វប្បធម៌ ជំនឿ
អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង
ពិធីបុណ្យសែននំអ៊ី ឬភាសាចិនហៅ ថា Dongzhi គឺជាប្រពៃណីរបស់ជាតិចិននិងតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅ ថ្ងៃបុណ្យរដូវរងា ចន្លោះថ្ងៃទី ២១ ,២២ ឬ ២៣ ខែធ្នូ។
Dongzhi គឺជាពាក្យចិន ដែលអាចមានន័យថា “រដូវរងាខ្លាំង” ឬ “ការមកដល់នៃរដូវរងា” និងជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើងដោយជនជាតិចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងវៀតណាម។

សម្រាប់ប្រជាជនចិនទូទាំងពិភពលោក មិនថាខ្មែរកាត់ចិនឡើយ ពិធីនេះគឺជាឱកាសនៃការជួបជុំគ្រួសារយ៉ាងរីករាយ ដើម្បីទទួលទាន ម្ហូបអាហារ ជុំគ្នាមួយឆ្នាំម្ដង ហេតុនេះ សមាជិកគ្រួសារទាំងអស់ ត្រូវតែមកជួបជុំគ្នា ទទួលទាននំអ៊ីជុំគ្រួសារមិនអាច អាក់អានបានទេ។

ចំពោះអត្ថន័យសំខាន់នៃពិធីសែននំអ៊ី គឺថ្ងៃតំណាងឲ្យការជួបជុំក្នុងក្រុមគ្រួសារ តំណាងឲ្យការចេះស្រលាញ់គ្នា ស្រុះស្រួលគ្នា នៃសមាជិកក្នុងគ្រួសារ ជួបជុំគ្នាទទួលទាននំអ៊ី ដើម្បីនាំមកនូវលាភសំណាងល្អ ក៏ដូចជាការដាស់តឿនដល់កូនចៅទាំងអស់ថា ឆ្នាំថ្មីកើនអាយុ ១ ឆ្នាំទៀតហើយផងដែរ។

ដោយសារតែរូបរាងនំនេះ មានជារាងដុំមូលតូចៗ ផ្សំពីអង្ករយកមកកិនជាម្សៅលញ់ជានំដុំតូចៗចម្រុះពណ៌ ទទួលទានជាមួយទឹកស្ករលាយខ្ញី នំនេះត្រូវបានគេតំណាងថាជាការជួបជុំបងប្អូន ផ្ដុំជាធ្លុងមួយ ដោយនំនេះក្រៅ ពីនៅទទួលទានគ្នានៅក្នុងពិធីសែននំអ៊ី គេក៏ទទួលទានវានៅក្នុងពិធីមង្គលការ និងពិធីជួបជុំសំខាន់ៗជាច្រើននៅក្នុងគ្រួសារជនជាតិចិនផងដែរ៕
គ្រូ ណុប
ចុចអាន៖អត្ថន័យ នៃដង្វាយសែនសំពះព្រះខែ និងអកអំបុក នាំសុខសប្បាយដល់គ្រួសារ
ចុចអាន៖ប្រវត្តិដ៏យូរលង់ នៃពិធីបុណ្យកឋិនទាន តាមបែបព្រះពុទ្ធសាសនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


