហៅថា «ភាពជាដៃគូថ្មី»។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរក៏បានយល់ព្រមសិក្សាពីលទ្ធភាពដែលអាចត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀង ទំនាក់ទំនងសេវាកម្មទ្វេភាគី នឹងជួយបន្ថែមដល់ក្រុមហ៊ុនអង់គ្លេសដែលធ្វើអាជីវកម្មនៅក្នុងប្រទេសចិន។
សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសត្រូវបានគាំទ្រដោយវិស័យសេវាកម្មដ៏ធំរបស់ខ្លួនមួយដំណាក់កាលរួចហើយ តែភាពជាដៃគូនឹងមានគោលបំណងពង្រីកទំនាក់ទំនងបន្ថែម ក្នុងវិស័យថែទាំសុខភាព ហិរញ្ញវត្ថុ និងសេវាកម្មវិជ្ជាជីវៈ សេវាច្បាប់ ការអប់រំ និងជំនាញផ្សេងទៀត។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបាននាំចេញសេវាកម្មនានា មានតម្លៃ ១៣ប៊ីលានផោន( ជាង១៧ប៊ីលានដុល្លារ) ទៅកាន់ប្រទេសចិនជារៀងរាល់ឆ្នាំ ហើយតម្រូវការពីប្រទេសចិនកំពុងកើនឡើង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


