ទំនិញថោកៗចិន Archives - Kampuchea Thmey Daily

ឥណ្ឌូណេស៊ីកត់ត្រាពីកំណើនទ្វេដងនៃឱនភាពពាណិជ្ជកម្មជាមួយចិន
​ឥណ្ឌូណេស៊ីបានកត់ត្រាពីកំណើនទ្វេដងនៃឱនភាពពាណិជ្ជកម្មជាមួយ​ចិន​​ក្នុងរយៈពេល ៤ ខែដំបូង​ដើមឆ្នាំ ប៉ុន្តែក្រសួងពាណិជ្ជកម្មរបស់ប្រទេសបាន​ច្រានចោល​ការអះអាងដែលថា ពន្ធរបស់ប្រធានាធិបតីអាមេរិក ជំរុញឱ្យចិន​បង្ហូរទំនិញរបស់ខ្លួនមកអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

​ទិន្នន័យពីការិយាល័យស្ថិតិ​ (BPS) បាន​ឱ្យដឹងថា ឥណ្ឌូណេស៊ី​មាន​ឱនភាពពាណិជ្ជកម្មចំនួន ៦,៣ ប៊ីលានដុល្លារ ​នៅខែមករា ដល់ខែមេសា ឆ្នាំ ២០២៥ ធៀបនឹង ៣ ប៊ីលាន​ដុល្លារ ក្នុងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។  ​

ការនាំចូលពី​ចិន បានកើនឡើង​ ២២,៤ ភាគរយ​ ​ដល់ ២៥,៨ ប៊ីលាន​ដុល្លារ ​ខណៈ​​ការនាំចេញរបស់ឥណ្ឌូណេស៊ីទៅចិន បាន​កើនត្រឹមតែ ៧ ភាគរយ ដល់ ១៨,៩ ប៊ីលាន​ដុល្លារ។​

បើតាម  Jakarta Globe ការ​នាំ​ចូល​របស់​ឥណ្ឌូណេស៊ី​ពី​​ចិន​ភាគ​ច្រើន​រួមមាន​គ្រឿង​ម៉ាស៊ីន គ្រឿង​អគ្គិសនី និង​យានជំនិះ និង​គ្រឿង​បន្លាស់។

ខណៈមាន​ការព្រួយបារម្ភពីលំហូរទំនិញចិន​ ក្រោមបរិបទ​ពន្ធគយ លោករដ្ឋមន្ត្រី Budi បាននិយាយថា សមតុល្យពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងចិន មាននិន្នាការប្រែប្រួលតាមពេលវេលា​។

លោក Budi បាននិយាយ​នៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «ការនាំចេញរបស់យើងទៅកាន់ប្រទេសចិន គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុត។ ឧទាហរណ៍កាលពីឆ្នាំមុន យើងបាននាំចេញទំនិញមានតម្លៃ ៦០​ ប៊ីលានដុល្លារទៅ​ចិន ខណៈនាំចូលមកវិញ សរុបមានចំនួន ៧០ ប៊ីលានដុល្លារ»។

លោកបានអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ការនាំចេញរបស់ចិន​ ដែល​តម្រង់ទៅអាមេរិកដើមឡើយ​ ត្រូវបាន​បញ្ជូន​ជំនួសទៅ​ឥណ្ឌូ​ណេស៊ី​៕

The post ឥណ្ឌូណេស៊ីកត់ត្រាពីកំណើនទ្វេដងនៃឱនភាពពាណិជ្ជកម្មជាមួយចិន appeared first on Kampuchea Thmey Daily.

Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shein និង Temu ​ដែលលក់​ទំនិញចេញពីប្រទេសចិន បានបង្កើនការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលរបស់​ខ្លួន​នៅអឺរ៉ុប​កាលពីខែមេសា ដោយបង្ហាញពីការងាកចេញពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយពន្ធកប់ពពករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

​ទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ Shein និង Temu បានកើនឡើងច្រើនជាងគេនៅប្រទេសបារាំង និងចក្រភពអង់គ្លេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។

Shein បាន​បង្កើន​ការចំណាយ ៣៥ ភាគរយ នៅ​បារាំង និងចក្រភពអង់គ្លេស ខណៈ Temu  ដែលជាបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនចិន ​PDD Group ​បាន​បង្កើនការចំណាយ ៤០ ភាគរយ នៅបារាំង និង ២០ ភាគរយ នៅចក្រភពអង់គ្លេស​។

​ការបង្កើនការផ្សាយពាណិជ្ជកម្មនៅ​អឺរ៉ុប ដែលរួមមាន​បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ​ធ្វើឡើងចំពេលដែល​ក្រុមហ៊ុនលក់រាយទាំងនេះ ត្រូវប្រឈមមុខនឹង​ពន្ធខ្ពស់របស់ ត្រាំ ជាពិសេសមុខទំនិញមកពីប្រទេសចិន ដោយទម្លាក់ចោលនូវការលើកលែងពន្ធចំពោះមុខទំនិញក្រោម ៨០០ ដុល្លារ។ ​

នាពេលកន្លងមក ការលើកលែង​ពន្ធលើទំនិញថោកៗរបស់អាមេរិក គឺជាកត្តាសំខាន់​ដែលជំរុញនូវភាព​រីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុម Shein និង Temu ​ដែលលក់រ៉ូប​​តម្លៃត្រឹម ១២ ​ដុល្លារ និងគ្រឿងតុបតែងបន្សំត្រឹម ៥ ដុល្លារ ​នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន​ដែលពឹង​ផ្អែកខ្លាំងលើទំនិញថោកៗពីប្រទេសចិនទាំង២ បានកាត់បន្ថយការផ្សាយពាណិជ្ជកម្មឌីជីថលនៅសហរដ្ឋអាមេរិកកាលពីខែមុន ពោលគឺមុន​ការលុបចោលការលើកលែងពន្ធលើទំនិញថោកៗរបស់អាមេរិក ចូលជាធរមាននៅថ្ងៃទី ២ ឧសភា​។ ជាធម្មតា ការផ្សាយពាណិជ្ជកម្មឌីជីថលរាប់បញ្ជូលទាំងការផ្សាយនៅលើ Facebook, Instagram, TikTok, Snap, X និង YouTube៕

The post Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

​ពន្ធអាមេរិក បង្កើនក្ដីបារម្ភសម្រាប់អាស៊ាន​ពី​​លំហូរទំនិញចិន​
ការហក់ឡើងនៃការនាំចេញរបស់ចិន​មកកាន់​អាស៊ីអាគ្នេយ៍ កំពុងដាក់សម្ពាធលើក្រុមហ៊ុនផលិតក្នុងតំបន់ ដែល​កំពុងប្រឈមមុខ​នឹង​ការប្រកួតប្រជែងកាន់តែខ្លាំងជាមួយ​ទំនិញ​ថោកៗរបស់ចិន​ ​ខណៈបញ្ហា​រំពឹងថានឹង​ធ្ងន់ធ្ងរ​ទៅៗ​ នៅពេល​សង្រ្គាមពាណិជ្ជកម្មរវាង​ចិន និងសហរដ្ឋអាមេរិក​កាន់តែ​តានតឹង​ទៅៗ។ នេះបើតាម​ការសរសេររបស់កាសែតហុងកុង South China Morning Post (SCMP)។

ក្នុងអត្ថបទចុះផ្សាយនា​ថ្ងៃសុក្រនេះ SCMP បាន​ស្រង់ក្ដីព្រួយបារម្ភរបស់អ្នកវិភាគ ដែល​បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាលអាស៊ានត្រូវតែជំរុញការប្រកួតប្រជែងក្នុងស្រុកជាបន្ទាន់ និងជំរុញខ្សែច្រវ៉ាក់តម្លៃដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមាពី​កំណើន​នៃការវិនិយោគរបស់ចិន ខណៈ​ការពារសេដ្ឋកិច្ច​ប្រទេសពួកគេ ពី​លំហូរចូលនៃទំនិញដែលមានតម្លៃទាបៗ។

ក្នុងបរិបទនៃសង្រ្គាមពាណិជ្ជកម្ម​ដែល​ជំរុញ​ដោយ​គោលនយោបាយ​របស់សហរដ្ឋាអាមេរិក ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ដាក់ពន្ធលើទំនិញ​នាំចូលទូទៅពីចិន​រហូតដល់ ១៤៥ ភាគរយ និងខ្ពស់បំផុត​រហូតដល់ ២៤៥ ភាគរយ លើមុខទំនិញមួយ​ចំនួន​ ខណៈចិនឆ្លើយតបវិញ ដោយដាក់ពន្ធ ១២៥ ភាគរយ លើទំនិញ​របស់​អាមេរិក​។ ​ការណ៍នេះ ជំរុញ​​​ការព្រួយបារម្ភដែល​ថា ក្រុមហ៊ុនផលិត​ចិន​នឹង​ស្វែងរកទីផ្សារជំនួសឱ្យទីផ្សាររបស់សហរដ្ឋអាមេរិក ខណៈដែល​កម្សោយតម្រូវការក្នុងស្រុកចិន​ បន្តអូសបន្លាយ។

អតិរេកពាណិជ្ជកម្មរបស់​ចិន​លើទំនិញពីរោងចក្រ បានកើនឡើងពីប្រហែល ១ ​ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ជាង ១,៨ ទ្រីលាន​ដុល្លារ នៅឆ្នាំ ២០២៣ ​​ខណៈ​ការផ្គត់ផ្គង់ចិន បានបន្តលើសពីតម្រូវការក្នុងស្រុក។ ​ស្របពេល​ដែល​ការនាំចេញ​ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបបាន​ធ្លាក់ចុះ អាស៊ីអាគ្នេយ៍បានក្លាយជាទិសដៅនាំចេញដ៏សំខាន់សម្រាប់ចិន​។

នៅឆ្នាំ ២០២៣ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានវ៉ាដាច់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ​ក្លាយជាទីផ្សារនាំចេញដ៏ធំបំផុត​សម្រាប់ចិន។ ការនាំចេញរបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍បានកើនឡើង ១២ ភាគរយ ​ប៉ុន្តែ​ការនាំចេញរបស់អាស៊ានទៅកាន់ប្រទេសចិនវិញ បានកើនឡើងត្រឹមតែ ២ ភាគរយ ប៉ុណ្ណេះ ​ខណៈ​ប្រទេស​មួយ​ចំនួន​របស់​ប្លុក​ដូច​ជា​ថៃ និង​ឥណ្ឌូណេស៊ី​ ​កត់ត្រាពីការ​ធ្លាក់​ចុះនៃការនាំចេញទៅចិន​វិញ​។ នេះបាននាំឱ្យមាន​កំណើន​ឱនភាពពាណិជ្ជកម្ម​ និងសម្ពាធកាន់តែច្រើនលើឧស្សាហកម្មក្នុងស្រុក រហូតឈានដល់បិទរោងចក្រផងក៏មាន​។

អ្នកវិភាគ​បាន​ព្រមាន​ថា វានឹងពិបាកសម្រាប់អាស៊ាន​ក្នុងការនាំចូលទំនិញ​របស់​ចិន ដែល​ស្វែងរក​ទីផ្សារជំនួសអាមេរិក ​ជាពិសេស​ចំពេលដែល​​ឧស្សាហកម្មរបស់អាស៊ីអាគ្នេយ៍ ​បាន​ប្រឈមមុខនឹង​លំហូរផលិតផលថោកៗរបស់ចិនរួចហើយ​។ ​

ក្រុមហ៊ុនផលិតវាយនភណ្ឌ គ្រឿងសំអាង គ្រឿងអេឡិចត្រូនិក និងឧបករណ៍ផ្ទះបាយនៅអាស៊ីអាគ្នេយ៍ ​ត្រូវប្រកួតប្រជែងយ៉ាងលំបាកជាមួយក្រុមហ៊ុនផលិត​ចិន ដែលមាន​ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ស្វ័យប្រវត្តិខ្ពស់ ដែលនាំឱ្យគេ​ងាយស្រួលក្នុងការប្រកួតប្រជែង។ ​ជាមួយគ្នានោះ កំណើន​វេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Temu និង TikTok Shop បានបង្កើនល្បឿននៃ​លំហូរទំនិញរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្ដីបារម្ភបែបនេះ បាន​ផ្ទុះឡើងនាពេល​កន្លងមក ជាពិសេស​កាលពីឆ្នាំ ទាំងនៅក្នុងប្រទេសថៃ និងឥណ្ឌូណេស៊ី ​ពីគ្រប់​ភាគីពាក់ព័ន្ធ រួមទាំង​អាជីវកម្មខ្នាតតូច​ និងមធ្យម (SMEs) ដែល​រំពឹង​ផលប៉ះពាល់ខ្ពស់។  ជាការឆ្លើយតប រដ្ឋាភិបាលអាស៊ាន​នានា​ បានដាក់ចេញនូវវិធានការដែលតម្រូវឱ្យវេទិកាទាំងនេះចុះឈ្មោះក្នុងមូលដ្ឋាន និងដាក់អត្រាពន្ធខ្ពស់ជាងមុន ជាដើម។

នាយកប្រតិបត្តិនៃសមាគមវាយនភណ្ឌឥណ្ឌូណេស៊ី លោក Danang Girindrawardana បាន​​ប្រាប់ SCMP ថា ​​កំណើន​នៃការនាំចូលខុសច្បាប់ពី​ចិនដែលមានតំលៃថោក រួមជាមួយនឹងផលប៉ះពាល់នៃជំងឺរាតត្បាតដ៏រ៉ាំរ៉ៃ និងការគាំទ្រពីរដ្ឋាភិបាលមិនគ្រប់គ្រាន់ បានធ្វើឱ្យប៉ះពាល់ដល់វិស័យវាយនភណ្ឌដែលពឹងផ្អែកលើកម្លាំងពលកម្ម។

លោក Danang បារម្ភថា ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ ដោយសារតែ SMEs ​ពិបាក​ក្នុងការរក្សាការប្រកួតប្រជែងដ៏ខ្លាំងក្លា​ពី​លំហូរ​ទំនិញថោកៗពីចិន។ ឥឡូវនេះ ​មានការព្រួយបារម្ភថា ចិនអាចនឹង​លក់បង្ខូចតម្លៃលើទំនិញ​វាយនភណ្ឌរបស់​ខ្លួន ដែល​ងាកចេញ​ពីផ្សាររបស់សហរដ្ឋអាមេរិកដោយសារពន្ធខ្ពស់​ ទៅកាន់ប្រទេសកំពុងអភិវឌ្ឍផ្សេងៗ ដូចជា​ឥណ្ឌូណេស៊ី។ ​ ​

ចំណែកឯសេដ្ឋវិទូនៅវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី លោកស្រី Maria Monica Wihardja ​វិញ បាន​ថ្លែងថា អាស៊ាន និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ដើម្បីកាត់បន្ថយ​ការហក់ឡើងភ្លាមៗ​នៃការនាំចូល ឬ​លក់បង្ខូចតម្លៃលើ​ទំនិញណាមួយ ដែលរួមមានវិធានការការពារ ដូចជាពន្ធប្រឆាំងការបង្ខូចថ្លៃជាដើម។

យ៉ាងណាមិញ លោកស្រីបាននិយាយថា​ បណ្តាប្រទេសអាស៊ានមួយចំនួនដែលបានទទួលអត្ថប្រយោជន៍ភាគច្រើនពីការវិនិយោគផលិតកម្ម​ចិន គួរតែជៀសវាងការបង្កើនវិធានការការពារប្រឆាំងនឹងការនាំចូលរបស់ចិន។ ផ្ទុយទៅវិញ ពួកគេគួរតែប្រើប្រាស់ក្របខ័ណ្ឌដូចជាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន​ ដើម្បីបន្តផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែង៕

The post ​ពន្ធអាមេរិក បង្កើនក្ដីបារម្ភសម្រាប់អាស៊ាន​ពី​​លំហូរទំនិញចិន​ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​ស្នើ​ឱ្យ​ Apple និង Google បិទ​វេទិកាលក់ទំនិញ​អនឡាញ Temu ដើម្បី​ការពារ​ជំនួញ​ក្នុងស្រុក​
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Google ធ្វើ​ការ​បិទ​វេទិកា​ពាណិជ្ជកម្មអេឡិចត្រូនិក​ចិន​ Temu ពី​ក្នុង​កម្មវិធី​លក់​អ៊ែបរបស់​ខ្លួន​ក្នុងប្រទេស​ ដើម្បី​ការពារ​អាជីវកម្ម​ក្នុងស្រុកពី​ការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង លោក​ Budi Arie Setiadi បាន​ប្រាប់​រ៉យទ័រ​ថា​ ចំណាត់ការ​នេះ​មាន​គោលបំណងការពារអាជីវកម្មខ្នាតតូច និងមធ្យមរបស់ប្រទេស ដែល​អាច​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ផលិត​ផល​ថោកៗ​នាំ​ចូល​ពី​ចិន​ តាម​រយៈ​វេទិកា​លក់ទំនិញ​អនឡាញ Temu។

គួរ​គូស​បញ្ជាក់​ថា​ ក្រុមហ៊ុន Temu ដែល​លក់​ទំនិញ​ថោកៗ​​ចេញ​ពី​រោងចក្រ​នៅចិន​ បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ដែល​បង្ក​ជាក្ដី​បារម្ភ​ប្រទេស​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស​ថៃ​ ចំពោះ​ការ​ជោរជន់នៃ​ទំនិញ​ចិន​ ដែលធ្វើឱ្យ​រង​ផល​ប៉ះពាល់​ដល់អាជីវកម្មខ្នាតតូច និងមធ្យម​ក្នុងស្រុក​របស់​ពួកគេ។

លោក​ Budi លើក​ឡើ​ងថា​ គំរូអាជីវកម្មរបស់​ Temu គឺ​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មើភាព​គ្នា​។ លោក​បន្ត​យ៉ាងដូច្នេះថា​៖ «យើង​មកដល់​ចំណុច​នេះ​មិន​ដើម្បីការពារពាណិជ្ជកម្មអេឡិចត្រូនិកទេ ប៉ុន្តែយើងការពារសហគ្រាសធុនតូច និងមធ្យម។ហើយ​មាន​មនុស្ស​​រាប់​លាន​ដែល​យើង​ត្រូវ​តែ​ការពារ»។

ក្រុមហ៊ុន​ Apple និង Google មិន​ទាន់​បាន​ប្រតិកម្មយ៉ាងណា​នោះ​ទេ​។ ប៉ុន្តែ​កន្លង​មក​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ធ្លាប់​បាន​លើក​ឡើង​ហើយ​ថា​ ខ្លួន​នឹង​ហាម​មិន​ឱ្យ​ Temu ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​របស់​ខ្លួន​៕

The post ឥណ្ឌូណេស៊ី​ស្នើ​ឱ្យ​ Apple និង Google បិទ​វេទិកាលក់ទំនិញ​អនឡាញ Temu ដើម្បី​ការពារ​ជំនួញ​ក្នុងស្រុក​ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល​ថៃ​សុំ​ឱ្យ​អាជ្ញាធររឹត​​បណ្តឹង​​បន្ថែម​លើ​ទំនិញ​នាំ​ចូល​ថោក​ៗ​​ ដែល​បង្ខូច​តម្លៃ​ទីផ្សារ​
នាយករដ្ឋមន្ត្រីថៃ​ លោក​ សេដ្ឋា ថាវីស៊ីន​ បាន​ស្នើឱ្យភ្នាក់ងាររដ្ឋាភិបាលបង្កើនសកម្មភាព​ដើម្បី​ប្រឆាំង​នឹង​ទំនិញ​នាំ​ចូល​ថោកៗ​​ដែល​បង្ខូច​តម្លៃ​ទីផ្សារ​ ​រួមទាំងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើអាជ្ញាប័ណ្ណ និងការចុះបញ្ជី ការបង់ប្រាក់ និងការត្រួតពិនិត្យគុណភាព។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

ការ​ស្នើ​សុំ​របស់​នាយករដ្ឋម​ន្រ្តី​រូប​នេះ​ ធ្វើ​ឡើង​ក្រោយ​ការលក់ទំនិញអនឡាញ​ពីបរទេស​ ជាពិសេសទំនិញ​នាំ​ចូល​ពី​ចិន​ដែល​មាន​តម្លៃ​ថោក​ ​រង​ការត្រួតពិនិត្យ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ដោយសារ​តែ​អ្នក​ផលិតក្នុងស្រុកប្រឈមនឹងផលប៉ះពាល់​ធ្ងន់​ធ្ងរ​។

លោក សេដ្ឋា បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា លោកចង់ឃើញវិធានការប្រឆាំងការលក់បង្ខូចថ្លៃកាន់តែខ្លាំង សម្រាប់ប្រតិបត្តិការទាំងក្រៅ​ និងក្នុង​អនឡាញនៅចុងខែនេះ។

កាល​ពី​ខែ​មុន រដ្ឋាភិបាលថៃ​​បាន​បន្ថែម​ពន្ធ​​​តម្លៃ​បន្ថែម ៧ ភាគរយ​​ លើ​ទំនិញ​នាំ​ចូល​ទាំង​អស់​ដែល​មាន​តម្លៃ​ក្រោម ១ ៥០០ បាត ខណៈ​មាន​ការ​ពិភាក្សាស្ដីពី​​ការ​បង្កើន​ពន្ធគយផង​ដែរ​។

កាល​ពី​ថ្ងៃ​អង្គារ​ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយ​ថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងកំណត់បរិមាណ និងតម្លៃនៃទំនិញដែលនាំចូលតាមរយៈបណ្តាញអនឡាញជារៀងរាល់ឆ្នាំ។ លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ។

ទាំងលោក សេដ្ឋា និងលោក Chai ​មិន​បាន​ហៅ​ឈ្មោះ​​ទំនិញ​មាន​ប្រភព​ពី​ចិនជាក់លាក់នោះទេ ប៉ុន្តែក្រុម​ជំនាញ​ផ្សេង​ៗ​​រួមទាំងសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ បាននិយាយថា ផលិតករក្នុងស្រុកកំពុង​រង​ផល​ប៉ះ​ពាល់​ពីការប្រកួតប្រជែងជាមួយទំនិញថោក​ៗ​ចិន។

លោក Chai បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «មានការហូរចូលនៃផលិតផលនាំចូលតាមអ៊ិនធឺណិតក្នុងកម្រិតខ្ពស់​ខុស​ពី​ប្រក្រតី​។ វា​កំពុងវាយលុកយ៉ាងធ្ងន់ធ្ងរដល់ផលិតករក្នុងស្រុករបស់យើង ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ យើង​មិន​សប្បាយចិត្ត​ចំពោះ​រឿង​នេះ​ទេ​»​។

លំហូរ​ទំនិញ​ថោក​ៗ​របស់​ចិន​នៅ​ថៃ​ ក៏​ដូច​ជា​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​​​ផ្លាស់ប្ដូរ​​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​របស់​ចិន​ ដែល​ងាក​ចេញ​ពី​ផល​ប៉ះ​ពាល់​នៃ​វិធានការ​តឹង​រឹង​ពី​លោក​ខាង​លិច​ ដូច​ជា​ការ​បន្ថែម​ពន្ធ​ជា​ដើម​។​ ក្នុងរយៈ​ពេល​ប៉ុន្មានខែកន្លងមកនេះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ​បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនប្រឆាំងនឹងការនាំចូលរបស់ចិន​ តាម​រយៈ​វិធានការផ្សេង​ៗ​ដូចជាការពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងការ​លក់​បង្ខូច​តម្លៃ​ ការ​​ស៊ើបអង្កេត និងការដាក់ពន្ធឡើងវិញ។ ការ​​រឹ​ត​បណ្តឹង​នេះ ​គ្រប​ដណ្តប់​លើ​ទំនិញ​ដែល​រួម​មាន​ដែកថែប​ វាយនភណ្ឌ ផ្លាស្ទិច ស្បែក កៅស៊ូ ឈើ និង​សូម្បី​តែ​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​​៕

ន

The post រដ្ឋាភិបាល​ថៃ​សុំ​ឱ្យ​អាជ្ញាធររឹត​​បណ្តឹង​​បន្ថែម​លើ​ទំនិញ​នាំ​ចូល​ថោក​ៗ​​ ដែល​បង្ខូច​តម្លៃ​ទីផ្សារ​ appeared first on Kampuchea Thmey Daily.