ប្រដាល់ Archives - Kampuchea Thmey Daily

ជើងខ្លាំងហ្វីលីពីន Pacquiao ទម្លាយពីជំនួបជាមួយ Mayweather ម្តងទៀត
កីឡាករប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao បានបង្ហើបដំណឹងដ៏ភ្ញាក់ផ្អើលមួយ គឺលោកនឹងឈានជើងចូលសង្វៀនជាមួយ Floyd Mayweather ម្ដងទៀត​នៅក្នុងឆ្នាំថ្មីនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន vnexpress បានឱ្យដឹងថា Manny Pacquiao បានបង្ហើបដូច្នេះ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ឆ្នាំថ្មីរបស់សហព័ន្ធប្រយុទ្ធ RIZIN នៅទីក្រុង Saitama ប្រទេសជប៉ុន។ លោកថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ប្រកួតដ៏ធំនៅឆ្នាំ ២០២៤ ។

ត្បិតតែពុំបាននិយាយអ្វីឱ្យលម្អិតជាងនេះ ប៉ុន្តែគេបានឮយ៉ាងច្បាស់នូវ​សំដី​របស់ Manny Pacquiao និយាយឈ្មោះរបស់​កីឡាករ​អាមេរិក​ Floyd Mayweather ត្រង់ឃ្លាមួយថា «ឆ្នាំក្រោយ ខ្ញុំសង្ឃឹមថា នឹងបានជួបអ្នកនៅទីនេះ នៅប្រទេសជប៉ុនជាមួយនឹងការប្រកួតដ៏ធំមួយជាមួយ»។

ឃ្លា​ខាង​លើ​របស់​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao បានងាកទៅមើលមុខប្រធាន Rizin Nobuyuki Sakakibara ដើម្បីសួរថា បើគាត់បង្ហើបឈ្មោះដៃគូតើមាបញ្ហាអ្វីអត់? ពេលនោះលោក Rizin Nobuyuki Sakakibara បានងក់ក្បាលហើយតបថា មិនអីទេគឺ Floyd Mayweather។ ភ្លាមនោះ Manny Pacquiao ក៏បាននិយាយទៅកាន់ទស្សនិកជនបន្តថា «បាទ! គឺជាមួយ Floyd Mayweather ខ្ញុំពិតជារំភើបចំពោះរឿងនេះ»។

នេះ​ជាដំណឹង​ដ៏​រីក​រាយ​មួយសម្រាប់អ្នកគាំទ្រ ព្រោះគិតមកទល់ពេលនេះមានរយៈពេលជិត៩ឆ្នាំហើយចាប់តាំងពីការជួបគ្នាលើកដំបូងរបស់ Pacquiao និង Mayweather ក្នុងព្រឹត្តិការណ៍”The Fight of the Century” នៅ Las Vegas​ ដែល​កីឡាករ​អាមេរិក​​ទទួល​បាន​ជ័យជម្នះ។

កីឡាករប្រដាល់ជើងខ្លាំងហ្វីលីពីន Manny Pacquiao បានចូលនិវត្តន៍​ក្នុងឆ្នាំ២០២១ ជា​មួយ​កំណត់​ត្រា​​ប្រកួត​ឈ្នះ ៦២ដង ស្មើ​២​ដង និងចាញ់​៨​ដង ។ ចាប់តាំងពីចូលនិវត្តន៍មក លោក​បាន​ប្រកួតជាលក្ខណ:មិត្តភាពប៉ុណ្ណោះ៕

ប្រែសម្រួល÷ កុសល

The post ជើងខ្លាំងហ្វីលីពីន Pacquiao ទម្លាយពីជំនួបជាមួយ Mayweather ម្តងទៀត appeared first on Kampuchea Thmey Daily.

ថៃ រៀបចំការប្រកួតប្រដាល់ជាប្រវត្តិសាស្រ្ត​ រវាង Buakaw និង Pacquiao
នាយកប្រតិបត្តិ Fresh Air Festival គ្រោងនឹងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយទៀត នៅក្នុងប្រទេសថៃ ពោលគឺការប្រកួតប្រដាល់រវាងកីឡាករថៃ Buakaw Banchamek និងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao។

សម្រាប់សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាសអំពី​ព្រឹត្តិការណ៍​នេះ និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ផ្លូវ​ការ គឺ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២១ខែ​កក្កដា។

យោងតាមការបង្ហោះ Facebook ដោយអ្នកសរសេរព័ត៌មានកីឡាដ៏ល្បីឈ្មោះមួយរូបរបស់ថៃ បានឲ្យដឹងថា លោក Vinij Lertratanachai នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air កំពុងរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏អស្ចារ្យដែលមានឈ្មោះថា “The Match 3”។ Buakaw នឹង​ឡើង​សង្វៀន​ប្រដាល់​ ​ប្រកួត​ជាមួយ Manny Pacquiao ដែលជាអតីត​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ពិភពលោក​ ក្នុង​ប្រភេទ​ទម្ងន់​ជាច្រើន។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ខែ​មករាឆ្នាំ​២០២៤ ក្នុង​ប្រទេស​ថៃ ចំណែកសន្និសីទសារព័ត៌មាន និងការចុះកិច្ចសន្យាជាផ្លូវការ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងអគារពាណិជ្ជកម្ម Icon Siam វេលាម៉ោង៤រសៀល។

Pacquiao ក៏នឹង​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែតដែរ ហើយ​ទីកន្លែង​ប្រកួត​នឹង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​នោះតែម្តង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ដឹងទេ មានកីឡាករប្រដាល់តែម្នាក់គត់ ដែលផ្តួល Buakaw ឲ្យសន្លប់បាន

The post ថៃ រៀបចំការប្រកួតប្រដាល់ជាប្រវត្តិសាស្រ្ត​ រវាង Buakaw និង Pacquiao appeared first on Kampuchea Thmey Daily.

ប្រធានសហព័ន្ធប្រដាល់ឡាវថា «មួយថៃ គឺជាសិល្បៈក្បាច់គុនក្លែងក្លាយ ដែលប្រជាជនថៃ ព្យាយាមជំរុញពិភពលោកឲ្យយល់ខុស»
ប្រធានបទ​ក្តៅៗ​ចុងក្រោយ​នៅ​លើ​យូ​ធូប ពេលដែល​ប្រធាន​សហព័ន្ធ​ប្រដាល់​ឡាវ ត្អូញត្អែរ​អំពី សហព័ន្ធ​គុន​មួយ​អន្តរជាតិ (IFMA) ថា​គ្រាន់តែ​ជា​អ្នក​រៀបចំ​ការ​ប្រកួត ហើយ​គ្មាន​សិទ្ធិ​ហាមឃាត់​ប្រទេស​ណា​ដែល​ទទួលយក​ការប្រកួត “​គុន​ខ្មែរ​” នៅ​ស៊ី​ហ្គេម ឆ្នាំ ២០២៣ នោះ​ទេ មិនតែប៉ុណ្ណោះ​លោក​ថែមទាំង​ថា “Muay Thai” គឺជា​សិល្បៈ​ក្បាច់គុន​ក្លែងក្លាយ ដែល​ប្រជាជន​ថៃ​ព្យាយាម​ជំរុញ​ពិភពលោក​ឲ្យ​យល់​ខុស។

កាលពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ពី​ករណី​របស់ កម្ពុជា ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ ២០២៣ បាន​អះអាង​ថា មួយ​ថៃ គឺជា​សិល្បៈ​ដែល​ទទួល​ឥទ្ធិពល​ពី​សិល្បៈ​ក្បាច់គុន​បុរាណ​របស់​ពួកគេ គឺ​គុន​ល្បុក្កតោ ដែល​នាំ​ឲ្យ​រឿងរ៉ាវ​រីក​រាលដាល​ជា​បញ្ហា​ជាតិនិយម។

ដោយសារ​បញ្ហា​រឿង «​មួយ​ថៃ VS គុន​ខ្មែរ​» ដែល​បាននិងកំពុង​បន្ត​ជាច្រើន​សប្ដាហ៍ ថ្មីៗ​នេះ លោក Saisamorn Chaisorn ប្រធាន​សហព័ន្ធ​ប្រដាល់​ឡាវ បាន​ចេញ​មក​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​តាមរយៈ​យូ​ធូប I Box ដោយមាន​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម ៖

«​សម្រាប់​សមាគម​អន្តរជាតិ​មួយ​ថៃ​អន្តរជាតិ (IFMA) គ្រាន់តែ​ជា​អ្នក​រៀបចំ​ការប្រកួត​ប៉ុណ្ណោះ​។ មិនមែន​ជា​អ្នក​វិនិយោគ មិន​មាន​សិទ្ធិ​ហាមឃាត់​ប្រជាជាតិ​ណា​ដែល​ប្រកួត​គុន​ខ្មែរ​ទេ ព្រោះ​គេ​ប្រកួត​គុន​ខ្មែរ មិនមែន​មួយ​ថៃ​” “​ប្រជាជាតិ​ដែល​ចូលរួម​ប្រកួតប្រជែង ព្រោះ​យើង​សង្កត់ធ្ងន់​លើ​ការ​រួបរួម​របស់​ប្រទេស​ទាំង ១១ មិន​ដូច​ប្រទេស​ថៃ ដែល​ផ្តោត​តែ​លើ​មុខ​ជំនួញ និង​ការ​វិនិយោគ ដូច្នេះ​ថៃ​ជា​បញ្ហា នៃ​បញ្ហា​នេះ​»។

«​ទាក់ទង​នឹង​កម្មសិទ្ធិបញ្ញា ល្បុក្កតោ ឬ​គុន​ខ្មែរ គឺជា​ភាគី​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​យូណេស្កូ (UNESCO = United Nations Educational, Scientific and Cultural Organization) ប៉ុន្តែ​ភាគី​ថៃ​បាន​ដាក់​ពាក្យ​ដូចគ្នា ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល មិនបាន​បញ្ជាក់ អ្នកណា​ថា​ពិតប្រាកដ អ្នក​ណា​ក្លែងក្លាយ​។ ដូចដែល​បាន​ផ្សព្វផ្សាយ​ថា មួយ​ថៃ នឹង​ចូល​អូឡាំពិក នៅ​ឆ្នាំ ២០២៨ ប៉ុន្តែ​បញ្ជី​កីឡា​ដែល​រួមបញ្ចូល​ក្នុង​ការ​ប្រកួត​នេះ​មិន​មាន​ឈ្មោះ មួយ​ថៃ ទេ​គឺ​មានតែ kickboxing ប៉ុណ្ណោះ​។ តើ​វា​អាចទៅរួច​ដោយ​របៀប​ណា​? ទំហំ នៃ​ប្រទេស​ឡាវ​ខ្លួនឯង​មាន​បទប្បញ្ញត្តិ​របស់​ឡាវ​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​។ អ្វី​ទៅជា​ឆ្កួត​?»

«​កីឡា​នេះ​មាន​ស្នៀត​ទាត់ កណ្តាប់ដៃ កែង​ផងដែរ ប៉ុន្តែ​ថៃ​អះអាងថា​នឹង​ប្រើ​វា​មុន​។ តើ​ខ្ញុំ​អាច​ប្រើ​វា​ដោយ​របៀប​ណា​? ភាសា​ថៃ​សរសេរ​ដោយ​ខ្លួនឯង​។ ជាច្រើន​ដង​ដែល​ថៃ​និយាយ​មិនត្រូវ គេ​មិនត្រូវ ប៉ុន្តែ​យើង​មិន​ចង់​មាន​បញ្ហា​ទេ​។ ព្រោះ​ខ្ញុំ​ដឹងថា​ថៃ​ធ្វើ​ដើម្បី​រកប្រាក់​ចំណេញ​»។

សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ នៅ​រាជធានី​ភ្នំពេញ កម្ពុជា នឹង​ចាប់ផ្ដើម​ប្រកួត​លើ​កីឡា ៣៦ ប្រភេទ ស្មើ​មេដាយ​មាស សរុប ៥៨១ គ្រឿង ដែល​ចាត់ទុកថា​មាន​វិញ្ញាសា​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី ៥-១៧ ខែ​ឧសភា៕

ប្រភព ៖ sanook.com

អត្ថបទ ៖ មន្នីរ័ត្ន

The post ប្រធានសហព័ន្ធប្រដាល់ឡាវថា «មួយថៃ គឺជាសិល្បៈក្បាច់គុនក្លែងក្លាយ ដែលប្រជាជនថៃ ព្យាយាមជំរុញពិភពលោកឲ្យយល់ខុស» appeared first on Kampuchea Thmey Daily.

ដឹងទេ មានកីឡាករប្រដាល់តែម្នាក់គត់ ដែលផ្តួល Buakaw ឲ្យសន្លប់បាន
រឿងរ៉ាវដែលកំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គមនៅប្រទេសកម្ពុជា គឺជារឿងរបស់កីឡាករប្រដាល់ថៃ Buakaw និងឧកញ៉ា ស្រី ចាន់ថន។

លោកឧកញ៉ា ស្រី ចាន់ថន

លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើទំព័រហ្វេសប៊ុកនារសៀលថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២៣ថា បើកីឡាករខ្មែររូបណាវាយឈ្នះ Buakaw លោកនឹងឲ្យវិឡាមួយ ឡានមួយគ្រឿង និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ។

លោកឧកញ៉ាបានប្រកាសបែបនេះ ក្រោយមានវីដេអូមួយដែល Buakaw ហាក់បង្ហាញពីការមើលស្រាលដល់កីឡាករខ្មែរ និងមានសំណេរបញ្ជាក់ថា “រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ១ ទៅហើយ”។

ក្នុងអាជីពជាអ្នកប្រដាល់ Buakaw ប្រកួតបាន២៧៧ដង ឈ្នះ២៤០ដង (ផ្តួលដៃគូឲ្យសន្លប់៧៣ដង) ចាញ់២៤ដងនិងស្មើ១៣ដង។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមការចាញ់ទាំង២៤ដងនោះ Buakaw ធ្លាប់សន្លប់តែម្តងគត់ ក្រៅពីនោះសុទ្ធសឹងតែជាការចាញ់ដោយពិន្ទុ។

Buakaw

តើកីឡាកររូបណាដែលមានសមត្ថភាពខ្ពស់អាចផ្តួល Buakaw ឲ្យសន្លប់បាន?

កីឡាករតែមួយរូបគត់ដែលផ្តួល Buakaw ឲ្យសន្លប់បានគឺ Yoshihiro Sato សញ្ជាតិជប៉ុន។

Yoshihiro Sato

Sato បានវាយ Buakaw ឲ្យសន្លប់នៅទឹកទី៣ ក្នុងវគ្គ៨នាក់ចុងក្រោយដណ្តើមខ្សែក្រវាត់ K-1 MAX នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០០៨។ ប៉ុន្តែ១៤ឆ្នាំក្រោយមក Buakaw អាចសងសឹក Sato បានវិញក្នុងព្រឹត្តិការណ៍ Rajadamnern World Series នៅប្រទេសថៃ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Fight Sports

ចុចអាន៖ ឧកញ៉ា ស្រី ចាន់ថន ប្រកាសផ្ដល់ផ្ទះវីឡាតម្លៃ​២៧​ម៉ឺនដុល្លារ រថយន្ដមួយគ្រឿង និងប្រាក់ប្រចាំ​រយៈពេល១០ឆ្នាំ បើកីឡាករខ្មែរវាយឈ្នះប៊ូខាវ

The post ដឹងទេ មានកីឡាករប្រដាល់តែម្នាក់គត់ ដែលផ្តួល Buakaw ឲ្យសន្លប់បាន appeared first on Kampuchea Thmey Daily.

អ្នកប្រដាល់ថៃ បង្ហោះវីដេអូលូកលាន់កេរខ្មាសនារី នៅទីសាធារណៈ ត្រូវគេរិះគន់
កីឡាករប្រដាល់ថៃ ដ៏ល្បីឈ្មោះម្នាក់ បានចេញមុខសុំទោសកាលពីថ្ងៃចន្ទទី០២ខែមករាម្សិលមិញនេះ បន្ទាប់ពីគាត់បានបង្ហោះវីដេអូ លូកលាន់នារីម្នាក់នៅទីសាធារណៈ។

បន្ទាប់ពីបានចេញការបកស្រាយជាច្រើនទាក់ទងនឹងអាកប្បកិរិយាមិនសមរម្យរបស់គាត់ចំពោះស្ត្រី, កីឡាករ Thaworn Sudchanham ឬគេហៅថា Wanchalong PK Saenchai បានសន្យាថា គាត់នឹងមិនថតវីដេអូកំប្លែងៗ ដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទទៀតទេ។

ក្នុងខេបសិននៃវីដេអូដែលគាត់បង្ហោះសុំទោស គាត់បានសរសេរថា “នេះ​គឺជា​លទ្ធផលនៃ​ទង្វើមិនល្អ​របស់​ខ្ញុំ។ ខ្ញុំ​មិន​បាន​គិត​ថា ​វាក្លាយ​ជារឿងធំ​នោះ​ទេ។ ចាប់ពីពេលនេះទៅ ​នឹង​លែង​មានរឿងបែបនេះ​ទៀត​ហើយ។ ខ្ញុំសុំទោសអ្នកគ្រប់គ្នាដែលខកចិត្តចំពោះខ្ញុំ។ ឥឡូវ ប្រពន្ធរបស់ខ្ញុំបានដាក់បម្រាមគោចរ។ ខ្ញុំត្រូវនៅផ្ទះ ហើយ​ត្រូវ​តែ​ធ្វើ​កិច្ចការ​ផ្ទះ​ទាំង​អស់ និង​ហាម​មិន​ឲ្យ​ថតវីដេអូ​ជាមួយ​អ្នក​ដទៃ”។

ក្នុងវីដេអូ TikTok ដែលរងការរិះគន់នោះ, Wanchalong បាន​ថត​រូប​ខ្លួន​ឯង​សើច ​ពេល​គាត់​ច្របាច់​គូទនារី​ម្នាក់ ខណៈ​នាង​និយាយ​ជាមួយ​អ្នក​ផ្សេង។ បន្ទាប់​ពី​នារីរូប​នោះ​ងាក​មក​រក​គាត់, Wanchalong បាន​បន្ត​ស្ទាប​សុដន់​របស់​នាងទៀត។

វីដេអូឃ្លីបនេះ បានបង្កការរិះគន់ពីអ្នកទស្សនា ដែលចោទគាត់ពីបទបៀតបៀនផ្លូវភេទ៕

សូមទស្សនាវីដេអូ៖

Wanchalong PK Saenchai Gym recently posted a video of himself sexually harassing and groping women at a social gathering. pic.twitter.com/PVm8ZBySbB
— Emma Thomas (@UndertheRopes) December 29, 2022

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Coconut, Thaiger

ចុចអាន៖ ប្រេស៊ីល កម្ពស់ ជិត ២ ម៉ែត្រ សន្លប់ ក្រោម កណ្តាប់ ដៃ ធន់ រិទ្ធី យប់ មិញ (វីដេអូ)

The post អ្នកប្រដាល់ថៃ បង្ហោះវីដេអូលូកលាន់កេរខ្មាសនារី នៅទីសាធារណៈ ត្រូវគេរិះគន់ appeared first on Kampuchea Thmey Daily.

កូនប្រុសច្បង Pacquiao ឡើងប្រកួតលើកដំបូងនៅ អាមេរិក ស្ដារមុខមាត់ឪពុក
ក្រោយ​អតីត​ជើង​ខ្លាំង ​របស់​ហ្វីលីពីន Manny Pacquiao បានលាឈប់ពី​សង្វៀន​ប្រដាល់ និង​ប្រកាស​ឈរឈ្មោះជាប្រធានាធិបតីនៅស្រុកកំណើត។ បន្ទាប់មក​មិន​យូរ​ប៉ុន្មាន​ កូនប្រុសច្បងរបសលោក Emmanuel Pacquiao Jr. សម្រេចចិត្ត​ដើរ​តាម​គន្លង​ឪពុក​ ឡើងប្រដាល់លើក​ដំបូង​នៅអាមរិក។

Pacquiao Jr. ចង់បន្តកេរដំណែលគ្រួសារ ដោយ​ទទួលការ​បណ្ដុះបណ្ដាល​នៅ​សហរដ្ឋអាមេរិក កាល​ពី​ចុង​សប្ដាហ៍​មុន។ កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ  ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ប្រដាល់ ក្នុង​នាម​ជា​ទម្ងន់​មធ្យម​ នៅ​ឯ House of Boxing ក្នុង​ទីក្រុង San Diego រដ្ឋ​កាលីហ្វ័រញ៉ា។ លទ្ធផល​នៃ​ការ​ប្រកួត​បាន​បង្ហាញ​ថា Emmanuel Pacquiao Junior ជា​អ្នក​ដែល​យក​ឈ្នះ Andres Rosales ។

ព្រឹត្តិការណ៍​នេះ បានធ្វើឲ្យអតីត​ម្ចាស់​ជើងឯក​ពិភពលោក ៨ ជំនាន់​ដែលជាឪពុក និង​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក បាន​បង្ហោះរូបភាពកូនប្រុស និងសារថា “សូមអបអរសាទរកូនប្រុស​ក្នុងការប្រកួត ហើយ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​កីឡា​ស្ម័គ្រ​ចិត្ត​នៅ​សហរដ្ឋ​អាមេរិក។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព ​ចំពោះ​គាត់ជាខ្លាំង។”

គួរបញ្ជាក់ថា Emmanuel Pacquiao, Jr. គឺជាកូនប្រុសតែម្នាក់ក្នុង​ចំណោមកូន៥នាក់​ ដែល​ចាប់​អារម្មណ៍​នឹង​នឹង​វិស័យ​ប្រដាល់។ សូម្បីតែ Pacquiao នៅដើមដំបូង ក៏គាត់មិនលើកទឹកចិត្តកូនប្រុស​​ឲ្យ​ដើរក្នុង​អាជីព​នេះដែរ​ ព្រោះគាត់ដឹងថា​កូន​នឹងរងរបួស​ច្រើនដង។ ប៉ុន្តែ​នៅ​ទី​បំផុត ​គាត់​បាន​អនុញ្ញាត​ឲ្យ​កូន​​ធ្វើ​តាម​ក្ដី​សុបិន​របស់​គេ​តែម្ដង៕​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sanook

ចុចអាន៖ក្រោយចូលនិវត្ត អតីតអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បង្ហោះរូបប្រាប់ពីប្រវត្តិស្នេហា និង ជីវិតឯកជនលោក

The post កូនប្រុសច្បង Pacquiao ឡើងប្រកួតលើកដំបូងនៅ អាមេរិក ស្ដារមុខមាត់ឪពុក appeared first on Kampuchea Thmey Daily.

ការទន្ទឹងចាំមកដល់! ចាន់ រតនា ប៉ះ Eko Roni សងសឹកឲ្យមិត្តរួមជាតិដូចគ្នា
​បន្ទាប់ពីអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាសចង់ជួបអ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា នៅលើឆាកសង្វៀនពិភពលោក ONE Championship តាំងពី​ជាង​មួយឆ្នាំ​មុន ពេលនេះ​ការពិត​បានកើត​ឡើង​ហើយ​។

​អ្នកលេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា និង Eko Roni Saputra នឹង​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: LIGHT OUT នា​ថ្ងៃ​សុក្រ ទី​១១ ខែមីនា​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​។ ជំនួប​នេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នក​ទាំងពីរ​។

​ក្នុងចំណោម​ជ័យជម្នះ ​៦​ លើក​នៅ​សង្វៀន ONE ចាន់ រតនា បានឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ គឺ​ឆ្នាំ​២០១៨ បាន​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ទឹក​ទី​២ និង​ឆ្នាំ​២០១៩​បាន​បន្ត​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Rudy Agustian នៅក្នុង​ទឹក​ទី​២​ទៀត​។ មូលហេតុ​នេះហើយ​បានជា Saputra បានប្រកាស​ចង់​ជួប ចាន់ រតនា ដើម្បី​បំបែក​កំណត់ត្រា​គឺ​ទី​១​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ និង​ទី​២​ធ្វើ​ឲ្យ​ប្រាកដ​ច្បាស់​ថា រូបគេ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​ដែល​ទទួលបាន​ជ័យជម្នះ​លើ ចាន់ រតនា ដែល​រហូតដល់​ពេលនេះ​មិនទាន់មាន​កីឡាករ​ឥណ្ឌូណេស៊ី​ណា​ម្នាក់​ឈ្នះ​ជើង​ខ្លាំង​កម្ពុជា​ឡើយ​។​

​ក្រោយពេល​ប្រកាស​ចង់​ជួប ចាន់ រតនា ប៉ុន្តែ​មិនបាន​ជួប​តាម​បំណងប្រាថ្នា កីឡាករ​ឥណ្ឌូណេស៊ី Eko Roni Saputra បាន​ទៅ​ប្រកួត​ជាមួយ​កីឡាករ​ចិន Pengshuai Liu និង​បាន​យកឈ្នះ​ក្នុង​ទឹក​ទី​១​ដោយ​កណ្តាប់ដៃ​។ តាមរយៈ​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​រូបគេ​ឡើង​ប្រកួត​ឈ្នះ​៥​ លើក​ជាប់​គ្នា​ក្នុងចំណោម​ប្រវត្តិ​ប្រកួត​៦​ដង​នៅ​សង្វៀន ONE​។ ក្នុងចំណោម​ជ័យជម្នះ​ទាំង​៥​ដង​នេះ រូបគេ​ក៏​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ នៅក្នុង​ទឹក​ទី​១​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។

​ចំណែក​អ្នកលេង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា មិនបាន​ឡើង​ប្រកួត​ទេ​គិត​ចាប់តាំងពី​ចាញ់​កីឡាករ​ចិន Wei Xie កាលពី​ខែធ្នូ ឆ្នាំ​២០២០​ពោលគឺ​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​។ រូបគេ​បាន​ទៅលេង​ប្រពន្ធ​កូន​នៅ​ប្រទេស​បារាំង និង​ទើបតែ​វិល​ត្រឡប់មក​កម្ពុជា​វិញ​កាលពីពេល​ថ្មីៗ​នេះ​។​

​សម្រាប់​ការជួប Eko Roni Saputra នេះ​គឺ ចាន់ រតនា ត្រូវមាន​កាតព្វកិច្ច​ពីរ​សំខាន់​គឺ​ទី​១​ធ្វើយ៉ាងណា​រក្សា​កំណត់ត្រា​ជ័យជម្នះ​របស់ខ្លួន​ឲ្យ​បាន​ជោគជ័យ​លើ​កីឡាករ​ឥណ្ឌូណេស៊ី និង​ទី​២​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​សងសឹក​ឲ្យ ខុន ស៊ី​ចាន់ ដែល​ធ្លាប់​ចាញ់ Eko Roni៕

The post ការទន្ទឹងចាំមកដល់! ចាន់ រតនា ប៉ះ Eko Roni សងសឹកឲ្យមិត្តរួមជាតិដូចគ្នា appeared first on Kampuchea Thmey Daily.

Superbon ឡើងសងសឹក និងការពារខ្សែក្រវាត់ទល់នឹងសត្រូវចាស់ Grigorian នៅសង្វៀន ONE X
ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight កីឡាករ​ថៃ Superbon Singha Mawynn ត្រូវ​​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​លើក​ដំបូង​​ និងសង្ឃឹម​ថា​អាច​​​ស្ដារ​កិត្តិយស​​ទល់​នឹង​សត្រូវ​ចាស់​ទៀត​ផង។

តារា​ឆ្នើម​ថៃ​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើង​ខ្លាំង Marat Grigorian ក្នុង​ព្រឹត្តិការណ៍​ខួប​១០​ឆ្នាំ​ផ្សាយ​ផ្ទាល់ ONE X នា​ថ្ងៃសៅរ៍ ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦។

តាម​ពិត​ជើង​ខ្លាំង​ទាំង​ពីរ​ធ្លាប់​ប្រកួត​គ្នា​ម្តង​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ​ដែល​ពេល​នោះ​កីឡាករ​អាមេនី-បែលហ្ស៊ិកប្រើ​ពេល​ត្រឹម​តែ​២៩​វិនាទី​ប៉ុណ្ណោះ​ដើម្បី​កីឡាករ​ថៃ​រូប​នេះ​ឲ្យ​សន្លប់​​ក្នុង​ការ​ប្រកួត​ខ្សែក្រវាត់​ Kunlun Fight World MAX វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១៧។

ចាប់​តាំង​ពី​ជួប​គ្នា​​នៅ​ប្រទេស​ចិន​នោះ​មក ជើង​ខ្លាំង​ទាំង​ពីរ​មាន​វិថី​ប្រដាល់​ជោគជ័យ​ដូច​គ្នា​ពោល​គឺ​មិន​ទាន់​ស្គាល់​ចាញ់​ដូច​គ្នា​រាល់​ការ​ប្រកួត។ Superbon បាន​ប្រកួត​ឈ្នះ​១១​លើក​ជាប់​គ្នា​ក្នុង​នោះ​រាប់​ទាំង​ការ​ឈ្នះ​មិត្ត​រួម​ជាតិ ​Sitthichai “Killer Kid” Sitsongpeenong កាល​ពី​ឆ្នាំ​២០២០ និង​ការ​ប្រើ​រន្ទះ​ជើង​ទាត់​ផ្កាប់​ចាន​ឲ្យ​ជើង​ខ្លាំង​ Giorgio “The Doctor” Petrosyan សន្លប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១។

ការ​ផ្តួល​ Petrosyan ដ៏​អស្ចារ្យ​នោះ​ផ្តល់​ជើង​ខ្លាំង​ថៃ​ក្លាយ​ជា​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក​ ONE Featherweight និង​បានបាន​ក្លាយ​ជា​ការ​ផ្តួល​ដៃ​គូ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ឆ្នាំ​២០២១។

ស្រប​ពេល​ជា​មួយ​គ្នា Grigorian បាន​ប្រកូត​ឈ្នះ​៧​លើក​ជាប់​គ្នា​ក្នុង​នោះ​ជ័យជម្នះ​សំខាន់​គឺ​លើ​កីឡាករ​ថៃ Sitthichai, ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ ONE ផ្តួល​ Ivan Kondratev និង​ការ​ផ្តួល​ខ្លា​ចាស់ Andy “Souwer Power” Souwer ក្នុង​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight ឆ្នាំ​២០២១។

ទោះ​បី​ជា​យ៉ាង​ណា តារា​ឆ្នើម​អាមេនី-បែល​ហ្ស៊ិកបាន​បង្ខំ​ចិត្ត​ដល់​ខ្លួន​ពី​ការ​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​បញ្ហា​កូវីដ-១៩។

ដូច្នេះ​ជំនួប​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ។ Superbon ​មាន​កាតព្វកិច្ច​សំខាន់​២​យ៉ាង​គឺ​ទី​១​ប្តេជ្ញា​សង​សឹក​ដំបៅ​ចាស់​ដែល​រូប​គេ​ចាញ់​យ៉ាង​​អាម៉ាស់ និង​ទី​២ ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ។ ចំណែក Grigorian វិញ​ក៏​មាន​កាតព្វ​កិច្ច​សំខាន់​២​ដូច​គ្នាគឺ​ទី​១​ រក្សា​​ជ័យជម្នះ​របស់​ខ្លួន​កាល​ពី​៤​ឆ្នាំមុន និង​ទី​២​​ ក្តាប់​ឱកាស​ឲ្យ​បាន​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក។

នៅ​ព្រឹត្តិការណ៍​ជា​មួយ​គ្នា​នេះ Sitthichai ត្រូវ​ប្រកួត​ជា​មួយ Chingiz “Chinga” Allazov វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix វគ្គ​ផ្តាច់​ព្រ័ត្រ ព្រម​ទាំង​គូ​ប្រកួត​​ដណ្ដើម​​​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ច្រើន​គូ​ទៀត៕

The post Superbon ឡើងសងសឹក និងការពារខ្សែក្រវាត់ទល់នឹងសត្រូវចាស់ Grigorian នៅសង្វៀន ONE X appeared first on Kampuchea Thmey Daily.