កីឡា
ប្រេស៊ីលកម្ពស់ជិត២ម៉ែត្រ សន្លប់ក្រោមកណ្តាប់ដៃ ធន់ រិទ្ធី យប់មិញ (វីដេអូ)
អ្នកលេងកណ្តាប់ដៃយក្ស ធន់ រិទ្ធី បានផ្តួលអ្នកប្រដាល់ប្រេស៊ីល ហ្គាព្រីល ពេរ៉េយ៉ា (Gabriel Pereira) ឲ្យសន្លប់ក្នុងទឹកទី៣ កាលពីវេលាម៉ោង៨យប់មិញនៅសង្វៀនបាយ័នក្នុងកម្មវិធីប្រដាល់«ការប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី»។
វាមិនមែនជាការប្រកួតងាយស្រួលសម្រាប់អ្នកលេងគុនខ្មែរពូកែកណ្តាប់ដៃផ្តួលដៃគូច្រើននាក់ហើយនោះទេ ពីព្រោះកីឡាករប្រេស៊ីលម្នាក់នេះមានកម្ពស់ដល់ទៅ១.៨៩ម៉ែត្រ និងមានអាវុធល្អដែរ។

សម្រាប់ការប្រកួតដែលដំណើរការតែ៣ទឹកឃើញថា ហ្គាព្រីល ពេរ៉េយ៉ា ជាអ្នកដើរចូលវ៉ៃតាមរយៈការទាត់ដោយសាររូបគេមានប្រៀបខាងកម្ពស់។ ក្រៅពីទាត់ដ៏គ្រោះថ្នាក់ រូបគេក៏មានកណ្តាប់ដៃធ្ងន់គួរឲ្យចាប់អារម្មណ៍ដែរដែលបានធ្វើឲ្យ ធន់ រិទ្ធី ព្យាយាមគេចខ្លួន និងវ៉ៃកណ្តាប់ដៃសងវិញមួយៗ។
នៅចុងទឹកទី២ ធន់ រិទ្ធី វ៉ៃកណ្តាប់ដៃឲ្យប្រេស៊ីលម្នាក់នេះស្រុតចុះម្តង ប៉ុន្តែអាជ្ញាកណ្តាលមិនបានរាប់ដោយសាររូបគេនៅមានស្មារតីនៅរឹងមាំ។ នៅទឹកទី៣ ហ្គាព្រីល បានព្យាយាមចូលវ៉ៃកណ្តាប់ដៃ ហើយចំគោលដៅធ្វើឲ្យ ធន់ រិទ្ធី ឡេះឡះម្តងម្កាលដែរ ប៉ុន្តែទន្ទឹមជាមួយនឹងការរត់គេច ហើយវាយសងចំគោលដៅធ្វើឲ្យ ហ្គាព្រីលដួល ត្រូវបានអាជ្ញាកណ្តាលរាប់៨លើកទី១។
ក្រោយពេលត្រូវបានអាជ្ញាកណ្តាលរាប់៨លើកទី១ ហ្គាព្រីល ក៏ចាប់ផ្តើមប្តូរកណ្តាប់ដៃ ហើយក្រោយមក ធន់ រិទ្ធី វាយកណ្តាប់ដៃឆ្វេងពេញដួលដាច់ផ្ងា ហើយអាជ្ញាកណ្តាលរាប់ និងបញ្ឈប់ការប្រកួតក្នុងទឹកទី៣តែម្តង។
៣ប្រួតចុងក្រោយរបស់ ធន់ រិទ្ធី ផ្តួលដៃគូឲ្យសន្លប់មិនឆ្លងផុតទឹកទី៣ឡើយ។ លើកទី១រូបគេ ផ្តួលជើងខ្លាំងថៃ សនខាវ សន្លប់ក្នុងទឹកទី១ ហើយជួបគ្នាលើកទី២ផ្តួលឲ្យសន្លប់ក្នុងទឹកទី៣ និងប្រកួតចុងក្រោយនេះផ្តូលកីឡាករប្រេស៊ីលសន្លប់ក្នុងទឹកទី៣។ ការផ្តួលដៃគូសុទ្ធតែកើតឡើងដោយកណ្តាប់ដៃ៕
អត្ថបទ៖ វីរបុត្រ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


