បង់ក្លាដែស Archives - Kampuchea Thmey Daily

ព្យុះ​នៅ​បង់ក្លាដែស សម្លាប់មនុស្ស​យ៉ាងហោចណាស់ ៥១នាក់ និងប៉ះពាល់​ជាង ១លាននាក់​​
យ៉ាង​ហោច​ណាស់​ មនុស្ស ៥១នាក់ ​បាន​បាត់​បង់​ជីវិត​ និង​ជាង​​ ១លាន​នាក់​រងផលប៉ះពាល់​ដោយ​ជាប់​គាំង​​ដោយសារភ្លៀងធ្លាក់​ខ្លាំង​ នៅប្រទេសបង់ក្លាដែស​ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃថ្មីៗនេះ។​

សារព័ត៌មាន BBC ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា មនុស្សរាប់ពាន់​នាក់បានបាត់បង់ផ្ទះ​សម្បែង ដោយ​សារទឹកជំនន់​ភ្លាមៗ​ និងការបាក់ដី​ បន្ត​​វាយប្រហារតំបន់ធំៗ​នៃប្រទេស រួមទាំង​រដ្ឋធានី Dhaka ផងដែរ។

ប្រជា​ជន​បង់​ក្លាដែស​កំពុង​រក​កន្លែង​សុវត្ថិភាព។ រូបភាព៖ Reuters

កាល​ពីសប្តាហ៍មុន សិស្សានុសិស្ស​ជាច្រើននាក់ និងគ្រូបង្រៀន​ម្នាក់​បាត់​បង់​ជីវិត​ ពេល​ទឹកជំនន់​បានហូរកាត់​សាលារៀនរបស់​ពួកគេ។

សូម​បញ្ជាក់​ថា បង់ក្លាដែសគឺជា​ប្រទេសដែល​មានទំនាប និងទន្លេ​ជា​ច្រើន ជារឿយៗ​មានភ្លៀងធ្លាក់​ខ្លាំង និងទឹកជំនន់ក្នុង​រដូវវស្សា​ប្រចាំ​ឆ្នាំ​។ ប៉ុន្តែ​អ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុ​បាន​ធ្វើ​ឱ្យភ្លៀងធ្លាក់ខ្លាំង និងញឹកញាប់ជាង​មុន។

ភ្លៀង​ធ្លាក់ខ្លាំង​បាន​ចាប់ផ្តើម​ជាងមួយសប្តាហ៍មុន ពេល​ភ្លៀង​កាន់តែខ្លាំង​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ អាជ្ញាធរបាន​ចេញការ​ព្រមានអំពីទឹក​ជំនន់ បាក់ដី ​ជម្លៀសគ្រួសារ​ក្នុងតំបន់​ដែល​មានហានិភ័យខ្ពស់ និងពន្យារពេលការប្រឡងសម្រាប់​​សិស្ស​។

បច្ចុប្បន្ន​មនុស្ស​រាប់ពាន់នាក់​ កំពុងរស់នៅ​ក្នុងជម្រក​របស់រដ្ឋាភិបាល​។ គិត​ត្រឹមថ្ងៃអាទិត្យ មនុស្សជាង ១លាននាក់បានរងផលប៉ះពាល់​ដោយ​ភ្លៀង នេះបើយោងតាមអាជ្ញាធរ។

ក្នុង​ចំណោមអ្នកស្លាប់ ៥១នាក់​​មកដល់ពេលនេះ ២៨​នាក់​ គឺស្ថិតក្នុង​ស្រុក Cox’s Bazar​ ។ ស្រុកនេះគឺជាជម្រករបស់​ជនជាតិរ៉ូហ៊ីងយ៉ា​ជាងមួយលាននាក់ ជាកន្លែងតាំង​ទីលំនៅជនភៀសខ្លួន​ធំជាងគេបំផុត​របស់ពិភពលោក។

លោក Sarder Udoy Raihan មក​ពីមជ្ឈមណ្ឌលព្យាករណ៍ និងព្រមាន​ទឹកជំនន់ ប្រាប់ទីភ្នាក់ងារសារព័ត៌​មាន AFP ថា ស្ថានភាព​នៅ​ភាគអាគ្នេយ៍​នៃប្រទេសទំនង​ជានឹងប្រសើរ​ក្នុងពេលឆាប់ៗ​នេះ។

ប៉ុន្តែដោយ​សារខ្យល់មូសុងបន្ត​ប៉ះពាល់ដល់តំបន់ភាគឦសាន និង​ភាគខាងជើងនៃប្រទេសបង់ក្លាដែស លោក​ព្រមានថា៖ « មានលទ្ធ​ភាព​នៃទឹកជំនន់បន្ថែមទៀត»​៕

សម្រួល៖ ណឺ មិនា​

The post ព្យុះ​នៅ​បង់ក្លាដែស សម្លាប់មនុស្ស​យ៉ាងហោចណាស់ ៥១នាក់ និងប៉ះពាល់​ជាង ១លាននាក់​​ appeared first on Kampuchea Thmey Daily.

មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០នាក់នៅ​បង់​ក្លាដែស​ ស្លាប់​ក្នុងគ្រោះ​មហន្តរាយ បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ​​​
យ៉ាង​ហោច​ណាស់មានមនុស្ស ៣០នាក់ បាន​​បាត់​បង់​ជីវិត បណ្តាល​មក​ពី​​​​​គ្រោះមហន្តរាយនានា​​ដោយសារ​តែ​ភ្លៀង​ធ្លាក់ខ្លាំង​ជាបន្តបន្ទាប់ និង​​នៅតែបន្ត ដោយ​​​បណ្តាលឱ្យមានការបាក់ដី​​នៅ​តំបន់​ភ្នំ​​ ភាគអាគ្នេយ៍នៃ​ប្រទេសបង់ក្លា​ដែស​ ចាប់តាំងពីថ្ងៃអាទិត្យ​មក។ នេះបើយោង​តាម​រដ្ឋមន្ត្រីគ្រោះ​មហន្តរាយ​ប្រាប់សភា​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ត្រូវ​បាន​ស្រង់សម្តី​ដោយសារ​ព័ត៌មានក្នុងស្រុក​។

រដ្ឋ​មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ និង​សង្គ្រោះ លោក Asadul Habib Dulu បាន​ប្រាប់សភាជាតិ​ថា ភ្លៀងធ្លាក់ខ្លាំង​ជាបន្តបន្ទាប់​នៅទូទាំងប្រទេស ជាពិសេស​ក្នុង​ផ្នែក​ភាគអាគ្នេយ៍​នៃតំបន់ Chattogram ប​ណ្តាល​ឱ្យមនុស្ស ៣០ នាក់​ស្លាប់។

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បង់​ក្លាដែស​។ រូបភាព៖ Al Jazeera

គួរ​បញ្ជាក់​ថា ចំនួន​អ្នកស្លាប់ខ្ពស់​បំផុតគឺ ១៩នាក់​ ក្នុងតំបន់​ឆ្នេរ​សមុទ្រ Cox’s Bazar ជា​កន្លែងដែល​ជនជាតិ Rohingya ប្រហែល ១.២ លាន​នាក់​បាន​ជ្រកកោន​ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីរត់គេច​ពីការ​បង្ក្រាប​របស់​យោធានៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកបន្ត​ថា មជ្ឈមណ្ឌល​ជ្រកកោនត្រូវ​បានបើករួច​ហើយ​ នៅ​ក្នុង​តំបន់ដែលរងផលប៉ះពាល់ ដើម្បីដោះស្រាយ​គ្រោះមហន្តរាយ​នេះ។

រដ្ឋមន្ត្រីបាន​ធានាថា៖ « ជារៀង​រាល់ឆ្នាំ មានអ្នកស្លាប់​ដោយសារការ​រស់​នៅក្រោមភ្នំ ឬនៅតំបន់ដែល​មានហានិភ័យ។ ដើម្បី​ដោះស្រាយ​ស្ថានភាពនេះ​ជាអចិន្ត្រៃយ៍ គ្រួសារងាយរងគ្រោះ​នឹងត្រូវស្តារ​ឱ្យ​ទៅ​នៅ​លើដី​របស់រដ្ឋាភិបាល ហើយ​ផ្ទះនឹងត្រូវបានសាងសង់សម្រាប់ពួកគេ»។

មិន​ខុស​គ្នា​ប៉ុន្មាន លោក Md. Salah Uddin អនុរដ្ឋលេខាធិការក្រសួង​ពាក់ព័ន្ធ ប្រាប់សារព័ត៌មាន​ Anadolu តាមទូរស័ព្ទ​ថា ការស្លាប់​នេះ រួម​ទាំងមនុស្ស ​៥នាក់​ នៅថ្ងៃព្រហស្បតិ៍ គឺបណ្តាល​មកពីការ​រអិលបាក់ដី និងឧប្បត្តិហេតុផ្សេងៗទៀត​​ទាក់ទង​នឹងទឹកជំនន់ ខណៈ​ភ្លៀងធ្លាក់ខ្លាំង​បានវាយប្រហារ​​តំបន់​ Chattogram ​ប៉ះ​ពាល់​ស្រុក​ចំនួន៤ រួមទាំង Cox’s Bazar​ ។

លើសពីនេះ គ្រោះមហន្តរាយធម្មជាតិ​បានឆក់យកជីវិតមនុស្សរហូត​ដល់ ២៤៩នាក់ ចន្លោះឆ្នាំ ២០២១ និង ២០២៥ ដោយ​ទឹកជំនន់ ​ព្យុះ​ស៊ីក្លូន និងគ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​។ ជាពិសេស​ បង្កការខូចខាតប្រមាណ ៣.៣ លានដុល្លារ នេះបើយោងតាមរដ្ឋមន្ត្រីដែល​បានជម្រាបជូនសភា៕

សម្រួល៖ ណឺ មិនា

The post មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០នាក់នៅ​បង់​ក្លាដែស​ ស្លាប់​ក្នុងគ្រោះ​មហន្តរាយ បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ​​​ appeared first on Kampuchea Thmey Daily.

បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា
បណ្ដាប្រទេសនាំចូលឧស្ម័នធម្មជាតិពង្រាវ (LNG) មួយចំនួននៅអាស៊ី កំពុងជួបប្រទះនឹង​ការលំបាក ក្នុងការស្វែងរកប្រភព​ផ្គត់ផ្គង់ជំនួស ក្រោយពីប្រទេសកាតាបាន​បិទរោងចក្រផលិត LNG នាំចេញធំបំផុតរបស់ពិភព​លោកក្នុងបរិបទជម្លោះអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យ​ការផ្គត់ផ្គង់សកលថយចុះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ (១០ មីនា)។

ប្រទេសផ្សេងៗ ដូចជា​ថៃ បង់ក្លាដែស ឥណ្ឌា និងវៀតណាម កំពុងប្រឹងប្រែងប្រញាប់ប្រញាល់ទិញ​ LNG ដែល​មាន​លក់នៅលើទីផ្សារផ្ទាល់ៗ ដើម្បីធានាថា ពួកគេមានថាមពលគ្រប់គ្រាន់ ខណៈ​សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតែបន្តដែលបង្កការរាំងស្ទះដល់ផ្លូវដឹកជញ្ជូនកាត់តាមច្រកសមុទ្រហ័រមូហ្ស ​ហើយពេលវេលានៃការបិទបញ្ចប់មិនទាន់ច្បាស់នៅឡើយ។

ការដេញថ្លៃរបស់ក្រុមហ៊ុនឥណ្ឌា GAIL (India) Limited និង Gujarat State Petroleum Corporation ​សម្រាប់ខែនេះ មិន​បាន​ឈ្នះនោះទេ ដែល​វាបង្ហាញថា គ្មានឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់។

ដោយឡែក​ក្រុមហ៊ុនថាមពលរដ្ឋថៃ ​PTT Public Company Limited ឯណោះវិញ​ កំពុងស្វែងរកការទិញ​/ដឹកចូលនូវ LNG  សម្រាប់ចុងខែមីនា ឬដើមខែមេសា ប៉ុន្តែអាចធានាការ​នាំចូលសម្រាប់តែ​ខែក្រោយប៉ុណ្ណោះ។

ឧស្ម័នធម្មជាតិរួមចំណែកប្រមាណ ៦០% សម្រាប់ការផលិតថាមពលអគ្គិសនីពីឥន្ធនៈនៅក្នុងប្រទេស​ថៃ​។

ប្រទេសមួយចំនួននៅតែអាចទិញ​ LNG​ សម្រាប់ខែមីនា ប៉ុន្តែក្នុងតម្លៃខ្ពស់ខ្លាំង។​ ដើម្បីបញ្ចៀសវិបត្តិថាមពលក្នុងស្រុក ប្រទេសបង់ក្លាដែសបានទិញ LNG ដែលត្រូវដឹកជញ្ជូន ២ ជើង ដោយ​មួយ​ក្នុងតម្លៃប្រហែល ២៨ ដុល្លារ/mmbtu ​(១លានឯកតាកំដៅអង់គ្លេស) ពោលគឺខ្ពស់ជាងតម្លៃនៅខែមករា ដល់ទៅប្រហែល ២,៥ ដង ខណៈមួយទៀត ក្នុង (ខ្ពស់ជាងខែមករាប្រហែល 2.5 ដង) និងមួយទៀតក្នុងតម្លៃប្រហែល ២៣ ដុល្លារ/mmbtu ។ ​នេះបើតាមការឱ្យដឹងពីប្រភពនៅក្រុមហ៊ុនថាមពលរដ្ឋបង់ក្លាដែស Petrobangla។ ​

គេមើលឃើញថា កង្វះនៃការផ្គត់ផ្គង់ កើតឡើងចំពេលដែលអាស៊ីអាគ្នេយ៍រំពឹងថានឹង​មាន​អាកាសធាតុក្ដៅខ្លាំងនារដូវប្រាំងឆ្នាំនេះ ដែលអាចបង្កើនតម្រូវការថាមពល។ លើសពីនេះ បណ្ដាប្រទេសនៅអាស៊ីក៏ត្រូវប្រកួតប្រជែងជាមួយអឺរ៉ុប លើការទិញឧស្ម័នពីប្រភព​ផ្គង់ផ្គត់។ ​

គួរគូសបញ្ជាក់ថា តម្លៃឧស្ម័នធម្មជាតិពង្រាវ​សកលបានកើនឡើង ដោយសារតែ​ការរំខានដល់ទីផ្សារថាមពលពីជម្លោះមជ្ឈិមបូព៌ាបច្ចុប្បន្ន។ ​តម្លៃនៅអាស៊ីបានកើនឡើងជាងទ្វេដងចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសង្គ្រាមបាន​ផ្ទុះឡើង​ ហើយពាណិជ្ជកររំពឹងថា តម្លៃនឹងនៅតែខ្ពស់ ដរាបណាជម្លោះនៅតែបន្ត៕

The post បណ្ដាប្រទេសនៅអាស៊ីពិបាករកប្រភពផ្គត់ផ្គង់ឧស្ម័នធម្មជាតិពង្រាវជំនួសមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily.

ហ្សាការតារបស់ឥណ្ឌូណេស៊ី វ៉ាដាច់​តូក្យូ ក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក
ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី បាន​ក្លាយជាទីក្រុង​ដ៏ធំបំផុតរបស់ពិភព​លោក​ដោយមាន​ប្រជាជនរស់នៅប្រមាណ ៤១,៩ លាននាក់ ​ដោយ​ច្រើនជាងទីក្រុងដាការបស់ប្រទេសបង់ក្លាដែស ​និងវ៉ាដាច់ទីក្រុង​តូក្យូរបស់ជប៉ុន។ នេះបើតាម​របាយការណ៍​អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីពេលថ្មីៗ។

​របាយការណ៍ UN បង្ហាញថា​ ចំនួនប្រជាជនក្រុងតូក្យូ បានកើនឡើងយឺតជាងចំនួនប្រជាជននៃប្រទេសឥណ្ឌូណេស៊ី និងបង់ក្លាដែស ហើយជាលទ្ធផល ក្រុងតូក្យូបាន​ធ្លាក់ចំណាត់ថ្នាក់ «ទីក្រុងដែល​មាន​ប្រជាជនរស់នៅច្រើនជាងគេបំផុតទូទាំងពិភព​លោក​​» ពីលេខ១នៅឆ្នាំ ២០០០ មកលេខ ៣ នៅឆ្នាំ ២០២៥​។

គិតត្រឹមថ្ងៃទី ១ កក្កដា ឆ្នាំ ២០២៥ ក្រុងហ្សាការតាមាន​ប្រជាជនរស់នៅ ៤១,៩ លាន​នាក់ បន្ទាប់មកទីក្រុងដាកា (៣៦,៥ លាននាក់) តូក្យូ (៣៣,៤ លាននាក់) ញូវដេលីរបស់ឥណ្ឌា (៣០,២ លាននាក់) សៀងហៃរបស់ចិន (២៩,៥ លាននាក់) និងក្វាងចូវ (២៧,៥ លាននាក់)។

​របាយការណ៍ដដែល​បាន​ព្យាករថា នៅឆ្នាំ ២០៥០ ទីក្រុងដាកា នឹង​ក្លាយជាទីក្រុងមាន​ប្រជាជនច្រើនជាងគេបំផុតលើពិភព​លោក បន្ទាប់មកគឺហ្សាការតា សៀងហៃ ញូវដេលី ការ៉ាឈី (ប៉ាគីស្ថាន) ខណៈទីក្រុងតូក្យូនឹង​ធ្លាក់ចំណាត់ថ្នាក់ទៅលេខ ៧។

របាយការណ៍ UN បាន​និយាយថា ប្រជាជនរស់នៅទីក្រុងកាន់តែច្រើន ដោយឥឡូវនេះ ៤៥% នៃប្រជាជនសរុប ៨,២ ប៊ីលាន​នាក់លើពិភព​លោក​ រស់នៅទីក្រុង​ ដែលភាគរយនេះគឺខ្ពស់ជាងទ្វេដងធៀបនឹង​សមាមាត្រនៅឆ្នាំ ១៩៥០។ ២/៣ ​នៃកំណើនប្រជាជនពិភពលោកចាប់ពីឆ្នាំ ២០២៥ ដល់ ២០៥០ ត្រូវបានព្យាករថានឹងកើតឡើងនៅក្នុងទីក្រុង ​ខណៈភាគច្រើនដែលនៅសល់ គឺកើតឡើងនៅទីប្រជុំជនផ្សេងៗ។

របាយការណ៍​បន្តថា ទីក្រុងតូក្យូ និងសេអ៊ូល(កូរ៉េខាងត្បូង) គឺជាទីក្រុងតែ២គត់ក្នុងចំណោមទីក្រុងធំៗទាំង ១០ ក្នុងឆ្នាំ ២០២៥ ​ដែលឃើញពី​ការធ្លាក់ចុះនៃចំនួនប្រជាជននៅឆ្នាំ ២០៥០​ ដោយសារតែអត្រាមានកូនទាប និងការធ្លាក់ចុះចំនួនប្រជាជនសរុប៕

The post ហ្សាការតារបស់ឥណ្ឌូណេស៊ី វ៉ាដាច់​តូក្យូ ក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក appeared first on Kampuchea Thmey Daily.

​កុមារ​​និងយុវជន​៥០លាន​នាក់នៅ​បង់ក្លាដែស​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​​​​
ប្រទេសបង់ក្លាដែស​ស្ថិតនៅ​អាស៊ី​ខាងត្បូង នៅ​ថ្ងៃអាទិត្យ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដើម្បីការពារកុមាររាប់លាននាក់ពីជំងឺគ្រុនពោះវៀន (typhoid) ដែល​ត្រូវ​បាន​គេចាត់​ទុក​​ជាជំងឺដ៏សាហាវ និងមាន​ធាតុ​សុាំ​​ទៅ​នឹង​​ថ្នាំកាន់តែខ្លាំងឡើង ដែលបង្កការគំរាមកំហែងដល់សុខភាពសាធារណៈកាន់តែខ្លាំងឡើង។​ យោងទីភ្នាក់ងារ​​ព័ត៌មាន Reuters​។

កុមារ​សិស្សសាលា​ចាក់​វ៉ាក់សាំង​ជំងឺ​គ្រុន​ពោះវៀន​នៅ​ប្រទេសប៉ាគីស្ថាន​កាលឆ្នាំ​២០១៩។ Reuters

យុទ្ធនាការរយៈពេលមួយខែមានគោលបំណងចាក់ថ្នាំបង្ការដល់កុមារប្រហែល ៥០លាននាក់ដែលមានអាយុចន្លោះពី ៩ ខែដល់ ១៥ឆ្នាំជាមួយនឹងការចាក់តែមួយនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនពោះវៀន (TCV) ។ ត្រូវបានអនុម័ត និងមានលក្ខណៈគ្រប់គ្រាន់ជាមុនដោយអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងនេះផ្តល់ការការពាររហូតដល់ ៥ឆ្នាំ ហើយកំពុងត្រូវបានគ្រប់គ្រងដោយឥតគិតថ្លៃក្រោមកម្មវិធីពង្រីកលើការចាក់ថ្នាំបង្ការ (EPI) របស់រដ្ឋាភិបាល​បង់ក្លាដែស​​។

ការជំរុញការចាក់វ៉ាក់សាំងនេះកើតឡើងចំពេលមានការកើនឡើងនៃក្តីបារម្ភអំពីជំងឺគ្រុនពោះវៀនដែលសុំា​ទៅ​នឹង​ថ្នាំនៅទូទាំងអាស៊ីខាងត្បូង។ ចាប់តាំងពីឆ្នាំ ២០១៦​ ប្រទេស​ប៉ាគីស្ថានបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដែលធន់នឹងថ្នាំ​អង់ទីប៊ីយោទិចស្ទើរតែទាំងអស់ លើកលែងតែថ្នាំមួយប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍នោះ បុគ្គលិកសុខាភិបាលបង់ក្លាដែសកំពុងចាក់វ៉ាក់សាំងកុមារតាមសាលារៀន គ្លីនិកសហគមន៍ និងការទៅសួរសុខទុក្ខពីផ្ទះមួយទៅផ្ទះមួយ ដោយមានការយកចិត្តទុកដាក់ជាពិសេសចំពោះតំបន់អនាធិបតេយ្យក្នុងទីក្រុង និងតំបន់ជនបទដាច់ស្រយាល។ ការជំរុញនេះនឹងបន្តរហូតដល់ថ្ងៃទី១៣ខែវិច្ឆិកា បន្ទាប់ពីនោះ TCV នឹងត្រូវបានបញ្ចូលក្នុងកាលវិភាគចាក់ថ្នាំបង្ការជាប្រចាំរបស់ប្រទេសបង់ក្លាដែស។

ធាតុបង្កជំងឺបង្កឡើងដោយបាក់តេរី​ «Salmonella Typhi» ហើយឆ្លងតាមរយៈអាហារ និងទឹកដែលមានមេរោគ។ វាបណ្តាលឱ្យមានគ្រុនក្តៅ ចង្អោរ ឈឺពោះ និងចំណុចពណ៌ផ្កាឈូកនៅលើទ្រូង ហើយក្នុងករណីធ្ងន់ធ្ងរអាចនាំឱ្យមានផលវិបាកនៅក្នុងពោះវៀន និងក្បាលដែលអាចបណ្តាលឱ្យស្លាប់បាន។

អ្នកស្រាវជ្រាវជនជាតិបង់ក្លាដែសថ្មីៗនេះបានរកឃើញប្រភេទដែលធន់ទ្រាំនឹង ceftriaxone ដែលជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយ ព្រោះថា ceftriaxone នៅតែជាវិធីព្យាបាលដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមវិធីព្យាបាលមួយចំនួនដែលមានស្រាប់៕

The post ​កុមារ​​និងយុវជន​៥០លាន​នាក់នៅ​បង់ក្លាដែស​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​​​​ appeared first on Kampuchea Thmey Daily.

អ្នកជំនាញបារម្ភពី​សេដ្ឋកិច្ចបង់ក្លាដែស ដែលប្រឈមមុខនឹង​វិបត្តិហិរញ្ញវត្ថុ
ជាង ១ ឆ្នាំក្រោយ​បាតុកម្មប្រឆាំងរដ្ឋាភិបាល​ទម្លាក់លោកស្រី សេក ហាស៊ីណា (Sheikh Hasina) ចេញពីតំណែងនាយករដ្ឋមន្រ្តីបង់ក្លាដែស សេដ្ឋកិច្ចរបស់ប្រទេសនេះបន្តស្ថិតនៅក្នុងវិបត្តិអូសបន្លាយ។ យោងតាមការវាយតម្លៃដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចរបស់បង់ក្លាដែស កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗ។

ការវាយតម្លៃរបស់ ADB បានកត់សម្គាល់ថា សសរស្តម្ភទាំង ៣ នៃសេដ្ឋកិច្ចរបស់​បង់ក្លាដែស ដែលរួមមានវិស័យធនាគារ ស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ (NBFIs) និងទីផ្សារភាគហ៊ុន ត្រូវបានជាប់គាំងនៅក្នុងអស្ថិរភាព ទោះបីជា​រដ្ឋាភិបាលរបស់មេដឹកនាំបណ្ដោះអាសន្នលោក Muhammad Yunus ប្រឹងប្រែងក្នុងការធ្វើអ្វីៗ​ឱ្យ​វិលទៅរកភាពប្រក្រតីឡើងវិញក៏ដោយ។​

បង់ក្លាដែស បានជាប់​បញ្ហា​ដ៏អាក្រក់ដដែលៗ ដែល​រួមមានបញ្ហា​​​​​កម្ចីដែល​ខកសំណង ឬសងមិនរួច​ (Defaulted Loans) កម្សោយ​បទប្បញ្ញត្តិ​ ឥទ្ធិពលនយោបាយ អំពើពុករលួយ និងចំនួន​ច្រើន​នៃក្រុមហ៊ុនដែលមាន​ហានិភ័យ​ហិរញ្ញវត្ថុ​។ ​កត្តាទាំងអស់នេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលនាំឱ្យមានភាពមិនច្បាស់លាស់អំពីអនាគត ខណៈ​បង់ក្លាដែសកំពុងត្រៀមរៀបចំការបោះឆ្នោត​ជ្រើសរើសមេដឹកនាំថ្មី​នៅឆ្នាំក្រោយ។

ទាំងនេះគឺជាស្ថានភាពនៃសសរស្តម្ភទាំង ៣ នៃសេដ្ឋកិច្ចបង់ក្លាដែស៖

វិស័យធនាគារជាប់គាំងក្នុងបញ្ហា​​ឥណទានខកសំណង

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានកត់សម្គាល់ថា គោលនយោបាយដ៏ធូររលុងជាច្រើនឆ្នាំ ការជ្រៀតជ្រែកផ្នែកនយោបាយ និងអំពើពុករលួយ បានធ្វើឱ្យវិស័យធនាគារបង់ក្លាដែស​ធ្លាក់ចូលទៅក្នុង​បន្ទុក ដោយសារតែបញ្ហា​កម្ចីមិនអាចសង​។ នេះបើតាមការរាយការណ៍របស់កាសែត Dhaka Tribune។ យោង​តាម​ការ​ប៉ាន់​ស្មាន​ពី​ធនាគារកណ្ដាល​​បង់ក្លាដែស ​កម្ចីមិនអាចសង មាន​រហូតដល់ទៅ ៦ ទ្រីលាន តាកា (៤៩,៣ ប៊ីលាន​ដុល្លារអាមេរិក) ​គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ ២០២៥។ ​

រដ្ឋធានី ដាកា នៃប្រទេសបង់ក្លាដែស

ក្រៅពីនេះ ឥណទានសងមិនរួចលួចលាក់ (Hidden Defaults) មាន​រហូតដល់ទៅ ៣,១៨ ទ្រីលាន​ តាកា (ប្រហែល ២៦ ប៊ីលាន​ដុល្លារ)។

ក្នុង​អំឡុង​ពេល​រដ្ឋាភិបាល​មុន មាន​ «ការ​លួច​ប្លន់ក្នុងនាមប្រាក់កម្ចី» ​ទ្រង់ទ្រាយធំ។ អ្នកជំនួញដែលមានអំណាចជាច្រើនមិនបានសងប្រាក់កម្ចីរបស់ពួកគេទេ ទោះបីជាពួកគេមានលុយក៏ដោយ។ ដោយ​សារ​តែបញ្ហានេះ ​រដ្ឋាភិបាលបានស្នើឱ្យដកចេញនូវនិយមន័យនៃ «អ្នកខ្មីមិនសងដោយ​ចេតនា» ​ក្នុងសេចក្តីព្រាងច្បាប់ស្តីពីក្រុមហ៊ុនធនាគារថ្មី។ នេះបើតាមការឱ្យដឹងរបស់​មន្ត្រីធនាគារបង់ក្លាដែសម្នាក់ ប្រាប់ The Dhaka Tribune ​។

ច្បាប់ដែលបានធ្វើវិសោធនកម្មឆ្នាំ ២០២៣ បានតម្រូវឱ្យគ្រប់ធនាគារទាំងអស់រៀបចំបញ្ជី «អ្នកខ្មីមិនសងដោយ​ចេតនា» ហើយបញ្ជូនវាទៅធនាគារកណ្តាល។​​ ប៉ុន្តែសេចក្តីព្រាងច្បាប់របសរដ្ឋាភិបាល​លោក Yunus បាន​អះអាងថា ការកំណត់អត្តសញ្ញាណ «អ្នកខ្មីមិនសងដោយ​ចេតនា» ​គឺស្មុគស្មាញ និងមិនស្របតាមការពិត។

ទាក់ទិញនឹង​បញ្ហានេះ លោកបណ្ឌិត Ahsan H Mansur ទេសាភិបាលធនាគារបង់ក្លាដែសបានសន្យាថានឹងមានតម្លាភាពកាន់តែច្រើនដោយនិយាយថា៖ «ចាប់ពីពេលនេះតទៅ គ្មានព័ត៌មានណាមួយត្រូវបានរក្សាទុកជាសម្ងាត់ទេ។ ប្រាក់កម្ចីដែលមិនសងទាំងអស់ នឹងត្រូវបានបង្ហាញជាសាធារណៈ ហើយកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញយ៉ាងតឹងរឹងនឹងត្រូវអនុវត្ត»។

– ABD៖ ប្រព័ន្ធធនាគារដ៏ខ្សោយបំផុតនៅអាស៊ី​

របាយការណ៍ថ្មីៗរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​បង្ហាញថា បង់ក្លាដែសឥឡូវនេះមានបរិមាណប្រាក់កម្ចី​ខកសំណងច្រើនជាងគេនៅអាស៊ី។ នៅឆ្នាំ ២០២៤ ​មាន ២០,២ ភាគរយ នៃប្រាក់កម្ចីទាំងអស់ គឺជាប្រាក់កម្ចីខកសំណង ឬសងមិនរួច ​ដោយ​កើនឡើង ២៨ ភាគរយ ធៀបនឹង​ឆ្នាំមុន។

បាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ ២០២៤

ADB បាន​ពណ៌នា​​បង់ក្លាដែស​ថា​មាន «ប្រព័ន្ធ​ធនាគារ​ខ្សោយ​បំផុត» នៅ​អាស៊ី ហើយ​ផ្ទុយទៅវិញ ឥណ្ឌា ប៉ាគីស្ថាន និងស្រីលង្កា បានគ្រប់គ្រងកាត់បន្ថយប្រាក់កម្ចី​ខកសំណង​តាមរយៈកំណែទម្រង់ផ្សេងៗ​។

អតីតប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក លោកបណ្ឌិត Zahid Hussain បាននិយាយថា៖ «ច្បាប់កាន់តែតឹងរ៉ឹង នោះចំនួនប្រាក់កម្ចី​ខកសំណងនឹងកើនឡើងកាន់តែច្រើន។ បើគ្មានកំណែទម្រង់ដិតដល់ដូចប្រទេសឥណ្ឌាទេ វិបត្តិនេះនឹងមិនបញ្ចប់ឡើយ»។

លោក Selim Raihan នាយកប្រតិបត្តិនៃវិទ្យាស្ថានស្រាវជ្រាវ បណ្តាញអាស៊ីខាងត្បូងស្តីពីគំរូសេដ្ឋកិច្ច (SANEM) បានបន្ថែមថា៖ «បញ្ហានឹងមិនត្រូវបានដោះស្រាយទេ លុះត្រាតែ​ការជ្រៀតជ្រែកផ្នែកនយោបាយត្រូវបានបញ្ឈប់ ហើយប្រព័ន្ធតុលាការត្រូវបានពង្រឹង»។

ក្នុងបរិបទនៃកង្វល់ទាំងនេះ ធនាគារកណ្ដាល​បង់ក្លាដែសបានសម្រេចចិត្តច្របាច់បញ្ចូលគ្នានូវធនាគារអ៊ិស្លាមចំនួន ៥ ដែលរួមមាន First Security, Social Islami, Global Islami, Union និង Exim Bank ចូលទៅក្នុងធនាគារ​គ្រប់គ្រងដោយរដ្ឋថ្មី​ឈ្មោះ «United Islami Bank»។ អត្រា​កម្ចីខកសំណងរបស់ធនាគារទាំងនេះ មាន​ចន្លោះពី ៤៨-៩៨ ភាគរយ។

វិស័យកាត់ដេរ ជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់បង់ក្លាដែស

ទេសាភិបាលធនាគារបង់ក្លាដែសបាននិយាយ​នៅពេលច្របាច់បញ្ចូលគ្នានេះថា៖ «គំនិតផ្តួចផ្តើមនេះគឺដើម្បីការការពារអ្នកដាក់ប្រាក់បញ្ញើ»។ លោក​បាន​បន្ថែម​ថា​៖ «​មិន​មាន​អ្វី​ដែល​ត្រូវ​ភ័យ​ខ្លាច​ទេ។ រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​ទាំង​អស់»។

២. វិវត្តិនៅក្នុងវិស័យធនាគារ រាលដាលដល់ NBFI ​

កាសែត The Dhaka Tribune បាន​រាយការណ៍ថា វិបត្តិ​ក្នុងវិស័យធនាគារបង់ក្លាដែស បានសាយភាយចូលទៅក្នុងស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារ (NBFI) ​ហើយ​​ស្ថានភាព​ក្នុង​វិស័យ​នេះ​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ ដោយកៀកនឹង​ដួលរលំ។

យោងតាមធនាគារបង់ក្លាដែស ប្រាក់កម្ចី​ខកសំណងក្នុង​ NBFIs ដែល​ប្រឈមបញ្ហា មាន​ចំនួន ២១៤,៦២ ប៊ីលាន តាកា (១,៧៦ ប៊ីលាន​ដុល្លារ) ដែល​ស្មើនឹង ៨៣ ភាគរយ ​នៃផលប័ត្រប្រាក់កម្ចីរបស់ពួកគេ។​

អ្នកជំនាញបានអះអាងថា វិស័យនេះស្ទើរតែក្ស័យធនទៅហើយ ដោយស្ថាប័នជាច្រើនមិនអាចបង់ប្រាក់បញ្ញើវិញបាន ធ្វើឲ្យបាត់បង់ទំនុកចិត្តសាធារណៈបន្ថែមទៀត។ ធនាគារកណ្ដាលបង់ក្លាដែស បាន​ឱ្យដឹងថា ​គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ ស្ថាប័នចំនួន ២០ ជំពាក់បំណុល ២៥៨,០៨ ប៊ីលាន​ តាកា ​ប៉ុន្តែវត្ថុបញ្ចាំរបស់ពួកគេមានត្រឹមតែ ៦៨,៩៩ ប៊ីលាន​កាតា ប៉ុណ្ណោះ ដែលស្មើនឹង ២៦ ភាគរយ នៃបំណុលសរុប។  ​មន្ត្រីធនាគារកណ្តាលបានព្រមានថា ប្រសិនបើមិនមានវិធានការណ៍រហ័សដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើទេ វិស័យនេះអាចដួលរលំទាំងស្រុង។

៣. ផ្សារហ៊ុនរបស់បង់ក្លាដែសស្ថិតនៅក្នុងស្ថានភាពអាក្រក់

ទីផ្សារភាគហ៊ុនរបស់បង់ក្លាដែស ស្ថិតនៅក្រោមភាពតានតឹងយូរយារមកហើយ​។ យោងតាម ​​The Dhaka Tribune ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ ទីផ្សារបានធ្លាក់ចុះប្រហែល ៣៨ ភាគរយ។ ​បើកែសម្រួលតាមអតិផរណា វិនិយោគិននៅបង់ក្លាដែស​បានបាត់បង់ដើមទុនក្នុងអត្រាជាមធ្យម ៣ ភាគរយ/ឆ្នាំ។

រូបភាព​ AFP

យោងតាមផ្សារហ៊ុន Dhaka Stock Exchange (DSE) ភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីចំនួន ៩៨ ក្នុងចំណោម ៣៩៧ ក្រុមហ៊ុន ​ បាន​ធ្លាក់ចុះក្រោម ១០ តាកា/ហ៊ុន ដែលជាតម្លៃដើម​។ ច្រើនជាងពាក់កណ្តាលនៃភាគហ៊ុនទាំងនោះទៀតសោត មានតម្លៃក្រោម ៥ តាកា/ហ៊ុន ។

លោក Kazi Monirul Islam នាយកប្រតិបត្តិនៃក្រុមហ៊ុន Shanta Asset Management បានប្រាប់កាសែត Dhaka Tribune ថា៖ «ការពិតដែលថាតម្លៃនៃភាគហ៊ុនមួយចំនួនធំបែបនេះ បានធ្លាក់ចុះក្រោមតម្លៃដើម​ បង្ហាញថា ដំណើរការរបស់ក្រុមហ៊ុនទាំងនេះមិនល្អ។ ជាលទ្ធផល វិនិយោគិនកំពុងពឹង​ផ្ដោតលើក្រុមហ៊ុន​ដែល​មាន​ដំណើរការខ្លាំងមួយចំនួន»។

ចំណែកឯលោក Saiful Islam ប្រធានសមាគមឈ្មួញកណ្តាល DSE ​របស់បង់ក្លាដែសវិញ បានពន្យល់ថា៖ «ភាគហ៊ុនឥតប្រយោជន៍ជាច្រើន​ក្នុងទីផ្សារភាគហ៊ុន កំពុងបំបាក់ទឹកចិត្តវិនិយោគិនជាបរទេស និងស្ថាប័ន​។ ក្រុមហ៊ុនទន់ខ្សោយត្រូវតែបិទ ឬច្របាច់បញ្ចូលគ្នាឱ្យ​ឆាប់រហ័ស ហើយក្រុមហ៊ុនខ្លាំងថ្មីៗត្រូវតែមាន​លើទីផ្សារ»។ ​

ខណៈរដ្ឋបាលលោក Yunus កំពុងព្យាយាមនាំយកកំណែទម្រង់ អ្នកជំនាញនៅតែមានការព្រួយបារម្ភអំពី​អនាគតសេដ្ឋកិច្ចរបស់បង់ក្លាដែស៕

The post អ្នកជំនាញបារម្ភពី​សេដ្ឋកិច្ចបង់ក្លាដែស  ដែលប្រឈមមុខនឹង​វិបត្តិហិរញ្ញវត្ថុ appeared first on Kampuchea Thmey Daily.

វាយនភណ្ឌឥណ្ឌូណេស៊ីសា​ទរ​ចំពោះពន្ធត្រាំ ១៩% ​ដោយ​លែងសូវបារម្ភពីការប្រកួតប្រជែង
ឧស្សាហកម្មវាយនភណ្ឌឥណ្ឌូណេស៊ីបានសាទរ​​ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទម្លាក់ពន្ធខ្ពស់លើទំនិញឥណ្ឌូណេស៊ីពី ៣២ ភាគរយ មកត្រឹម ១៩ ភាគរយ ដែលធ្វើឱ្យវិស័យ​នេះ​លែងសូវព្រួយបារម្ភខ្លាំងពីការប្រកួតប្រជែង ជាពិសេស​ពីវៀតណាម និងបង់ក្លាដែស ដែលជាប្រទេសផលិត​វាយនភណ្ឌ​សំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ប្រធានសមាគមអ្នកផលិតសរសៃអំបោះឥណ្ឌូណេស៊ី (Apsyfi)  លោក Redma Gita Wirawasta បានប្រាប់និយាយកាលពីថ្ងៃពុធនេះ៖ «វាល្អណាស់រួចទៅហើយ ហើយយើងកោតសរសើរចំពោះការខិតខំប្រឹងប្រែងជាអតិបរមារបស់រដ្ឋាភិបាល»។

ខណៈ​ទទួលស្គាល់ថាពន្ធ ១៩ ភាគរយ នៅតែជាបន្ទុកសម្រាប់អ្នកនាំចេញ លោក Redma បាននិយាយ​ថា​ ​ឥណ្ឌូណេស៊ីមាន​ភាពអំណោយផលជាងមុន បើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ លោកបានចង្អុលបង្ហាញថា វៀតណាមជាប់ពន្ធ ២០ ភាគរយ និងបង់ក្លាដែស ​៣៥ ភាគរយ​ ដែល​នេះនឹង​ធ្វើឱ្យ​ឥណ្ឌូណេស៊ីមាន​ការប្រកួតប្រជែងជាងបន្តិចជាមួយ​វៀតណាម និងខ្លាំងជាមួយ​បង់ក្លាដែស សម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក។  ​

លោក Redma ក៏​បាន​និយាយ​ផងដែរ​ថា ការ​កាត់​បន្ថយ​ពន្ធ​អាច​ជួយ​ការពារ​ការងារ​ក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​បាន​ច្រើន។ បើតាមសមាគមវាយនភណ្ឌឥណ្ឌូណេស៊ី (API) បានប៉ាន់ប្រមាណថា កម្មករចន្លោះពី ៥០ ០០០-៧០ ០០០ នាក់ អាច​បាត់បង់ការងាររបស់ពួកគេ ប្រសិនបើពន្ធ ៣២ ភាគរយខ្ពស់​ ចូលជាធរមាន​។

US President Donald Trump, left, and Howard Lutnick, US commerce secretary, during a tariff announcement in the Rose Garden of the White House in Washington, DC, US, on Wednesday, April 2, 2025. Trump plans to roll out tariffs on global trading partners, the centerpiece of his effort to bring back manufacturing to the US and reshape a world trade system he has long decried as unfair. Photographer: Kent Nishimura/Bloomberg via Getty Images

​ទៅមុខទៀត លោក​ Redma បានជំរុញឱ្យរដ្ឋាភិបាល និង​ឧស្សាហកម្មឥណ្ឌូណេស៊ី រក្សាការប្រុងប្រយ័ត្នចំពោះ​លំហូរចូលនៃផលិតផលវាយនភណ្ឌ ដែលមានតម្លៃថោកៗពីប្រទេសចិន។ ការដាក់​ពន្ធ​ខ្ពស់​លើ​ទំនិញ​ចិន​របស់ចិន​ ​អាចនាំឱ្យ​ចិនបង្វែរការនាំចេញទៅកាន់ទីផ្សារដូចជាប្រទេសឥណ្ឌូណេស៊ី ដែលនេះនឹង​បង្កើនការប្រកួតប្រជែង និងប៉ះពាល់ដល់​អ្នកផលិតក្នុងស្រុក។

គួរគូសបញ្ជាក់ថា អាមេរិកគឺជាទីផ្សារនាំចេញសំខាន់សម្រាប់ឥណ្ឌូណេស៊ី។ សម្លៀកបំពាក់​ផលិតរួច​ស្រេច គឺជាទំនិញនាំចេញដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃ ១,២៧ ប៊ីលាន​ដុល្លារ ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥។ ​នេះបើយោងតាមការស្រាវជ្រាវរបស់ទូរទស្សន៍ Berita Satu ។ ការនាំចេញកំពូលផ្សេងៗទៀតរួមមាន ស្បែកជើងកីឡា ប្រេងដូង សម្លៀកបំពាក់ប៉ាក់ និងស្បែក​ជើង​៕

The post វាយនភណ្ឌឥណ្ឌូណេស៊ីសា​ទរ​ចំពោះពន្ធត្រាំ ១៩% ​ដោយ​លែងសូវបារម្ភពីការប្រកួតប្រជែង appeared first on Kampuchea Thmey Daily.

វៀតណាម​គ្រោងនាំចេញអង្ករ ១០០ ០០០ តោន ទៅបង់ក្លាដែស ​
វៀតណាម​គ្រោង​នាំចេញ​អង្ករ​សប្រមាណ ១០០ ០០០ តោន ទៅកាន់​បង់ក្លាដែស ក្រោម​កិច្ចព្រមព្រៀងថ្មី​រវាង​រដ្ឋាភិបាល​នៃប្រទេស​ទាំង​២។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Viet Nam News។

សមាគមស្បៀងអាហារវៀតណាម បាន​ឱ្យដឹង​ថា​ កិច្ចសន្យានាំចេញនេះត្រូវបានចុះហត្ថលេខាក្រោមក្របខណ្ឌរដ្ឋាភិបាល-រដ្ឋាភិបាល (G2G) ហើយ​សាជីវកម្មស្បៀង​អាហារភាគខាងត្បូងវៀតណាម (Vinafood II) នឹង​ធ្វើ​ការ​ផ្គត់ផ្គង់​នូវអង្ករសទាំង​នោះ។ ​

ក្រោម​កិច្ចព្រមព្រៀង​ តម្លៃ​អង្ករត្រូវបានកំណត់លក់នៅ ៤៧៤,២៥ ដុល្លារ/តោន ​ពោលគឺ​​ខ្ពស់ជាងតម្លៃទីផ្សារអន្តរជាតិធម្មតាសម្រាប់អង្ករសនាពេល​បច្ចុប្បន្ន​។

បើតាម​ Viet Nam News ​ការនាំចូលអង្ករសពី​វៀតណាមក្នុងទ្រង់ទ្រាយធំ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់បង់ក្លាដែសដើម្បីរក្សាស្ថិរភាពតម្លៃម្ហូបអាហារ ជាពិសេសនៅពេលដែលប្រទេសនេះអនុវត្តកម្មវិធីទីផ្សារ​លក់​បើកចំហ (OMS) របស់ខ្លួន​ចាប់ផ្តើម​ក្នុងខែកុម្ភៈ។

ក្រោមផែនការនេះ រដ្ឋាភិបាលបង់ក្លាដែស​នឹងចែកចាយអង្ករប្រហែល ៩០៧ តោនជារៀងរាល់ថ្ងៃ តាមរយៈ​កន្លែង​ចំនួន ៩០៦ នៅទូទាំងប្រទេស រួមទាំងរដ្ឋធានី ដាកា និង​ទីក្រុងធំៗ និងតំបន់ដែលពឹងផ្អែកលើកម្លាំងពលកម្មខ្លាំង​ផងដែរ។ អង្ករ​នេះ​ នឹង​ត្រូវ​លក់​ក្នុង​តម្លៃប្រហែល ២៤៣ ដុល្លារ​​/​តោន ដើម្បី​ឱ្យ​ប្រជាជនបង់ក្លាដែស​ដែល​​​មាន​ចំណូល​ទាប ​អាច​ទទួល​បាន​ការ​ផ្គត់ផ្គង់​ស្បៀង​ចាំបាច់​ខ្លាំង​​ក្នុង​តម្លៃ​សមរម្យ។

គួរគូស​បញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយនៅអាស៊ីខាងត្បូង។ ទោះជាយ៉ាងនេះក្តី ប្រទេសនេះនៅតែត្រូវការនាំចូលអង្ករ​នៅពេល​ខ្លះ​ ដើម្បីរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ។ ក្នុង​ឆ្នាំ ​២០២៣ បង់ក្លាដែស​បាន​នាំ​ចូល​អង្ករ​ជិត​ ២ លាន​តោន​ពី​ប្រទេស​រួម​មាន​ឥណ្ឌា ថៃ វៀតណាម និង​មីយ៉ាន់ម៉ា៕

The post វៀតណាម​គ្រោងនាំចេញអង្ករ ១០០ ០០០ តោន ទៅបង់ក្លាដែស ​ appeared first on Kampuchea Thmey Daily.