សុខភាព
ហេតុអ្វីបបូរមាត់កាន់តែឡើងខ្មៅ? ដោះស្រាយបែបណា?
បបូរមាត់ក៏ត្រូវការការថែទាំជាប្រចាំ ដូចទៅនឹងស្បែករបស់យើងដែរ ពីព្រោះស្បែកនៅលើបបូរមាត់ស្ដើង ហើយថែមទាំងមិនមានក្រពេញញើស ដែលធ្វើឲ្យងាយស្ងួត និងរបកថែមទៀតផង។ ជាក់ស្ដែង បបូរមាត់ខ្មៅ និងបាត់បង់ពណ៌ស៊ីជម្ពូបែបធម្មជាតិ ដោយសារមូលហេតុជាច្រើន ហើយពណ៌នៃបបូរមាត់អាចប្រែប្រួលអាស្រ័យលើទម្លាប់នៃការរស់នៅ និងកត្តាវេជ្ជសាស្ត្រមួយចំនួនផងដែរ។

មូលហេតុធ្វើឲ្យបបូរមាត់កាន់តែខ្មៅទៅៗ
- ជក់បារី
- អាលែកហ្ស៊ីនឹងក្រែមលាបមាត់
- អាលែកហ្ស៊ីនឹងថ្នាំដុសធ្មេញផ្ទុកសារធាតុMenthol
- ក្រែមព្យាបាលបបូរមាត់ដែលមានក្លិន
- ក្រែមលាបមាត់ដែលមានគុណភាពអន់
- អាលែកហ្ស៊ីនឹងថ្នាំមួយចំនួន
- សង្កត់ ខាំ ឬលិឍបបូរមាត់។
តិចនិកសាមញ្ញៗមួយចំនួនជួយកាត់បន្ថយបបូរមាត់ខ្មៅ
១. រក្សាជាតិទឹកក្នុងរាងកាយ
កត្តាមួយចំនួនដូចជាការបំពុលបរិស្ថាន និងកង្វះជាតិទឹកអាចធ្វើឲ្យបបូរមាត់ស្ងួត ប្រេះ និងឡើងពណ៌ខ្មៅ។ ហេតុនេះហើយ ការញ៉ាំទឹកឲ្យបានច្រើន យ៉ាងហោចណាស់ចំនួនប្រាំបីកែវក្នុងមួយថ្ងៃមានសារសំខាន់ណាស់ ជាពិសេសនៅក្នុងរដូវរងា។
២. ឈប់ជក់បារី
ការជក់បារីមិនត្រឹមតែបំផ្លាញសុខភាពរាងកាយ និងស្បែកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់បបូរមាត់របស់យើង ក៏ដូចជាសុខភាពផ្លូវដង្ហើម។ ដូចនេះ បើយើងគប្បីបញ្ឈប់ការជក់បារី ទើបជាការប្រសើរ។
៣. ញ៉ាំផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន
ទន្ទឹងនឹងនេះដែរ ការញ៉ាំផ្លែឈើ និងបន្លែស្រស់ៗដែលមានជាតិទឹកច្រើនដូចជាឪឡឹក ប៉េងប៉ោះ និងត្រសក់ ជាដើម អាចជួយផ្ដល់សំណើមដល់បបូរមាត់ ព្រមទាំងជួយឲ្យពណ៌បបូរមាត់កាន់តែប្រសើរជាងមុន។

កាត់បន្ថយស្នាមខ្មៅនៃបបូរមាត់ជាមួយនឹងត្រសក់
ត្រសក់ផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុសម្បូរស៊ីលីកា ដែលអាចជួយកាត់បន្ថយសារធាតុពណ៌ និងស្នាមខ្មៅនៃបបូរមាត់។ ចូរកិនត្រសក់២ទៅ៣ចំណិត និងយកល្បាយមកលាបនៅលើបបូរមាត់ ដោយទុកចោលរយៈពេល១៥ទៅ២០នាទី និងលាងជម្រះចេញជាមួយនឹងទឹកធម្មតា។ គ្នាយើងអាចអនុវត្តតិចនិកនេះចំនួន១ទៅ២ដងក្នុងមួយថ្ងៃ៕
ចុចអាន៖គេងស្រាតពេលយប់ ផ្ដល់ប្រយោជន៍ដល់សុខភាពច្រើន មិនជឿអានអត្ថបទសិន!
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៧ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»


