បបូរមាត់ខ្មៅ Archives - Kampuchea Thmey Daily

ប្រែបបូរមាត់ពីខ្មៅស្រអាប់ ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បាន ព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឲ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព?

យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖

១. ស្ករ និងទឹកឃ្មុំ

ស្ករ​សគឺជាស្ក្រាប់​ធម្មជាតិ​ដ៏​ល្អ​ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើង​អាចលាយស្ករ​សជាមួយទឹកឃ្មុំ បន្ទាប់មក​លាប​ឱ្យ​សព្វលើបបូរមាត់ ​ហើយម៉ាស្សា​បបូរមាត់​ជា​ចលនា​​រង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។

២. ត្រសក់

ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើង​មាន​ពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួច​លាង​ទឹកចេញ។

៣. ប្រទាលកន្ទុយក្រពើ

យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនា​រង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះ​ប្រទាល​កន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។

៤. ក្រូចឆ្មារ និងស្ករ

យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយ​ជាមួយ​ទឹកក្រូចឆ្មារមួយស្លាប​ព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗ​ជាចលនារង្វង់​ប្រហែល​មួយទៅ​ពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។

លើសពីនេះទៅទៀត ក្រូចឆ្មារ​មានប្រសិទ្ធិភាព​ក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។

៥. ក្រមួនធម្មជាតិ

យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរ​មាត់​យើងរលោង និងមានសុខភាពល្អ។

៦. ផ្លែឈើស្រស់

យើងអាចប្រើ​ផ្លែឈើស្រស់ដូចជា ស្ត្របឺរី ឆឺរី ទទឹម ឬរាសបឺរីមកលាបបបូរមាត់​ដើម្បីធ្វើឱ្យបបូរមាត់​យើងមានពណ៌ផ្កាឈូកដោយយកសំឡីជ្រលក់ទឹកផ្លែឈើដែលយើងចូលចិត្ត រួចលាបលើ​បបូរ​មាត់​ ទុកចោល ១៥ នាទី រួចលាងទឹកចេញ។ យើងគួរធ្វើបែបនេះមួយថ្ងៃរំលងមួយថ្ងៃ។

៧. ក្រូចឆ្មារ និងទឹកឃ្មុំ

យើងអាចលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ រួចលាបលើបបូរមាត់ ទុកចោល ៥ នាទី រួចលាងសម្អាតចេញដើម្បីឱ្យបបូរមាត់ទន់ មានសំណើម និងមានពណ៌​ភ្លឺថ្លា​ជាង​មុន។

៨. ច្រាស់ដុសធ្មេញ

យើងអាចយកច្រាសដុសធ្មេញស្អាតដែលមានសរសៃច្រាស់ទន់ ជ្រលក់ទឹក​ឱ្យសើមមកម៉ាស្សា​បបូរ​មាត់ថ្នមៗជាចលនារង្វង់ដើម្បីជំរុញចលនា​ឈាមរត់ដែលជួយធ្វើបបូរមាត់យើងមានពណ៌ផ្កាឈូក និងទន់ព្រោះការម៉ាស្សា​បែបនេះក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចេញពីបបូរមាត់ដែរ។

លើសពីនេះទៅទៀត ដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកយើងគួរញុំាទឹក និងគេងឱ្យ​បាន​គ្រប់គ្រាន់ ញុំាបន្លែផ្លែឈើស្រស់ឱ្យបានច្រើន កាត់បន្ថយស្រេស្ត ចៀសវាងជក់បារី ឬប្រើក្រែមលាបបបូរមាត់ដែលមានសារធាតុគីមី៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

ចុចអាន៖ហេតុអ្វីបបូរមាត់កាន់តែឡើងខ្មៅ? ដោះស្រាយបែបណា?

The post ប្រែបបូរមាត់ពីខ្មៅស្រអាប់ ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ appeared first on Kampuchea Thmey Daily.

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ
បញ្ហាបបូរមាត់ខ្មៅ ខ្លះអាចមកពីតំណពូជ ឬ បណ្ដាលមកពីហេតុផលមួយចំនួនទៀត។ អាកប្បកិរិយាជាច្រើន ដែលយើងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ អាចធ្វើឲ្យ​បបូរមាត់ខ្មៅ  រួមទាំងអាហារដែល​ញ៉ាំ ប្រសិនបើការថែទាំមិនល្អគ្រប់គ្រាន់ ឬបញ្ហាមិនត្រូវបានកែតម្រូវ​ បបូរមាត់នឹងប្រែជាខ្មៅជាងមុន។

កម្ពុជាថ្មីមានវិធីដ៏ល្អមួយ ដើម្បីជួយដោះស្រាយបញ្ហាបបូរមាត់ខ្មៅ ​ឲ្យប្រែមកជាពណ៌​ផ្កាឈូក​ ​ទន់​ល្មើយមកវិញ។

១ ផឹកទឹកឲ្យបានច្រើន

ផឹកទឹកតិចពេក​ នឹង​ធ្វើ​ឲ្យ​​បបូរមាត់​របស់​យើង​មើល​ទៅ​ខ្មៅ ស្ងួត ប្រេះ ​មិន​ស្អាត ដោយសារតែ​ទឹកជួយរក្សាសំណើម​នៅក្នុងស្បែក រួមទាំងបបូរមាត់ផងដែរ។ តំបន់​បបូរមាត់​អាចបាត់បង់​សំណើម​យ៉ាង​ងាយ​ ជាង​តំបន់​ដទៃ។  ការផឹកទឹក​នឹង​ជួយ​ស្តារ ហើយចូលទៅ​ចិញ្ចឹម​ស្បែក​ឲ្យយ​មាន​សំណើម។

២ ចៀសវាង​អាកប្បកិរិយា​ដែល​ធ្វើ​ឲ្យ​បបូរមាត់​ខ្មៅ

ភាគច្រើន​មូលហេតុនៃបបូរមាត់ខ្មៅ គឺមកពីទម្លាប់ប្រចាំថ្ងៃរបស់យើង។ មិនថាលិទ្ធបបូរមាត់​ញឹកញាប់  ការជក់បារី បើ​អាច​ចៀសបាន ​គួរ​ចៀសវាង​។ នៅពេលញ៉ាំផ្លែឈើ និងបន្លែ អាហារ ឬបង្អែម ចូរលាងមាត់ជានិច្ច។ ចំណុចសំខាន់គឺត្រូវព្យាយាមចៀសវាងការប្រើក្រែមលាបមាត់ បង្ក​ឲ្យ​មានប្រតិកម្មអាឡ័កស៊ី ហើយមុនពេលចូលគេង កុំភ្លេចលាបក្រែមបំប៉នបបូរមាត់ ដើម្បីផ្តល់សំណើម។

៣ ប្រើ​ច្រាស​ដុស​ធ្មេញ​ដើម្បី​ជួយ

បន្ទាប់ពី​ដុស​ធ្មេញ​រួច ​អ្នក​ក៏​អាច​ប្រើ​ច្រាស​ដុស​ធ្មេញ​មកត្រដុស​ថ្នមៗ នៅ​ជុំវិញ​បបូរមាត់​ខាង​លើ និង​ខាងក្រោម ដើម្បី​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​ចោល។ ធ្វើ​បែបនេះ​រាល់ថ្ងៃ​ ប្រហែល​មួយ​ខែ ​អ្នក​នឹង​ឃើញ​ភាព​ខុសគ្នា។

៤ កុំចេះតែប្រើផលិតផលផ្ដេសផ្ដាសឲ្យសោះ

មិនថាទិញថ្នាំមកលាបខ្លួនឯង ឬមានការ​ផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ក៏ដោយ។ ផលិតផលទាំងនោះ​ ​មិនអាចធានាបានទេ ផលប៉ះពាល់អវិជ្ជមាន អាចកើតឡើងយ៉ាងធ្ងន់ធ្ងរ ឬក្នុងរយៈពេលយូរ។ ប៉ុន្តែប្រសិនបើអ្នកកំពុងជួបប្រទះភាពមិនស្រួលផ្សេងទៀត អ្នកគួរតែទៅពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់ពីមូលហេតុ។

៥ វីតាមីន Bអាច​ស្តា​ស្បែក​ឡើង​វិញ

បន្ថែមពីវិធីខាងលើ​ ការ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន B ជា​សារធាតុ​សំខាន់​សម្រាប់​ស្បែក និង​ភ្នាស​រំអិល។ ពួកវាមាននៅក្នុងអង្ករសំរូប ថ្លើម បន្លែស្លឹកបៃតង គ្រាប់អាល់ម៉ុន សណ្តែកដី ឬគ្រាប់ស្វាយចន្ទី។

៦ រូបមន្តទឹកឃ្មុំសំណើម

យកទឹកឃ្មុំ ស្ករ និង Vaseline កន្លះស្លាបព្រាបាយ លាយចូលគ្នា រួចម៉ាស្សា​លើបបូរមាត់​របស់អ្នក។ ទុក​វា​ចោល​ប្រហែល ១០ នាទី រួច​ប្រើ​សំឡី​ដែល​សើម ​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​មក​ជូត​ចេញ។ រូបមន្ត​នេះ ​នឹង​ជួយ​ជម្រុះ​កោសិកា​ស្បែក​ខ្មៅ​ចេញ។ ជាពិសេស ជួយធ្វើ​​ឲ្យ​បបូរមាត់​ត្រឡប់​ទៅ​ពណ៌​ផ្កាឈូក​ ទន់​ល្មើយ​ភ្លាមៗ។

៧ ​រូបមន្តពណ៌ផ្កាឈូក Lemonade

ទឹកក្រូចឆ្មា ទឹកដោះគោ និងស្ករ ½ ស្លាបព្រាកាហ្វេ លាយចូលគ្នា ហើយលាបជារង្វង់លើ​មាត់ ឬ​អ្នក​អាច​ប្រើ​បន្ទះ​សំលី​កប្បាស​មក​ជ្រលក់​រួច​បិទ​លើ​មាត់​ ហើយ​ទុក​​ចោល​ប្រហែល ៥ នាទី កុំយូរ​ពេក (ព្រោះ​ទឹក​ក្រូច​ឆ្មា​មាន​ជាតិ​អាស៊ីត) រូបមន្ត​ទាំងពីរ​នេះ ​គួរ​ធ្វើ​តែ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​បានហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រាយចម្ងល់ពីជំងឺរើម ពិតជាបណ្ដាលឲ្យស្លាប់ឬយ៉ាងណា?

The post ៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ appeared first on Kampuchea Thmey Daily.