ព័ត៌មានអន្ដរជាតិ
Shein និង Temu បង្កើនការផ្សព្វផ្សាយនៅអឺរ៉ុប ដោយសារពន្ធ ត្រាំ
ក្រុមហ៊ុនវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shein និង Temu ដែលលក់ទំនិញចេញពីប្រទេសចិន បានបង្កើនការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលរបស់ខ្លួននៅអឺរ៉ុបកាលពីខែមេសា ដោយបង្ហាញពីការងាកចេញពីទីផ្សារសហរដ្ឋអាមេរិក ដោយសារតែគោលនយោបាយពន្ធកប់ពពករបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយផ្ដាច់មុខរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីក្រុមហ៊ុនស៊ើបការណ៍ទីផ្សារ Sensor Tower បានបង្ហាញថា ការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់ Shein និង Temu បានកើនឡើងច្រើនជាងគេនៅប្រទេសបារាំង និងចក្រភពអង់គ្លេស បើធៀបនឹងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត។
Shein បានបង្កើនការចំណាយ ៣៥ ភាគរយ នៅបារាំង និងចក្រភពអង់គ្លេស ខណៈ Temu ដែលជាបុត្រសម្ព័ន្តរបស់ក្រុមហ៊ុនចិន PDD Group បានបង្កើនការចំណាយ ៤០ ភាគរយ នៅបារាំង និង ២០ ភាគរយ នៅចក្រភពអង់គ្លេស។

ការបង្កើនការផ្សាយពាណិជ្ជកម្មនៅអឺរ៉ុប ដែលរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ធ្វើឡើងចំពេលដែលក្រុមហ៊ុនលក់រាយទាំងនេះ ត្រូវប្រឈមមុខនឹងពន្ធខ្ពស់របស់ ត្រាំ ជាពិសេសមុខទំនិញមកពីប្រទេសចិន ដោយទម្លាក់ចោលនូវការលើកលែងពន្ធចំពោះមុខទំនិញក្រោម ៨០០ ដុល្លារ។
នាពេលកន្លងមក ការលើកលែងពន្ធលើទំនិញថោកៗរបស់អាមេរិក គឺជាកត្តាសំខាន់ដែលជំរុញនូវភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុម Shein និង Temu ដែលលក់រ៉ូបតម្លៃត្រឹម ១២ ដុល្លារ និងគ្រឿងតុបតែងបន្សំត្រឹម ៥ ដុល្លារ នៅសហរដ្ឋអាមេរិក។
ក្រុមហ៊ុនដែលពឹងផ្អែកខ្លាំងលើទំនិញថោកៗពីប្រទេសចិនទាំង២ បានកាត់បន្ថយការផ្សាយពាណិជ្ជកម្មឌីជីថលនៅសហរដ្ឋអាមេរិកកាលពីខែមុន ពោលគឺមុនការលុបចោលការលើកលែងពន្ធលើទំនិញថោកៗរបស់អាមេរិក ចូលជាធរមាននៅថ្ងៃទី ២ ឧសភា។ ជាធម្មតា ការផ្សាយពាណិជ្ជកម្មឌីជីថលរាប់បញ្ជូលទាំងការផ្សាយនៅលើ Facebook, Instagram, TikTok, Snap, X និង YouTube៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


