ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំឡើងបង្គន់អនាម័យសាធារណៈ និងបន្ទប់ទឹកជាង ៣៤០ កន្លែង សម្រាប់កីឡាករ-ការិនី មកពីតាមបណ្ដារាជធានី-ខេត្ត
រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ដំឡើងបង្គន់អនាម័យសាធារណៈ និងបន្ទប់ទឹក ប្រមាណជាង ៣៤០ កន្លែង ព្រមទាំងបន្ទប់ទឹកចល័ត និងបន្ទប់ទឹកដែលបានអភិវឌ្ឍន៍មានស្រាប់ សម្រាប់កីឡាករ កីឡាការិនី មកពីតាមបណ្ដារាជធានី-ខេត្ត ក្នុងភូមិសាស្ត្រសំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់សោភណភាព អនាម័យ បរិស្ថាន ដ៏ស្រស់ស្អាត នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ដំឡើងបង្គន់សាធារណៈ និងបន្ទប់ទឹកប្រមាណជាង ៣៤០ កន្លែង ទាំងបន្ទប់ទឹកចល័ត និងបន្ទប់ដែលមានស្រាប់ សម្រាប់ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី មកពីតាមបណ្ដារាជធានី-ខេត្ត ចូលមកកម្សាន្តលេង ក្នុងព្រះរាជពិធីបុណ្យអុំទូក បានប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ រួមមានទីតាំងសំខាន់ៗ ដូចជា ៖ ១.មណ្ឌលស្នាក់នៅ ជ្រោយចង្វារ OCIC (តំបន់A ,B និង C ជាប់មហាវិថី អូស៊ីអាយស៊ី)។ ២.មណ្ឌលស្នាក់នៅឫស្សីកែវ (តំបន់ D និង E ជាប់ផ្សាររាត្រីស្ពានខ្សែកាបបេតុងឫស្សីកែវ) ជាដើម។

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមការងារជំនាញ បានសំណូមពរប្រជាពលរដ្ឋ កីឡាករ កីឡាការិនី សូមចូលរួមថែរក្សាសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន តាមទីតាំងនីមួយៗ ដែលបានរៀបចំ និងការតភ្ជាប់បណ្ដាញទឹកស្អាតបានរួចហើយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់ទាំងអស់គ្នា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏មានអត្ថន័យខាងមុខនេះ ក្នុងរាជធានីភ្នំពេញ៕
អត្ថបទ ៖ សំណាង





-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


