ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទត្រីឆ្លាមថ្មី ក្នុងដែនទឹកនូវែលសេឡង់
អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ បានរកឃើញត្រីឆ្លាមខ្មោច (ghost shark) ប្រភេទថ្មី ដែលជាប្រភេទត្រីដ៏កម្រនិងពិបាកមើលឃើញ ព្រោះវារស់នៅក្នុងជម្រៅដ៏ជ្រៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥ខែកញ្ញានេះ។

ត្រីឆ្លាមខ្មោចនេះត្រូវបានគេស្គាល់ផងដែរថា ជាប្រភេទ spookfish ឬ chimera មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រីឆ្លាមប្រភេទផ្សេងទៀតនិងត្រីបបែល។ ពួកវាមិនមានស្រកាទេ ហើយគ្រោងឆ្អឹងរបស់ពួកវាត្រូវបានបង្កើតឡើងពីឆ្អឹងខ្ចីទាំងស្រុង។
វេជ្ជបណ្ឌិត Brit Finucci ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលបានរកឃើញ Spookfish ច្រមុះស្រួចរបស់អូស្ត្រាលី បាននិយាយថា ការរកឃើញនេះគឺ «គួរឲ្យភ្ញាក់ផ្អើល» ដោយសារជម្រករបស់ពួកវាធ្វើឱ្យអ្នកវិទ្យាសាស្រ្តពិបាកក្នុងការសិក្សា និងតាមដានដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តមិនដឹងច្រើនអំពីជីវវិទ្យា ឬស្ថានភាពគំរាមកំហែងរបស់ពួកវាទេ។
លោកស្រីបណ្ឌិត Finucci និងអ្នកស្រាវជ្រាវផ្សេងទៀតមកពីវិទ្យាស្ថានជាតិស្រាវជ្រាវទឹក និងបរិយាកាសរបស់ប្រទេសនូវែលសេឡង់ (Niwa) បានរកឃើញសត្វនេះនៅក្នុងតំបន់នៃបាតសមុទ្រដែលគេស្គាល់ថាជា Chatham Rise ដែលស្ថិតនៅភាគខាងកើតនៃប្រទេសនូវែលសេឡង់ ខណៈត្រីឆ្លាមខ្មោចជាធម្មតារស់នៅក្នុងជម្រៅរហូតដល់២៦០០ម៉ែត្រ។
ដោយសារតែត្រីឆ្លាមប្រភេទនេះមានច្រមុះលេចវែងខុសពីធម្មតា ដែលមានប្រវែងប្រហែលពាក់កណ្តាលនៃដងខ្លួនរបស់វាលោកស្រីបានផ្តល់ឈ្មោះវិទ្យាសាស្ត្រដល់ត្រីថ្មីនេះដោយមានលក្ខណៈប្លែកពីគេថា «Harriota avia»។

គួរបញ្ជាក់ថា Spookfish ដំបូងឡើយត្រូវបានគេគិតថាជាផ្នែកមួយនៃប្រភេទសត្វដែលត្រូវបានរកឃើញនៅជុំវិញពិភពលោក ប៉ុន្តែក្រោយមក ការស្រាវជ្រាវបានបង្ហាញថា វាមានហ្សែនខុសគ្នាទៅនឹងអម្បូរសែស្រឡាយរបស់វា ហើយរស់នៅតែក្នុងទឹកអូស្ត្រាលី និងនូវែលសេឡង់ ខណៈអ្នកវិទ្យាសាស្ត្រនិយាយថាការរកឃើញបែបនេះមានសារៈសំខាន់ណាស់ ពីព្រោះវាបានជួយដល់ការការស្វែងយល់បន្ថែមអំពីរបៀបដែលប្រភេទសត្វនេះរស់នៅ និងជួយអ្នកជំនាញរកវិធីល្អបំផុតដើម្បីការពារពួកវា៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


