បុណ្យសែននំអ៊ី Archives - Kampuchea Thmey Daily

អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និងអាយុវែង
ជា​ទៅ​ មិន​ថា​ខ្មែរ​កាត់​ចិន ​ឬ​ជនជាតិ​ចិន​នោះ​ទេ ​ឲ្យ​តែ​ដល់​បុណ្យ​ជាតិ​ធំៗ​ គេ​តែង​និយម​ធ្វើ​អាហារ​ប្រពៃណី​ ដើម្បី​ជា​ការ​រំលឹក​ដល់​បុព្វបុរស​ និង​តាម​ជំនឿ​ដែល​គេ​ជឿ​ថា​ នាំ​សំណាង​ល្អ​ អាយុ​យឺនយូរ​ និង​សុភមង្គល​មក​ឲ្យ​ដល់​គ្រួសារ​របស់​ពួកគេ។

ជាក់ស្ដែងអាហារខាងក្រោមនេះ គឺជាអាហារដែលប្រជាជនចិននិយមមទទួលទានជាទម្លាប់ ដើម្បីនាំសុភមង្គលនិងអាយុវែង មានដល់ខ្លួននិងគ្រួសារទាំងមូល។

១ នំអ៊ី (Tangyuan)

Tangyuan គឺជាកូននំដែលគេលុញឲ្យទៅ ជារូបរាងតូចៗ​  វាធ្វើពីម្សៅអង្ករដំណើប​  មានស្នូលដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង សណ្ដែក​បណ្ដុះ សាច់ Walnut ផ្លែឈើស្ងួត ស្ករ និងប្រេងដែលអាច​បរិភោគបាន។ ប៉ុន្តែក៏មាននំអ៊ីមួយចំនួនធំ គឺមិនមានស្នូលដូចគ្នាដែរ អាស្រ័យលើចំណងចំណូលចិត្តរបស់ជនជាតិចិននីមួយៗ។ នំអ៊ីសំដៅ ដល់ភាពស្អិតរមួតនៃគ្រួសារ បើហូបកាលណា នាំតែរឿងល្អៗ និងអាយុវែងដូចនំដែលហូបដែរ។

២ គាវចំហុយទឹកស៊ីអ៉ីវ (Jiaozi)

Jiaozi ជាធម្មតាមានសាច់ក្រក ឬបន្លែដែលរុំចូលទៅ​ ក្នុងដុំម្សៅរមូរស្តើងៗ បន្ទាប់មកយើងអាចចុចគែមបិទ កុំឲ្យស្នូលចេញមកក្រៅ ក្នុងករណីស្ងោរឬចៀន។ អាហារមួយមុខនេះ ជនជាតិចិនជឿថា នាំសំណាងនិងសុភមង្គលចូលមកក្នុងគ្រួសារពេញមួយឆ្នាំ។

៣ បង្អែម Babao

បង្អែម Babao ត្រូវបានគេហៅថា បង្អែមមានធាតុផ្សំប្រាំបីមុខចូលគ្នា។ វាមានអង្ករដំណើប សណ្តែក​ក្រហម សណ្ដែកលឿង សណ្ដែក​ចិន សណ្ដែក​បៃតង គ្រាប់​ឈូក​ស្ងួត អង្ករសំរូបចិន​ និងគ្រឿងផ្សំមួយចំនួនទៀត ដូចជា ដំណាប់​ល្មើ កៅ ឡាក់សាច់ Walnut អាល់ម៉ុន សណ្តែកដី ជាមួយស្ករដើម្បីធ្វើ បបរមានរសជាតិឆ្ងាញ់។​ យោងតាមជំនឿចិនពីដើម ការហូបបង្អែមនេះក្នុងពិធីបុណ្យុសែននំអ៉ី ជួយឲ្យអាយុវែង និងសុខភាពរឹងមាំពេញមួយឆ្នាំ។

៤ ឆៃថាវចិន (Chinese radish)

មិនថាខ្មែរកាត់ចិន ឬជនជាតិនោះទេ គេតែងជឿថា radish ឬឆៃថាវចិន គឺអព្យាក្រឹតនៅក្នុងតួអក្សរ ខណៈវាមានរសជាតិផ្អែមបន្តិចនិង​អាច​ជំរុញ​ឲ្យ​មាន​ចំណង់​អាហារ​ និង​ការ​រំលាយ​អាហារ​បាន​ល្អ​ប្រសើរ​ជាង​មុន។ ជាពិសេស បំបាត់​ជាតិពុល​បន្ថយ​កម្ដៅ​  និង​គ្រប់គ្រង​ចលនាឲ្យមានលំនឹងជាងមុន ។ មាន​ពាក្យ​បុរាណ​ចិន​មួយ​ឃ្លា​ពោល​ថា “ការ​ទទួល​ទាន radish ​ក្នុង​រដូវរងា និង​ខ្ញី​ក្នុង​រដូវ​ក្ដៅ  អាច​ធានា​បាន​នូវ​សុខភាព​ពេញ​មួយ​ឆ្នាំ”។

៥ នំប៉ាវតូចស្រដៀងគាវដែរ (Wonton)

Wonton គឺ​ជា​ប្រភេទ​នំប៉ាវមួយប្រភេទ ដែលត្រូវបានរកឃើញជាទូទៅ នៅក្នុងម្ហូបចិនមួយចំនួន។ គ្រឿងផ្សំ​មាន​សាច់ជ្រូក​ជាមួយ​អំបិល ខ្ទឹម ឬខ្ទឹមបារាំងបៃតងហាន់ល្អិតៗច្របល់បញ្ចូលគ្នាបាន​ជា​ល្បាយ។ នំប៉ាវតូចៗស្រដៀងគាវចំហុយឬចៀន ហើយហូបក្នុងពិធីបុណ្យប្រពៃណីធំៗ មិនដែលអាក់ខានឡើយ។ ដោយគេជឿថា វានឹងនាំរឿងល្អៗ ភាពរុងរឿង និងសុភមង្គលពេញលេញក្នុងគ្រួសារ។

៦ សាច់ចៀម (Mutton)

តាមជំនឿចិន​តែង​ជឿជាក់​ថា ​សាច់ចៀម​មាន​រសជាតិ​ផ្អែម និង​មាន​លក្ខណៈ​កក់ក្ដៅ  ដែល​អាចចូលទៅ​ចិញ្ចឹម​ក្រលៀន និង​ឈាមឲ្យមានសុខភាពល្អ កាលបើបានបរិភោគរួចហើយ។ កាឡូរីនៅក្នុងសាច់ចៀមគឺខ្ពស់​ជាងសាច់គោ ជាតិដែកនៃសាច់ចៀម​គឺច្រើនជាងសាច់ជ្រូកប្រាំ​មួយ​ដង។

បន្ថែមពីនេះ អាហារខាងលើ សុទ្ធតែជាម្ហូបប្រពៃណីជនជាតិចិន មិនដែលចោលឬអាក់ខាន និងតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យជាតិធំៗ នៅក្នុងប្រទេស៕

គ្រូ ណុប

ចុចអាន៖អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង

ចុចអាន៖មកដឹងពីម្ហូបប្រពៃណីចិនល្បីៗ សូម្បីបរទេសក៏ស្ងើចសរសើរថាឆ្ងាញ់និងប្លែកពីប្រទេសផ្សេង

The post អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និងអាយុវែង appeared first on Kampuchea Thmey Daily.

អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង
ពិធីបុណ្យសែននំអ៊ី ឬភាសាចិនហៅ ថា Dongzhi គឺជាប្រពៃណីរបស់ជាតិចិននិងតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅ ថ្ងៃបុណ្យរដូវរងា ចន្លោះថ្ងៃទី ២១ ,២២ ឬ ២៣ ខែធ្នូ។

Dongzhi គឺ​ជា​ពាក្យ​ចិន​ ដែល​អាច​មាន​ន័យ​ថា “រដូវ​រងា​ខ្លាំង” ឬ “ការ​មក​ដល់​នៃ​រដូវ​រងា” និងជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើងដោយជនជាតិចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងវៀតណាម។

សម្រាប់​ប្រជាជន​ចិន​ទូទាំងពិភពលោក​ មិន​ថា​ខ្មែរ​កាត់​ចិន​ឡើយ ​ពិធី​នេះ​គឺជា​ឱកាស​នៃការ​ជួប​ជុំ​គ្រួសារ​យ៉ាង​រីករាយ​ ដើម្បី​ទទួល​ទាន​ ម្ហូប​អាហារ ​ជុំ​គ្នា​មួយ​ឆ្នាំ​ម្ដង ​ហេតុ​នេះ ​សមាជិក​គ្រួសារ​ទាំង​អស់ ​ត្រូវ​តែ​មក​ជួប​ជុំ​គ្នា ​ទទួល​ទាន​នំអ៊ីជុំ​គ្រួសារ​មិន​អាច ​អាក់​អាន​បាន​ទេ​​។

ចំពោះ​អត្ថន័យ​សំខាន់​នៃ​ពិធី​សែននំអ៊ី​​ គឺ​ថ្ងៃ​តំណាង​ឲ្យ​ការ​ជួប​ជុំក្នុង​ក្រុម​គ្រួសារ  តំណាង​ឲ្យការ​ចេះ​ស្រលាញ់​គ្នា ស្រុះស្រួល​គ្នា នៃ​សមាជិកក្នុង​គ្រួសារ ជួប​ជុំ​គ្នា​ទទួល​ទាន​នំ​អ៊ី​ ដើម្បី​នាំ​មកនូវ​លាភ​សំណាង​ល្អ ក៏​ដូច​ជាការ​ដាស់​តឿន​ដល់​កូន​ចៅ​ទាំង​អស់​ថា ​ឆ្នាំ​ថ្មី​កើន​អាយុ​ ១ ​ឆ្នាំ​ទៀត​ហើយ​ផង​ដែរ។

ដោយសារ​តែ​រូបរាង​នំ​នេះ​ មាន​ជា​រាង​ដុំ​មូល​តូចៗ ​ផ្សំ​ពី​អង្ករ​យក​មក​កិន​ជា​ម្សៅ​លញ់​ជា​នំ​ដុំ​តូចៗ​ចម្រុះ​ពណ៌ ​ទទួលទាន​ជាមួយ​ទឹក​ស្ករ​លាយ​ខ្ញី ​នំ​នេះ​ត្រូវ​បាន​គេ​តំណាង​ថា​ជា​ការ​ជួប​ជុំ​បងប្អូន ​ផ្ដុំ​ជា​ធ្លុង​មួយ ​ដោយ​នំ​នេះ​ក្រៅ​ ពី​នៅ​ទទួលទាន​គ្នា​នៅ​ក្នុង​ពិធី​សែន​នំ​អ៊ី ​គេ​ក៏​ទទួលទាន​វា​នៅ​ក្នុង​ពិធី​មង្គលការ ​និង​ពិធី​ជួប​ជុំ​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​គ្រួសារ​ជនជាតិ​ចិន​ផង​ដែរ៕

គ្រូ ណុប

ចុចអាន៖​អត្ថន័យ នៃដង្វាយសែនសំពះព្រះខែ និងអកអំបុក នាំសុខសប្បាយដល់គ្រួសារ

ចុចអាន៖ប្រវត្តិដ៏យូរលង់ នៃពិធីបុណ្យកឋិនទាន​ តាមបែបព្រះពុទ្ធសាសនា

The post អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង appeared first on Kampuchea Thmey Daily.