ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីស្នើឱ្យ Apple និង Google បិទវេទិកាលក់ទំនិញអនឡាញ Temu ដើម្បីការពារជំនួញក្នុងស្រុក
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានស្នើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Apple និង Google ធ្វើការបិទវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកចិន Temu ពីក្នុងកម្មវិធីលក់អ៊ែបរបស់ខ្លួនក្នុងប្រទេស ដើម្បីការពារអាជីវកម្មក្នុងស្រុកពីការប្រកួតប្រជែងមិនស្មើភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង លោក Budi Arie Setiadi បានប្រាប់រ៉យទ័រថា ចំណាត់ការនេះមានគោលបំណងការពារអាជីវកម្មខ្នាតតូច និងមធ្យមរបស់ប្រទេស ដែលអាចរងគ្រោះធ្ងន់ធ្ងរដោយផលិតផលថោកៗនាំចូលពីចិន តាមរយៈវេទិកាលក់ទំនិញអនឡាញ Temu។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Temu ដែលលក់ទំនិញថោកៗចេញពីរោងចក្រនៅចិន បានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបង្កជាក្ដីបារម្ភប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ជាពិសេសថៃ ចំពោះការជោរជន់នៃទំនិញចិន ដែលធ្វើឱ្យរងផលប៉ះពាល់ដល់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុករបស់ពួកគេ។

លោក Budi លើកឡើងថា គំរូអាជីវកម្មរបស់ Temu គឺជាការប្រកួតប្រជែងមិនស្មើភាពគ្នា។ លោកបន្តយ៉ាងដូច្នេះថា៖ «យើងមកដល់ចំណុចនេះមិនដើម្បីការពារពាណិជ្ជកម្មអេឡិចត្រូនិកទេ ប៉ុន្តែយើងការពារសហគ្រាសធុនតូច និងមធ្យម។ហើយមានមនុស្សរាប់លានដែលយើងត្រូវតែការពារ»។
ក្រុមហ៊ុន Apple និង Google មិនទាន់បានប្រតិកម្មយ៉ាងណានោះទេ។ ប៉ុន្តែកន្លងមក រដ្ឋាភិបាលឥណ្ឌូណេស៊ីធ្លាប់បានលើកឡើងហើយថា ខ្លួននឹងហាមមិនឱ្យ Temu ធ្វើប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


