ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ប្រាប់សន្និសីទអន្តរពីសារៈសំខាន់នៃការថែរក្សាសន្តិភាព ដែលប្រទេសទាំងអស់ខិតខំសម្រេចបានដោយលំបាក
នេះជាការបញ្ជាក់នៅក្នុងលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលបានប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ទីក្រុង Nur-Sultan សាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
កិច្ចប្រជុំនេះ ក្រោមមូលបទ “សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីក្នុងតថភាពថ្មី នៃពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត” ហើយរដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងនិងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងគោលបំណងចំបង គឺការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅទូទាំងតំបន់អាស៊ី។

អង្គប្រជុំបានផ្លាស់ប្ដូរទស្សនៈ និងបានដាក់ចេញនូវទិសដៅរួមសម្រាប់បញ្ហាតំបន់ និងសកលសំខាន់ៗ រួមមានសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានច្បាប់ជាមូលដ្ឋាន ការការពារបរិស្ថាន តម្រូវការក្នុងការទាញយកប្រយោជន៍ពីបចេ្ចកវិទ្យាចុងក្រោយដើម្បីសម្របសម្រួលការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្សក្នុងន័យទាំងស្រុង ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងវិបុលភាពសកល ដែលប្រទេសទាំងអស់ខិតខំសម្រេចបានដោយលំបាក រួមទាំងភាពចាំបាច់តម្រូវឱ្យរដ្ឋសមាជិក CICA ចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាប្រឈមដទៃទៀត ដូចជា ការប្រកួតប្រជែងរវាងមហាអំណាច ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងគម្លាតនៃការអភិវឌ្ឍន៍។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរដ្ឋសមាជិក CICA ទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកស្ទួយជំហរអន្តរជាតិរបស់ CICA ក្នុងការលើកកម្ពស់កិច្ចសន្ទនា ដែលមានប្រកបដោយបរិយាប័ន្ននិងស្មារតីកសាង ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ និងការអនុវត្តមធ្យោបាយប្រកបដោយនវានុវត្តន៍ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ ដូចជាទំនាក់ទំនងតាមរយៈ Track 1.5 និងTrack 2 ជាដើម។
អង្គប្រជុំបានអនុម័តឯកសារដូចជា ១) បទបញ្ញត្តិសម្រាប់ក្រុមប្រឹក្សាឥស្សរជនឆ្នើម CICA (CICA Council of Eminent Persons) ២) បច្ចុប្បន្នភាពនៃកាតាឡុក CICA ស្ដីពីយន្តការកសាងទំនុកចិត្ត និង៣) វិសោធនកម្មនីតិវិធីនៃការសម្រេចចិត្តរបស់ CICA៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


