ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថៃសុំឱ្យអាជ្ញាធររឹតបណ្តឹងបន្ថែមលើទំនិញនាំចូលថោកៗ ដែលបង្ខូចតម្លៃទីផ្សារ
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឱ្យភ្នាក់ងាររដ្ឋាភិបាលបង្កើនសកម្មភាពដើម្បីប្រឆាំងនឹងទំនិញនាំចូលថោកៗដែលបង្ខូចតម្លៃទីផ្សារ រួមទាំងការត្រួតពិនិត្យកាន់តែតឹងរ៉ឹងលើអាជ្ញាប័ណ្ណ និងការចុះបញ្ជី ការបង់ប្រាក់ និងការត្រួតពិនិត្យគុណភាព។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការស្នើសុំរបស់នាយករដ្ឋមន្រ្តីរូបនេះ ធ្វើឡើងក្រោយការលក់ទំនិញអនឡាញពីបរទេស ជាពិសេសទំនិញនាំចូលពីចិនដែលមានតម្លៃថោក រងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗក្នុងរយៈពេលប៉ុន្មានខែថ្មីៗ ដោយសារតែអ្នកផលិតក្នុងស្រុកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោក សេដ្ឋា បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា លោកចង់ឃើញវិធានការប្រឆាំងការលក់បង្ខូចថ្លៃកាន់តែខ្លាំង សម្រាប់ប្រតិបត្តិការទាំងក្រៅ និងក្នុងអនឡាញនៅចុងខែនេះ។
កាលពីខែមុន រដ្ឋាភិបាលថៃបានបន្ថែមពន្ធតម្លៃបន្ថែម ៧ ភាគរយ លើទំនិញនាំចូលទាំងអស់ដែលមានតម្លៃក្រោម ១ ៥០០ បាត ខណៈមានការពិភាក្សាស្ដីពីការបង្កើនពន្ធគយផងដែរ។
កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយថា ក្រសួងពាណិជ្ជកម្មគ្រោងនឹងកំណត់បរិមាណ និងតម្លៃនៃទំនិញដែលនាំចូលតាមរយៈបណ្តាញអនឡាញជារៀងរាល់ឆ្នាំ។ លោកមិនបានបញ្ជាក់លម្អិតទេ។

ទាំងលោក សេដ្ឋា និងលោក Chai មិនបានហៅឈ្មោះទំនិញមានប្រភពពីចិនជាក់លាក់នោះទេ ប៉ុន្តែក្រុមជំនាញផ្សេងៗរួមទាំងសហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃ បាននិយាយថា ផលិតករក្នុងស្រុកកំពុងរងផលប៉ះពាល់ពីការប្រកួតប្រជែងជាមួយទំនិញថោកៗចិន។
លោក Chai បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖ «មានការហូរចូលនៃផលិតផលនាំចូលតាមអ៊ិនធឺណិតក្នុងកម្រិតខ្ពស់ខុសពីប្រក្រតី។ វាកំពុងវាយលុកយ៉ាងធ្ងន់ធ្ងរដល់ផលិតករក្នុងស្រុករបស់យើង ជាពិសេសសហគ្រាសធុនតូច និងមធ្យម។ យើងមិនសប្បាយចិត្តចំពោះរឿងនេះទេ»។
លំហូរទំនិញថោកៗរបស់ចិននៅថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ទាំងមូល គឺជាផ្នែកមួយនៃការផ្លាស់ប្ដូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ចិន ដែលងាកចេញពីផលប៉ះពាល់នៃវិធានការតឹងរឹងពីលោកខាងលិច ដូចជាការបន្ថែមពន្ធជាដើម។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម បានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនប្រឆាំងនឹងការនាំចូលរបស់ចិន តាមរយៈវិធានការផ្សេងៗដូចជាការពិនិត្យឡើងវិញនូវគោលនយោបាយប្រឆាំងការលក់បង្ខូចតម្លៃ ការស៊ើបអង្កេត និងការដាក់ពន្ធឡើងវិញ។ ការរឹតបណ្តឹងនេះ គ្របដណ្តប់លើទំនិញដែលរួមមានដែកថែប វាយនភណ្ឌ ផ្លាស្ទិច ស្បែក កៅស៊ូ ឈើ និងសូម្បីតែផលិតផលប្រើប្រាស់ប្រចាំថ្ងៃ៕
ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


