Connect with us

វប្បធម៌ ជំនឿ

អាហារ ៦ មុខជនជាតិ ចិន ជឿថា ហូបក្នុងពិធីបុណ្យសែននំអ៊ី នាំសុភមង្គល និងអាយុវែង

បានផុស

នៅ

ជា​ទៅ​ មិន​ថា​ខ្មែរ​កាត់​ចិន ​ឬ​ជនជាតិ​ចិន​នោះ​ទេ ​ឲ្យ​តែ​ដល់​បុណ្យ​ជាតិ​ធំៗ​ គេ​តែង​និយម​ធ្វើ​អាហារ​ប្រពៃណី​ ដើម្បី​ជា​ការ​រំលឹក​ដល់​បុព្វបុរស​ និង​តាម​ជំនឿ​ដែល​គេ​ជឿ​ថា​ នាំ​សំណាង​ល្អ​ អាយុ​យឺនយូរ​ និង​សុភមង្គល​មក​ឲ្យ​ដល់​គ្រួសារ​របស់​ពួកគេ។

ជាក់ស្ដែងអាហារខាងក្រោមនេះ គឺជាអាហារដែលប្រជាជនចិននិយមមទទួលទានជាទម្លាប់ ដើម្បីនាំសុភមង្គលនិងអាយុវែង មានដល់ខ្លួននិងគ្រួសារទាំងមូល។

១ នំអ៊ី (Tangyuan)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Tangyuan គឺជាកូននំដែលគេលុញឲ្យទៅ ជារូបរាងតូចៗ​ វាធ្វើពីម្សៅអង្ករដំណើប​ មានស្នូលដូចជាគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ង សណ្ដែក​បណ្ដុះ សាច់ Walnut ផ្លែឈើស្ងួត ស្ករ និងប្រេងដែលអាច​បរិភោគបាន។ ប៉ុន្តែក៏មាននំអ៊ីមួយចំនួនធំ គឺមិនមានស្នូលដូចគ្នាដែរ អាស្រ័យលើចំណងចំណូលចិត្តរបស់ជនជាតិចិននីមួយៗ។ នំអ៊ីសំដៅ ដល់ភាពស្អិតរមួតនៃគ្រួសារ បើហូបកាលណា នាំតែរឿងល្អៗ និងអាយុវែងដូចនំដែលហូបដែរ។

២ គាវចំហុយទឹកស៊ីអ៉ីវ (Jiaozi)

Jiaozi ជាធម្មតាមានសាច់ក្រក ឬបន្លែដែលរុំចូលទៅ​ ក្នុងដុំម្សៅរមូរស្តើងៗ បន្ទាប់មកយើងអាចចុចគែមបិទ កុំឲ្យស្នូលចេញមកក្រៅ ក្នុងករណីស្ងោរឬចៀន។ អាហារមួយមុខនេះ ជនជាតិចិនជឿថា នាំសំណាងនិងសុភមង្គលចូលមកក្នុងគ្រួសារពេញមួយឆ្នាំ។

៣ បង្អែម Babao

បង្អែម Babao ត្រូវបានគេហៅថា បង្អែមមានធាតុផ្សំប្រាំបីមុខចូលគ្នា។ វាមានអង្ករដំណើប សណ្តែក​ក្រហម សណ្ដែកលឿង សណ្ដែក​ចិន សណ្ដែក​បៃតង គ្រាប់​ឈូក​ស្ងួត អង្ករសំរូបចិន​ និងគ្រឿងផ្សំមួយចំនួនទៀត ដូចជា ដំណាប់​ល្មើ កៅ ឡាក់សាច់ Walnut អាល់ម៉ុន សណ្តែកដី ជាមួយស្ករដើម្បីធ្វើ បបរមានរសជាតិឆ្ងាញ់។​ យោងតាមជំនឿចិនពីដើម ការហូបបង្អែមនេះក្នុងពិធីបុណ្យុសែននំអ៉ី ជួយឲ្យអាយុវែង និងសុខភាពរឹងមាំពេញមួយឆ្នាំ។

៤ ឆៃថាវចិន (Chinese radish)

មិនថាខ្មែរកាត់ចិន ឬជនជាតិនោះទេ គេតែងជឿថា radish ឬឆៃថាវចិន គឺអព្យាក្រឹតនៅក្នុងតួអក្សរ ខណៈវាមានរសជាតិផ្អែមបន្តិចនិង​អាច​ជំរុញ​ឲ្យ​មាន​ចំណង់​អាហារ​ និង​ការ​រំលាយ​អាហារ​បាន​ល្អ​ប្រសើរ​ជាង​មុន។ ជាពិសេស បំបាត់​ជាតិពុល​បន្ថយ​កម្ដៅ​ និង​គ្រប់គ្រង​ចលនាឲ្យមានលំនឹងជាងមុន ។ មាន​ពាក្យ​បុរាណ​ចិន​មួយ​ឃ្លា​ពោល​ថា “ការ​ទទួល​ទាន radish ​ក្នុង​រដូវរងា និង​ខ្ញី​ក្នុង​រដូវ​ក្ដៅ អាច​ធានា​បាន​នូវ​សុខភាព​ពេញ​មួយ​ឆ្នាំ”។

៥ នំប៉ាវតូចស្រដៀងគាវដែរ (Wonton)

Wonton គឺ​ជា​ប្រភេទ​នំប៉ាវមួយប្រភេទ ដែលត្រូវបានរកឃើញជាទូទៅ នៅក្នុងម្ហូបចិនមួយចំនួន។ គ្រឿងផ្សំ​មាន​សាច់ជ្រូក​ជាមួយ​អំបិល ខ្ទឹម ឬខ្ទឹមបារាំងបៃតងហាន់ល្អិតៗច្របល់បញ្ចូលគ្នាបាន​ជា​ល្បាយ។ នំប៉ាវតូចៗស្រដៀងគាវចំហុយឬចៀន ហើយហូបក្នុងពិធីបុណ្យប្រពៃណីធំៗ មិនដែលអាក់ខានឡើយ។ ដោយគេជឿថា វានឹងនាំរឿងល្អៗ ភាពរុងរឿង និងសុភមង្គលពេញលេញក្នុងគ្រួសារ។

៦ សាច់ចៀម (Mutton)

តាមជំនឿចិន​តែង​ជឿជាក់​ថា ​សាច់ចៀម​មាន​រសជាតិ​ផ្អែម និង​មាន​លក្ខណៈ​កក់ក្ដៅ ដែល​អាចចូលទៅ​ចិញ្ចឹម​ក្រលៀន និង​ឈាមឲ្យមានសុខភាពល្អ កាលបើបានបរិភោគរួចហើយ។ កាឡូរីនៅក្នុងសាច់ចៀមគឺខ្ពស់​ជាងសាច់គោ ជាតិដែកនៃសាច់ចៀម​គឺច្រើនជាងសាច់ជ្រូកប្រាំ​មួយ​ដង។

បន្ថែមពីនេះ អាហារខាងលើ សុទ្ធតែជាម្ហូបប្រពៃណីជនជាតិចិន មិនដែលចោលឬអាក់ខាន និងតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យជាតិធំៗ នៅក្នុងប្រទេស៕

គ្រូ ណុប

ចុចអាន៖អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង

ចុចអាន៖មកដឹងពីម្ហូបប្រពៃណីចិនល្បីៗ សូម្បីបរទេសក៏ស្ងើចសរសើរថាឆ្ងាញ់និងប្លែកពីប្រទេសផ្សេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម