Connect with us

កីឡា

ខាន​​ចាញ់​យូរ​ ធឿន​ ធារ៉ា​ និង​ អេ អាំម៉ារីន ចាប់ដៃ​គ្នាចាញ់​​ក្នុង​កម្មវិធី​តែ​មួយ​

បានផុស

នៅ

អ្នក​ប្រដាល់​ល្បីឈ្មោះ​កម្រ​ចាញ់​ និង​ជា​សិស្ស​គុន​របស់​លោក​ អេ​ ភូថង​ គឺ​កីឡាករ​ ធឿន​ ធារ៉ា​ និងកូន​ប្រុសរបស់​លោក​​ អេ អាំម៉ារីន​ ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​ពីរ​ចាញ់​ដូច​គ្នា​ក្នុងកម្មវិធី​ប្រដាល់​តែ​មួយ​កាល​ពី​ថ្ងៃទី២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លើ​សង្វៀន​ថោន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធារ៉ា និង​ អាំម៉ារីន

ការ​ចាញ់​របស់​ ធឿន​ ធារ៉ា​ ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ ព្រោះ​កម្រ​ឃើញ​កីឡាករ​រូប​នេះ​ចាញ់​សន្លប់​ណាស់​ពិសេស​រាល់​ការប្រកួត​របស់​គេ​នៅ​សង្វៀន​ថោន​តែងតែ​ធ្វើ​បាន​ល្អ។​ ការ​ចាញ់​នេះ​ហាក់​លឿន​ខ្លាំង​ពេក​ត្រឹម​ទឹកទី១​ ខណៈ​ម្នាក់ៗ​មិន​ទាន់ចេញ​ស្នៀត​អស់​នៅ​ឡើយ​ទេ។​

ការ​ប្រកួត​បែប​រុំ​អំបោះឆៅ​នេះ​គឺ​ប្រឈម​និង​គ្រោះថ្នាក់ខ្លាំង​ ដូច្នេះ​ទាល់​តែ​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ទើប​បាន។​ ទឹក​ទី១​ ​កីឡាករ​ RUSLAN NAGIYEV រូប​នេះ​គឺ​ទម្រង់​វាយ​ល្អ​ចេញ​ចូល​លឿន​ និង​ឆក់​ដៃ​បាន​ច្រើន ប៉ុន្តែ​មិន​សូវ​ត្រូវ។​ ការ​សន្លប់​របស់​ ធារ៉ា​ នេះ​ដោយ​សារ​តែ​រូប​គេ​ឆក់​វាយឆ្វេង​ទៅលើ​​ពោះ​របស់​ RUSLAN NAGIYEV ក៏​ភ្លាត់ត្រូវ​​ដៃឆ្វេង​របស់ដៃគូ​​វិញ​ត្រង់​ភ្នែក​ស្ដាំ​ធ្វើ​ឲ្យ​ឈឺ​រហូត​បោះបង់ការ​ប្រកួត​នៅ​ពេលនោះ​តែ​ម្ដង​ទៅ។​  

រូបភាពលើផេក Town Sports

ចំណែក​ អេ អាំម៉ារីន​ វិញ​មិន​ចាញ់​សន្លប់​ដូច​ ធារ៉ា​ ឡើយ​ ប៉ុន្តែ​អស់​ស៊ុហ្វ​រលីង​ដោយ​សារ​ប្ដូរ​គ្នា​ផង​ និង​ដៃគូ​វាយ​ត្រូវ​ច្រើន​ផង។​ កូន​ប្រុស​លោក​ អេ ភូថង​ រូបនេះ​ក៏​កម្រ​ចាញ់​ការប្រកួត​ផង​ដែរ​ ពោល​តាម​រយៈ​កាយ​សម្បទា​ខ្ពស់​ វែង​ល្អ​ និង​ចង្វាក់​វាយ​កាច​ រួម​ផ្សំ​ការ​បោះជង្គង់​ល្អ​ផង​នោះ​ទើប​រូប​គេ​កម្រ​ចាញ់​ការ​ប្រកួត​ណាស់។​

រូបភាពលើផេក Town Sports

អាច​ថា​ជាការ​ចៃដន្យ​ខ្លាំង​ណាស់កូន​សិស្ស​ និង​កូន​បង្កើត​របស់លោក​ អេ​ ភូថង​ ទាំង​ពីរ​បែរ​ជា​បរាជ័យ​ចាញ់​ដៃគូ​ប្រកួត​ដូច​គ្នា​នៅ​លើ​កម្មវិធី​តែ​មួយ​ជា​មួយ​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​ថោន​នៅ​ពេល​នោះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម