បង្គន់អនាម័យ Archives - Kampuchea Thmey Daily

ពលរដ្ឋ ៨០គ្រួសារ នៅស្រុកពេជ្រាដា ទទួលបានបង្គន់អនាម័យ លើកកម្ពស់អនាម័យ និងសុខភាពសហគមន៍
ប្រជាពលរដ្ឋចំនួន ៨០គ្រួសារ រស់នៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានទទួលអត្ថប្រយោជន៍ពីការផ្តល់សម្ភារៈសាងសង់បង្គន់អនាម័យ ក្រោមការគាំទ្រ និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថានរស់នៅ និងការពារសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ពិធីចែកសម្ភារៈបង្គន់អនាម័យ «បដិភាគ» បានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក កឹង ឈាង អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកស្រី ប៊ុន ចន្ថា ប្រធានការិយាល័យសុខភាពជនបទ។ ក្នុងឱកាសនោះ សម្ភារៈសាងសង់បង្គន់អនាម័យចំនួន ៨០បង្គន់ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ៨០គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា។

លោក កឹង ឈាង បានលើកឡើងថា ការផ្គត់ផ្គង់បង្គន់អនាម័យដល់ប្រជាពលរដ្ឋ គឺជាសកម្មភាពមួយដែលជួយឱ្យសហគមន៍មានបរិស្ថានស្អាត អនាម័យល្អ និងកាត់បន្ថយហានិភ័យនៃជំងឺដែលបណ្តាលមកពីការខ្វះអនាម័យ។ លោកបញ្ជាក់ថា ការផ្តល់សម្ភារៈសាងសង់បង្គន់នេះ ក៏ជាការចូលរួមជំរុញការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅជនបទផងដែរ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលទទួលបានសម្ភារៈទាំងនេះ ប្រើប្រាស់ និងថែរក្សាបង្គន់អនាម័យឱ្យបានត្រឹមត្រូវ និងមាននិរន្តរភាព ដើម្បីរួមចំណែកថែរក្សាបរិស្ថាន និងសុខភាពសហគមន៍។ លោកបន្ថែមថា នេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

ការផ្តល់បង្គន់អនាម័យនេះ ត្រូវបានប្រជាពលរដ្ឋសម្តែងការសាទរ និងចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយការបន្ទោរបង់ពាសវាលពាសកាល ព្រមទាំងជួយឱ្យគ្រួសារមានអនាម័យល្អប្រសើរ ជាពិសេសសម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។

លោក រដ្ឋា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋម្នាក់ដែលទទួលបានសម្ភារៈសាងសង់បង្គន់អនាម័យ បានថ្លែងអំណរគុណដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាអនាម័យនៅមូលដ្ឋាន។ លោករំពឹងថា គម្រោងបែបនេះនឹងបន្តពង្រីកទៅដល់គ្រួសារផ្សេងៗទៀត ដើម្បីឱ្យសហគមន៍ទាំងមូលមានបរិស្ថានស្អាត សុខភាពល្អ និងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

សូមជម្រាបថា ការពង្រីកការប្រើប្រាស់បង្គន់អនាម័យនៅតាមជនបទ គឺជាផ្នែកមួយនៃគោលដៅជាតិ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាក់ស្តែង ខេត្តមណ្ឌលគិរី គឺជាខេត្តទី២៤ ដែលសម្រេចបានការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (Open Defecation Free-ODF) កម្រិតខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ការសម្រេចបានស្ថានភាព ODF មានន័យថា គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន ឬមានបង្គន់អនាម័យប្រើប្រាស់រួម ស្របតាមស្តង់ដារអនាម័យ៕

អត្ថបទ៖ រៀម សុខហេង

The post ពលរដ្ឋ ៨០គ្រួសារ នៅស្រុកពេជ្រាដា ទទួលបានបង្គន់អនាម័យ លើកកម្ពស់អនាម័យ និងសុខភាពសហគមន៍ appeared first on Kampuchea Thmey Daily.

រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំឡើងបង្គន់អនាម័យសាធារណៈ និងបន្ទប់ទឹកជាង ៣៤០ កន្លែង សម្រាប់កីឡាករ-ការិនី មកពីតាមបណ្ដារាជធានី-ខេត្ត
រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ដំឡើង​បង្គន់​អនាម័យ​សាធារណៈ និង​បន្ទប់​ទឹក ប្រមាណ​ជាង ៣៤០ កន្លែង ព្រមទាំង​បន្ទប់ទឹក​ចល័ត និង​បន្ទប់ទឹក​ដែល​បាន​អភិវឌ្ឍន៍​មាន​ស្រាប់ សម្រាប់​កីឡាករ កីឡា​ការិនី មកពី​តាម​បណ្ដា​រាជធានី-ខេត្ត ក្នុង​ភូមិសាស្ត្រ​សំខាន់ៗ ដើម្បី​ចូលរួម​លើក​កម្ពស់​សោភណភាព អនាម័យ បរិស្ថាន ដ៏​ស្រស់​ស្អាត នា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ខាងមុខ​នេះ នៅ​រាជធានី​ភ្នំពេញ។

នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ សាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​និង​កំពុង​យកចិត្តទុកដាក់​ដំឡើង​បង្គន់​សាធារណៈ និង​បន្ទប់​ទឹក​ប្រមាណ​ជាង ៣៤០ កន្លែង ទាំង​បន្ទប់ទឹក​ចល័ត និង​បន្ទប់​ដែល​មាន​ស្រាប់ សម្រាប់​ប្រជាពលរដ្ឋ កីឡាករ កីឡា​ការិនី មកពី​តាម​បណ្ដា​រាជធានី-ខេត្ត ចូល​មក​កម្សាន្ត​លេង ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បាន​ប្រើប្រាស់​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ រួមមាន​ទីតាំង​សំខាន់ៗ ដូចជា ៖ ១.មណ្ឌល​ស្នាក់នៅ ជ្រោយ​ចង្វារ OCIC (​តំបន់​A ,B និង ​C ជាប់​មហាវិថី អូ​ស៊ី​អាយ​ស៊ី​)។ ២.មណ្ឌល​ស្នាក់នៅ​ឫស្សី​កែវ (តំបន់ D និង E ជាប់​ផ្សារ​រាត្រី​ស្ពាន​ខ្សែកាប​បេតុង​ឫស្សី​កែវ​) ជាដើម។

រដ្ឋបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក្រុម​ការងារ​ជំនាញ បាន​សំណូមពរ​ប្រជាពលរដ្ឋ កីឡាករ កីឡា​ការិនី សូម​ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន តាម​ទីតាំង​នីមួយៗ ដែល​បាន​រៀបចំ និង​ការ​តភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​បាន​រួចហើយ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ប្រើប្រាស់​ទាំងអស់​គ្នា នា​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដ៏​មាន​អត្ថន័យ​ខាងមុខនេះ ក្នុង​រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ សំណាង

The post រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំឡើងបង្គន់អនាម័យសាធារណៈ និងបន្ទប់ទឹកជាង ៣៤០ កន្លែង សម្រាប់កីឡាករ-ការិនី មកពីតាមបណ្ដារាជធានី-ខេត្ត appeared first on Kampuchea Thmey Daily.

យុវជនសំរាម អង្គាសប្រាក់ពីអ្នកលេងហ្វេសប៊ុក សង់បង្គន់ឱ្យអ្នកស្រុកឱរ៉ាល់ ដើម្បីសុវត្ថិភាពក្មេងស្រី
ដោយគិតពីអនាម័យ សុខភាព ជាពិសេសសុវត្ថិភាពរបស់ក្មេងស្រីៗដែលត្រូវបន្ទោបង់ក្នុងព្រៃ យុវជនសំរាម បានប្រមូលអង្គាសប្រាក់ពីអ្នកលេងបណ្តាញសង្គមមួយចំនួន យកមកសង់បង្គន់តាមផ្ទះរបស់ក្មេងៗ ចំនួន ៥០បង្គន់ ដើម្បីឱ្យពួកគេមានភាពងាយស្រួលក្នុងការបន្ទោបង់ មានសុវត្ថិភាព និងចៀសឆ្ងាយពីមេរោគផ្សេងៗ។

លោក សាន ដារ៉ាវីដ (រូបភាពពី យុវជនសំរាម)

លោក សាន ដារ៉ាវីដ ដែលគេស្គាល់ថាជាយុវជនសំរាម តែងតែជួយដល់ក្មេងៗក្រីក្រឱ្យពួកគេមានឱកាសបានរៀនសូត្រ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពលរដ្ឋដែលស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពេលដែលបន្ទោបង់ម្តងៗ គឺត្រូវទៅបន្ទោបង់ក្រោយផ្ទះក្នុងព្រៃ ហើយទម្លាប់នេះក៏បានបន្តមកដល់ក្មេងៗនៅក្នុងស្រុកនេះ ដោយសារតែគ្មានបង្គន់អនាម័យ។ លោកបន្តថា ទីតាំងខាងលើចម្ងាយ ១៣០គីឡូម៉ែត្រពីភ្នំពេញ ចុះពីថ្នល់ជាតិមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ប៉ុន្តែផ្ទះភាគច្រើនមិនទាន់មានបង្គន់ប្រើប្រាស់នោះទេ ឯផ្ទះដែលមានបង្គន់ គឺភាគតិចណាស់។ សម្រាប់ផ្ទះដែលគ្មានបង្គន់ ដោយសារពលរដ្ឋមិនមានលទ្ធភាពសង់ ឬ ពិបាកក្នុងការថែទាំ ដាក់ទឹកជាដើម ព្រោះនៅទីនោះទិញទឹកប្រើ មួយពាង១៥,០០០៛ ទៅ២០,០០០៛។

(រូបភាពពី យុវជនសំរាម)

ឃើញបែបនេះ លោក សាន ដារ៉ាវីដ យល់ថា បើនៅតែបន្ទោបង់ពាសវាលពាសកាលទៀត នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព ឆ្លងមេរោគ បង្កជាសត្វល្អិត មូសខ្លា កើតជាជំងឺផ្សេងៗ។ ចំពោះក្មេងស្រីៗវិញ មានការលំបាក និងប្រឈមគ្រោះថ្នាក់ដល់ពួកគេ។ ហេតុនេះ ជាការចាប់ផ្តើមលោកបានអង្គាសប្រាក់ពីអ្នកលេងហ្វេសប៊ុក បានខ្ទង់ ៤ ទៅ ៥លានរៀលហើយ និងចំណាយលើសម្ភារៈបង្គន់ខ្ទង់ ១០លានរៀល។ បន្ទាប់មក លោកឧបត្ថម្ភបង្គន់ចំនួន ៥០ តាមផ្ទះពលរដ្ឋដោយមានចានបង្គន់ ៥០ និងលូតូចៗចែកតាមគ្រួសារតូច និងធំ។ ការសង់នេះ ក៏តម្រូវឱ្យពលរដ្ឋតាមផ្ទះ ជីកដី និងគ្រោងខ្លួនឯង ហើយលោកឧបត្ថម្ភជាសម្ភារៈនានា។

(រូបភាពពី យុវជនសំរាម)

ការឧបត្ថម្ភបង្គន់នេះ លោកសង្ឃឹមថា នឹងអាចជួយកែប្រែទម្លាប់បន្ទោបង់ពាសវាលពាសកាលរបស់ពលរដ្ឋនៅទីនោះ និងជួយឱ្យពួកគេមានអនាម័យ ចៀសឆ្ងាយពីជំងឺ ព្រមទាំងបង្ការគ្រោះថ្នាក់ផ្សេងៗនៅពេលដែលចេញទៅបន្ទោបង់ឆ្ងាយពីផ្ទះ។

សូមជម្រាបថា យុវជនសំរាម បានបង្កើតសាលាសហគមន៍ ភ្នំឱរ៉ាល់ ដើម្បីឱ្យក្មេងៗដែលរស់នៅទីតាំងខាងលើ ដែលក្រីក្រ មិនបានរៀនសូត្រ អាចមានឱកាសបានរៀនសូត្រ ចាប់យកចំណេះវិជ្ជាបាន។ ដោយឡែក នៅក្នុងសាលាសហគមន៍ ភ្នំឱរ៉ាល់ លោក សាន ដារ៉ាវីដ ក៏បានសង់បង្គន់ចំនួន៣ រួចរាល់ហើយ សម្រាប់ឱ្យក្មេងស្រីៗងាយស្រួលក្នុងការបន្ទោបង់ ហើយប្រជាពលរដ្ឋនៅតំបន់ជិតនោះ ក៏អាចបន្ទោបង់បានដូចគ្នា៕

(រូបភាពពី យុវជនសំរាម)

(រូបភាពពី យុវជនសំរាម)

The post យុវជនសំរាម អង្គាសប្រាក់ពីអ្នកលេងហ្វេសប៊ុក សង់បង្គន់ឱ្យអ្នកស្រុកឱរ៉ាល់ ដើម្បីសុវត្ថិភាពក្មេងស្រី appeared first on Kampuchea Thmey Daily.

បិទគម្របបង្គន់ពេលចុចទឹក មិនបានបញ្ឈប់ការរីករាលដាលមេរោគឡើយ
កាលពេលថ្មីៗនេះមានការសិក្សាមួយបញ្ចាក់ថា ការបិទគម្របបង្គន់មុនពេលលាងសម្អាត អាចការពារការរីករាលដាលនៃមេរោគទាំងអស់ ដោយរក្សានូវអ័ព្ទឬពពួកមេរោគដែលផលិតចេញពីទឹកនៅក្នុងចានបង្គន់។ ប៉ុន្តែការសិក្សាថ្មីមួយបានបដិសេធថា ភាគល្អិតមេរោគតូចៗបានសាយភាយទៅលើផ្ទៃបន្ទប់ទឹកជាច្រើន អំឡុងពេលយើងចុចទឹកបង្គន់ មិនថាគម្របឡើងលើ ឬចុះក្រោមនោះទេ។

មធ្យោបាយតែមួយគត់ដែលមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការរីករាលដាលនៃមេរោគគឺតាមរយៈការលាងចានបង្គន់ ទឹកបង្គន់ និងផ្ទៃដែលនៅជិតៗ នេះបើយោងតាមអ្នកស្រាវជ្រាវរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទស្សនាវដ្តី American Journal of Infection Control។

លោក Charles Gerba សាស្ត្រាចារ្យនៃអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកមេរោគនៅសាកលវិទ្យាល័យអារីហ្សូណាបាននិយាយថា “ជាមួយនឹងលទ្ធផលបង្ហាញថា ការបិទគម្របបង្គន់មិនមានអត្ថន័យក្នុងការទប់ស្កាត់ការរីករាលដាលនៃភាគល្អិតមេរោគនោះទេ ការសិក្សារបស់យើងបានបង្ហាញពីសារៈសំខាន់នៃការលាងចានបង្គន់ឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការចម្លងរោគ និងការពារការរីករាលដាលនៃមេរោគ” ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងកំណត់ត្រាសាវតាថា ការស្រាវជ្រាវពីមុនបានបង្ហាញថា ការលាងបង្គន់បង្កើតនូវសារធាតុ aerosol ដែលអាចធ្វើដំណើរបាន ៥ហ្វីត(១ម៉ែត្រជាង) ឬច្រើនជាងនេះ រាលដាលមេរោគទៅជាន់ ជញ្ជាំង  និងផ្ទៃផ្សេងទៀតនៅក្នុងបន្ទប់ទឹក។ ការសិក្សាក៏បានរកឃើញថា ការបិទគម្របបង្គន់អាចកាត់បន្ថយការរីករាលដាលនៃបាក់តេរីដែលបង្កគ្រោះថ្នាក់នៅក្នុងបន្ទប់ទឹកបានតិចតួចប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបាននិយាយថា ដោយទទួលបានទាំងអស់នេះ ការលាងចានបង្គន់ឲ្យបានទៀងទាត់ អាចជួយកាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគទៅមនុស្សផ្សេងទៀតនៅក្នុងគ្រួសារ ដែលមានកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។

យ៉ាងណាមិញ លោកស្រី Tania Bubb ប្រធានសមាគមអ្នកជំនាញផ្នែកគ្រប់គ្រងជំងឺឆ្លង និងរោគរាតត្បាត បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សមាគមថា “ការសិក្សានេះជួយបង្កើតការយល់ដឹងកាន់តែច្បាស់អំពីរបៀបដែលមេរោគរីករាលដាល និងវិធានការដែលយើងអាចអនុវត្តដើម្បីបំបែកខ្សែសង្វាក់នៃការចម្លងទាំងនោះ” ។ វាក៏គូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការលាងចានបង្គន់ជាប្រចាំនៃផ្ទៃក្នុងកន្លែងថែទាំសុខភាពសម្រាប់កាត់បន្ថយការរីករាលដាលនៃការឆ្លងមេរោគ”៕

អត្ថបទ៖​ សាង ​ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ញ៉ាំអាហារនៅម៉ោង ៩ យប់ នឹងជួបបញ្ហាខួរក្បាលធ្ងន់ធ្ងរ

The post បិទគម្របបង្គន់ពេលចុចទឹក មិនបានបញ្ឈប់ការរីករាលដាលមេរោគឡើយ appeared first on Kampuchea Thmey Daily.

មូលហេតុដែលយើងគួរបិទគម្របបង្គន់ មុនកាច់ឬចាក់ទឹក
តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជានៅក្នុងបន្ទប់ទឹកនៅក្នុងហាងទំនិញ ឬនៅទីសាធារណៈ ត្រូវតែមានផ្លាកសញ្ញាព្រមានថា អ្នកគួរតែបិទគម្របបង្គន់មុនពេលចុចទឹក។

ពេល​ចាក់​ទឹក​បង្គន់ឬពេលកាច់ទឹក អ្នកគួរ​បិទ​គម្រប​បង្គន់​ជាមុន​សិន ការធ្វើ​បែប​នេះដើម្បី​ការពារ​មេរោគ​មិន​ឲ្យឆ្លង​ពេញ​បន្ទប់ទឹក។ ពីការលាងបង្គន់ សម្ពាធទឹកដែលបានមកពីការបង្ហូរបង្គន់បណ្តាលឲ្យភាគល្អិត aerosol អណ្តែតលើអាកាស។ សារធាតុ aerosols ទាំងនេះអាចឆ្លងមេរោគ និងមេរោគផ្សេងៗ ដូចជានៅក្នុងលាមក បាក់តេរី ផ្សិត និងមេរោគផ្សេងៗ រួមទាំង COVID-19 ផងដែរ។

លើសពីនេះទៀតដែរ ការបិទគម្របបង្គន់មុនពេលលាងសម្អាត ជួយការពារកុំឲ្យភាគល្អិតអ័ព្ទទាំងនេះ សាយភាយពេញបន្ទប់ទឹក។ ដំណក់ទឹកទាំងនេះនឹងធ្លាក់ចូលទៅក្នុងបង្គន់ជំនួសវិញ។ ហើយមេរោគ និងមេរោគផ្សេងៗ វា​មិន​រាលដាល​ទៅ​ក្នុង​អាកាស​ ​ធ្វើ​ឲ្យមនុស្សផ្សេងទៀត​ឆ្លង​។

ការបិទគម្របបង្គន់មុនពេលចាក់ទឹក ក៏ជួយការពារកុមារ ឬសត្វចិញ្ចឹមមិនឲ្យធ្លាក់ចូលក្នុងបង្គន់ដែរ។ ដូច្នេះដើម្បីអនាម័យល្អអ្នកគួរបិទគម្របបង្គន់គួរបិទមុនពេលចុចទឹក មិនថាប្រើបន្ទប់ទឹកឯកជន ឬបន្ទប់ទឹកសាធារណៈនោះទេ។

ហេតុផលបន្ថែមទៀត ដែលគួរបិទគម្របបង្គន់មុនពេលលាង

ដើម្បីសន្សំសំចៃទឹក ការប្រើបង្គន់ដោយការបិទគម្របនឹងជួយកាត់បន្ថយការបាញ់ទឹក។ ធ្វើឲ្យការប្រើទឹកតិចដើម្បីលាងបង្គន់។

ជាពិសេស​ ដើម្បីការពារការធ្លាក់ចូលទៅក្នុងបង្គន់ កុមារ ឬសត្វចិញ្ចឹម ប្រសិនបើគម្របបង្គន់មិនបិទ។

ដើម្បី​ការពារ​វត្ថុ​មិន​ឲ្យ​ធ្លាក់​ដូច​ជា ទូរស័ព្ទ​ដៃ វ៉ែនតា គ្រឿងអលង្ការ បើ​គម្រប​បង្គន់​មិន​បិទ។

ដូច្នេះ​ទម្លាប់​បិទ​គម្រប​បង្គន់​មុន​នឹង​ចាក់​ទឹក គួរ​ត្រូវ​បាន​បណ្តុះ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​គ្រួសារ។ ដើម្បីធានាថាគ្រប់គ្នាមានអនាម័យ និងសុវត្ថិភាពល្អ៕

ប្រែសម្រួល សាង ស្រីល័ក្ខ

The post មូលហេតុដែលយើងគួរបិទគម្របបង្គន់ មុនកាច់ឬចាក់ទឹក appeared first on Kampuchea Thmey Daily.

ហេតុអ្វីបានជាតាមសណ្ឋាគារលំដាប់ខ្ពស់ តែងមានបង្គន់ ២ ក្នុងបន្ទប់ទឹក?
មនុស្សជាច្រើនដែលបានធ្វើដំណើរទៅកាន់ទឹកដីប៉ែកអឺរ៉ុបឬជប៉ុន ប្រាកដជាបានឃើញឃើញ​ចាន​បង្គន់​ចំនួន​២​ក្នុង​បន្ទប់ទឹក​សណ្ឋាគារ។ តើបង្គន់ពិសេសនេះមានមុខងារអ្វីខ្លះ?

កាលពីពេលថ្មីៗនេះ ជនបរទេសម្នាក់បានបង្ហោះសំណួរទៅកាន់អ្នកនិយម​លេង​អ៊ីនធឺណិត។ បានក្លាយជា​ប្រធានបទ​ក្តៅ​នៅក្នុងពិភពអនឡាញរបស់ប្រទេសចិន។ បន្ទាប់​ពី​គាត់​បាន​រក​ឃើញ​ថា​ក្នុង​បន្ទប់ទឹក​សណ្ឋាគារ​មាន​ចាន​បង្គន់​ចំនួន​២ បង្គន់​មួយ​ជា​បង្គន់​ធម្មតា។ ប៉ុន្តែមួយទៀតមើល​ទៅដូចជាបង្គន់ដែលស្រដៀងនឹងចានលាងដៃទៅវិញ។

តាមពិតទៅ វត្ថុដែលមើលទៅដូចជា​បង្គន់​មួយហៅថា bidet ត្រូវបានបង្កើតនៅ​ប្រទេស​បារាំង​ក្នុងអំឡុងសតវត្សទី ១៧-១៨ សម្រាប់​សម្អាត​តំបន់​ជិតស្និទ្ធ​របស់​បុរស និង​ស្ត្រី។ ដោយសារ​តែ​អឺរ៉ុប និង​ប្រទេស​ត្រជាក់​ផ្សេងទៀត។ វាមាន​អាកាសធាតុ​ត្រជាក់​ពេញមួយឆ្នាំ។ ធ្វើ​ឲ្យការ​ងូត​ទឹក​តែ ១ដង​ក្នុង​មួយ​ថ្ងៃ ឬ​ប្រហែល​តិច​ជាង​នេះ។ ប៉ុន្តែវាល្អសម្រាប់អនាម័យ និង​បំបាត់​ក្លិន។  Bidet គឺសម្រាប់​សម្អាត​កន្លែងសម្រាប់អ្នកដែលមិនចង់ងូតទឹក។ អ្នក​អាច​អង្គុយ​ឱន​មុខ បែរ​ខ្នង ឬ​ដង​ទឹក​មក​លាង​តាម​ចិត្ត។

បច្ចុប្បន្ន​នេះ គេអាចមើលឃើញតែនៅក្នុងសណ្ឋាគារលំដាប់ខ្ពស់មួយចំនួនប៉ុណ្ណោះ។ វាពេញនិយម​នៅ​ប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងសូម្បីតែប្រទេសជប៉ុន។ ប៉ុន្តែនៅក្នុង​ប្រទេស​ចិន មាន​មនុស្ស​តិច​ណាស់​ដែល​ចាប់​អារម្មណ៍​លើរឿងនេះ។

​​របៀប​ប្រើ bidet គឺ​ខុស​ពី​បង្គន់​ទូទៅ។ នៅពេលប្រើ bidet អ្នកត្រូវអង្គុយប្រឈមមុខនឹងជញ្ជាំង​ បន្ទាប់មកបើក ក្បាលរ៉ូបបេណេ ដើម្បី​លៃ​តម្រូវ​សីតុណ្ហភាពទឹក ខណៈវាមាន​រន្ធទឹក២ សម្រា​ប់ទឹកត្រជាក់ និងទឹកក្តៅដែលអាចលៃ​តម្រូវ​កម្លាំង​ទឹក។ ក៏មាន​ម៉ូដែល​ដែលមានបំពង់បាញ់ដោយផ្ទាល់ផងដែរ។ ដែលអ្នកប្រើប្រាស់​អាច​កែសម្រួល​ផ្នែក​ដែល​ត្រូវការ​សម្អាត​ដោយខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ bidet មិនត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកទេ។ ហើយវាអាចទៅរួចដែលមានមនុស្សតិចណាស់ដែលដឹងអំពីវា។ ដោយសារ bidet មិនសូវមាន​ប្រយោជន៍ ឯតម្លៃក៏ខ្ពស់។ មនុស្សជាច្រើនគិតថា ពួកគេមិនចាំបាច់​ចំណាយប្រាក់ច្រើននោះទេ។

លើសពីនេះទៀតទំហំបន្ទប់ទឹកនៅក្នុងផ្ទះមានកំណត់។ ចំណែកចានបង្គន់​ប្រើប្រាស់​កន្លែង​ទំនេរច្រើន។ ដូច្នេះមិនមានប្រជាប្រិយភាពខ្លាំង​ ហើយមនុស្សក៏មិនដឹងពីគោលបំណងពិតរបស់វាផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីបានជាពងមាន់ឆៅមានពណ៌ខុសគ្នា?

The post ហេតុអ្វីបានជាតាមសណ្ឋាគារលំដាប់ខ្ពស់ តែងមានបង្គន់ ២ ក្នុងបន្ទប់ទឹក? appeared first on Kampuchea Thmey Daily.

ឃុំស្ដៅ ស្រុកកងមាស ត្រៀមបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល
អាជ្ញាធរនៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម បានឱ្យដឹងថា ប្រជាពលរដ្ឋបណ្ដាភូមិ ឃុំ ភាគច្រើនចំនួនបានយល់ដឹងពី អនាម័យ ដោយងាកមកធ្វើបង្គន់គ្រប់ៗផ្ទះ និងឈប់បន្ទោរបង់ពាលវាលពាសកាល គឺនៅសេសសល់តែគ្រួសារមួយចំនួនប៉ុណ្ណោះ។

លោក ឡាយ សេងហុង មេឃុំស្ដៅ បានឱ្យដឹងថា ឃុំស្តៅ មាន ៦ភូមិ នៅសល់ ២ភូមិ មិនទាន់មានបង្គន់ប្រើប្រាស់ ដោយត្រៀមបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពេលខ្លីខាងមុខ។ លោកបានបន្តថា បច្ចុប្បន្ននេះ ប្រជាជនមានការភ្ញាក់រលឹកច្រើន ដោយយល់ដឹងពីអនាម័យ ព្រោះខ្លាចបត់ជើងពាសវាលពាសកាលនាំបង្កទៅជាជំងឺផ្សេងៗ ដែលធ្វើឱ្យពួកគាត់ខាតបង់ថវិកាក្នុងគ្រួសារ ម៉្លោះហើយគាត់ងាកមកសង់បង្គន់ ដូរផឹកទឹកស្អាត។

លោក សួន សាន មេភូមិល្វាលើ បានឱ្យដឹងថា ក្នុងចំណោម ១៩៣ ផ្ទះ មាន ១៦០ ទៅ ១៨០ ផ្ទះ មានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ចំពោះផ្ទះដែលមិនទាន់មានបង្គន់ប្រើប្រាស់ ក្នុងនោះ ១០ គ្រួសារបានផ្លាស់ប្ដូរទីលំនៅ ខ្លះទៀតរស់នៅលើដីរដ្ឋ ទោះបីមានមូលនិធិឃុំ ជួយជាលូ ឬចានបង្គន់ក្តី ប៉ុន្តែពួកគាត់ខ្វះខាតថវិកាសង់បង្គន់។

លោក ហ័ង តុល ពលរដ្ឋភូមិល្វាលើ ឃុំស្ដៅ ស្រុកកងមាសខេត្ត កំពង់ចាម មានផ្ទះនៅប្របមាត់ព្រែកដែលមានកំប្លោកដុះព្រោងព្រាត។ លោកបានឱ្យដឹងថា គ្រួសារលោកគ្មានបង្គន់ប្រើប្រាស់ ដោយត្រូវបត់ជើងនៅតាមព្រៃក្បែរផ្ទះ ឬយប់ព្រលប់ ទៅមិនទាន់ ក៏បត់ជើងតាមព្រែកកំប្លោកនេះ។ លោកពុំទាន់យល់ដឹងពីអនាម័យប៉ុន្មានទេ គ្រាន់តែដឹងថា គ្មានអនាម័យអាចបង្កទៅជាជំងឺផ្សេងៗ។

អ្នកស្រី វ៉ន ផេង ជាប្រពន្ធ បានឱ្យដឹងថា ការអត់បង្គន់គឺពិបាក ជាពិសេសពេលយប់ព្រលប់ ត្រូវដើរទៅ ព្រៃឆ្ងាយពីផ្ទះ ឬបត់ជើងក្បែរផ្ទះ ដោយខ្លាចបំផុតគឺសត្វធាតុនានា។ អ្នកស្រីបានបន្ថែមថា គ្រួសារអ្នកស្រីក៏ចង់ធ្វើបង្គន់ដែរ តែមកពីខ្វះខាតថវិកា ទើបសម្រេចរស់នៅរបៀបនេះបន្តទៅទៀត។

ចំណែក អ្នកស្រី វ៉ន ផេង រស់នៅភូមិខាងលើដែរ បានឱ្យដឹងថា ផ្ទះអ្នកស្រីនៅមិនទាន់មានបង្គន់ប្រើប្រាស់ទេ ដោយតែងតែដើរបត់ជើង​ពាសវាលពាសកាល ហើយក៏មិនទាន់យល់ដឹងពីអនាម័យ។ អ្នកស្រី វ៉ន ផេន បានឱ្យដឹងបន្ថែមថា អាជ្ញាធរភូមិឃុំ បានផ្ដល់ជាលូ ឬថាសបង្គន់ដែរ អ្នកស្រីមិនមានថវិកាសម្រាប់ធ្វើបង្គន់ ទើបសម្រេចចិត្តរស់នៅដោយអត់បង្គន់បែបនេះ។

លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ប្រជាជនមួយចំនួនពុំទាន់យល់ដឹងពីអនាម័យ ដែលភាគីពាក់ព័ន្ធត្រូវចូលរួមដោះស្រាយជូន មិនថាជនមានពិការភាព ជនជាតិភាគតិច អ្នករស់នៅទីក្រុង ឬជនបទ។ លោកបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រនៅឆ្នាំ២០២៥ ត្រូវតែសម្រេចឱ្យបាន ODF ក្នុងផ្ទះត្រូវតែមានបង្គន់ប្រើប្រាស់ ហើយបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងត្រូវផឹកទឹកស្អាតគ្រប់ៗផ្ទះ៕

អត្ថបទ៖ ទុំ ជីតា

The post ឃុំស្ដៅ ស្រុកកងមាស ត្រៀមបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល appeared first on Kampuchea Thmey Daily.

បង្គន់អនាម័យចល័តប្រមាណ ៣០បង្គន់ នឹងដាក់ពង្រាយនៅកន្លែងកំសាន្តនានា ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រាយដាក់បង្គន់អនាម័យចល័តចំនួន ៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ។

លោក ស៊ូ សាវ៉ន ប្រធានស្តីទីអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺរាជធានីភ្នំពេញ នឹងដាក់ពង្រាយបង្គន់អនាម័យចល័តចំនួន ៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានាក្នុងរាជធានីភ្នំពេញ។

ក្នុងនោះសម្រាប់នៅទីតាំងរមណីដ្ឋានវត្តភ្នំ យើងត្រូវដាក់ចំនួន ៨បង្គន់ តែបើត្រូវកែប្រែយ៉ាងណានោះ លោកអភិបាលរាជធានីភ្នំពេញ នឹងធ្វើការណែនាំឲ្យអនុវត្តនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃ ៦ ខែមេសា ២០២២ស្អែកនេះ។

លោកបញ្ជាក់ទៀតថា ក្រៅពីការងារខាងលើអង្គភាពសួនច្បារ​ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏នៅមានការងារមួយចំនួនទៀត ដែលត្រូវអនុវត្តផងដែរ ដូចជាការងារកាត់លះមែកឈើនៅតាមដងផ្លូវ ការកាត់ស្មៅនៅតាមសួនច្បារនានា បាញ់លាងថ្នល់ លាបកំបោរតាមគល់ឈើជាដើមដើម្បី ធ្វើយ៉ាងណា លើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត។

មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញ បានបញ្ញាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គីសនី និងបំភ្លឺសាធារណៈ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ចែងលើការ តុបតែងភ្លើងបំភ្លឺសាធារណៈ នៅតាមតាមឈើ និងសួនច្បារ នៅទូទាំងរាជធានីភ្នំពេញ។

ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវលើការរៀបចំ​កម្មវិធី​សម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាមទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ បំផុសចលនាប្រជាពលរដ្ឋចូលរួមឲ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា៖ ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម។

ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង និងត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

The post បង្គន់អនាម័យចល័តប្រមាណ ៣០បង្គន់ នឹងដាក់ពង្រាយនៅកន្លែងកំសាន្តនានា ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី   appeared first on Kampuchea Thmey Daily.