សុខភាព
ទម្លាប់ញ៉ាំអាហារនៅម៉ោង ៩ យប់ នឹងជួបបញ្ហាខួរក្បាលធ្ងន់ធ្ងរ
ការសិក្សាមួយបានបង្ហាញថា ការញ៉ាំអាហារក្រោយម៉ោង ៩ យប់ នឹងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល បើប្រៀបធៀបទៅនឹងការទទួលទានអាហារមុននោះបន្តិច។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sorbonne ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានវិភាគលើមនុស្សពេញវ័យ ១០៣,៣៨៩ នាក់ ដោយប្រើទិន្នន័យក្រុម Nutrinet Santé។ ក្នុងអំឡុងពេលតាមដានរយៈពេល ៧ឆ្នាំ មនុស្សចំនួន ២,០៣៦ នាក់បានកើតជំងឺសរសៃឈាមដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ក្រុមស្រាវជ្រាវបានវិភាគលើគំរូអាហារដោយផ្អែកលើកំណត់ហេតុអាហារដែលសរសេរដោយអ្នកចូលរួម។
ជាលទ្ធផលនៃការវិភាគហានិភ័យ នៃការវិវត្តទៅជាជំងឺសរសៃឈាមខួរក្បាលកើនឡើង ៨ភាគរយ សម្រាប់រាល់ម៉ោងអាហារចុងក្រោយនៃថ្ងៃត្រូវបានពន្យារពេល។ ជាពិសេស អ្នកដែលញ៉ាំអាហារពេលល្ងាចក្រោយម៉ោង ៩ យប់ មានហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ២៨ភាគរយ ខ្ពស់ជាងអ្នកដែលញ៉ាំមុនពេលនោះ។ សម្រាប់រាល់ម៉ោងដែលអាហារដំបូងនៃថ្ងៃត្រូវបានពន្យារពេលហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងកើនឡើង ៦ភាគរយ ។ វាមិនទាក់ទងទៅនឹងហានិភ័យនៃការវិវត្ត ទៅជាជំងឺសរសៃឈាមខួរក្បាលនោះទេ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគថា ការទទួលទានអាហារនៅពេលយប់ជ្រៅ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងហានិភ័យខ្ពស់នៃការកើនឡើងសម្ពាធឈាម ជាតិស្ករក្នុងឈាម និងការតស៊ូអាំងស៊ុយលីន។
វេជ្ជបណ្ឌិត Bernard Srur ដែលដឹកនាំការសិក្សាបាននិយាយថា “រាងកាយរបស់យើងបានវិវត្តទៅរកការបរិភោគមុនថ្ងៃ” ការរំលាយអាហាររបស់យើងត្រូវបានធ្វើឲ្យប្រសើរដើម្បីទស្សន៍ទាយ ប្រភពថាមពលដែលមាននៅពេលជាក់លាក់ណាមួយ ហើយប្រើប្រាស់វាឲ្យសមស្រប”។ ដូច្នេះហើយ ប្រសិនបើអ្នកញ៉ាំយឺតក្រោយម៉ោង៩ ព្រឹក ការរំលាយអាហាររបស់អ្នកនឹងត្រូវបានរំខាន ហើយការផ្លាស់ប្តូរដូចជាសម្ពាធឈាមដែលជាធម្មតាទាបនៅពេលល្ងាចនឹងកើនឡើង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកផឹកទឹកដោះគោរមៀតក្តៅៗក្នុងរដូវរងាមុនចូលគេង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


