Connect with us

សុខភាព

ប្រែបបូរមាត់ពីខ្មៅស្រអាប់ ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ

បានផុស

នៅ

បបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកជាអ្វីដែលស្រីៗតែងតែចង់បាន ព្រោះអាចជួយលើកសម្រស់ផ្ទៃមុខ និងធ្វើឲ្យមាត់មានភាពទាក់ទាញ។ ជាអកុសល កត្តាអាកាសធាតុ របបអាហារ និងទម្លាប់រស់នៅប្រចាំថ្ងៃអាច​ធ្វើឱ្យ​បបូរ​មាត់​យើងស្ងួត ប្រេះ និងប្រែជាពណ៌ខ្មៅ។ អ៊ីចឹងយើងគួរធ្វើម៉េចដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកដូចបំណង និងមិនប៉ះពាល់សុខភាព?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងអាចសាកល្បងវិធីធម្មជាតិទាំង ៨ ដូចខាងក្រោមដើម្បីឱ្យបបូរមាត់យើងមានសុខភាពល្អ ទន់ល្មើយ និងមានពណ៌ផ្កាឈូក៖

១. ស្ករ និងទឹកឃ្មុំ

ស្ករ​សគឺជាស្ក្រាប់​ធម្មជាតិ​ដ៏​ល្អ​ ហើយទឹកឃ្មុំអាចជួយឱ្យស្បែកបបូរមាត់យើងមានសំណើម។ យើង​អាចលាយស្ករ​សជាមួយទឹកឃ្មុំ បន្ទាប់មក​លាប​ឱ្យ​សព្វលើបបូរមាត់ ​ហើយម៉ាស្សា​បបូរមាត់​ជា​ចលនា​​រង្វង់។ ទុកចោល ១០ នាទី រួចលាងទឹកចេញ។

២. ត្រសក់

ត្រសក់មានប្រសិទ្ធភាពក្នុងការកម្ចាត់ស្បែកខ្មៅ ផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យបបូរមាត់យើង​មាន​ពណ៌ផ្កាឈូក។ យើងអាចត្រដុសចំណិតត្រសក់ថ្នមៗនៅលើបបូរមាត់ជាចលនារង្វង់ ទុកចោល ១៥ នាទី រួច​លាង​ទឹកចេញ។

៣. ប្រទាលកន្ទុយក្រពើ

យើងក៏អាចម៉ាស្សាបបូរមាត់ជាមួយប្រទាលកន្ទុយក្រពើថ្នមៗជាចលនា​រង្វង់ បន្ទាប់មកទុកឱ្យស្ងួត រួចលាងទឹកចេញដើម្បីឱ្យបបូរមាត់យើងទន់ ព្រោះ​ប្រទាល​កន្ទុយក្រពើអាចជួយបន្ថែមសំណើមដល់បបូរមាត់យើង។

៤. ក្រូចឆ្មារ និងស្ករ

យើងអាចខាត់បបូរមាត់ម្តងក្នុងមួយសប្តាហ៍ដើម្បីកម្ចាត់កោសិកាស្បែកងាប់ចេញដោយប្រើស្ករស និងក្រូចឆ្មារដោយដាក់ស្ករសលើចំណិតក្រូចឆ្មារ ឬលាយស្ករសកន្លះស្លាបព្រាបាយ​ជាមួយ​ទឹកក្រូចឆ្មារមួយស្លាប​ព្រាបាយ បន្ទាប់មកត្រដុសលើបបូរមាត់ថ្នមៗ​ជាចលនារង្វង់​ប្រហែល​មួយទៅ​ពីរនាទីរហូតដល់ស្កររលាយអស់ រួចលាងទឹកចេញ។

លើសពីនេះទៅទៀត ក្រូចឆ្មារ​មានប្រសិទ្ធិភាព​ក្នុងការជួយឱ្យស្បែកភ្លឺថ្លាដែលអាចជួយកាត់បន្ថយអាការៈខ្មៅបបូរមាត់។

៥. ក្រមួនធម្មជាតិ

យើងអាចប្រើក្រមួនធម្មជាតិដូចជា ប្រេងដូង ឬក្រមួនឃ្មុំមកលាបមាត់ដើម្បីរក្សាសំណើម ធ្វើឱ្យបបូរ​មាត់​យើងរលោង និងមានសុខភាពល្អ។

៦. ផ្លែឈើស្រស់

យើងអាចប្រើ​ផ្លែឈើស្រស់ដូចជា ស្ត្របឺរី ឆឺរី ទទឹម ឬរាសបឺរីមកលាបបបូរមាត់​ដើម្បីធ្វើឱ្យបបូរមាត់​យើងមានពណ៌ផ្កាឈូកដោយយកសំឡីជ្រលក់ទឹកផ្លែឈើដែលយើងចូលចិត្ត រួចលាបលើ​បបូរ​មាត់​ ទុកចោល ១៥ នាទី រួចលាងទឹកចេញ។ យើងគួរធ្វើបែបនេះមួយថ្ងៃរំលងមួយថ្ងៃ។

៧. ក្រូចឆ្មារ និងទឹកឃ្មុំ

យើងអាចលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ រួចលាបលើបបូរមាត់ ទុកចោល ៥ នាទី រួចលាងសម្អាតចេញដើម្បីឱ្យបបូរមាត់ទន់ មានសំណើម និងមានពណ៌​ភ្លឺថ្លា​ជាង​មុន។

៨. ច្រាស់ដុសធ្មេញ

យើងអាចយកច្រាសដុសធ្មេញស្អាតដែលមានសរសៃច្រាស់ទន់ ជ្រលក់ទឹក​ឱ្យសើមមកម៉ាស្សា​បបូរ​មាត់ថ្នមៗជាចលនារង្វង់ដើម្បីជំរុញចលនា​ឈាមរត់ដែលជួយធ្វើបបូរមាត់យើងមានពណ៌ផ្កាឈូក និងទន់ព្រោះការម៉ាស្សា​បែបនេះក៏ជួយជម្រុះកោសិកាស្បែកងាប់ៗចេញពីបបូរមាត់ដែរ។

លើសពីនេះទៅទៀត ដើម្បីបានបបូរមាត់ទន់ល្មើយ ពណ៌ផ្កាឈូកយើងគួរញុំាទឹក និងគេងឱ្យ​បាន​គ្រប់គ្រាន់ ញុំាបន្លែផ្លែឈើស្រស់ឱ្យបានច្រើន កាត់បន្ថយស្រេស្ត ចៀសវាងជក់បារី ឬប្រើក្រែមលាបបបូរមាត់ដែលមានសារធាតុគីមី៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

ចុចអាន៖ហេតុអ្វីបបូរមាត់កាន់តែឡើងខ្មៅ? ដោះស្រាយបែបណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១២ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២១ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម