កីឡា
លោក អេ ភូថង ចង់ឲ្យ ធឿន ធារ៉ា សងសឹកដៃគូចាស់ ប៉ុន្តែសុំលេងហ្គង់ធំ ៥ទឹក
គ្រូប្រដាល់ជើងចាស់លោក អេ ភូថង ចង់ឲ្យ ធឿន ធារ៉ា សងសឹកដៃគូចាស់កីឡាករ RUSLAN NAGIYEV ដែលឈ្នះនៅទឹកទី១ កាលពីថ្ងៃទី២៦ កញ្ញា ២០២៥ ប៉ុន្តែប៉ះគ្នាជាថ្មីសុំវាយបែបលក្ខណៈហ្គង់ធំ ចំនួន ៥ទឹកវិញម្ដង។

កីឡាករផ្ដួល ធារ៉ា (Town Sports)
លោក អេ ភូថង បានឲ្យដឹងថា លោកមានបំណងចង់ឲ្យកូនសិស្សរបស់លោកគឺ ធឿន ធារ៉ា សងសឹកលើកីឡាករ RUSLAN NAGIYEV ដែលទើបឈ្នះក្នុងទឹកទី១ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ថ្មីៗនេះម្ដងទៀត។
យ៉ាងណាចាំមើលរបួសជាសៈស្បើយសិន និងសាកសួរម្ចាស់ខ្លួនផងដែរ។ ប៉ុន្តែបើរូបលោកផ្ទាល់បណ្ដោយគឺចង់ឲ្យប្រកួតសងសឹកវិញ ប៉ុន្តែសុំវាយបែបហ្គង់ធំ ចំនួន៥ទឹក។ លោកក៏មានបំណងលែងចង់ឲ្យ ធារ៉ា ប្រកួតបែបអំបោះឆៅតទៀតដែរ។

លោក អេ ភូថង (រូបភាពផេកសហព័ន្ធ)
បញ្ជាក់ដែរថា កីឡាករ ធឿន ធារ៉ា បានរងរបួសឈឺភ្នែកខាងស្ដាំបន្ទាប់ពីចូលកណ្ដាប់ដៃឆ្វេងរបស់កីឡាករបរទេស RUSLAN NAGIYEV អំឡុងទឹកទី១ និងត្រូវបោះបង់ការប្រកួតក្នុងជំនួបមិត្តភាពអន្តរជាតិលើសង្វៀនថោន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥៕

ធារ៉ា និង RUSLAN NAGIYEV
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


