ព័ត៌មានអន្ដរជាតិ
វាយនភណ្ឌឥណ្ឌូណេស៊ីសាទរចំពោះពន្ធត្រាំ ១៩% ដោយលែងសូវបារម្ភពីការប្រកួតប្រជែង
ឧស្សាហកម្មវាយនភណ្ឌឥណ្ឌូណេស៊ីបានសាទរចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទម្លាក់ពន្ធខ្ពស់លើទំនិញឥណ្ឌូណេស៊ីពី ៣២ ភាគរយ មកត្រឹម ១៩ ភាគរយ ដែលធ្វើឱ្យវិស័យនេះលែងសូវព្រួយបារម្ភខ្លាំងពីការប្រកួតប្រជែង ជាពិសេសពីវៀតណាម និងបង់ក្លាដែស ដែលជាប្រទេសផលិតវាយនភណ្ឌសំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

ប្រធានសមាគមអ្នកផលិតសរសៃអំបោះឥណ្ឌូណេស៊ី (Apsyfi) លោក Redma Gita Wirawasta បានប្រាប់និយាយកាលពីថ្ងៃពុធនេះ៖ «វាល្អណាស់រួចទៅហើយ ហើយយើងកោតសរសើរចំពោះការខិតខំប្រឹងប្រែងជាអតិបរមារបស់រដ្ឋាភិបាល»។
ខណៈទទួលស្គាល់ថាពន្ធ ១៩ ភាគរយ នៅតែជាបន្ទុកសម្រាប់អ្នកនាំចេញ លោក Redma បាននិយាយថា ឥណ្ឌូណេស៊ីមានភាពអំណោយផលជាងមុន បើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ លោកបានចង្អុលបង្ហាញថា វៀតណាមជាប់ពន្ធ ២០ ភាគរយ និងបង់ក្លាដែស ៣៥ ភាគរយ ដែលនេះនឹងធ្វើឱ្យឥណ្ឌូណេស៊ីមានការប្រកួតប្រជែងជាងបន្តិចជាមួយវៀតណាម និងខ្លាំងជាមួយបង់ក្លាដែស សម្រាប់ការនាំចេញទៅសហរដ្ឋអាមេរិក។
លោក Redma ក៏បាននិយាយផងដែរថា ការកាត់បន្ថយពន្ធអាចជួយការពារការងារក្នុងឧស្សាហកម្មវាយនភណ្ឌបានច្រើន។ បើតាមសមាគមវាយនភណ្ឌឥណ្ឌូណេស៊ី (API) បានប៉ាន់ប្រមាណថា កម្មករចន្លោះពី ៥០ ០០០-៧០ ០០០ នាក់ អាចបាត់បង់ការងាររបស់ពួកគេ ប្រសិនបើពន្ធ ៣២ ភាគរយខ្ពស់ ចូលជាធរមាន។

ទៅមុខទៀត លោក Redma បានជំរុញឱ្យរដ្ឋាភិបាល និងឧស្សាហកម្មឥណ្ឌូណេស៊ី រក្សាការប្រុងប្រយ័ត្នចំពោះលំហូរចូលនៃផលិតផលវាយនភណ្ឌ ដែលមានតម្លៃថោកៗពីប្រទេសចិន។ ការដាក់ពន្ធខ្ពស់លើទំនិញចិនរបស់ចិន អាចនាំឱ្យចិនបង្វែរការនាំចេញទៅកាន់ទីផ្សារដូចជាប្រទេសឥណ្ឌូណេស៊ី ដែលនេះនឹងបង្កើនការប្រកួតប្រជែង និងប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក។
គួរគូសបញ្ជាក់ថា អាមេរិកគឺជាទីផ្សារនាំចេញសំខាន់សម្រាប់ឥណ្ឌូណេស៊ី។ សម្លៀកបំពាក់ផលិតរួចស្រេច គឺជាទំនិញនាំចេញដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ីទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃ ១,២៧ ប៊ីលានដុល្លារ ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥។ នេះបើយោងតាមការស្រាវជ្រាវរបស់ទូរទស្សន៍ Berita Satu ។ ការនាំចេញកំពូលផ្សេងៗទៀតរួមមាន ស្បែកជើងកីឡា ប្រេងដូង សម្លៀកបំពាក់ប៉ាក់ និងស្បែកជើង៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


