ប្រមុខការទូត Archives - Kampuchea Thmey Daily

ប្រមុខ​ការទូត​កម្ពុជា នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន លើក​ទី​៣
លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ធ្វើជា​សហប្រធាន​ជាមួយ​លោក តែ​វ​ដូ​រ៉ូ ឡក់​ស៊ីន ជេ​អរ (Teodoro L. Locsin Jr) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្វីលីពីន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ហ្វីលីពីន លើក​ទី​៣ (3rd JCBC) នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ​។

កិច្ចប្រជុំ 3rd JCBC មាន​គោលបំណង​បន្ត​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ​ដែលមាន​ស្រាប់ ព្រមទាំង​រិះរក​មធ្យោបាយ ដើម្បី​ពង្រីក​បន្ថែម​ទៀត​នូវ​វិសាលភាព និង​ពង្រឹង​ប្រសិទ្ធភាព នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅក្នុង​វិស័យ​នានា សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​វិបុលភាព​នៃ​ប្រជាជន​ទាំងពីរ​។ កិច្ចប្រជុំ ក៏​នឹង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ដែល​សម្រេចបាន​នៅក្នុង​ការអនុវត្ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ JCBC លើក​ទី​២ ដែល​បាន​ចុះហត្ថលេខា នៅ​ឆ្នាំ​២០១៧ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ កិច្ចប្រជុំ ក៏​នឹង​ផ្តល់ឱកាស​ដល់​ភាគី​ទាំងពីរ​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​ផងដែរ​។

នៅ​ចុង​បញ្ចប់​នៃ​កិច្ចប្រជុំ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក តែ​វ​ដូ​រ៉ូ ឡក់​ស៊ីន ជេ​អរ នឹង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ហ្វីលីពីន លើក​ទី​៣៕

ដោយ ៖ កោះ​កែវ

The post ប្រមុខ​ការទូត​កម្ពុជា នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​ហ្វីលីពីន លើក​ទី​៣ appeared first on Kampuchea Thmey Daily.

ប្រមុខ​ការទូត​កម្ពុជា​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក​CICA​ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់​CICA
ប្រមុខ​ការទូត​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក CICA​ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់ CICA​ក្នុងការ​លើកកម្ពស់​កិច្ចសន្ទនា​ដែលមាន ប្រកបដោយ​បរិយាប័ន្ន​និង​ស្មារតី​កសាង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​និង​ការអនុវត្ត​មធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទាំង​តំបន់។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​អំពាវនាវ​បែបនេះ​នៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៦​របស់​សន្និសីទ​អន្តរ​សកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA)​ដែល​បាន​ប្រព្រឹត្តទៅ​ដោយផ្ទាល់​និង​តាម​ប្រព័ន្ធ​វីដេអូ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ទីក្រុង Nur-Sultan សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ស្តីពី​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៦​របស់​សន្និសីទ​អន្តរសកម្មភាព​និង​វិធាន ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA)​នៅ​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០២១ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​ពីសារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព​និង​វិបុលភាព​សកល​ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេចបាន​ដោយ​លំបាក​រួមទាំង​ភាពចាំបាច់​តម្រូវឱ្យ​រដ្ឋ​សមាជិក CICA ចូលរួម​ដោះស្រាយ បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ដទៃទៀត​ដូចជា​ការប្រកួតប្រជែង​រវាង​មហាអំណាច​ការ​រាំង​ស្ទុះ​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ និង​គម្លាត​នៃ​ការអភិវឌ្ឍ។

ក្នុងន័យនេះ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក CICA ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់ CICA ក្នុងការ​លើកកម្ពស់​កិច្ច សន្ទនា​ដែលមាន​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ស្មារតី​កសាង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​និង​ការអនុវត្ត​មធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទាំង​តំបន់​ដូចជា​ទំនាក់ទំនង​តាមរយៈ Track 1.5 និង Track 2 ជាដើម​។

កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី៦​ របស់​សន្និសីទ​អន្តរសកម្មភាព​និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​(CICA)​ក្រោម​មូលបទ​«​សន្តិសុខ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅ​អាស៊ី​ក្នុង​តថភាព​ថ្មី​នៃ​ពិភពលោក​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​» រដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការពង្រឹង​និង​ការ កសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុង​គោលបំណង​ចម្បង​គឺ​ការលើកកម្ពស់​សន្តិភាព​សន្តិសុខ ស្ថិរភាព​និង​វិបុល ភាព​នៅ​ទូទាំង​តំបន់​អាស៊ី។

អង្គ​ប្រជុំបាន​ផ្លាស់​ប្តូរ​ទស្សនៈ​និង​បានដាក់​ចេញ​នូវ​ទិសដៅ​រួម​សម្រាប់​បញ្ហា​តំបន់​និង​សកលលោក​សំខាន់ៗ​រួមមាន​សារៈសំខាន់​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល មានច្បាប់​ជា​មូលដ្ឋាន​ការការពារ​បរិស្ថាន តម្រូវការ​ក្នុង​ការទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ចុងក្រោយ​ដើម្បី​សម្របសម្រួល​ការស្តា​រស​ង្គ​ម​-​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​រាតត្បាត កូ​វីដ​-១៩​និង​សារៈសំខាន់​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិមនុស្ស​ក្នុងន័យ​ទាំងស្រុង​ស្របតាម​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ ។

អង្គប្រជុំ​បានអនុម័ត​ឯកសារ​ដូចជា ១.​បទបញ្ញត្តិ​សម្រាប់​ក្រុមប្រឹក្សា​ឥស្សរជន​ឆ្នើម CICA (CICA Council of Eminent Persons) ,២.​បច្ចុប្បន្នភាព​នៃ​កាតាឡុក CICA ស្តីពី​យន្តការ​កសាង​ទំនុកចិត្ត និង​ទី​៣. វិសោធនកម្ម​នីតិវិធី​នៃ​ការសម្រេចចិត្ត​របស់ CICA៕

ដោយ​ ៖​ ណា​រី

The post ប្រមុខ​ការទូត​កម្ពុជា​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក​CICA​ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់​CICA appeared first on Kampuchea Thmey Daily.

ប្រមុខ​ការទូត​កម្ពុជា ប្រាប់​សន្និសីទ​អន្តរ​ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា​សន្តិភាព ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេច​បាន​ដោយ​លំបាក
នេះ​ជា​ការ​បញ្ជាក់​នៅក្នុង​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៦ របស់​សន្និសីទ​អន្តរ​សកម្មភាព និង​វិធាន​ការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) ដែល​បាន​ប្រព្រឹត្តទៅ​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ ទីក្រុង Nur-Sultan សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន ដែល​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក មុខ​តារ ទី​ឡើ​បឺ​រ​ឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណ​រដ្ឋកា​ហ្សា​ក់​ស្ថាន​។

កិច្ចប្រជុំ​នេះ ក្រោម​មូលបទ “​សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​អាស៊ី​ក្នុង​តថភាព​ថ្មី នៃ​ពិភពលោក​ក្រោយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​” ហើយ​រដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ក្នុងការ​ពង្រឹង​និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក​ក្នុង​គោលបំណង​ចំបង គឺ​ការលើកកម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅ​ទូទាំង​តំបន់​អាស៊ី​។

អង្គ​ប្រជុំបាន​ផ្លាស់ប្ដូរ​ទស្សនៈ និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​រួម​សម្រាប់​បញ្ហា​តំបន់ និង​សកល​សំខាន់ៗ រួមមាន​សារៈសំខាន់​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែលមាន​ច្បាប់​ជា​មូលដ្ឋាន ការការពារ​បរិស្ថាន តម្រូវការ​ក្នុង​ការទាញយក​ប្រយោជន៍​ពី​ប​ចេ្ច​ក​វិទ្យា​ចុងក្រោយ​ដើម្បី​សម្របសម្រួល​ការស្ដារ​ស​ង្គ​ម​-​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​សារៈសំខាន់​នៃ​ការ​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិមនុស្ស​ក្នុងន័យ​ទាំងស្រុង ស្របតាម​គោលការណ៍​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​។

ក្នុង​កិច្ចប្រជុំ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការថែរក្សា​សន្តិភាព និង​វិបុលភាព​សកល ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេច​បាន​ដោយ​លំបាក រួមទាំង​ភាពចាំបាច់​តម្រូវ​ឱ្យ​រដ្ឋ​សមាជិក CICA ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ដទៃទៀត ដូចជា ការប្រកួតប្រជែង​រវាង​មហាអំណាច ការរាំងស្ទះ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ និង​គម្លាត​នៃ​ការអភិវឌ្ឍន៍​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​រដ្ឋ​សមាជិក CICA ទាំងអស់​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​លើកស្ទួយ​ជំហរ​អន្តរជាតិ​របស់ CICA ក្នុង​ការ​លើកកម្ពស់​កិច្ចសន្ទនា ដែល​មាន​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ស្មារតី​កសាង ការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​ការអនុវត្ត​មធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ទូទាំង​តំបន់ ដូចជា​ទំនាក់ទំនង​តាមរយៈ Track 1.5 និង​Track 2 ជាដើម​។

អង្គប្រជុំ​បានអនុម័ត​ឯកសារ​ដូចជា ១) បទបញ្ញត្តិ​សម្រាប់​ក្រុមប្រឹក្សា​ឥស្សរជន​ឆ្នើម CICA (CICA Council of Eminent Persons) ២) បច្ចុប្បន្នភាព​នៃ​កាតាឡុក CICA ស្ដីពី​យន្តការ​កសាង​ទំនុកចិត្ត និង​៣) វិសោធនកម្ម​នីតិវិធី​នៃ​ការសម្រេចចិត្ត​របស់ CICA៕

ដោយ ៖ កោះ​កែវ

The post ប្រមុខ​ការទូត​កម្ពុជា ប្រាប់​សន្និសីទ​អន្តរ​ពី​សារៈសំខាន់​នៃ​ការ​ថែរក្សា​សន្តិភាព ដែល​ប្រទេស​ទាំងអស់​ខិតខំ​សម្រេច​បាន​ដោយ​លំបាក appeared first on Kampuchea Thmey Daily.

ប្រមុខការទូតកម្ពុជា-ចិន បានលើកឡើងពីបញ្ហា និងសម្រេចអ្វីខ្លះ ក្រោយជំនួបពិភាក្សា?
ប្រមុខកាទូតចិន លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅកម្ពុជា ហើយកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា លោកបានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរនេះបានលើកឡើងពីចំណុចសំខាន់ជាច្រើន ជាពិសេសផលប្រយោជន៍ ដែលទទួលបានពីកិច្ចសសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយពីជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅកម្ពុជានាពេលនេះ គឺជាជំហានថ្មី និងសំខាន់មួយទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានសំបូរបែបស្រាប់ទៅហើយ និងបន្តពង្រឹងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។ លោកបន្តថា នៅក្នុងកិច្ចពិភាក្សា រូបលោក និងលោក វ៉ាង យី បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើបញ្ហាទ្វេភាគី ពហុភាគី និងបញ្ហាតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងថា នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកកត់សម្គាល់ថា ទំនាក់ទំនង និងមិត្តភាពជិតស្និទ្ធរវាងមេដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា ចិន គឺបានរួមចំណែកដ៏សំខាន់នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងដំណាក់កាលថ្មី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងសហគមន៍ជោគវាសនារួម ក៏ដូចជាដើម្បីផលប្រយោជន៍រួម នៃប្រជាជនយើងទាំងពីរផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានបញ្ជាក់ថា លោករីករាយណាស់ដោយឃើញប្រទេសចិនបានគ្រប់គ្រង ដោយជោគជ័យនូវការរីករាលដាល នៃជំងឺកូវីដ-១៩ និងបានស្ដារសេដ្ឋកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យត្រីមាសទី១ សេដ្ឋកិច្ចរបស់ចិនបានកើនឡើងរហូតដល់ ១៨.៣ ភាគរយ។ ជាមួយគ្នានេះ ចិនក៏បានជួយទៅដល់បណ្ដាប្រទេសក្នុងពិភពលោកដែលត្រូវការទាំងសម្ភារៈពេទ្យ និងវ៉ាក់សាំងសម្រាប់បង្ការជំងឺកូវី-១៩។

លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ក៏ដូចជាប្រជាជនចិន ដែលបានផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវី-១៩ និងការតស៊ូ ដើម្បីងើបឡើងវិញខាងសេដ្ឋកិច្ច-សង្គម ដែលប៉ះពាល់ដោយជំងឺកូវី-១៩ ហើយជាសាមគ្គីភាព ដែលចិនបានបង្ហាញចំពោះកម្ពុជា ដោយទទួលបានវ៉ាក់សាំងជំនួន២៦លាន៨សែន ដែលក្នុងនោះ មានជំនួយឧបត្ថម្ភចំនួន ៤លាន៣សែន។ ជាមួយគ្នានោះ ចិនបានប្រកាសផ្ដល់ចំនួន៣ លានដុះបន្ថែមទៀត។ លោកមានប្រសាសន៍ថា គ្មានប្រទេសណា ដែលបានជួយកម្ពុជាដូចភាគីចិននេះ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានផ្ដល់ជំនួយឧបត្ថម្ភជំនួយអភិវឌ្ឍន៍គ្រប់គ្រប់កាលៈទេសៈទាំងអស់។ លោកថា ការអភិវឌ្ឍន៍របស់កម្ពុជាលើគ្រប់វិស័យទាំងអស់ មិនអាចកាត់ផ្ដាច់ចេញពីជំនួយឧបត្ថម្ភ និងការគាំទ្ររបស់មិត្តចិនបាននោះទេ។

នៅក្នុងជំនួបពិភាក្សាភាគីទាំងពីរ ក៏បានជជែកពិភាក្សាគ្នាអំពីការបន្តកិច្ចសហប្រតិបត្តិការ ទាំងវិស័យនយោបាយ វិស័យការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ សិក្សាធិការ សុខាភិបាលសាធារណៈ ជាដើម ក្នុងនោះលោក វ៉ាង យី ក៏បានសន្យាធ្វើយ៉ាងណា ឱ្យកសិផលកសិកម្មរបស់កម្ពុជាកាន់តែច្រើន បានចូលទៅក្នុងទីផ្សាររបស់ចិន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងជំនួបពិភាក្សាជាមួយលោក វ៉ាង យី  លោកក៏បានបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តគាំទ្រ ពហុភាគីនិយម ដោយគាំទ្រដល់សណ្ដាប់ធ្នាប់អន្តរជាតិមួយ ដោយផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ និងរក្សាការពារឱ្យបាននូវសន្តិភាព និងកិច្ចសហប្រតិបត្តិការ សន្តិភាព ស្ថេរភាពនៅលើលោក។ ចិន ក៏បានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ និងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំក្រោយនេះផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះដែរ លោក វ៉ាង យី (Wang Yi) បានលើកឡើងថា នៅក្នុងដំណើរទស្សនកិច្ចនាលើកនេះ លោកមើលឃើញការរីកចម្រើននៅប្រទេសកម្ពុជាយ៉ាងខ្លាំង។ ចិន និងកម្ពុជាបានពួតដៃគ្នាប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ ដើម្បីជួយស្ដារឡើងវិញនូវសេដ្ឋកិច្ច។ លោកថា ប្រទេសកម្ពុជា គឺជាមិត្តដែកថែប និងជាអ្នកជិតខាងល្អរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ និងសម្ដេចតេជោនាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងកម្ពុជា រក្សាបាននូវកម្រិតខ្ពស់ ហើយនៅក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវី-១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រចិន ដោយបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ហើយនៅពេលកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវី-១៩ ប្រទេសចិនក៏បានសងវិញ ដោយគាំទ្រកម្ពុជា។ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមក ទាំងកិច្ចការតំបន់ និងអន្តរជាតិ ហើយកម្ពុជាមិនខ្លាចការគំរាមកំហែងនោះឡើយ។

បើតាមលោក Wang Yi សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជារក្សាបាននូវស្ថិរភាព សន្តិភាព ហើយចិនប្រឆាំងដាច់ខាតចំពោះការយកបញ្ហាជំងឺកូវី-១៩ ធ្វើជាប្រធានបទនយោបាយ។ លោកថា ចិននឹងពង្រីកការនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា និងជំរុញការអភិវឌ្ឍន៍តំបន់សំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ជាដើម។ លោកថា នៅក្នុងកិច្ចសហប្រតិបត្តិការនេះ ចិន និងកម្ពុជា យកផលប្រយោជន៍ប្រជាជនជាស្នូល ដែលធ្វើឱ្យមិត្តភាពរវាងប្រទេសទាំងពីរ ផ្ដល់ផលប្រយោជន៍ទៅលើប្រជាជន។

ជាមួយគ្នានោះ ចិន និងគាំទ្រលើការអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជាសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។ លោកបញ្ជាក់ថា “យើងត្រូវតែនិយាយថាទេ ចំពោះនយោបាយ ដែលប្រើអំណាចគៀបសង្កត់ ប្រយុទ្ធប្រឆាំង ទៅនឹងអនុត្តរភាព”។ លោកថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងចិន មិនត្រឹមតែផ្ដល់ប្រយោជន៍ឱ្យប្រជាជនទេ ក៏បានផ្ដល់ជាគំរូមួយថ្មី សម្រាប់ទំនាក់ទំនងអន្តរជាតិ ក្នុងការកសាងសហគមន៍វាសនារួម។ យើងមិនត្រូវចាត់ចំណាត់ថ្នាក់ ដោយផ្អែកទៅលើទំហំប្រទេសនោះទេ យើងគ្រប់គ្នាទៅវិញទៅមក។ យើងមិនភ្ជាប់លក្ខខណ្ឌនយោបាយ នៅក្នុងកិច្ចសហប្រតិបត្តិការនោះទេ៕

អត្ថបទ៖ កោះកែវ

The post ប្រមុខការទូតកម្ពុជា-ចិន បានលើកឡើងពីបញ្ហា និងសម្រេចអ្វីខ្លះ ក្រោយជំនួបពិភាក្សា? appeared first on Kampuchea Thmey Daily.

ប្រមុខ​ការទូត​នូ​វែ​ល​សេ​ឡង់ អបអរសាទរ​កម្ពុជា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​
​ការអបអរសាទរ​រ​បស់​ប្រមុខ​ការទូត​នូ​វែ​ល​សេ​ឡង់ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ប្រទេស​កាណាដា និង​នូ​វែ​ល​សេ​ឡង់ កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២១ ដែល​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ធ្វើជា​សហប្រធាន ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ជាមួយ​លោកជំទាវ ណា​ណៃ​យ៉ា ម៉ា​ហ៊ូ​តា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​

​នៅក្នុង​កិច្ច​ប្រជុំបាន​រំលឹក​អំពី​ការរៀបចំ​ប្រកបដោយ​ភាពជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​។ ដើម្បី​រក្សាបាន​នូវ​សន្ទុះ​វិជ្ជមាន​នៅក្នុង​ទំនាក់ទំនង​អាស៊ាន និង​នូ​វែ​ល​សេ​ឡង់ កិច្ច​ប្រជុំបាន​ឯកភាព​ព​ន្លឿ​ន​ការអនុវត្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន ចំពោះ​សេចក្តីប្រកាស​ចក្ខុវិស័យ​រួម​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ស្តីពី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​៖ កេរដំណែល​នៃ​ភាពជា​ដៃគូ អនាគត​រួមគ្នា​។ កិច្ច​ប្រជុំបាន​សម្តែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​សំរាប់​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ (២០២១-២០២៥) ស្របតាម​មូលបទ​គន្លឹះ ដែល​បាន​ឯកភាព “​សន្តិភាព វិបុលភាព ប្រជាជន និង​ភពផែនដី​” ជាមួយនឹង​ទស្សនៈ​ក្នុងការ​រួមចំណែក​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ សហគមន៍​អាស៊ាន ឆ្នាំ​២០២៥​។​

​អាស៊ាន​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ក្នុងការ​ពង្រឹង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន តាមរយៈ​ការផ្ដល់​អាហារូបករណ៍ ការអប់រំ និង​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ព្រមទាំង​កម្មវិធី​បណ្តុះ​បណ្តាល​ជំនាញ​រយៈពេល​ខ្លី​។ ក្នុងន័យនេះ អាស៊ាន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​នូ​វែ​ល​សេ​ឡង់ សម្រាប់​ការបន្ត​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​រយៈពេល​ខ្លី ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ តាមរយៈ​កម្មវិធី AHA Center Executive (ACE) ក៏ដូចជា​ជំនួយ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​ឆ្លាត​ធន់​នឹង​អាកាសធាតុ នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ តាមរយៈ​សម្ព័ន្ធភាព​ស្រាវជ្រាវ​សកល ស្តីពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​កិច្ច​ប្រជុំបាន​ស្វាគមន៍​ការចាប់ផ្តើម​កិច្ចចរចា ដើម្បី​លើកកម្ពស់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ (AANZFTA) និង​ទន្ទឹង​ដល់​កម្មវិធី​គាំទ្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ (AANZFTA) ដែល​រហូតមក​ដល់ពេលនេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

​កិច្ច​ប្រជុំបាន​រំពឹង​ដល់​ការសំរេច​ឱ្យបាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​សេវាកម្ម​អាកាសចរណ៍​ក្នុង​តំបន់ ដែលមាន​គុណភាព​ខ្ពស់ រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដើម្បី​ផ្តល់នូវ​បរិយាកាស​មួយ​ដែល​កាន់តែ​បើកចំហ​សម្រាប់​ការតភ្ជាប់​ផ្លូវអាកាស និង​ដើម្បី​ជួយ​សម្រួល​ឱ្យ​កាន់តែ​ប្រសើរ​ឡើងដល់​ចរាចរ​ប្រជាជន និង​ទំនិញ​។ អាស៊ាន​បាន​ស្វាគមន៍​ដល់​ការគាំទ្រ​បន្ត​របស់​នូ​វែ​ល​សេ​ឡង់ សម្រាប់​ការអនុវត្ត​ផែនការមេ ស្ដីពី​ការតភ្ជាប់​អាស៊ាន (MPAC) ឆ្នាំ​២០២៥ ផែនការ​ការងារ​នៃ​គំនិត​ផ្ដួចផ្ដើម​សមាហរណកម្ម​អាស៊ាន (IAI) ដំណាក់កាល​ទី​៤ និង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន (ASCN) និង​ការប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច​ឌីជីថល ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កសិកម្ម​ដែល​ឆ្លាត​ធន់​នឹង​អាកាសធាតុ ការសម្រួល​ធុរកិច្ច​និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ និង​សហគ្រាស​មីក្រូ តូច និង​មធ្យម (MSMEs)​។​

​កិច្ច​ប្រជុំបាន​ថ្លែងអំណរគុណ​កម្ពុជា ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល ដែល​នឹង​ចប់​អាណត្តិ ដែល​បាន​កាច់ចង្កូត​ដឹកនាំ​ភាពជា​ដៃគូ​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ឱ្យសម្រេចបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ (២០១៨-២០២១) និង​បាន​សម្តែង​នូវ​ទំនុកចិត្ត​ថា ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ នឹង​កាន់តែ​លូតលាស់​ក្រោម​ការដឹកនាំ​របស់​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​ស្សាឡា​ម ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​បន្ទាប់ សម្រាប់​រយៈពេល​បី​ឆ្នាំ​ខាងមុខ​។​

​ដោយឡែក​នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី Nanaia Mahuta រដ្ឋមន្ដ្រីការបរទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា និង​ឈានដល់​ការឯកភាព​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នានា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ និង​ដោះស្រាយ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ការបារម្ភ និង​ចំណាប់អារម្មណ៍​រួម​។ លោកស្រី ណា​ណៃ​យ៉ា ម៉ា​ហ៊ូ​តា បាន​សម្តែង​ការកោតសរសើរ​ដល់ក​ម្ពុ​ជា ដែល​បានធ្វើ​ការងារ​សម្របសម្រួល​យ៉ាង​ល្អប្រសើរ ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៨ មក​។ លោកស្រី ក៏បាន​អបអរសាទរ​ផងដែរ ដល់​ប្រទេស​កម្ពុជា ចំពោះ​សមិទ្ធផល និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង និង​ការ​គាំពារ​សង្គម ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ដែល​បាន​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា រួមមាន​កម្មវិធី​បណ្តុះ​បណ្តាល​ភាសា ដើម្បី​គាំទ្រ​ដល់​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា នៅ​ឆ្នាំ​២០២២ សកម្មភាព​បោសសំអាត​មីន និង​កម្មវិធី​ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដល់​ស្ដ្រី ដែល​បាន​បាត់បង់​ការងារ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

The post ប្រមុខ​ការទូត​នូ​វែ​ល​សេ​ឡង់ អបអរសាទរ​កម្ពុជា​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ appeared first on Kampuchea Thmey Daily.

ប្រមុខ​ការ​ទូត​កម្ពុជា លើកទឹកចិត្ត​ឲ្យ​អាមេរិក​ចូលរួមចំណែក​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ នៅ​អាស៊ាន​
ការលើកឡើង​របស់​ប្រមុខ​ការទូត​កម្ពុជា បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋ​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​វីដេអូ​។

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា នា​រសៀល​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ ២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-សហរដ្ឋអាមេរិក តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ ត្រូវ​បាន​ធ្វើជា​សហប្រធាន ដោយ​លោក សា​ឡឺម​សាយ គុំ​ម៉ា​ស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេ​យ្យ​ប្រជាមានិត​ឡាវ ដែល​ជា​ប្រទេស​សម្របសម្រួល ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក និង​លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ហើយ​កិច្ចប្រជុំ​នោះ ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​។

នៅក្នុង​អំឡុង​ពេល នៃ​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​ចំពោះ​សហរដ្ឋអាមេរិក​ឱ្យ​រួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​បញ្ចប់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ងើប​ចេញពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​។ ជាមួយគ្នា​នោះ លោក​បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​វ៉ាក់សាំង​ពហុភាគី​និយម និង​ការ​ទទួលបាន​ដោយ​ស្មើភាព​នូវ​វ៉ាក់សាំង ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធភាព​។

លោក​បាន​បង្ហាញ​នូវ​ការ​ជឿជាក់ថា ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​លើកកម្ពស់ នឹង​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាង​ពិសេស​ដល់​ការកសាង​សហគមន៍​អាស៊ាន។

សូម​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ចែករំលែក​ការព្រួយបារម្ភ ជាមួយ​រដ្ឋមន្ត្រី​ផ្សេងៗ​ទៀត ជុំវិញ​ការកើនឡើង​នូវ​ភាព​ស្មុគស្មាញ​នៃ​បញ្ហា​ប្រឈម​នានា ដែល​កំពុង​កើតចេញ ពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ការប្រែប្រួល​អាកាសធាតុ និង​ការ​គំរាមកំហែង​ផ្សេងៗ​ទៀត​។ លោក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ផងដែរ។

​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ប្រកាន់ខ្ជាប់​ភាព​អត់ធ្មត់​ជា​អតិបរិមា ដើម្បី​ជៀសវាង​ការ​បន្តឹង​ស្ថានការណ៍​បន្ថែមទៀត និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ផងដែរ​។ កិច្ចខិតខំ​ប្រឹងប្រែង​នានា គួរ​ត្រូវបាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​កា​រព​ន្លឿ​ន​ការបញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រកបដោយ​ខ្លឹមសារ និង​មាន​ប្រសិទ្ធភាព ព្រមទាំង​ការអនុវត្ត​យ៉ាង​ពេញលេញ​នូវ​វិធានការណ៍ ដែល​បាន​ឯកភាពគ្នា​រួច ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​។

ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ដោយ​លោក​បាន​បញ្ជាក់​អំពី​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​តួនាទី​ដែល​មិនអាច​ខ្វះ​បាន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព សម្រាប់​ស្ថិរភាព​ក្នុង​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន​។ លោក​បាន​គូសបញ្ជាក់​អំពី​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​លើ​ប្រាំ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន ដែល​បានសម្រេច​កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ និង​ឆន្ទៈ​នយោបាយ​របស់​អាស៊ាន ក្នុងការ​គាំទ្រ​ដំណោះ ស្រាយ​សន្តិភាព​តាមរយៈ​ការសន្ទនា​៕

ដោយ ៖ កោះ​កែវ

The post ប្រមុខ​ការ​ទូត​កម្ពុជា លើកទឹកចិត្ត​ឲ្យ​អាមេរិក​ចូលរួមចំណែក​បញ្ចប់​ជំងឺ​កូ​វីដ​-១៩ នៅ​អាស៊ាន​ appeared first on Kampuchea Thmey Daily.

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ
ការបញ្ជាក់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត “​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣” របស់​ក្រសួងការបរទេស នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា គំនិត​ស្តីពី​ការបញ្ចូល​ការងារ​សេដ្ឋកិច្ច​ឲ្យ​ទៅជា​សមាសភាគ​ដ៏​សំខាន់ និង​ខានមិនបាន​នៃ​ការងារ​ការទូត​របស់​យើង​មាន​តាំងពី​ឆ្នាំ​ដំបូង​នៃ​ការចូល​មកកាន់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់លោក​ម​ក​ម្ល៉េះ​។ បន្ទាប់ពី​បាន​ប្រមូល​ធាតុ​ចូល និង​ធាតុ​ផ្សំ​ល្មម​គ្រប់គ្រាន់​ស្តីពី​សមាសភាគ​ថ្មី​មួយ​នេះហើយ​នោះ ក្រសួង​ក៏បាន​ប្រកាស​ជា​ផ្លូវការ​ជា​លើកដំបូង ចាត់ទុក​ការងារ​ការទូត​សេដ្ឋកិច្ច​ជាការ​ងារ​ធំ​មួយ​ក្នុងចំណោម​ការងារ​ធំ​ទាំង​៥ របស់​ក្រសួង​នៅពេល​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួង​នា​ដើមឆ្នាំ​២០១៨​។ គោលនយោបាយ​នេះ​ ត្រូវ​បាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គាំទ្រ​យ៉ាង​ពេញលេញ​។

លោក​អះអាងថា ឯកសារ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ត្រូវបាន​រៀបចំឡើង​នៅក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ប្រឈម​ទៅនឹង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប ក្នុង​រយៈពេល​ជាង​៣​ទសវត្ស​ចុងក្រោយ​នេះ​។ ការ​គំរាមកំហែង​នេះ​បណ្តាល​មក​ពី​កត្តា​គួបផ្សំ​គ្នា​ជាច្រើន​។ កត្តា​ធំជាងគេ​២​គឺ ទី​១​កត្តា​ធម្មជាតិ និង​ទី​២​កត្តា​មនុស្ស​។ ការផ្ទុះ​និង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​រង្គោះ​រង្គើ​។ កត្តា​ធម្មជាតិ​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល ក្នុង​កំរិត​មិន​ធ្លាប់មាន​ប៉ុណ្ណោះ​ទេ វា​ក៏​បណ្តាលឱ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ធ្លាក់​ក្នុង​វិបត្តិ​ជ្រាលជ្រៅ​។ កូ​វីដ​-១៩ បាន​រុញឱ្យ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​រអាក់រអួល និង​កាត់ផ្តាច់​ក្នុង​កំរិត​ធ្ងន់ធ្ងរ វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងគំហុក​សឹង​ដល់​បាត វិស័យ​ដឹកជញ្ជូន ពិសេស​ផ្លូវអាកាស​គាំងដំណើរ​ការ ទំនុកចិត្ត​ខាង​ធុរកិច្ច និង​អតិថិជន​ចុះខ្សោយ​ដោយសារ​វិធានការ​រឹតត្បិត​នានា ដើម្បី​ឃុំគ្រង​កុំឱ្យ​ជំងឺ​រាលដាល​។ ជំងឺឆ្លង​នេះ ក៏បង្ក​ហានិភ័យ​កាន់តែ​ធំ​ឡើង នៃ​ការ​ក្ស័យធន​ផ្នែក​ធុរកិច្ច ដែល​នឹង​បង្ក​ការបាត់បង់​ការងារ​រ​បស់​មនុស្ស​រាប់រយ​លាន​នាក់​។

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់ថា “​ទោះបី​ជាមាន​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ជា​បណ្តើរៗ​ហើយក៏​ដោយ ក៏​គេ​ពុំទាន់​អាច​ប្រមើល​មើលឃើញ​អំពី​ការវិល​ត្រឡប់មកវិញ នូវ​ប្រក្រតីភាព​នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នោះដែរ​។ ផលប៉ះពាល់​របស់​កូ​វីដ​-១៩ មិន​ត្រឹមតែ​លាតសន្ធឹង​លើ​វិស័យសេដ្ឋកិច្ច សង្គម និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ក៏​ហក់​ចូលក្នុង​សង្វៀន​នយោបាយ ដោយ​ការធ្វើ នយោបាយ​តូបនីយកម្ម ដើម្បី​យក​កំហុស​នៃ​អសមត្ថភាព​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ជំងឺ​នេះ ទៅ​ទំលាក់​ឱ្យ​អ្នកដទៃ​”​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ដែរថា ការប្រកួតប្រជែង​គ្នា​ខាង​ភូមិសាស្ត្រ​នយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​តានតឹង​រវាង​មហាអំណាច​ធំ​បំផុត​ទាំងពីរ កំពុង​ឈានទៅរក​សង្គ្រាមត្រជាក់​បែ​ប​ថ្មី ដែល​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ជ្រាលជ្រៅ ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន និង​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។ លោក​ថា កត្តា​មនុស្ស​នេះ កំពុង​ធ្វើឱ្យ​ស្ថិរភាព និង​វិបុលភាព រយៈពេល ជាង​៧០​ឆ្នាំ​ដែល​កើតចេញពី​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែក លើ​ពហុ​ប៉ូល​និយម និង​ច្បាប់​អន្តរជាតិ​នោះ ទទួលរង​ភាព​រង្គោះរង្គើ​យ៉ាងខ្លាំង​។ នេះ​ក៏​ដោយសារ​ការរំលោភបំពាន និង​លែងគោរ​ពនូវ​គុណ​តម្លៃ​ទាំងឡាយ ដែលជា​មូលដ្ឋានគ្រឹះ​នៃ​សណ្តាប់ធ្នាប់ និង​ការ​ងាក​ទៅរក​ឯកតោភាគី​និយម ការប្រើ​កម្លាំងបាយ​គាបសង្កត់​ប្រទេស​ទន់ខ្សោយ​៕

ដោយ ៖ កោះ​កែវ

The post ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ appeared first on Kampuchea Thmey Daily.