Connect with us

កីឡា

Superbon ឡើងសងសឹក និងការពារខ្សែក្រវាត់ទល់នឹងសត្រូវចាស់ Grigorian នៅសង្វៀន ONE X

បានផុស

នៅ

ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight កីឡាករ​ថៃ Superbon Singha Mawynn ត្រូវ​​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​លើក​ដំបូង​​ និងសង្ឃឹម​ថា​អាច​​​ស្ដារ​កិត្តិយស​​ទល់​នឹង​សត្រូវ​ចាស់​ទៀត​ផង។

តារា​ឆ្នើម​ថៃ​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើង​ខ្លាំង Marat Grigorian ក្នុង​ព្រឹត្តិការណ៍​ខួប​១០​ឆ្នាំ​ផ្សាយ​ផ្ទាល់ ONE X នា​ថ្ងៃសៅរ៍ ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ពិត​ជើង​ខ្លាំង​ទាំង​ពីរ​ធ្លាប់​ប្រកួត​គ្នា​ម្តង​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ​ដែល​ពេល​នោះ​កីឡាករ​អាមេនី-បែលហ្ស៊ិកប្រើ​ពេល​ត្រឹម​តែ​២៩​វិនាទី​ប៉ុណ្ណោះ​ដើម្បី​កីឡាករ​ថៃ​រូប​នេះ​ឲ្យ​សន្លប់​​ក្នុង​ការ​ប្រកួត​ខ្សែក្រវាត់​ Kunlun Fight World MAX វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១៧។

ចាប់​តាំង​ពី​ជួប​គ្នា​​នៅ​ប្រទេស​ចិន​នោះ​មក ជើង​ខ្លាំង​ទាំង​ពីរ​មាន​វិថី​ប្រដាល់​ជោគជ័យ​ដូច​គ្នា​ពោល​គឺ​មិន​ទាន់​ស្គាល់​ចាញ់​ដូច​គ្នា​រាល់​ការ​ប្រកួត។ Superbon បាន​ប្រកួត​ឈ្នះ​១១​លើក​ជាប់​គ្នា​ក្នុង​នោះ​រាប់​ទាំង​ការ​ឈ្នះ​មិត្ត​រួម​ជាតិ ​Sitthichai “Killer Kid” Sitsongpeenong កាល​ពី​ឆ្នាំ​២០២០ និង​ការ​ប្រើ​រន្ទះ​ជើង​ទាត់​ផ្កាប់​ចាន​ឲ្យ​ជើង​ខ្លាំង​ Giorgio “The Doctor” Petrosyan សន្លប់​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១។

ការ​ផ្តួល​ Petrosyan ដ៏​អស្ចារ្យ​នោះ​ផ្តល់​ជើង​ខ្លាំង​ថៃ​ក្លាយ​ជា​ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក​ ONE Featherweight និង​បានបាន​ក្លាយ​ជា​ការ​ផ្តួល​ដៃ​គូ​ដ៏​អស្ចារ្យ​បំផុត​ប្រចាំ​ឆ្នាំ​២០២១។

ស្រប​ពេល​ជា​មួយ​គ្នា Grigorian បាន​ប្រកូត​ឈ្នះ​៧​លើក​ជាប់​គ្នា​ក្នុង​នោះ​ជ័យជម្នះ​សំខាន់​គឺ​លើ​កីឡាករ​ថៃ Sitthichai, ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ ONE ផ្តួល​ Ivan Kondratev និង​ការ​ផ្តួល​ខ្លា​ចាស់ Andy “Souwer Power” Souwer ក្នុង​វគ្គ​១​ភាគ​៤​ផ្តាច់​ព្រ័ត្រ​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight ឆ្នាំ​២០២១។

ទោះ​បី​ជា​យ៉ាង​ណា តារា​ឆ្នើម​អាមេនី-បែល​ហ្ស៊ិកបាន​បង្ខំ​ចិត្ត​ដល់​ខ្លួន​ពី​ការ​ប្រកួត​កម្មវិធី​ខ្សែ​ក្រវាត់ ONE Featherweight វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយ​បញ្ហា​កូវីដ-១៩។

ដូច្នេះ​ជំនួប​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​អ្នក​ទាំង​ពីរ។ Superbon ​មាន​កាតព្វកិច្ច​សំខាន់​២​យ៉ាង​គឺ​ទី​១​ប្តេជ្ញា​សង​សឹក​ដំបៅ​ចាស់​ដែល​រូប​គេ​ចាញ់​យ៉ាង​​អាម៉ាស់ និង​ទី​២ ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ។ ចំណែក Grigorian វិញ​ក៏​មាន​កាតព្វ​កិច្ច​សំខាន់​២​ដូច​គ្នាគឺ​ទី​១​ រក្សា​​ជ័យជម្នះ​របស់​ខ្លួន​កាល​ពី​៤​ឆ្នាំមុន និង​ទី​២​​ ក្តាប់​ឱកាស​ឲ្យ​បាន​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក។

នៅ​ព្រឹត្តិការណ៍​ជា​មួយ​គ្នា​នេះ Sitthichai ត្រូវ​ប្រកួត​ជា​មួយ Chingiz “Chinga” Allazov វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix វគ្គ​ផ្តាច់​ព្រ័ត្រ ព្រម​ទាំង​គូ​ប្រកួត​​ដណ្ដើម​​​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ច្រើន​គូ​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទី មុន

អត្តពលិកឥណ្ឌូនេស៊ី ២រូប ទទួលបានមេដាយមាស វិញ្ញាសារត់ម៉ារ៉ាតុន នៅខេត្តសៀមរាប

ព័ត៌មានជាតិ១១ នាទី មុន

គ្រោះរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង១០នាក់ក្នុងរយៈពេល៤ខែ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

អាមេរិក និងកូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វណ្ណដា រំភើបស្ទើរស្រក់ទឹកភ្នែក ខណ: វណ្ណថាន ក៏ថា បេះដូងរំភើបខ្លាំងក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្តេច Charles ទី៣ ឡើងគ្រងរាជ្យសម្បត្តិក្នុងពិធីជាប្រវត្តិសាស្ត្ររបស់ ចក្រភពអង់គ្លេស

Sokha Hotels

ព័ត៌មានពេញនិយម