Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​បាញ់​សាក​ល្បង​មីស៊ីល​ពី​នាវា​មុជ​ទឹក​ នៅ​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក ទាញ​ការ​រិះ​គន់​ពី​ជប៉ុន អូស្រ្តាលី​ និង​នូវែលសេ​ឡង់​​

បានផុស

នៅ

ប្រព័ន្ធ​ផ្សព្វផ្សាយ​​ចិន​រាយការណ៍ថា យោធាចិន​បាន​បាញ់​សាកល្បង​មីស៊ីលមួយគ្រាប់​ពីនាវាមុជទឹកនុយក្លេអ៊ែរ​ចូលទៅ​ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​​នៅ​ថ្ងៃចន្ទ នេះ​ ទាញ​ការ​រិះ​គន់​និង​ព្រួយបារម្ភ​ពីប្រទេសជប៉ុន អូស្ត្រាលី និង​នូវែលសេឡង់។ នេះ​បើតាម​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែ​កក្តដា ឆ្នាំ​២០២៦ ។

ទីភ្នាក់ងារសារព័ត៌​មាន  Xinhua news លើក​ឡើង​ថា នាវាមុជទឹក​នុយក្លេអ៊ែរ​មួយគ្រឿង​របស់កងទ័ពជើង​ទឹករំដោះប្រជាជនចិន​បានបាញ់មីស៊ីល​​​ផ្ទុកក្បាល​គ្រាប់សិប្បនិម្មិត​ឆ្ពោះទៅកាន់ដែនទឹកអន្តរជាតិ​នៅមហាសមុទ្រប៉ាស៊ីហ្វិក​នៅម៉ោង ១២:០១ រសៀល។ មីស៊ីល​នេះ​បាន​ធ្លាក់ចូលទៅ​ក្នុងដែនទឹក​ដែលបានកំណត់​ ដោយមិនផ្តល់ព័ត៌​មាន​លម្អិតបន្ថែមអំពីទីតាំង​នោះ​ទេ។

មីស៊ីល​ចិន​។ រូបភាព៖​ samaa tv
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់​ងារ​សារព័ត៌មាន Xinhua ពណ៌នាអំពីការបាញ់បង្ហោះ​នេះ​ ថាជាការរៀប​ចំជាប្រចាំនៃការហ្វឹកហ្វឺន​យោធាប្រចាំ​ឆ្នាំរបស់ចិន ហើយមិន​បានដឹកនាំប្រឆាំង​នឹងប្រទេស ឬគោលដៅជាក់លាក់ណាមួយឡើយ​។

ជុំ​វិញ​បញ្ហា​នេះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Penny Wong និយាយថា ​ចិន​បានជូនដំណឹងដល់រដ្ឋាភិបាល​អូស្រ្តាលី​ពីការសាកល្បងដែល​បាន​គ្រោងទុក ប៉ុន្តែការ​បាញ់​បង្ហោះ​នេះកំពុង​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។

លោក​ស្រី Wong ប្រាប់អ្នក​យកព័ត៌មាន​ក្នុងសន្និសីទ​សារព័ត៌មានមួយនៅ​រដ្ឋធានី Suva ប្រទេស​ហ្វីជីថា៖ «​ អូស្ត្រាលីបាន​បញ្ជាក់យ៉ាង​ច្បាស់ថា ការសាក​ល្បងដែលបានស្នើឡើងនេះ​គឺស្ថិត​ក្នុងបរិបទ​នៃការ​កសាង​សមត្ថភាព​យោធាចិន​​យ៉ាងឆាប់រហ័ស​ ដែលខ្វះ​តម្លាភាព ​និងការធានា​ពីចេតនាដែល​តំបន់នេះ​រំពឹងទុក​»។

ដោយ​ឡែក រដ្ឋាភិបាលជប៉ុនថា ខ្លួន​បានទទួលការជូនដំណឹងអំពីការបាញ់​បង្ហោះមីស៊ីល ​ប៉ុន្តែ​​ជំរុញឱ្យប្រទេសចិនពិចារណាលើ​បញ្ហា​នេះ​ឡើង​វិញ។

ទី​ក្រុង​តូ​ក្យូ​លើក​ឡើង​ថា​៖ «​ យើងសម្តែងការព្រួយបារម្ភ​យ៉ាងខ្លាំង​ ចំពោះសកម្មភាព​កើនឡើង​របស់យោធាចិន»។ ទីភ្នាក់ងារ​សារព័ត៌មាន Kyodo រាយការណ៍​នៅ​ថ្ងៃចន្ទ ដោយដកស្រង់​ប្រភពរដ្ឋាភិបាលជប៉ុនថា មីស៊ីលបាន​ធ្លាក់នៅខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់​មុខរបស់ជប៉ុន។

ដោយ​ឡែក រដ្ឋមន្ត្រី​ការបរទេសនូវែលសេឡង់​ លោក Winston Peters ថា ​ប្រទេស​ខ្លួ​ន​មានការព្រួយបារម្ភយ៉ាងខ្លាំង​ ចំពោះការបាញ់​សាកល្បង​​នេះ​ ហើយ​​ប្រទេស​លោក​ត្រូវ​បានជូនដំណឹង​ពី​ប្រទេស​ចិន ​តែ​ប៉ុន្មាន​ម៉ោងនៃការបាញ់​បង្ហោះ​ប៉ុណ្ណោះ​។

លោក Peters និយាយ​ថា​៖ «​ នូវែលសេឡង់ចាត់ទុករឿងនេះ​​ ជាការអភិវឌ្ឍដែលមិន​គួរឱ្យស្វាគមន៍ និងគួរឱ្យព្រួយបារម្ភ។ យើង ដូច​ជា​ប្រទេស​ជិតខាងក្នុង​ប្រទេសប៉ាស៊ីហ្វិក​ដទៃទៀត​ មិនមានចំណាប់​អារម្មណ៍​ ចំពោះប្រទេសចិនក្នុងការប្រើប្រាស់​តំបន់​ប៉ាស៊ីហ្វិកខាងត្បូងជា​កន្លែងសាកល្បងសមត្ថភាពមីស៊ីលនោះទេ»។

លោក Peters រាប់​រៀប​ក្នុងសេចក្តីថ្លែងការណ៍​មួយថា៖ «​ ប្រទេសចិន​បានសាកល្បងមីស៊ីល​ផ្លោងអន្តរទ្វីបចុង​ក្រោយនៅឆ្នាំ​២០២៤ ជាការ​បាញ់បង្ហោះ​ដ៏កម្រមួយ​ បង្ហាញពីសមត្ថភាពយោធា​ដែលកំពុងកើនឡើង​របស់ប្រទេស​នេះ​»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម