ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលនូវែលសេឡង់តាក់តែងច្បាប់ហាមក្មេងអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម
នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានស្នើហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំពីការប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារពួកគេពីគ្រោះថ្នាក់មកពីការតាមដានមើលថ្នាលកម្មវិធីបច្ចេកវិទ្យាធំៗ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៦ខែឧសភានេះ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon នៅថ្ងៃអង្គារ បានបង្ហាញសេចក្តីព្រាងច្បាប់ដែលនឹងបង្ខំក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច១៦ឆ្នាំ ឬប្រឈមនឹងការផាកពិន័យរហូតដល់២ លានដុល្លារនូវែលសេឡង់។
លោក Luxon បាននិយាយថា៖«នេះគឺជាការការពារកូនរបស់យើង។ វាគឺអំពីការធ្វើឱ្យប្រាកដថាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងដើរតួនាទីរបស់ពួកគេក្នុងការរក្សាកូនរបស់យើងឱ្យមានសុវត្ថិភាព» ។
ទោះយ៉ាងណា វាមិនច្បាស់ទេថា នៅពេលណាដែលច្បាប់នេះនឹងត្រូវបានបញ្ជូនទៅកាន់សភា ប៉ុន្តែ លោក Luxon បាននិយាយថា គាត់មានក្តីសង្ឃឹមក្នុងការទទួលបានការគាំទ្រនៅទូទាំងសភា។
គួរបញ្ជាក់ថាការហាមប្រាមដែលបានស្នើឡើងត្រូវបានយកគំរូតាមប្រទេសអូស្ត្រាលី ដែលឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងជាសកលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


