កីឡា
តាមរយៈការសុំទោស ធឿន ធារ៉ា ប្តេជ្ញាមិនឲ្យអ្នកគាំទ្រខកបំណងទៀត
កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានសុំទោសអ្នកគាំទ្រ និងបានប្តេជ្ញាមិនធ្វើឲ្យអ្នកគាទ្រខកបំណងទៀតឡើយ បន្ទាប់ពីរូបគេបានខកខានក្នុងការប្រកួតនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដោយសាររបួស។

ធឿន ធារ៉ា បានលើកឡើងថា ៖«ខ្ញុំពិតជាសុំទោសយ៉ាងខ្លាំងមែនទែនចំពោះការអាក់ខាន មិនបានប្រកួតសម្រាប់ថ្ងៃទី៧មករាខាងមុខនេះ។ ខ្ញុំគ្មានពាក្យអ្វីនិយាយកែខ្លួនទេ ព្រោះគ្រប់យ៉ាងជាកំហុសរបស់ខ្ញុំដែលប្រមាថ មិនចេះប្រុងប្រយ័ត្ន»។
កីឡាករបន្ថែមថា ៖«សុំទោសពុកម៉ែបងប្អូន អ្នកគាំទ្រទាំងអស់ ទូទាំងប្រទេស។ សុំទោសសម្តេចពុក សុំទោសមេធំ សុំទោសមេ Tommy។ ខ្ញុំ ធឿន ធារ៉ា សុំពេលសម្រាកព្យាបាលរបួសមួយរយៈ បន្ទាប់ពីនេះ ខ្ញុំនឹងមិនធ្វើឲ្យពុកម៉ែបងប្អូន ខកបំណងទៀតឡើយ»។
ការប្តេជ្ញាចិត្ត និងការសុំទោស បានកើតមានឡើង បន្ទាប់ពីរូបគេបានធ្វើឲ្យខកខានក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ របស់សង្វៀនថោន ដោយសាររបួសនៅពេលរូបគេបានចូលរួមលេងបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌កាលពីប៉ុន្មានថ្ងៃមុន។

ព្រឹត្តិការណ៍ប្រកួតគ្រោងធ្វើនៅថ្ងៃទី៧ ខែមករា ខាងមុខ ត្រូវបានរៀបចំជាច្រើនខែមកហើយដែលមានកីឡាករបារាំង Omar Samb ដែលធ្លាប់ឈ្នះ ឈឿង ល្វៃ នៅប្រទេសបារាំង និងធ្លាប់ឈ្នះកីឡាករបរទេសនៅកម្ពុជា។ កីឡាករបារាំងរូបនេះបានលើកឡើងជាយូរមកហើយដែលរូបគេចង់ជួប ធឿន ធារ៉ា ហើយជារឿយៗរូបគេបង្ហាញសារជាសាធារណៈអំពីការមកប្រកួតនៅកម្ពុជានាខែមករានេះ។ ទោះបីជាយ៉ាងណា បំណងរបស់កីឡាករបារាំងនាពេលនេះបានរលាយសូន្យ ពីព្រោះគ្មានវត្តមាន ធឿន ធារ៉ា ឡើយ។
ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដ៏ល្បីល្បាញមួយរូបនាប្រមាណ៣ឆ្នាំចុងក្រោយ។ រូបគេមានតម្លៃខ្ពស់មិនក្រោម២០០០ដុល្លារក្នុងមួយប្រកួត។ នៅឆ្នាំ២០២៤កន្លងទៅ រូបគេរកចំណូលបានមិនក្រោម១០ម៉ឺនដុល្លារអាមេរិកឡើយដែលបូកសរុបតម្លៃខ្លួន ប្រាក់រង្វាន់ និងផ្ទះវីឡា។
ធឿន ធារ៉ា ជាអត្តពលិកកម្ពុជាតែម្នាក់គត់បានជាប់ឈ្មោះក្នុងទស្សនាវដ្តីអាមេរិក Forbes ក្នុងឆ្នាំ២០២៤ ប្រចាំតំបន់អាស៊ីដែលផ្តោតលើសហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និងបុគ្គលមានវឌ្ឍភាពក្នុងអាជីពឈានដល់កម្រិតកំពូល។

តាមរយៈភាពល្បីល្បាញនៅលើសង្វៀនទាំងក្នុង និងក្រៅប្រទេស ធឿន ធារ៉ា ទទួលបានឱកាសផ្សេងៗច្រើនដូចជា ការថតផ្សាយពាណិជ្ជកម្ម ការចូលរួមក្នុងកម្មវិធីសង្គម ការប្រកួតបាល់ទាត់មិត្តភាពដើម្បីសប្បុរសធម៌ និងថតវីដេអូឃ្លីបបែបកំប្លែងជាដើម៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


