កីឡា
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
កីឡាករប្រដាល់គុនខ្មែរជួរមុខ ធឿន ធារ៉ា បានកំពុងត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងពីវីដេអូឃ្លីបដែលបែកធ្លាយពីការជក់បារីអេឡិចត្រូនិក។ ការបែកធ្លាយវីដេអូឃ្លីបនេះបានកើតមានឡើងស្របពេលកម្រិតគុណភាពប្រកួតលើសង្វៀនហាក់ដូចជាធ្លាក់ចុះ។

ធឿន ធារ៉ា មិនសូវបានប្រកួតញឹកញាប់ទេក្នុងឆ្នាំ២០២៥។ រាល់ពេលឡើងប្រកួតម្តងៗក្នុងមួយរយៈពេលចុងក្រោយនេះ រូបគេឆាប់អស់កម្លាំងស៊ុហ្វ។ ជាពិសេសការប្រកួតជាមួយកីឡាករសេណេហ្គាល់ Abdoulaye Diallo កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ធឿន ធារ៉ា បានកើតមានអាការគ្រុនញាក់ ក្រោយការប្រកួត។ ពេលនោះមានការលើកឡើងពីមូលហេតុថា រូបគេបានឡើងប្រកួតទាំងឈឺ ដោយសារផ្កាសាយ ពេលទៅថ្លឹងទម្ងន់ប៉ះទឹកភ្លៀង។

ករណីអស់កម្លាំងស៊ុហ្វ និងឈឺពេលឡើងប្រកួតក៏ជាផ្នែកមួយដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅហើយ ប៉ុន្តែចុងក្រោយបំផុតនេះ ស្រាប់តែបែកធ្លាយវីដេអូឃ្លីបជក់បារីអេឡិចត្រូនិក។ គេមិនទាន់ដឹងច្បាស់ថា វីដេអូឃ្លីបនេះកើតឡើងតាំងពីពេលណា ហើយជាវីដេអូឃ្លីបមែនទែន ឬជាការថតសម្តែងអ្វីមួយ។
ជុំវិញរឿងនេះ លោក អេ ភូថង ដែលជាគ្រូបង្វឹករបស់ ធឿន ធារ៉ា បានឆ្លើយតបនឹងសារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«អត់ដឹងទេ អត់ដឹងទេ កុំសួរលោកគ្រូ។ ការហ្វឹកហាត់ធម្មតាទេ មានឈ្មោះវ៉ៃក៏ហ្វឹកហាត់ធម្មតា អត់មានឈ្មោះវ៉ៃ គាត់នៅផ្ទះគាត់។ ដឹងតែប៉ុណ្ណោះ បើវា (ធារ៉ា) ទៅធ្វើអីទៀត គ្រូអត់សូវដឹងទេ តែមិនអីទេ ចាំមកហាត់វិញ គ្រូដាស់តឿនទៀត ដើម្បីកុំឲ្យបំពុលសង្គម។ យើងជាបុគ្គលល្បី ត្រូវធ្វើជាគំរូដល់មហាជន ចាំគ្រូជួយដាស់តឿនថែមទៀត»។
លោកគ្រូបានបញ្ជាក់ថា ៖«មានគេតេសួរគ្រូច្រើនណាស់ គ្រូមិចដឹង គ្រូអត់ដឹង ដោយសារគ្រូបង្ហាត់ពេលដែលគាត់មកហាត់ហ្នឹង។ ពេលក្រោយហ្វឹកហាត់គាត់ទៅធ្វើអី គ្រូអត់ដឹងទេ»។

នេះមិនមែនជាលើកទី១ទេដែលមហាជនចាប់អារម្មណ៍ និងរិះគន់ទៅលើសកម្មភាពផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា។ កន្លងមក រូបគេបានខកខានក្នុងការប្រកួតម៉ារ៉ាតុងអន្តរជាតិដែលមានបេក្ខភាព៨នាក់ មកពី៨ប្រទេសផ្សេងគ្នា ដោយសារលេងបាល់ទាត់ក៏កើតមានបញ្ហារបួស។ មុនពេលមានរបួសនោះ រូបគេត្រូវបានឃើញលេចមុខថតសម្តែងក្នុងវីដេអូកំប្លែងជាបន្តបន្ទាប់។
ធឿន ធារ៉ា ជាកីឡាករលំដាប់កំពូលប្រចាំប្រទេសកម្ពុជាក្នុងទម្ងន់៧២គីឡូក្រាម។ រូបគេជាកីឡាករកម្ពុជាតែម្នាក់គត់ដែលមានឈ្មោះក្នុងទស្សនាវដ្តីល្បីអាមេរិក Forbes និងឈ្នះខ្សែក្រវាត់ជាច្រើនខ្សែ រថយន្ត និងវីឡា។ កាលពីពេលថ្មីៗនេះ រូបគេក៏ទើបតែមានឈ្មោះជាប់ក្នុងជម្រើសជាតិគុនខ្មែរជាលើកដំបូងដែលត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


