សុខភាព
៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ
បញ្ហាបបូរមាត់ខ្មៅ ខ្លះអាចមកពីតំណពូជ ឬ បណ្ដាលមកពីហេតុផលមួយចំនួនទៀត។ អាកប្បកិរិយាជាច្រើន ដែលយើងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ អាចធ្វើឲ្យបបូរមាត់ខ្មៅ រួមទាំងអាហារដែលញ៉ាំ ប្រសិនបើការថែទាំមិនល្អគ្រប់គ្រាន់ ឬបញ្ហាមិនត្រូវបានកែតម្រូវ បបូរមាត់នឹងប្រែជាខ្មៅជាងមុន។

កម្ពុជាថ្មីមានវិធីដ៏ល្អមួយ ដើម្បីជួយដោះស្រាយបញ្ហាបបូរមាត់ខ្មៅ ឲ្យប្រែមកជាពណ៌ផ្កាឈូក ទន់ល្មើយមកវិញ។
១ ផឹកទឹកឲ្យបានច្រើន
ផឹកទឹកតិចពេក នឹងធ្វើឲ្យបបូរមាត់របស់យើងមើលទៅខ្មៅ ស្ងួត ប្រេះ មិនស្អាត ដោយសារតែទឹកជួយរក្សាសំណើមនៅក្នុងស្បែក រួមទាំងបបូរមាត់ផងដែរ។ តំបន់បបូរមាត់អាចបាត់បង់សំណើមយ៉ាងងាយ ជាងតំបន់ដទៃ។ ការផឹកទឹកនឹងជួយស្តារ ហើយចូលទៅចិញ្ចឹមស្បែកឲ្យយមានសំណើម។
២ ចៀសវាងអាកប្បកិរិយាដែលធ្វើឲ្យបបូរមាត់ខ្មៅ
ភាគច្រើនមូលហេតុនៃបបូរមាត់ខ្មៅ គឺមកពីទម្លាប់ប្រចាំថ្ងៃរបស់យើង។ មិនថាលិទ្ធបបូរមាត់ញឹកញាប់ ការជក់បារី បើអាចចៀសបាន គួរចៀសវាង។ នៅពេលញ៉ាំផ្លែឈើ និងបន្លែ អាហារ ឬបង្អែម ចូរលាងមាត់ជានិច្ច។ ចំណុចសំខាន់គឺត្រូវព្យាយាមចៀសវាងការប្រើក្រែមលាបមាត់ បង្កឲ្យមានប្រតិកម្មអាឡ័កស៊ី ហើយមុនពេលចូលគេង កុំភ្លេចលាបក្រែមបំប៉នបបូរមាត់ ដើម្បីផ្តល់សំណើម។
៣ ប្រើច្រាសដុសធ្មេញដើម្បីជួយ
បន្ទាប់ពីដុសធ្មេញរួច អ្នកក៏អាចប្រើច្រាសដុសធ្មេញមកត្រដុសថ្នមៗ នៅជុំវិញបបូរមាត់ខាងលើ និងខាងក្រោម ដើម្បីជួយជម្រុះកោសិកាចាស់ៗចោល។ ធ្វើបែបនេះរាល់ថ្ងៃ ប្រហែលមួយខែ អ្នកនឹងឃើញភាពខុសគ្នា។
៤ កុំចេះតែប្រើផលិតផលផ្ដេសផ្ដាសឲ្យសោះ

មិនថាទិញថ្នាំមកលាបខ្លួនឯង ឬមានការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ក៏ដោយ។ ផលិតផលទាំងនោះ មិនអាចធានាបានទេ ផលប៉ះពាល់អវិជ្ជមាន អាចកើតឡើងយ៉ាងធ្ងន់ធ្ងរ ឬក្នុងរយៈពេលយូរ។ ប៉ុន្តែប្រសិនបើអ្នកកំពុងជួបប្រទះភាពមិនស្រួលផ្សេងទៀត អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់ពីមូលហេតុ។
៥ វីតាមីន Bអាចស្តាស្បែកឡើងវិញ
បន្ថែមពីវិធីខាងលើ ការញ៉ាំអាហារដែលមានវីតាមីន B ជាសារធាតុសំខាន់សម្រាប់ស្បែក និងភ្នាសរំអិល។ ពួកវាមាននៅក្នុងអង្ករសំរូប ថ្លើម បន្លែស្លឹកបៃតង គ្រាប់អាល់ម៉ុន សណ្តែកដី ឬគ្រាប់ស្វាយចន្ទី។
៦ រូបមន្តទឹកឃ្មុំសំណើម

យកទឹកឃ្មុំ ស្ករ និង Vaseline កន្លះស្លាបព្រាបាយ លាយចូលគ្នា រួចម៉ាស្សាលើបបូរមាត់របស់អ្នក។ ទុកវាចោលប្រហែល ១០ នាទី រួចប្រើសំឡីដែលសើម ដោយទឹកក្ដៅឧណ្ហៗមកជូតចេញ។ រូបមន្តនេះ នឹងជួយជម្រុះកោសិកាស្បែកខ្មៅចេញ។ ជាពិសេស ជួយធ្វើឲ្យបបូរមាត់ត្រឡប់ទៅពណ៌ផ្កាឈូក ទន់ល្មើយភ្លាមៗ។
៧ រូបមន្តពណ៌ផ្កាឈូក Lemonade
ទឹកក្រូចឆ្មា ទឹកដោះគោ និងស្ករ ½ ស្លាបព្រាកាហ្វេ លាយចូលគ្នា ហើយលាបជារង្វង់លើមាត់ ឬអ្នកអាចប្រើបន្ទះសំលីកប្បាសមកជ្រលក់រួចបិទលើមាត់ ហើយទុកចោលប្រហែល ៥ នាទី កុំយូរពេក (ព្រោះទឹកក្រូចឆ្មាមានជាតិអាស៊ីត) រូបមន្តទាំងពីរនេះ គួរធ្វើតែពីរដងក្នុងមួយសប្ដាហ៍បានហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


