ប្រទេសនូវែលសេឡង់ Archives - Kampuchea Thmey Daily

ចិន​បាញ់​សាក​ល្បង​មីស៊ីល​ពី​នាវា​មុជ​ទឹក​ នៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ទាញ​ការ​រិះ​គន់​ពី​ជប៉ុន អូស្រ្តាលី​ និង​នូវែលសេ​ឡង់​​
ប្រព័ន្ធ​ផ្សព្វផ្សាយ​​ចិន​រាយការណ៍ថា យោធាចិន​បាន​បាញ់​សាកល្បង​មីស៊ីលមួយគ្រាប់​ពីនាវាមុជទឹកនុយក្លេអ៊ែរ​ចូលទៅ​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​​នៅ​ថ្ងៃចន្ទ នេះ​ ទាញ​ការ​រិះ​គន់​និង​ព្រួយបារម្ភ​ពីប្រទេសជប៉ុន អូស្ត្រាលី និង​នូវែលសេឡង់។ នេះ​បើតាម​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្តដា ឆ្នាំ​២០២៦ ។

ទីភ្នាក់ងារសារព័ត៌​មាន  Xinhua news លើក​ឡើង​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​មួយគ្រឿង​របស់កងទ័ពជើង​ទឹករំដោះប្រជាជនចិន​បានបាញ់មីស៊ីល​​​ផ្ទុកក្បាល​គ្រាប់សិប្បនិម្មិត​ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិ​នៅមហាសមុទ្រប៉ាស៊ីហ្វិក​នៅម៉ោង ១២:០១ រសៀល។ មីស៊ីល​នេះ​បាន​ធ្លាក់ចូលទៅ​ក្នុងដែនទឹក​ដែលបានកំណត់​ ដោយមិនផ្តល់ព័ត៌​មាន​លម្អិតបន្ថែមអំពីទីតាំង​នោះ​ទេ។

មីស៊ីល​ចិន​។ រូបភាព៖​ samaa tv

ភ្នាក់​ងារ​សារព័ត៌មាន Xinhua ពណ៌នាអំពីការបាញ់បង្ហោះ​នេះ​ ថាជាការរៀប​ចំជាប្រចាំនៃការហ្វឹកហ្វឺន​យោធាប្រចាំ​ឆ្នាំរបស់ចិន ហើយមិន​បានដឹកនាំប្រឆាំង​នឹងប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ​។

ជុំ​វិញ​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Penny Wong និយាយថា ​ចិន​បានជូនដំណឹងដល់រដ្ឋាភិបាល​អូស្រ្តាលី​ពីការសាកល្បងដែល​បាន​គ្រោងទុក ប៉ុន្តែការ​បាញ់​បង្ហោះ​នេះកំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។

លោក​ស្រី Wong ប្រាប់អ្នក​យកព័ត៌មាន​ក្នុងសន្និសីទ​សារព័ត៌មានមួយនៅ​រដ្ឋធានី Suva ប្រទេស​ហ្វីជីថា៖ «​ អូស្ត្រាលីបាន​បញ្ជាក់យ៉ាង​ច្បាស់ថា ការសាក​ល្បងដែលបានស្នើឡើងនេះ​គឺស្ថិត​ក្នុងបរិបទ​នៃការ​កសាង​សមត្ថភាព​យោធាចិន​​យ៉ាងឆាប់រហ័ស​ ដែលខ្វះ​តម្លាភាព ​និងការធានា​ពីចេតនាដែល​តំបន់នេះ​រំពឹងទុក​»។

ដោយ​ឡែក រដ្ឋាភិបាលជប៉ុនថា ខ្លួន​បានទទួលការជូនដំណឹងអំពីការបាញ់​បង្ហោះមីស៊ីល ​ប៉ុន្តែ​​ជំរុញឱ្យប្រទេសចិនពិចារណាលើ​បញ្ហា​នេះ​ឡើង​វិញ។

ទី​ក្រុង​តូ​ក្យូ​លើក​ឡើង​ថា​៖ «​ យើងសម្តែងការព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះសកម្មភាព​កើនឡើង​របស់យោធាចិន»។ ទីភ្នាក់ងារ​សារព័ត៌មាន Kyodo រាយការណ៍​នៅ​ថ្ងៃចន្ទ ដោយដកស្រង់​ប្រភពរដ្ឋាភិបាលជប៉ុនថា មីស៊ីលបាន​ធ្លាក់នៅខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់​មុខរបស់ជប៉ុន។

ដោយ​ឡែក រដ្ឋមន្ត្រី​ការបរទេសនូវែលសេឡង់​ លោក Winston Peters ថា ​ប្រទេស​ខ្លួ​ន​មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការបាញ់​សាកល្បង​​នេះ​ ហើយ​​ប្រទេស​លោក​ត្រូវ​បានជូនដំណឹង​ពី​ប្រទេស​ចិន ​តែ​ប៉ុន្មាន​ម៉ោងនៃការបាញ់​បង្ហោះ​ប៉ុណ្ណោះ​។

លោក Peters និយាយ​ថា​៖ «​ នូវែលសេឡង់ចាត់ទុករឿងនេះ​​ ជាការអភិវឌ្ឍដែលមិន​គួរឱ្យស្វាគមន៍ និងគួរឱ្យព្រួយបារម្ភ។ យើង ដូច​ជា​ប្រទេស​ជិតខាងក្នុង​ប្រទេសប៉ាស៊ីហ្វិក​ដទៃទៀត​ មិនមានចំណាប់​អារម្មណ៍​ ចំពោះប្រទេសចិនក្នុងការប្រើប្រាស់​តំបន់​ប៉ាស៊ីហ្វិកខាងត្បូងជា​កន្លែងសាកល្បងសមត្ថភាពមីស៊ីលនោះទេ»។

លោក Peters រាប់​រៀប​ក្នុងសេចក្តីថ្លែងការណ៍​មួយថា៖ «​ ប្រទេសចិន​បានសាកល្បងមីស៊ីល​ផ្លោងអន្តរទ្វីបចុង​ក្រោយនៅឆ្នាំ​២០២៤ ជាការ​បាញ់បង្ហោះ​ដ៏កម្រមួយ​ បង្ហាញពីសមត្ថភាពយោធា​ដែលកំពុងកើនឡើង​របស់ប្រទេស​នេះ​»៕

សម្រួល៖ ណឺ មិនា

The post ចិន​បាញ់​សាក​ល្បង​មីស៊ីល​ពី​នាវា​មុជ​ទឹក​ នៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ទាញ​ការ​រិះ​គន់​ពី​ជប៉ុន អូស្រ្តាលី​ និង​នូវែលសេ​ឡង់​​ appeared first on Kampuchea Thmey Daily.

​កម្ពុជា-នូវែលហ្សេឡង់ ​ចុះ​កិច្ច​ព្រមព្រៀង​លើ​វិស័យ​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ ​និង​វិនិយោគ​
សហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF) ​នៅថ្ងៃទី ​២០ ​ខែមីនា ​ឆ្នាំ ២០២៦ ​បាន​ចុះអនុស្សរណៈនៃការ​យោគ​យល់​គ្នា ​(MOU) ​ជាប្រវត្តិសាស្ត្រ ​ជាមួយ​ប្រទេសនូវែល​ហ្សេឡង់​ ដើម្បីពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ ​និង​ការ​វិនិយោគ។​

​ពិធី​ចុះ ​MOU ​ក្រោម​ការ​សម្រប​សម្រួល​ពី​លោកបណ្ឌិត ​កៅ ថាច ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យ​តំណាង​សភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។

​សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងការស្វែងរកទីផ្សារថ្មីៗ​ និង​ការធា​នាថា រាល់កិច្ចវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ​ នឹងក្លាយជាកម្លាំងចលករ​ក្នុងការជួយ​ដល់​បង​ប្អូន​កសិករនៅមូលដ្ឋានផ្ទាល់។​

​MOU ​មានគោលបំណងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់​ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។ ​

​លោក​បណ្ឌិត ​កៅ ថាច បានជំរុញឱ្យ​ភាគីទាំងពីរ​ត្រូវ​ខិត​ខំបំពេញការងារ​ដោយស្មារតីទទួល​ខុសត្រូវខ្ពស់ ​ក្នុង​ការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។​

​លោក​បណ្ឌិត ​កៅ ថាច ណែនាំឱ្យភាគីទាំងពីរត្រូវដើរតួនាទីយ៉ាងសកម្មជា «ស្ពានចម្លង»​ ដ៏រឹងមាំ​សម្រាប់​អ្នកវិនិយោគ ​និង​ជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។​

​កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ ​និង​ការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ​ មិនត្រឹមតែជា​ការពង្រីកទីផ្សារអន្តរ​ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការជួយលើក​កម្ពស់​ជីវភាព​រស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព។

​លោក កៅ ថាច ប្រាប់កម្ពុជាថ្មីថា ​ក្រុមហ៊ុន Ecly Ltd ធ្លាប់​នាំ​អង្ករ​ពី​កម្ពុជា​ប្រមាណ ៥ ពាន់​តោន​ក្នុង​ ១​ឆ្នាំ រួច​ទៅ​ហើយ​ទៅ​កាន់​ទីផ្សារណូវែលហ្សេឡង់។ ​

ជាក់ស្តែង​ ក្រុមហ៊ុន​ក៏​នឹង​បន្ត​បង្កើន​នូវ​ការ​នាំ​ចូល​បន្ថែម​ទៀត​បន្ទាប់​ពី​ការ​ចុះ​ MoU ជា​មួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ ទៅ​កាន់ណូវែល​ហ្សេឡង់ឈាន​ទៅ​ដល់ ១​ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ សម្រាប់​រយៈ​ពេល ៥ ឆ្នាំ។​

​លោក កៅ ថាច មានប្រសាសន៍ថា៖ «ក្រៅ​តែ​ការ​នាំ​យក​អង្ករ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ណូវែល​ហ្សេ​ឡង់​ហើយ បច្ចុប្បន្ន ​ក្រុមហ៊ុន Ecly Ltd ក៏​មាន​បណ្តាញ​ចែកចាយ​ដ៏​រឹងមាំ ហើយ​បាន​នឹង​កំពុងនាំ​ចូល​ចែក​ចាយ​ផលិតផល​សក្តានុពល​ពី​កម្ពុជា រួមមាន អង្ករខ្មែរ និងស្រាបៀរហនុមាន (Hanuman Beer) បន្លែ​បង្កក​ ក៏​ដូច​ជា​ប្រភេទ​ត្រី​បង្កក​ទឹក​សាប ​ទៅ​ក្នុង​ទីផ្សារ​ណូវែលហ្សេឡង់​បន្ថែម​ទៀត​ផង​ដែរ​»៕​

The post ​កម្ពុជា-នូវែលហ្សេឡង់ ​ចុះ​កិច្ច​ព្រមព្រៀង​លើ​វិស័យ​ពាណិជ្ជ​កម្ម​ស្រូវ​អង្ករ ​និង​វិនិយោគ​ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាល​នូវែលសេឡង់តាក់តែង​ច្បាប់ហាមក្មេងអាយុ​ក្រោម១៦ឆ្នាំ ​ប្រើប្រាស់​បណ្តាញ​សង្គម
នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានស្នើហាមឃាត់កុមារអាយុក្រោម១៦​ឆ្នាំពីការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារពួកគេពីគ្រោះថ្នាក់មកពី​ការតាម​ដានមើល​​​ថ្នាលកម្មវិធី​​បច្ចេកវិទ្យាធំៗ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៦ខែឧសភានេះ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon នៅ​ថ្ងៃអង្គារ ​បានបង្ហាញសេចក្តីព្រាងច្បាប់ដែលនឹងបង្ខំក្រុម​ហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច​១៦ឆ្នាំ ឬប្រឈមនឹងការផាកពិន័យរហូត​ដល់២ លានដុល្លារនូវែលសេឡង់។

លោក Luxon បាននិយាយថា៖«នេះគឺជាការការពារកូនរបស់យើង។ វាគឺអំពីការធ្វើឱ្យប្រាកដថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងដើរតួនាទីរបស់ពួកគេក្នុងការរក្សាកូនរបស់យើងឱ្យមានសុវត្ថិភាព» ។

ទោះយ៉ាងណា វាមិនច្បាស់ទេថា នៅពេលណាដែលច្បាប់នេះនឹងត្រូវបានបញ្ជូន​ទៅ​កាន់​សភា ប៉ុន្តែ លោក Luxon បាន​និយាយថា គាត់មានក្តីសង្ឃឹមក្នុងការទទួលបានការគាំទ្រនៅទូទាំងសភា។

គួរបញ្ជាក់ថាការហាមប្រាមដែលបានស្នើឡើងត្រូវបានយកគំរូតាមប្រទេសអូស្ត្រាលី ដែលឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម៕

(រូបភាព៖ Reuters)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post រដ្ឋាភិបាល​នូវែលសេឡង់តាក់តែង​ច្បាប់ហាមក្មេងអាយុ​ក្រោម១៦ឆ្នាំ ​ប្រើប្រាស់​បណ្តាញ​សង្គម appeared first on Kampuchea Thmey Daily.

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក
ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វ​មានរូបរាង​អាក្រក់បំផុតក្នុងពិភពលោកជំនួសប្រភេទសត្វសមុទ្រ gelatinous នៅឆ្នាំ២០១៣ ដែលត្រូវបានប្រកាសថា ជាសត្វអាក្រក់បំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ខែមីនានេះ។

(រូបភាព៖ NOAA)

ត្រី blobfish ត្រូវបានបោះឆ្នោតជ្រើសរើសជាសត្វអាក្រក់បំផុតរបស់ពិភពលោកក្នុងកម្មវិធីត្រីប្រចាំឆ្នាំរបស់ប្រទេសនូវែលសេឡង់ នៅក្នុងការប្រកួតប្រជែងមួយដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជីវិតសមុទ្ររបស់ប្រទេស និងប្រព័ន្ធអេកូឡូស៊ី។

រៀបចំឡើងដោយអង្គការមិនរកប្រាក់ចំណេញ Mountains to Sea Conservation Trust ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះធ្វើឡើងដើម្បីឲ្យប្រជាជននូវែលសេឡង់ស្គាល់ជាមួយនឹងត្រីជាច្រើនប្រភេទដែលរស់នៅក្នុងបរិស្ថានទឹកសាប និងសមុទ្ររបស់ប្រទេស។

ការបោះឆ្នោតនេះត្រូវបានដាក់នៅលើគេហទំព័ររបស់ Mountains to Sea Conservation Trust ក្នុងរយៈពេលជាងពីរសប្តាហ៍ក្នុងខែនេះ នឹងបានបិទកាលពីថ្ងៃទី១៦ខែមីនានេះ។ ការបោះឆ្នោតសរុបចំនួន៥៥៨៣ ត្រូវបានបោះឆ្នោតឲ្យត្រី blobfish ដែលត្រូវបានចាត់ទុកថាត្រីងាយរងគ្រោះផងនោះ បានទទួលជ័យជម្នះលើគូប្រជែងផ្សេងៗ។

យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក (NOAA) ត្រី blobfish ដែលមានប្រវែងប្រហែល ៣០សង់ទីម៉ែត្រ រាងដូចចាហួយ សាច់ស្លេកស្លាំង ស្បែករលុង ច្រមុះធំ និងភ្នែកសម្លក់។ ពួកវាត្រូវបានរកឃើញភាគច្រើននៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី និង តាសម៉ានី ហើយជាធម្មតារស់នៅក្នុងជម្រៅទឹកពី៦០០ ទៅ១២០០ម៉ែត្រ។

ត្រី Blobfish ​នឹង​ទទួល​បាន​រូបរាង​អាក្រក់​របស់​វា​នៅ​ពេល​ដែល​ពួកវា​ត្រូវ​បាន​គេ​យក​ចេញ​ពី​ទឹក​ព្រោះ​វា​មិន​មាន​ឆ្អឹង​រឹងមាំ​ឬ​សាច់ដុំ​ក្រាស់​ដើម្បី​រក្សា​រាង​របស់​វាទេ រូបរាងរបស់វាស្ថិតតាមសម្ពាធទឹកដែលរក្សារូបរាងធម្មតារបស់ពួកវានៅក្នុងសមុទ្រ៕

អត្ថបទ៖ ប៊ុន​ សុភាព

The post ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក appeared first on Kampuchea Thmey Daily.

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នៅថ្ងៃ​​ព្រហស្បតិ៍​ទី​៦​ខែ​មីនា​នេះ បានប្រកាសពីការបណ្តេញលោក Phil Goff ដែលជា​អគ្គ​រដ្ឋទូត​ជាន់ខ្ពស់របស់​នូវែលសេឡង់​ប្រចាំនៅចក្រភពអង់គ្លេស បន្ទាប់ពី​​មន្ត្រី​រូប​នេះ​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​និង​រិះគន់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

លោក Phil Goff (រូបថត៖ Reuters)

លោក Goff ដែលបានបម្រើការក្នុងតួនាទីការទូតតាំងពីខែមករាឆ្នាំ​២០២៣ បានធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលសុន្ទរកថានៅឯវេទិកាមួយ​ក្នុង​ទីក្រុងឡុងដ៍កាលពីថ្ងៃ​អង្គារ ដោយ​បាន​ប្រៀបធៀប​កិច្ច​ប្រឹងប្រែង​បញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​របស់​លោក ត្រាំ ទៅ​នឹង​កិច្ចព្រមព្រៀង​ទីក្រុង​ Munich ឆ្នាំ​១៩៣៨ ដែល​​អនុញ្ញាត​ឲ្យ​ Adolf Hitler កាត់​យក​ដី​​ពី​ឆេកូស្លូវ៉ាគី។

លោក Goff បានរំលឹកពីរបៀបដែលលោក Winston Churchill អតីត​នាយករដ្ឋមន្ត្រីអង់គ្លេស​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ បានរិះគន់កិច្ចព្រមព្រៀងនោះ បន្ទាប់មកបាននិយាយអំពីមេដឹកនាំសហរដ្ឋអាមេរិកថា៖ «ប្រធានាធិបតី ត្រាំ បាន​ដាក់​តាំង​ឡើងវិញនូវ​រូប​របស់​លោក Churchill ទៅការិយាល័យពងក្រពើ។ ប៉ុន្តែតើអ្នកគិតថាគាត់ពិតជាយល់​ច្បាស់​អំពីប្រវត្តិសាស្រ្តដែរឬក៏​អត់?»។

លោក ដូណាល់ ត្រាំ ថត​ជាមួយ​រូប​សំណាកលោក Winston Churchill (រូបថត៖ Getty)

ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​នេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ បាននិយាយថា ការ​លើក​ឡើង​របស់​លោក Goff គឺ​ជា​រឿង​ខកចិត្តយ៉ាងខ្លាំង និង​​មិនអាចទទួលយកបាន ដោយ​សង្កត់​ធ្ងន់​ថា សម្ដី​ដូច្នេះ​មិនតំណាង​ឲ្យ​ទស្សនៈរបស់រដ្ឋាភិបាលនូវែលសេឡង់នោះ​ឡើយ។

អតីតនាយករដ្ឋមន្ត្រី​នូវែលសេឡង់ លោកស្រី Helen Clark បានរិះគន់​ការបណ្តេញ​​លោក Goff នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅលើ​បណ្ដាញ​សង្គម X។ លោកស្រី បាន​​និយាយ​ថា​ ការ​ដក​​​អតីតរដ្ឋមន្ត្រីការបរទេស​«ដ៏​គួរ​ឲ្យ​គោរព» ចេញពីតួនាទីការទូតរបស់គាត់ មិន​មាន​មូលហេតុ​គ្រប់គ្រាន់ និង​សមហេតុ​ផល​នោះ​​ទេ៕

ដោយ៖ ឈាង

The post ​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ appeared first on Kampuchea Thmey Daily.

ប្រទេសនូវែលសេឡង់ ផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា
ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង សម្រាប់ឆ្នាំសិក្សា២០២៦ ដល់ពលរដ្ឋកម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន។

បើតាមក្រសួងអប់រំបានបញ្ជាក់ថា អាហារូបករណ៍នេះ ក្រោមកម្មវិធី Manaaki New Zealand Scholarship (MNZS) ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ៣៥កន្លែង សម្រាប់មុខវិជ្ជាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀង និងកសិកម្ម ថាមពលកកើតឡើងវិញ អភិបាលកិច្ច និងការបង្រៀនភាសាអង់គ្លេស ឱ្យទៅបន្តការសិក្សាក្នុងសាកលវិទ្យាល័យនានានៅប្រទេសនូវែលសេឡង់ ឆ្នាំ២០២៦។

អាហារូបករណ៍នេះ មានការផ្តល់ជូនដូចជា ថ្លៃសិក្សា ថ្លៃទិដ្ឋាការ ប្រាក់ឧបត្ថម្ភពេលទៅដល់ ប្រាក់ឧបត្ថម្ភសម្រាប់ការចំណាយប្រចាំថ្ងៃ និងថ្លៃសំបុត្រយន្តហោះទៅមកផងដែរ។

សម្រាប់អ្នកដែលចាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ www.nzscholarship.govt.nz/apply-online ឱ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំពោះព័ត៌មានបន្ថែមបេក្ខជនអាចទាក់ទងទៅ IDP Education (Cambodia) ឬ តាមរយៈលេខទូរសព្ទ ០២៣ ២២២ ០៦៣៕

The post ប្រទេសនូវែលសេឡង់ ផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា appeared first on Kampuchea Thmey Daily.

ត្រីបាឡែនជាង​៣០ក្បាល ជាប់គាំងនៅលើឆ្នេរខ្សាច់នូវែលសេឡង់ ត្រូវបាន​ជួយសង្គ្រោះ​
ត្រីបាឡែនជាង៣០ក្បាលដែលជាប់គាំងនៅលើឆ្នេរមួយក្នុងប្រទេសនូវែលសេឡង់ ដោយ​​ក្នុង​នោះ​មាន​៤ក្បាល​បាន​ងាប់​​ ត្រូវបានត្រឡប់ទៅសមុទ្រវិញដោយសុវត្ថិភាព បន្ទាប់ពី​ក្រុម​បុគ្គលិកអភិរក្ស និងអ្នកស្រុកបានជួយលើកវាឲ្យហែលចូលទឹកសមុទ្រវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ APនៅថ្ងៃទី២៥ខែវិច្ឆិកានេះ។

(រូបភាព៖ AP)

នាយកដ្ឋានអភិរក្សបានប្រាប់ The Associated Press ថា ក្រុម​ឃ្លាំមើលឆ្នេរ Ruakaka នៅជិតទីក្រុង Whangārei ភាគខាងជើងនៃប្រទេសនូវែលសេឡង់​នៅ​ថ្ងៃចន្ទ ដើម្បីធានាថា មិនមានសញ្ញាណាមួយនៃត្រីបាឡែនដែលបានជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ ជាប់គាំងម្តងទៀតនោះទេ។ ទីភ្នាក់ងារនេះ បានសរសើរថា ជា«មិនគួរឱ្យជឿ» មានកិច្ចខិតខំប្រឹងប្រែងចូលរួមដោយមនុស្សរាប់រយនាក់ដើម្បីជួយសង្រ្គោះត្រីបាឡែនទាំងនោះ។

យោងតាមអ្នកនាំពាក្យនាយកដ្ឋានអភិរក្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​«វាពិតជាអស្ចារ្យណាស់ដែលមនុស្សជាច្រើនយកចិត្តទុកដាក់ និងការអាណិតអាសូរពិតប្រាកដបង្ហាញចំពោះត្រីបាឡែនទាំងនោះ នេះជាការបង្ហាញពីទំនាក់ទំនងដ៏ស៊ីជម្រៅដែលយើងទាំងអស់គ្នាចែករំលែកជាមួយបរិស្ថានសមុទ្ររបស់យើង»។

(រូបភាព៖ AP)

គួរបញ្ជាក់ថា នូវែលសេឡង់ បានកត់ត្រាការជាប់គាំត្រីបាឡែនច្រើនជាង៥០០០ចាប់តាំងពីឆ្នាំ១៨៤០។ ការជាប់គាំងរបស់ត្រីបាឡែនធំបំផុតគឺប្រហែល ១០០០ក្បាលនៅកោះ Chatham ក្នុងឆ្នាំ ១៩១៨។ នេះបើយោងតាមនាយកដ្ឋានអភិរក្ស។

ទោះបីវាមិនច្បាស់ថាហេតុអ្វីបានជាមានការជាប់គាំងកើតឡើងនោះទេ ប៉ុន្តែភូមិសាស្ត្ររបស់ប្រទេសកោះនេះត្រូវបានគេជឿថាជាកត្តាមួយ។ ទាំងកោះខាងជើង និងខាងត្បូងមានលក្ខណៈពិសេសលាតសន្ធឹងនៃឆ្នេរសមុទ្រដែលលាតសន្ធឹងជាមួយនឹងឆ្នេរសមុទ្ររាក់ និងចំណោតដែលអាចធ្វើឲ្យប្រភេទដូចជាត្រីបាឡែនជាប់គាំង៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រីបាឡែនជាង​៣០ក្បាល ជាប់គាំងនៅលើឆ្នេរខ្សាច់នូវែលសេឡង់ ត្រូវបាន​ជួយសង្គ្រោះ​ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទ​ត្រី​ឆ្លាម​ថ្មី ក្នុងដែន​ទឹកនូវែលសេឡង់
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ បានរកឃើញត្រីឆ្លាមខ្មោច (ghost shark) ប្រភេទថ្មី ដែលជាប្រភេទត្រីដ៏កម្រនិងពិបាកមើលឃើញ ព្រោះវារស់នៅក្នុងជម្រៅដ៏ជ្រៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥​ខែកញ្ញានេះ។

(រូបភាព៖ NIWA)

ត្រីឆ្លាមខ្មោចនេះត្រូវបានគេស្គាល់ផងដែរថា ជាប្រភេទ spookfish ឬ chimera មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រីឆ្លាមប្រភេទផ្សេងទៀតនិងត្រីបបែល។ ពួកវាមិនមានស្រកាទេ ហើយគ្រោងឆ្អឹងរបស់ពួកវាត្រូវបានបង្កើតឡើងពីឆ្អឹងខ្ចីទាំងស្រុង។

វេជ្ជបណ្ឌិត Brit Finucci ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលបានរកឃើញ Spookfish ច្រមុះស្រួចរបស់អូស្ត្រាលី បាននិយាយថា ការរកឃើញនេះគឺ «គួរឲ្យភ្ញាក់ផ្អើល» ដោយសារជម្រករបស់ពួកវាធ្វើឱ្យអ្នកវិទ្យាសាស្រ្តពិបាកក្នុងការសិក្សា និងតាមដានដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តមិនដឹងច្រើនអំពីជីវវិទ្យា ឬស្ថានភាពគំរាមកំហែងរបស់ពួកវាទេ។

លោកស្រីបណ្ឌិត Finucci និងអ្នកស្រាវជ្រាវផ្សេងទៀតមកពីវិទ្យាស្ថានជាតិស្រាវជ្រាវទឹក និងបរិយាកាសរបស់ប្រទេសនូវែលសេឡង់ (Niwa) បានរកឃើញសត្វនេះនៅក្នុងតំបន់នៃបាតសមុទ្រដែលគេស្គាល់ថាជា Chatham Rise ដែលស្ថិតនៅភាគខាងកើតនៃប្រទេសនូវែលសេឡង់ ខណៈត្រីឆ្លាមខ្មោចជាធម្មតារស់នៅក្នុងជម្រៅរហូតដល់​២៦០០​ម៉ែត្រ។

ដោយសារតែត្រីឆ្លាមប្រភេទនេះមានច្រមុះលេចវែងខុសពីធម្មតា ដែលមានប្រវែងប្រហែលពាក់កណ្តាលនៃដងខ្លួនរបស់វាលោកស្រី​បាន​ផ្តល់​ឈ្មោះ​វិទ្យាសាស្ត្រ​ដល់​ត្រី​ថ្មី​នេះ​ដោយ​មាន​លក្ខណៈ​ប្លែក​ពី​គេ​ថា «Harriota avia»។

(រូបភាព៖ NOAA)

គួរបញ្ជាក់ថា Spookfish ដំបូងឡើយត្រូវបានគេគិតថាជាផ្នែកមួយនៃប្រភេទសត្វដែលត្រូវបានរកឃើញនៅជុំវិញពិភពលោក ប៉ុន្តែក្រោយមក ការស្រាវជ្រាវបានបង្ហាញថា វាមានហ្សែនខុសគ្នាទៅនឹង​អម្បូរ​សែស្រឡាយ​របស់វា ហើយរស់នៅតែក្នុងទឹកអូស្ត្រាលី និងនូវែលសេឡង់ ខណៈអ្នកវិទ្យាសាស្ត្រនិយាយថាការរកឃើញបែបនេះមានសារៈសំខាន់ណាស់ ពីព្រោះវាបានជួយដល់ការការស្វែងយល់បន្ថែមអំពីរបៀបដែលប្រភេទសត្វនេះរស់នៅ និងជួយអ្នកជំនាញរកវិធីល្អបំផុតដើម្បីការពារពួកវា៕

អត្ថបទ៖ ប៊ុន សុភាព

The post អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទ​ត្រី​ឆ្លាម​ថ្មី ក្នុងដែន​ទឹកនូវែលសេឡង់ appeared first on Kampuchea Thmey Daily.