ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងនាំចេញអង្ករ ១០០ ០០០ តោន ទៅបង់ក្លាដែស
វៀតណាមគ្រោងនាំចេញអង្ករសប្រមាណ ១០០ ០០០ តោន ទៅកាន់បង់ក្លាដែស ក្រោមកិច្ចព្រមព្រៀងថ្មីរវាងរដ្ឋាភិបាលនៃប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

សមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា កិច្ចសន្យានាំចេញនេះត្រូវបានចុះហត្ថលេខាក្រោមក្របខណ្ឌរដ្ឋាភិបាល-រដ្ឋាភិបាល (G2G) ហើយសាជីវកម្មស្បៀងអាហារភាគខាងត្បូងវៀតណាម (Vinafood II) នឹងធ្វើការផ្គត់ផ្គង់នូវអង្ករសទាំងនោះ។
ក្រោមកិច្ចព្រមព្រៀង តម្លៃអង្ករត្រូវបានកំណត់លក់នៅ ៤៧៤,២៥ ដុល្លារ/តោន ពោលគឺខ្ពស់ជាងតម្លៃទីផ្សារអន្តរជាតិធម្មតាសម្រាប់អង្ករសនាពេលបច្ចុប្បន្ន។
បើតាម Viet Nam News ការនាំចូលអង្ករសពីវៀតណាមក្នុងទ្រង់ទ្រាយធំ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់បង់ក្លាដែសដើម្បីរក្សាស្ថិរភាពតម្លៃម្ហូបអាហារ ជាពិសេសនៅពេលដែលប្រទេសនេះអនុវត្តកម្មវិធីទីផ្សារលក់បើកចំហ (OMS) របស់ខ្លួនចាប់ផ្តើមក្នុងខែកុម្ភៈ។

ក្រោមផែនការនេះ រដ្ឋាភិបាលបង់ក្លាដែសនឹងចែកចាយអង្ករប្រហែល ៩០៧ តោនជារៀងរាល់ថ្ងៃ តាមរយៈកន្លែងចំនួន ៩០៦ នៅទូទាំងប្រទេស រួមទាំងរដ្ឋធានី ដាកា និងទីក្រុងធំៗ និងតំបន់ដែលពឹងផ្អែកលើកម្លាំងពលកម្មខ្លាំងផងដែរ។ អង្ករនេះ នឹងត្រូវលក់ក្នុងតម្លៃប្រហែល ២៤៣ ដុល្លារ/តោន ដើម្បីឱ្យប្រជាជនបង់ក្លាដែសដែលមានចំណូលទាប អាចទទួលបានការផ្គត់ផ្គង់ស្បៀងចាំបាច់ខ្លាំងក្នុងតម្លៃសមរម្យ។
គួរគូសបញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយនៅអាស៊ីខាងត្បូង។ ទោះជាយ៉ាងនេះក្តី ប្រទេសនេះនៅតែត្រូវការនាំចូលអង្ករនៅពេលខ្លះ ដើម្បីរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ។ ក្នុងឆ្នាំ ២០២៣ បង់ក្លាដែសបាននាំចូលអង្ករជិត ២ លានតោនពីប្រទេសរួមមានឥណ្ឌា ថៃ វៀតណាម និងមីយ៉ាន់ម៉ា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


