KPT+
ក្រោយចូលនិវត្ត អតីតអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បង្ហោះរូបប្រាប់ពីប្រវត្តិស្នេហា និង ជីវិតឯកជនលោក
បើទោះបីជាចូលនិវត្ត ពីសង្វៀនកណ្ដាប់ដៃជាផ្លូវការ កាលពីចុងខែកញ្ញាក្ដី ប៉ុន្តែ “The Packman” Manny Pacquiao អតីតអ្នកប្រដាល់កំពូលហ្វីលីពីន នៅតែទទួលបានការចាប់អារម្មណ៍ដដែល ពីជីវិតឯកជនរបស់លោក។

អ្នកលេងក្បាច់គុនអាយុ ៤២ ឆ្នាំរូបនេះ បានសម្រេចចិត្តបញ្ចប់អាជីពប្រដាល់របស់ខ្លួន បន្ទាប់ពីបានប្រកាសថា នឹងឈរឈ្មោះជាប្រធានាធិបតី នៅស្រុកកំណើតរបស់គាត់ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ក្រោមគណបក្ស PDP-Laban (Laban Group) ។
បើទោះបីជាជីវិតប្រចាំថ្ងៃ បានផ្លាស់ប្តូរទាំងស្រុងក៏ពិតមែន ប៉ុន្តែជំនួសមកវិញ គាត់ត្រូវតែរៀបចំផែនការដំណើរយុទ្ធនាការនៅគ្រប់សហគមន៍ជំនួសវិញ។ ដែលមាននារីម្នាក់ដូចជា Jinky ប្រពន្ធរបស់គាត់ តែងនៅក្បែរនិងតាមជួយស្វាមីគ្រប់ទីកន្លែង។




ចំពោះរឿងស្នេហារបស់គូស្នេហ៍ ដែលរួមរស់ជាមួយគ្នាជាង ២០ ឆ្នាំ និងមានកូន ៥ នាក់ជាសាក្សី នៃស្នេហាពួកគេ ។ លោក Pacquiao បានបង្ហោះរូបភាពកាលរៀបការដំបូង ដោយភ្ជាប់ជាមួយការរ៉ាយរ៉ាប់ថា កាលណោះគូស្នេហ៍មួយគូនេះបានជួបគ្នាក្នុងហាងមួយ ។ ស្ត្រីនោះជាអ្នកលក់ផលិតផលថែរក្សាសម្រស់ មុនពេល Pacquiao ជួបនាងនៅហាង។ បុរសអ្នកប្រដាល់រូបនេះ ចាប់ផ្ដើមចែចង់នាងមុនពេលនាងប្រើពេលត្រឹមតែ ៧ ខែប៉ុណ្ណោះ ដើម្បីយកឈ្នះចិត្តនាង និងរៀបការនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០០០។
ខាងក្រោម ជាកម្រងរូបភាពផ្អែមល្ហែមរបស់អតីតអ្នកប្រដាល់កំពូលហ្វីលីពីន Manny Pacquiao ៖









ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pacquiao ឈរឈ្មោះប្រជែង តំណែងប្រធានាធិបតី ហ្វីលីពីន ជាផ្លូវការ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


