ធឿន ធារ៉ា Archives - Kampuchea Thmey Daily

កីឡាករ​លំដាប់​ៗ​​ស្រុក​ខ្មែរ​ច្រើន​នាក់​​បាន​ចាញ់​ក្នុង​ពេល​បុណ្យ​អុំទូក
នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក មាន​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​​ជា​ច្រើន​គូ​ ក្នុង​នោះ​មាន​ការ​ប្រកួត​គុន​ចម្រុះ និង​ឃីកបុក​ស៊ីង ថែម​ទៀត។

លទ្ធផល​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន។ កីឡាករ កីឡាការិនី​កម្ពុជា​លំដាប់​ជួរ​មុខ​ជា​ច្រើន​គូ​បាន​បរាជ័យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ជើង​ខ្លាំង​លំដាប់លេខ​១​ស្រុក​ខ្មែរ​ទម្ងន់​៥៧​គីឡូក្រាម បឺត សង្ឃឹម បានចាញ់​ក្នុង​ទឹក​ទី១ ហើយ មនុស្ស​ឈើ សុខ ធី​ បានចាញ់ពិន្ទុ។

អ្វី​ដែល​អ្នក​គាំទ្រ​សោក​ស្តាយ​បំផុត គឺកីឡាករ​លំដាប់​លេខ​១​ស្រុក​ខ្មែរ​ទម្ងន់៧៣​គីឡូក្រាម ធឿន ធារ៉ា បាន​ចាញ់ដៃ​គូ​ចាស់ បាវែល មក​ពី​ប្រទេស​បេឡារុស្ស ដែល​ធ្វើ​ឲ្យ​រូប​គេ​ធ្លាក់​ត្រឹម​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក​ដែល​មាន​បេក្ខភាព​៨​នាក់​ក្នុង​មួយ​រាត្រី។

ជា​មួយ​គ្នា​នេះ កីឡាករ គោរមៈ ច័ន្ទរាជ បាន​ចាញ់​ពិន្ទុ​កីឡាករ​ចិន​សម្រាប់​ការ​ប្រកួត​​ឃីក​បុក​ស៊ី ហើយ​កីឡាការិនី អេ យ៉ានុត បាន​ចាញ់​សន្លប់​ក្រោម​កណ្តាប់​ដៃ​កីឡាការិនី​អាមេរិក និងកីឡាករ គឹម វាសនា ក៏​បានចាញ់​សន្លប់​។

ចំណែក​ការ​ប្រកួត​គុន​ចម្រុះ​វិញ គ្មាន​កីឡាករកម្ពុជា​​ណា​ម្នាក់​ដែល​អាច​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ចិន​ឡើយ។

ទោះ​បី​ជាយ៉ាង​ណា លទ្ធផល​ដែល​គួរ​ឲ្យ​សរសើរ​របស់​កីឡាករ​កម្ពុជា​គឺ អេ អាំម៉ារីនភូថង ដណ្តើម​ខ្សែ​ក្រវាត់​បាន​ពី​កីឡាករ​អាមេរិន Even Boulton។ នេះ​ជា​បរាជ័យ​លើក​ទី១​របស់​កីឡាករ​អាមេរិក បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់។ កូន​ប្រុស​របស់​លោក អេ ភូថង ម្នាក់​ទៀត​គឺ ម៉ឺន មេឃា ក៏​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ចិន សម្រាប់​ការ​ប្រកួត​ឃីក​បុក​ស៊ីង ព្រម​ទាំង​មាន​កីឡាករ​ច្រើន​នាក់​ទៀត​ដែល​ទទួល​បាន​ជោគជ័យ៕

អត្ថបទ៖ វីរបុត្រ

The post កីឡាករ​លំដាប់​ៗ​​ស្រុក​ខ្មែរ​ច្រើន​នាក់​​បាន​ចាញ់​ក្នុង​ពេល​បុណ្យ​អុំទូក appeared first on Kampuchea Thmey Daily.

ធឿន ធារ៉ា កំពុងកាន់កំណត់ត្រា ជាកីឡាករប្រកួតខ្សែក្រវាត់ ៨ Men មិនធ្លាប់ចាញ់សោះ
អ្នកលេងពូថៅដៃ ធឿន ធារ៉ា កំពុងក្លាយជាកីឡាករគុនខ្មែរម្នាក់គត់ ដែលកំពុងកាន់កំណត់ត្រា ប្រកួតលក្ខណៈ ៨ នាក់ (៨ Men Tournament) ២ លើកមិនទាន់ចាញ់ទាល់តែសោះនៅក្នុងអាជីព។

ធឿន ធារ៉ា

ធឿន ធារ៉ា បច្ចុប្បន្ន ត្រូវបានគេចាត់ទុកជាកីឡាករលំដាប់កំពូលមួយរូបប្រចាំប្រទេស កម្ពុជា ហើយសូម្បី Forbes ដែលជាទស្សនាវដ្តីដ៏ល្បីមួយរបស់ សហរដ្ឋអាមេរិក ក៏ធ្លាប់ចុះផ្សាយអំពីកិត្យានុភាពរបស់គេផងដែរ។ គិតត្រឹមខែ តុលា នេះ ធឿន ធារ៉ា ធ្លាប់ប្រកួតអាជីពចំនួន ១៣៧ ដង ឈ្នះ ១០៤ ដង (ផ្តួលដៃគូឱ្យសន្លប់ ៤០ ដង) ចាញ់ ២៧ ដង និងស្មើ ៦ ដង។

ជុំវិញស្ថិតិនៃការប្រកួតខាងលើ គឺកូនសិស្សរបស់លោកគ្រូ អេ ភូថង ធ្លាប់ឆ្លងកាត់ការប្រកួតលក្ខណៈ ៨ Men ចំនួន ២ លើក ហើយជាលទ្ធផលដ៏អស្ចារ្យ គឺរូបគេមិនធ្លាប់មានប្រវត្តិបរាជ័យនោះទេ។ ក្នុងចំណោមការប្រកួត ៨ Men ទាំង ២ លើក គឺលើកទី ១ កីឡាករទទួលបានរង្វាន់ធំឡានខ្លាញ់ (Pick Up) មួយគ្រឿង និងលើកទី ២ ទទួលបានផ្ទះវីឡាមួយខ្នង។

រម្លឹកអំពីការប្រកួត ៨ Men លើកទី ១ គឺ ធឿន ធារ៉ា បានឈ្នះការប្រកួតចំនួន ៣ ប្រកួតក្នុងមួយថ្ងៃ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ មុនដណ្តើមខ្សែក្រវាត់ IPCC Kun Khmer World Champion មួយខ្សែ និងឡាន Pick Up មួយគ្រឿង។ ក្នុងការប្រកួតដំបូង ធារ៉ា បានឈ្នះកីឡាករ អ៊ុយក្រែន WHITE SHARK ដោយពិន្ទុ, ប្រកួតទី ២ យកឈ្នះកីឡាករ ឆេក MICHAL ដោយផ្តួលឱ្យសន្លប់ទឹកទី ១ និងការប្រកួតចុងក្រោយ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ បានយកឈ្នះលើកីឡាករ ប្រេស៊ីល BENTO ដោយផ្តួលឱ្យសន្លប់ទឹកទី ១។

ធឿន ធារ៉ា

ចំណែកការប្រកួត 8 Men លើកទី ២ កាលពីថ្ងៃ សៅរិ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ គឺ ធឿន ធារ៉ា បន្តឈ្នះ ៣ ប្រកួតទៀតក្នុងមួយថ្ងៃ និងដណ្តើមបានខ្សែក្រវាត់ ១ IPCC Kun Khmer មួយខ្សែ រួមជាមួយរង្វាន់ធំផ្ទះវីឡាមួយខ្នង។ ប្រកួតទី ១ កីឡាករមកពីខេត្ត ព្រៃវែង បានឈ្នះកីឡាករ ប្រេស៊ីល VICTOR TEIXEIRA ដោយផ្តួលឱ្យសន្លប់ទឹកទី ១, ប្រកួតទី ២ យកឈ្នះកីឡាករ បារាំង ALAN LEVEQUE ដោយផ្តួលឱ្យសន្លប់ទឹកទី ១ និងប្រកួតទី ៣ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ រូបគេបានឈ្នះកីឡាករ អូស្ត្រាលី STEVENS MATTHEW ដោយផ្តួលឱ្យសន្លប់ទឹកទី ៣។

តាមរយៈជ័យជម្នះលក្ខណៈ 8 Men ទាង ២ ខាងលើនេះ បានធ្វើឱ្យកិត្តិនាមរបស់អ្នកលេងពូថៅដៃកាន់តែល្បីរន្ទឺខ្លាំង ដោយមជ្ឍដ្ឋានជុំវិញ បានទទួលស្គាល់រូបគេ ជាកីឡាករ ដែលមានសមត្ថភាពខ្លាំង និងជាកីឡាករគុនខ្មែរដ៏ជោគជ័យបំផុតម្នាក់។

យ៉ាងណា នៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ រូបគេទទួលបានឱកាសថ្មី ដើម្បីប្រកួត 8 Men ជាថ្មីម្តងទៀត ដែលជាលើកទី ៣ ក្នុងអាជីព។ សម្រាប់សមាសភាពកីឡាករក៏ត្រូវបានប្រកាសរួចរាល់ផងដែរ ក្នុងនោះមាន ធឿន ធារ៉ា, កីឡាករ ប៊ែលឡារុស Pavel Crishanovich, កីឡាករ អ៊ីរ៉ង់ Majid Shahriyari, កីឡាករ រុស្ស៊ី Vassili Thaikilla, កីឡាករ ម៉ារ៉ុក Mohammed Ali, កីឡាករ នូវែលសេឡង់ Nivek Hook, កីឡាករ ចិន Li Po Ling និងកីឡាករ អេស្ប៉ាញ Mohammed Bullalmaun៕

ធឿន ធារ៉ា

អត្ថបទ៖ សេម កុសល

The post ធឿន ធារ៉ា កំពុងកាន់កំណត់ត្រា ជាកីឡាករប្រកួតខ្សែក្រវាត់ ៨ Men មិនធ្លាប់ចាញ់សោះ appeared first on Kampuchea Thmey Daily.

លោក​ អេ​ ភូថង​ ចង់​ឲ្យ​ ធឿន​ ធារ៉ា​ សងសឹក​ដៃគូ​ចាស់​ ប៉ុន្តែ​សុំ​លេង​ហ្គង់ធំ​ ៥ទឹក​
គ្រូ​ប្រដាល់​ជើង​ចាស់​លោក​ អេ ភូថង​ ចង់​ឲ្យ​ ធឿន​ ធារ៉ា​ សងសឹកដៃគូ​ចាស់​កីឡាករ​ RUSLAN NAGIYEV ដែល​ឈ្នះ​នៅ​ទឹក​ទី១​ កាលពីថ្ងៃទី២៦​ កញ្ញា​ ២០២៥​ ប៉ុន្តែ​ប៉ះ​គ្នា​ជា​ថ្មី​សុំ​វាយ​បែបលក្ខណៈ​ហ្គង់​ធំ​ ចំនួន​ ៥ទឹក​វិញ​ម្ដង។​

កីឡាករផ្ដួល ធារ៉ា (Town Sports)

លោក​ អេ ភូថង​ បាន​ឲ្យ​ដឹង​ថា​ លោក​មាន​បំណង​ចង់​ឲ្យ​កូន​សិស្ស​របស់​លោក​គឺ​ ធឿន​ ធារ៉ា​ សងសឹក​លើ​កីឡាករ​ RUSLAN NAGIYEV ដែល​ទើប​ឈ្នះ​ក្នុង​ទឹក​ទី១​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ថ្មីៗ​នេះ​ម្ដង​ទៀត​។​

យ៉ាងណា​ចាំ​មើល​របួស​ជា​សៈស្បើ​យ​សិន​ និង​សាកសួរ​ម្ចាស់​ខ្លួន​ផង​ដែរ។​ ប៉ុន្តែ​បើរូប​លោក​ផ្ទាល់​បណ្ដោយ​គឺចង់​ឲ្យប្រកួត​សងសឹក​វិញ​ ប៉ុន្តែ​សុំ​វាយ​បែប​ហ្គង់​ធំ​ ចំនួន​៥ទឹក​​។​ លោក​ក៏​មាន​បំណង​លែង​ចង់​ឲ្យ​ ធារ៉ា​ ប្រកួតបែប​​អំបោះឆៅត​ទៀត​ដែរ។​

លោក​ អេ ភូថង (រូបភាពផេកសហព័ន្ធ)

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ បាន​រងរបួស​ឈឺ​ភ្នែក​ខាង​ស្ដាំ​បន្ទាប់​ពី​ចូល​កណ្ដាប់​ដៃ​ឆ្វេង​របស់​កីឡាករ​បរទេស​ RUSLAN NAGIYEV អំឡុង​ទឹក​ទី១​ និង​ត្រូវ​បោះបង់​ការ​ប្រកួត​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​៕

​ធារ៉ា និង RUSLAN NAGIYEV

អត្ថបទដោយ៖ នួន ស៊ីណា​

The post លោក​ អេ​ ភូថង​ ចង់​ឲ្យ​ ធឿន​ ធារ៉ា​ សងសឹក​ដៃគូ​ចាស់​ ប៉ុន្តែ​សុំ​លេង​ហ្គង់ធំ​ ៥ទឹក​ appeared first on Kampuchea Thmey Daily.

លោក​ អេ​ ភូថង​៖​ របួស​ភ្នែក​ ធឿន​ ធារ៉ា​ មិន​អីទេ​ធូរស្រាល​ហើយ​
លោក​ អេ​ ភូថង​ ថា​របួស​ភ្នែក​របស់​ ធឿន​ ធារ៉ា​ គឺ​មិន​អីទេ​ធូរស្រាល​ហើយ​ និង​កំពុង​ញុំ​ថ្នាំ​តាមដាន​តាម​​គ្រូ​ពេទ្យ​ប្រាប់​បន្ត​ទៀត ខណៈ​ការ​ហ្វឹកហាត់​មិន​ទាន់​អាច​ចូល​វិញ​នៅ​ឡើយ​ទេ។​

ធឿន​ ធារ៉ា​ និង​ដៃគូ

គ្រូ​ប្រដាល់​ជើង​ចាស់​លោក​ អេ​ ភូថង​ ថា​ចំពោះ​ស្ថានភាព​របួស​ភ្នែក​របស់​កូន​សិស្ស​ខ្លួន​នៅ​ពេល​នេះ​មាន​សភាពធូរស្រាល​ឡើង​វិញ​ហើយ​ ពោល​ពេល​ត្រូវ​អំឡុង​ពេល​ប្រកួត​នោះ​គឺ​ចុក​ភ្លាមៗ​តែ​ម្ដង។​

យ៉ាងណា​ ធារ៉ា​ ត្រូវ​បន្ត​តាមដាន​របួស​ភ្នែក​តាម​ដែល​គ្រូ​ពេទ្យ​បានប្រាប់​ និង​ត្រូវ​ទៅ​ជួប​ពេទ្យ​តាម​ការ​ណាត់​ជា​ដើម។​ បច្ចុប្បន្ន​នេះ​គឺ​កូន​សិស្ស​របស់​ខ្លួន​ខាងលើ​គឺ​នៅ​មិន​ទាន់​អាច​ចូល​ហ្វឹកហាត់​វិញ​នោះបាន​ទេ។​

រូបភាព​លើ​ផេកថោន

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ បាន​រងរបួស​ឈឺ​ភ្នែក​ខាង​ស្ដាំ​បន្ទាប់​ពី​ចូល​កណ្ដាប់​ដៃ​ឆ្វេង​របស់​កីឡាករ​បរទេស​ RUSLAN NAGIYEV អំឡុង​ទឹក​ទី១​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​។ រូប​គេ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី១​ នោះ​តែ​ម្ដង ខណៈ​ការ​ចាញ់​ដ៏​លឿន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង៕​

RUSLAN NAGIYEV ពេល​ឈ្នះ ធារ៉ា​ (រូបភាពផេកថោន)

អត្ថបទដោយ៖ នួន ស៊ីណា​

The post លោក​ អេ​ ភូថង​៖​ របួស​ភ្នែក​ ធឿន​ ធារ៉ា​ មិន​អីទេ​ធូរស្រាល​ហើយ​ appeared first on Kampuchea Thmey Daily.

ខាន​​ចាញ់​យូរ​ ធឿន​ ធារ៉ា​ និង​ អេ អាំម៉ារីន ចាប់ដៃ​គ្នាចាញ់​​ក្នុង​កម្មវិធី​តែ​មួយ​
អ្នក​ប្រដាល់​ល្បីឈ្មោះ​កម្រ​ចាញ់​ និង​ជា​សិស្ស​គុន​របស់​លោក​ អេ​ ភូថង​ គឺ​កីឡាករ​ ធឿន​ ធារ៉ា​ និងកូន​ប្រុសរបស់​លោក​​ អេ អាំម៉ារីន​ ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​ពីរ​ចាញ់​ដូច​គ្នា​ក្នុងកម្មវិធី​ប្រដាល់​តែ​មួយ​កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លើ​សង្វៀន​ថោន។​

ធារ៉ា និង​ អាំម៉ារីន

ការ​ចាញ់​របស់​ ធឿន​ ធារ៉ា​ ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ ព្រោះ​កម្រ​ឃើញ​កីឡាករ​រូប​នេះ​ចាញ់​សន្លប់​ណាស់​ពិសេស​រាល់​ការប្រកួត​របស់​គេ​នៅ​សង្វៀន​ថោន​តែងតែ​ធ្វើ​បាន​ល្អ។​ ការ​ចាញ់​នេះ​ហាក់​លឿន​ខ្លាំង​ពេក​ត្រឹម​ទឹកទី១​ ខណៈ​ម្នាក់ៗ​មិន​ទាន់ចេញ​ស្នៀត​អស់​នៅ​ឡើយ​ទេ។​

ការ​ប្រកួត​បែប​រុំ​អំបោះឆៅ​នេះ​គឺ​ប្រឈម​និង​គ្រោះថ្នាក់ខ្លាំង​ ដូច្នេះ​ទាល់​តែ​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ទើប​បាន។​ ទឹក​ទី១​ ​កីឡាករ​ RUSLAN NAGIYEV រូប​នេះ​គឺ​ទម្រង់​វាយ​ល្អ​ចេញ​ចូល​លឿន​ និង​ឆក់​ដៃ​បាន​ច្រើន ប៉ុន្តែ​មិន​សូវ​ត្រូវ។​ ការ​សន្លប់​របស់​ ធារ៉ា​ នេះ​ដោយ​សារ​តែ​រូប​គេ​ឆក់​វាយឆ្វេង​ទៅលើ​​ពោះ​របស់​ RUSLAN NAGIYEV ក៏​ភ្លាត់ត្រូវ​​ដៃឆ្វេង​របស់ដៃគូ​​វិញ​ត្រង់​ភ្នែក​ស្ដាំ​ធ្វើ​ឲ្យ​ឈឺ​រហូត​បោះបង់ការ​ប្រកួត​នៅ​ពេលនោះ​តែ​ម្ដង​ទៅ។​

រូបភាពលើផេក Town Sports

ចំណែក​ អេ អាំម៉ារីន​ វិញ​មិន​ចាញ់​សន្លប់​ដូច​ ធារ៉ា​ ឡើយ​ ប៉ុន្តែ​អស់​ស៊ុហ្វ​រលីង​ដោយ​សារ​ប្ដូរ​គ្នា​ផង​ និង​ដៃគូ​វាយ​ត្រូវ​ច្រើន​ផង។​ កូន​ប្រុស​លោក​ អេ ភូថង​ រូបនេះ​ក៏​កម្រ​ចាញ់​ការប្រកួត​ផង​ដែរ​ ពោល​តាម​រយៈ​កាយ​សម្បទា​ខ្ពស់​ វែង​ល្អ​ និង​ចង្វាក់​វាយ​កាច​ រួម​ផ្សំ​ការ​បោះជង្គង់​ល្អ​ផង​នោះ​ទើប​រូប​គេ​កម្រ​ចាញ់​ការ​ប្រកួត​ណាស់។​

រូបភាពលើផេក Town Sports

អាច​ថា​ជាការ​ចៃដន្យ​ខ្លាំង​ណាស់កូន​សិស្ស​ និង​កូន​បង្កើត​របស់លោក​ អេ​ ភូថង​ ទាំង​ពីរ​បែរ​ជា​បរាជ័យ​ចាញ់​ដៃគូ​ប្រកួត​ដូច​គ្នា​នៅ​លើ​កម្មវិធី​តែ​មួយ​ជា​មួយ​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​ថោន​នៅ​ពេល​នោះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

The post ខាន​​ចាញ់​យូរ​ ធឿន​ ធារ៉ា​ និង​ អេ អាំម៉ារីន ចាប់ដៃ​គ្នាចាញ់​​ក្នុង​កម្មវិធី​តែ​មួយ​ appeared first on Kampuchea Thmey Daily.

លោក អេ ភូថង ប្រាប់​ថា មិន​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់ ​ធឿន ធារ៉ា ខណៈ​បែក​ធ្លាយ​វីដេអូ​ជក់​បារី​អេឡិចត្រូនិក
កីឡាករ​ប្រដាល់​គុន​ខ្មែរ​ជួរ​មុខ ធឿន ធារ៉ា បាន​កំពុង​ត្រូវ​បាន​មហាជន​​រិះ​គន់​យ៉ាង​ខ្លាំង​ពី​វីដេអូឃ្លីប​ដែល​បែក​ធ្លាយ​ពី​ការ​ជក់​បារី​​អេឡិចត្រូនិក។ ការ​បែក​ធ្លាយ​វីដេអូឃ្លីប​នេះ​បាន​កើត​មាន​ឡើង​ស្រប​ពេល​​កម្រិត​គុណភាព​ប្រកួត​លើ​សង្វៀន​ហាក់​ដូច​ជា​ធ្លាក់​ចុះ។

លោក អេ ភូថង និង​ភរិយា ព្រម​ទាំង​ ធឿន​ធារ៉ា

ធឿន ធារ៉ា មិន​សូវ​បាន​ប្រកួត​ញឹក​ញាប់​ទេ​ក្នុង​ឆ្នាំ​២០២៥​។ រាល់​ពេល​ឡើង​ប្រកួត​ម្តងៗ​​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រូប​គេ​ឆាប់​អស់​កម្លាំង​ស៊ុហ្វ។ ជា​ពិសេស​ការ​ប្រកួត​ជា​មួយ​កីឡាករសេណេហ្គាល់ Abdoulaye Diallo កាល​ពី​​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២៥ ​ធឿន ធារ៉ា បាន​កើត​មាន​អាការ​គ្រុន​ញាក់ ក្រោយ​ការ​ប្រកួត។ ​ពេល​នោះ​មាន​ការ​លើក​ឡើង​​ពី​មូលហេតុ​​ថា រូប​គេ​បាន​​ឡើង​ប្រកួត​ទាំង​ឈឺ ដោយសារផ្កាសាយ ពេល​ទៅ​ថ្លឹង​ទម្ងន់​ប៉ះ​ទឹក​ភ្លៀង។

ករណី​អស់​កម្លាំង​ស៊ុហ្វ និង​ឈឺ​ពេល​ឡើង​ប្រកួត​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ​បំផុត​នេះ ស្រាប់​តែ​បែក​ធ្លាយ​​វីដេអូឃ្លីប​ជក់​បារី​អេឡិចត្រូនិក។ គេមិន​ទាន់​ដឹង​ច្បាស់​ថា វីដេអូ​ឃ្លីប​នេះ​កើត​ឡើង​តាំង​ពី​ពេល​ណា ហើយ​ជាវីដេអូឃ្លីប​មែន​ទែន ឬ​ជា​ការ​ថត​សម្តែង​អ្វី​មួយ។

ជុំ​វិញរឿង​នេះ លោក អេ ភូថង ដែល​ជា​គ្រូ​បង្វឹក​របស់​ ធឿន ធារ៉ា បាន​​ឆ្លើយ​តប​នឹង​សារព័ត៌មាន«កម្ពុជា​ថ្មី»​ថា ៖«អត់​ដឹង​ទេ អត់​ដឹង​ទេ កុំ​សួរ​លោក​គ្រូ។ ការ​ហ្វឹក​ហាត់​ធម្មតា​ទេ មាន​ឈ្មោះ​វ៉ៃ​ក៏​ហ្វឹក​ហាត់​ធម្មតា អត់​មានឈ្មោះ​វ៉ៃ​ គាត់​នៅ​ផ្ទះ​គាត់​។ ដឹង​តែ​ប៉ុណ្ណោះ បើ​វា (ធារ៉ា) ទៅ​ធ្វើ​អី​ទៀត គ្រូ​អត់​សូវ​ដឹង​ទេ តែ​មិន​អី​ទេ ចាំ​មក​ហាត់​វិញ ​គ្រូ​ដាស់​តឿន​ទៀត ដើម្បី​កុំ​ឲ្យ​បំពុល​សង្គម។ យើង​ជា​បុគ្គល​ល្បី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​មហា​ជន ចាំ​​គ្រូ​ជួយ​ដាស់​តឿន​ថែម​ទៀត»។

លោក​គ្រូ​បាន​បញ្ជាក់​ថា ៖«មានគេ​តេសួរ​គ្រូ​ច្រើន​ណាស់ គ្រូ​មិច​ដឹង គ្រូ​អត់​ដឹង​ ដោយសារគ្រូ​បង្ហាត់​ពេល​ដែល​គាត់​មក​ហាត់​ហ្នឹង។ ពេល​ក្រោយ​ហ្វឹក​ហាត់​​គាត់​ទៅ​ធ្វើ​អី គ្រូ​អត់​ដឹង​ទេ»។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​មហាជន​ចាប់​អារម្មណ៍ និង​រិះ​គន់​ទៅ​លើ​សកម្មភាព​ផ្ទាល់​ខ្លួន​របស់ ធឿន ធារ៉ា។ កន្លង​មក រូប​គេ​បាន​ខក​ខាន​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​អន្តរជាតិ​​ដែល​មាន​បេក្ខភាព​៨​នាក់ មក​ពី​៨​ប្រទេស​ផ្សេង​គ្នា ដោយសារ​លេង​បាល់ទាត់​ក៏​កើត​មាន​បញ្ហា​របួស។ មុន​ពេល​មាន​របួស​នោះ​ រូប​គេ​ត្រូវ​បាន​ឃើញ​លេច​មុខ​ថត​សម្តែង​ក្នុង​វីដេអូ​កំប្លែង​ជា​បន្ត​បន្ទាប់។

ធឿន ធារ៉ា ជា​កីឡាករ​លំដាប់​កំពូល​ប្រចាំ​ប្រទេស​កម្ពុជា​ក្នុង​ទម្ងន់​៧២​គីឡូក្រាម។ រូប​គេ​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​មាន​ឈ្មោះ​ក្នុង​ទស្សនាវដ្តី​ល្បី​អាមេរិក Forbes និង​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ខ្សែ រថយន្ត និង​វីឡា។ កាល​ពី​​ពេល​ថ្មី​ៗ​នេះ រូប​គេ​ក៏​ទើប​តែ​មាន​ឈ្មោះ​ជាប់​ក្នុង​ជម្រើស​ជាតិ​គុន​ខ្មែរ​ជា​លើក​ដំបូង​ដែល​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ដូច​ជា​កីឡា​ស៊ីហ្គេម​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

The post លោក អេ ភូថង ប្រាប់​ថា មិន​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់ ​ធឿន ធារ៉ា ខណៈ​បែក​ធ្លាយ​វីដេអូ​ជក់​បារី​អេឡិចត្រូនិក appeared first on Kampuchea Thmey Daily.

ធឿន ធារ៉ា ដណ្តើមខ្សែក្រវាត់ទី១០ ក្នុងអាជីព ប៉ះ​ដៃគូ​មានប្រវត្តិមិនធម្មតា
ក្រោយសម្រាកនៅក្រៅសង្វៀនមួយរយៈធំ ទីបំផុតអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានត្រឡប់មក​កាន់​សង្វៀន​វិញហើយ ដោយនៅថ្ងៃ សុក្រ ទី ២៨ ចុងខែ មីនា នេះ ត្រូវជួបអ្នកប្រដាល់មកពីសហរដ្ឋអាមេរិក Maximiliano Cruz ​ដើម្បី​ដណ្តើមខ្សែក្រវាត់ IPCC តេជោសន្តិភាពពិភពលោក (TECHO SANTEPHEAP IPCC WORLD KUN KHMER CHAMPION)។

នេះជាបទពិសោធ​ថ្មីមួយទៀត សម្រាប់កីឡាករកម្ពុជា ធឿន ធារ៉ា ដោយលើកនេះ រូបគេនឹងត្រូវជួបកីឡាករមកពីប្រទេស សហរដ្ឋអាមេរិក ដែល​មានប្រវត្តិមិនធម្មតា។ យោងតាមប្រភពពីបណ្តាញសង្គម បច្ចុប្បន្ន​កីឡាករ​ Max Cruz មានវ័យ ២៦ ឆ្នាំ កម្ពស់ខ្ពស់ ១.៨០ ម៉ែត្រ។

Max Cruz ជាកីឡាករម្នាក់ ដែលបានហ្វឹកហាត់ប្រដាល់សេរីតាំងពីក្មេង និងបានប្រកួតជាច្រើនលើក ប៉ុន្តែគេបានចាប់ផ្តើមប្រឡូកចូលជាអ្នកប្រដាល់អាជីព នៅក្នុងឆ្នាំ ២០២២។ ក្នុងនោះគេធ្លាប់ឆ្លងកាត់ការប្រកួត ២០ ឈ្នះ ១២ ដង (ផ្តួលដៃគូឱ្យសន្លប់ ៩ដង) ចាញ់ ៦ ដង និងស្មើ ២ ដង។ ការប្រកួតចុងក្រោយកាលពីថ្ងៃទី ១៥ ខែ មីនា រូបគេបានស្មើគ្នាជាមួយកីឡាករ Alex Herrada។ ចំណុចពិសេស ​របស់​កីឡាករ អាមេរិក រូបនេះ គឺ​មានកណ្តាប់ដៃត្រង់ ហើយអាចប្រើបានទាំងជង្គង់ និងកែង​ទៀតផង។

គួរបញ្ជាក់ថា ការប្រកួតនៅថ្ងៃទី ២៨ ចុងខែនេះ គឺជាការប្រកួតលក្ខណៈដណ្តើមខ្សែក្រវាត់ ដូច្នេះប្រសិនបើការប្រកួតនេះ អ្នកប្រដាល់មកពីខេត្តព្រៃវែង កូនសិស្សលោកគ្រូ អេភូថង អាចទទួលបានជ័យជម្នះ នោះរូបគេនឹងក្លាយជាកីឡាករកម្ពុជា ដែលមានខ្សែក្រវាត់ច្រើនជាងគេម្នាក់ ពោលគឺចំនួន ១០ ​ខ្សែ៕

អត្ថបទ៖ សេម កុសល

The post ធឿន ធារ៉ា ដណ្តើមខ្សែក្រវាត់ទី១០ ក្នុងអាជីព ប៉ះ​ដៃគូ​មានប្រវត្តិមិនធម្មតា appeared first on Kampuchea Thmey Daily.

តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត
កីឡាករ​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា បាន​សុំ​ទោស​អ្នក​គាំទ្រ​ និង​​បាន​​ប្តេជ្ញា​មិន​ធ្វើ​ឲ្យ​អ្នក​គាទ្រ​ខក​បំណង​ទៀត​​ឡើយ​ បន្ទាប់​ពី​​រូប​គេ​បាន​ខក​ខាន​ក្នុង​ការ​ប្រកួត​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ ដោយសារ​របួស។

ធឿន ធារ៉ា បាន​លើក​ឡើង​ថា ៖«ខ្ញុំ​ពិត​ជា​សុំ​ទោស​យ៉ាង​ខ្លាំង​មែន​ទែន​ចំពោះ​ការ​អាក់​ខាន មិន​បាន​ប្រកួតសម្រាប់​ថ្ងៃ​ទី​៧មករា​ខាង​មុខ​នេះ។ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​កែ​​ខ្លួន​ទេ ព្រោះ​គ្រប់​យ៉ាង​ជា​កំហុស​របស់​ខ្ញុំ​ដែល​ប្រមាថ​ មិន​ចេះប្រុង​ប្រយ័ត្ន»។

កីឡាករ​បន្ថែម​ថា ៖«សុំទោស​ពុក​ម៉ែ​បង​ប្អូន អ្នក​គាំទ្រ​ទាំង​​អស់ ទូទាំង​ប្រទេស។ សុំ​ទោស​សម្តេច​ពុក សុំ​ទោស​មេ​ធំ សុំ​ទោស​មេ Tommy។ ខ្ញុំ​ ធឿន ធារ៉ា សុំ​ពេល​សម្រាក​ព្យាបាល​របួស​មួយ​រយៈ បន្ទាប់​ពី​នេះ​ ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​ពុក​ម៉ែ​បង​ប្អូន ខក​បំណង​ទៀត​ឡើយ»។

ការ​ប្តេជ្ញា​ចិត្ត និង​ការ​សុំ​ទោស​​​ បាន​កើត​មាន​ឡើង បន្ទាប់​ពី​រូប​គេ​បាន​ធ្វើ​ឲ្យ​​ខក​ខាន​ក្នុង​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​មួយ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​​២០២៥ របស់​សង្វៀន​ថោន ដោយសារ​របួស​នៅ​ពេល​រូប​គេ​បាន​ចូល​រួម​​លេង​បាល់ទាត់​មិត្តភាព​​ដើម្បី​សប្បុរស​ធម៌​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ព្រឹត្តិការណ៍​ប្រកួត​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ខាង​មុខ​ ត្រូវ​បាន​រៀប​ចំ​ជា​ច្រើន​ខែ​មក​ហើយ​ដែល​មាន​កីឡាករ​បារាំង Omar Samb ដែល​ធ្លាប់​ឈ្នះ ឈឿង ល្វៃ នៅ​ប្រទេស​បារាំង និង​ធ្លាប់​ឈ្នះ​កីឡាករ​បរទេស​នៅ​កម្ពុជា។ កីឡាករ​បារាំង​រូប​នេះ​​បាន​លើក​ឡើង​ជា​យូរ​មក​ហើយ​ដែល​រូប​គេ​ចង់​ជួប​ ធឿន ធារ៉ា ហើយ​ជា​រឿយៗ​រូប​គេ​បង្ហាញ​សារ​ជាសាធារណៈ​អំពី​ការ​មក​ប្រកួត​នៅ​កម្ពុជា​នា​ខែ​មករា​នេះ​។ ទោះ​បី​ជា​យ៉ាង​ណា បំណង​របស់​កីឡាករ​បារាំង​នា​ពេល​នេះបាន​រលាយ​សូន្យ ពី​ព្រោះ​គ្មាន​វត្តមាន​ ធឿន ធារ៉ា ឡើយ។

ធឿន ធារ៉ា ជា​កីឡាករ​គុន​ខ្មែរ​ដ៏​ល្បី​ល្បាញ​មួយ​រូប​នា​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយ។ រូប​គេ​មាន​​​តម្លៃ​ខ្ពស់​មិន​ក្រោម​​​២​០០០​​ដុល្លារ​​​ក្នុង​មួយ​ប្រកួត។ នៅ​ឆ្នាំ​២០២៤​កន្លង​ទៅ រូប​គេ​រក​ចំណូល​បាន​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើយ​ដែល​បូក​សរុប​តម្លៃ​ខ្លួន ប្រាក់​រង្វាន់ និង​ផ្ទះវីឡា​។

ធឿន ធារ៉ា ជាអត្តពលិក​កម្ពុជា​តែ​ម្នាក់​គត់​បាន​ជាប់​ឈ្មោះ​​ក្នុង​ទស្សនាវដ្តី​អាមេរិក​ Forbes ក្នុង​ឆ្នាំ​២០២៤​ ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល។

តាម​រយៈ​ភាព​ល្បី​ល្បាញ​នៅ​លើ​សង្វៀន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ធឿន ធារ៉ា ទទួល​បាន​ឱកាស​ផ្សេង​ៗ​ច្រើន​ដូច​ជា​ ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម ​ការ​ចូល​រួម​ក្នុង​កម្មវិធី​សង្គម​​​ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​ដើម្បី​សប្បុរស​ធម៌ និង​​ថត​វីដេអូ​ឃ្លីប​បែប​កំប្លែង​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

The post តាម​រយៈ​ការ​សុំទោស ធឿន ធារ៉ា ប្តេជ្ញា​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ទៀត appeared first on Kampuchea Thmey Daily.