សេដ្ឋកិច្ច
កម្ពុជា-នូវែលហ្សេឡង់ ចុះកិច្ចព្រមព្រៀងលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងវិនិយោគ
សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រ ជាមួយប្រទេសនូវែលហ្សេឡង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគ។

ពិធីចុះ MOU ក្រោមការសម្របសម្រួលពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារថ្មីៗ និងការធានាថា រាល់កិច្ចវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាកម្លាំងចលករក្នុងការជួយដល់បងប្អូនកសិករនៅមូលដ្ឋានផ្ទាល់។
MOU មានគោលបំណងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។

លោកបណ្ឌិត កៅ ថាច បានជំរុញឱ្យភាគីទាំងពីរត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។
លោកបណ្ឌិត កៅ ថាច ណែនាំឱ្យភាគីទាំងពីរត្រូវដើរតួនាទីយ៉ាងសកម្មជា «ស្ពានចម្លង» ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។
កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ និងការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ មិនត្រឹមតែជាការពង្រីកទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព។

លោក កៅ ថាច ប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុន Ecly Ltd ធ្លាប់នាំអង្ករពីកម្ពុជាប្រមាណ ៥ ពាន់តោនក្នុង ១ឆ្នាំ រួចទៅហើយទៅកាន់ទីផ្សារណូវែលហ្សេឡង់។
ជាក់ស្តែង ក្រុមហ៊ុនក៏នឹងបន្តបង្កើននូវការនាំចូលបន្ថែមទៀតបន្ទាប់ពីការចុះ MoU ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជាដែលធ្វើឱ្យការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ណូវែលហ្សេឡង់ឈានទៅដល់ ១ ម៉ឺនតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ។
លោក កៅ ថាច មានប្រសាសន៍ថា៖ «ក្រៅតែការនាំយកអង្ករកម្ពុជាទៅកាន់ទីផ្សារណូវែលហ្សេឡង់ហើយ បច្ចុប្បន្ន ក្រុមហ៊ុន Ecly Ltd ក៏មានបណ្តាញចែកចាយដ៏រឹងមាំ ហើយបាននឹងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និងស្រាបៀរហនុមាន (Hanuman Beer) បន្លែបង្កក ក៏ដូចជាប្រភេទត្រីបង្កកទឹកសាប ទៅក្នុងទីផ្សារណូវែលហ្សេឡង់បន្ថែមទៀតផងដែរ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


