ផ្លូវជាតិលេខ ៧៣ Archives - Kampuchea Thmey Daily

កំណាត់ផ្លូវជាតិលេខ ៧៣ នឹង​ចាប់ផ្តើមអនុវត្តការងារថែទាំក្រាលកៅស៊ូ DBST ប្រវែង ១ ៧០០ ម៉ែត្រ​លើកកម្ពស់គុណភាពផ្លូវ
កំណាត់ផ្លូវជាតិលេខ ៧៣ ប្រវែង ១ ៧០០ម៉ែត្រ ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នឹងចាប់ផ្តើមអនុវត្តការ​ងារ​​ថែទាំខួបដោយក្រាលកៅស៊ូ DBST ដើម្បីលើកកម្ពស់សោភណ្ឌភាព គុណភាពផ្លូវ និងផ្ដល់ភាពងាយស្រួលជូនដល់​ពលរដ្ឋពេលធ្វើដំណើរ។

លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ នឹងចាប់ផ្តើមអនុវត្តការងារថែទាំខួបកំណាត់ផ្លូវជាតិលេខ ៧៣ ដោយក្រាលកៅស៊ូ DBST ប្រវែង ១ ៧០០ម៉ែត្រ មានទទឹង ១០ ម៉ែត្រ គូសគំនូសចរាចរណ៍ទំហំ ៨៣៧ ម៉ែត្រការ៉េ បំពាក់ផ្លាកសញ្ញា​ចរាចរណ៍ចំនួន ០៩ ផ្លាក ដាំចំណាំងអ័ក្សផ្លូវ (Road Stud) ចំនួន ៩៣ គ្រាប់ និងសុវត្ថិភាពការដ្ឋាន ០១ កំប្លែ ក្នុង​ចន្លោះ គីឡូម៉ែត្រ ៨៣+០០០ ដល់ គីឡូម៉ែត្រ ៨៤+៧០០ ស្ថិតក្នុងភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ដើម្បីពង្រីក​គន្លងផ្លូវ កែសម្រួលគុណភាពផ្លូវ សោភ័ណ្ឌភាព និងការធ្វើចរាចរណ៍ទៅមក។

ជាមួយគ្នានោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅនិងប្រកបរបរលក់ដូរនៅតាម​ដង​ផ្លូវពាក់ព័ន្ធមានការយោគយល់ និងស្មារតីចូលរួមចំណែករុះរើសំណង់ផ្សេងៗដែលប៉ះពាល់ដល់ការដ្ឋានដូចជា៖ សំ​យាប​ផ្ទះ តូបលក់ដូរ ការដាក់តាំងសម្ភារ និងសំណង់ប៉ះពាល់គ្រប់ប្រភេទ ចំពោះអង្គភាពអគ្គិសនីខេត្ត ក្រុមហ៊ុនខ្សែកាប អុបទិច អាជីវកម្មទឹកស្អាត សូមរុះរើបណ្តាញចេញផុតពីការដ្ឋាន ពិសេស អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងឡាយ ចូលរួមសហការ ដើម្បីឱ្យគម្រោងការងារដំណើរការបានដោយរលូន ទាន់ពេលវេលាកំណត់ និងជៀសវាងមានបាតុភាពផ្សេងៗកើតឡើង៕

អត្ថបទ៖ ប្រុញ វិធិន

The post កំណាត់ផ្លូវជាតិលេខ ៧៣ នឹង​ចាប់ផ្តើមអនុវត្តការងារថែទាំក្រាលកៅស៊ូ DBST ប្រវែង ១ ៧០០ ម៉ែត្រ​លើកកម្ពស់គុណភាពផ្លូវ appeared first on Kampuchea Thmey Daily.

​ផ្លូវ​ស្ពាន​ធំៗចំនួន ៩ គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ២០២៥
គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​ស្ពាន​ធំៗ​ចំនួន ៩ កំពុង​ឈាន​ទៅ​បញ្ចប់​ការ​សាងសង់ ​ហើយ​តាម​ផែនការ​នឹង​រួចរាល់​នៅ​ត្រឹម​ឆ្នាំ ២០២៥ នេះ។

ផ្លូវ​ជាតិ​លេខ ១០

ដំណើរការ​ស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់​ខេត្ត ៣ គឺ​ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង (កោះកុង-​វាលវែង-សំឡូត) ប្រវែង​សរុប ១៩៨ គីឡូម៉ែត្រ សម្រេច​ការសាងសង់ជិត ១០០%។

ផ្លូវជាតិលេខ ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ DBST ប្រើប្រាស់​រយៈពេល​​សាងសង់​ចំនួន ៦៦ ខែ ដោយចាប់ផ្ដើម​បើក​ការដ្ឋាន​​កាល​ពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និង​គ្រោង​បញ្ចប់​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៥​ ខាងមុខ។

ផ្លូវ​ជាតិ​លេខ ៤៨

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង​ជាង ១៤៨ គីឡូម៉ែត្រ នៅសល់ផ្លូវដីតែ​ប្រមាណ ១០ គីឡូម៉ែត្រ​ប៉ុណ្ណោះនិង​ត្រៀមក្រាលថ្មអ៊ុតកៅស៊ូ AC បញ្ចប់​គម្រោង​។

បើ​តាម​មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ផ្លូវដី​ដែល​នៅ​សេសសល់តិចតួចនេះ ត្រូវ​រក្សាទុក​​ឲ្យ​មាន​រយៈ​ពេល​កំណត់​តាម​បច្ចេកទេស ដោយសារ​ទីតាំងសាងសង់​ត្រូវ​កាត់​ពុះ​ជ្រៀក​ជម្រាល​ភ្នំ ដើម្បីធានាការធ្វើដំណើរ និង​ការដឹកជញ្ជូន​ឲ្យ​មាន​សុវត្ថិភាព​ នៅ​ពេល​ផ្លូវ​ស្ថាបនា​រួចរាល់។

គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ សម្រេចលទ្ធផល​វឌ្ឍនភាព​បានប្រមាណ ៨៩%។

ផ្លូវ​ខេត្ត​លេខ ៣៧៧ និង ៣៧៧ A

ផ្លូវខេត្តលេខ ៣៧៧ ស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ តភ្ជាប់ពីរង្វង់មូលព្រាបស ក្នុង​ក្រុង​ក្រចេះ ឆ្ពោះ​ទៅទីរួមស្រុកសំបូរ ប្រវែង ៣៥.៥ គីឡូម៉ែត្រ និងផ្លូវខេត្តលេខ ៣៧៧A តភ្ជាប់​ពី​សណ្តាន់​ទៅ​សង្គម ប្រវែង ១៣.៦ គីឡូម៉ែត្រ គ្រោង​នឹងបញ្ចប់ការស្ថាបនាជាស្ថាពរនាខែមេសា ឆ្នាំ​២០២៥ មុន​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ចូលមកដល់។

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឲ្យកម្ពុជាថ្មី​ដឹង​កន្លង​ទៅ​ថា យោងតាមកិច្ច​សន្យា គឺគម្រោងស្តារ ជួសជុល និងថែទាំផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A ដោយ​ក្រាលកៅស៊ូ AC គ្រោង​បញ្ចប់ការ​ស្ថាបនាជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែ​ត្រូវ​បាន​ពន្យាពេល។

ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A បានសម្ពោធបើកការដ្ឋានកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ដោយ​ប្រើប្រាស់​ថវិកា​ពី​ធនាគារ​ពិភពលោក (World Bank) ប្រចាំកម្ពុជា។

បើ​តាម​ក្រុម​ការងារ​សាងសង់​ ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A កំពុង​សរម្រុក​បញ្ចប់​ឲ្យ​មុនពិធីបុណ្យប្រពៃណីជាតិខ្មែរចូលមកដល់ ខណៈ​ដែល​បច្ចុប្បន្ន​ក្រុមការងារបាននឹង​កំពុងស្ថាបនាជួសជុលផ្លូវ និងស្ពាននៅសង្កាត់ក្រគរ និងនៅទីរួមស្រុកសំបូរតែប៉ុណ្ណោះ ដែល​នឹង​អាច​បើកឲ្យប្រជាពលរដ្ឋធ្វើដំណើរនៅពេលដ៏ខ្លី​ខាងមុខ​នេះ។

ផ្លូវជាតិ​លេខ ២៣

ផ្លូវជាតិលេខ ២៣ ជា​ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ កំពុង​ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

ផ្លូវជាតិលេខ ២៣ (NR23) មាន​ប្រវែង ១៩,៨ គីឡូម៉ែត្រ ទទឹង ១១ ម៉ែត្រ ចាប់​ពី​គល់​ស្ពាន​កោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ ១៤ ឃុំពាមរាំង ស្រុក​លើកដែក ខេត្តកណ្តាល ឆ្លងកាត់ឃុំចំនួន ៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និង​ឃុំ​ពាមរាំង។

ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ដ៏ប្រទាក់ក្រឡា ព្រម​ទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។

តាម​រយៈ​ផ្លូវ​មួយ​ខ្សែ​ថ្មីនេះ អាច​ឲ្យ​ប្រជាពលរដ្ឋធ្វើដំណើរបានដោយងាយស្រួលពីស្រុកកោះធំ ទៅ​ស្រុក​លើកដែកខេត្តកណ្តាល ដោយមិនចាំបាច់ធ្វើដំណើរ​វាង​ចូលរាជធានី​ភ្នំពេញ ហើយ​បើតាម​មន្រ្តី​ក្រសួង​សាធារណគារ​និង​ដឹកជញ្ជូន ចូលឆ្នាំខ្មែរខាងមុខនេះ ពលរដ្ឋ​អាច​ជិះកាត់ពីកោះធំទៅលើកដែក លែង​លំបាក​ទៀតហើយ។

ផ្លូវ​ខេត្ត​លេខ ៣១២

ផ្លូវខេត្តលេខ ៣១២ មាន​ប្រវែង ២៨,៣៧ គ.ម ចាប់​ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់​បំបែកផ្លូវជាតិ​លេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូត​ដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។

ផ្លូវ​ខេត្ត​លេខ ៣១២ ត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទ​ផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និង​ផ្នែកខ្លះ​ក្រាលបេតុងសរសៃដែកកម្រាស់ ២៥ ស.ម ដែល​​មានទទឹងរួម ១១ ម៉ែត្រ និងមាន ២ គន្លងទៅ-មក។

ផ្លូវ​នេះ​ជា​ខ្សែ​ផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែនដែលបានតភ្ជាប់តំបន់​ទីប្រជុំជន ទៅកាន់តំបន់​ព្រំដែន ​(កម្ពុជា-វៀតណាម)។

ផ្លូវខេត្តលេខ៣១២ បាន​បើកការដ្ឋានកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែល​អនុវត្តការ​សាងសង់​ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់​ថវិកា​ឥណទានសម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៥ លានដុល្លារអាមេរិក។

គិត​ត្រឹម​ដើម​ខែ​មីនា ឆ្នាំ ២០២៥ ការ​សាងសង់​ស្ទើរ​រួចរាល់ ១០០%៕

កំណាត់​ផ្លូវ​ជាតិលេខ ៧

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ក្រៀល​ក្នុង​ខេត្ត​ស្ទឹងត្រែង​ មាន​ប្រវែង ៥៨ គីឡូម៉ែត្រ បាន​បញ្ចប់ការ​សាងសង់​ ១០០%។

លោក សរ គឹមណាត ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កំណាត់​ផ្លូវ​នេះ​កន្លង​មក​​​រង​ការ​ខូចខាត​ជា​ខ្លាំង ​ពិបាក​សម្រាប់​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ។

លោក សរ គឹមណាត បាន​គូស​បញ្ជាក់ថា ​ដំបូង​ឡើង ការ​សាងសង់​កំណាត់​ផ្លូវ​នេះគ្រោង​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​​ចិន​ ដោយ​លើក​កម្រិត​ទៅ​ជា​បេតុង​កៅស៊ូ (AC) ចាប់​ពី​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ​រហូត​ដល់​ច្រក​ត្រពាំង​ក្រៀល​ជាមួយ​ឡាវ ប៉ុន្តែ​ដោយ​មិនចង់​រង់ចាំ​យូរ​ រដ្ឋាភិបាល​បាន​ទម្លាក់​ថវិកា​ដើម្បី​ជួសជុល​បណ្ដោះ​អាសន្ន ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ទម្លាក់​ថវិកា​ជួសជុល​ឡើងវិញ​ ដោយ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ DBST និង​ពង្រីក​ទទឹង​រហូត​ដល់ ១០ ម៉ែត្រ។

ក្រោយ​លើក​កម្ពស់​គុណភាព​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ បើ​តាម​លោក សរ គឹមណាត ចរាចរណ៍​ដឹក​ទំនិញ​និង​ការ​ធ្វើ​ដំណើរ​មាន​កំណើន​ជាង ៦០% មិនដូច​ប៉ុន្មានឆ្នាំ​មុន​ស្ទើរ​តែ​​គ្មាន​ចរាចរណ៍​​ធ្វើ​ដំណើរ​ទាល់​​តែ​សោះ។

ផ្លូវជាតិលេខ ៧៣

គម្រោងកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិ ៧៣ ប្រវែង ៤៩,៨១២ គីឡូម៉ែត្រ លាត​សន្ធឹង​ពី​ខេត្ត​ត្បូងឃ្មុំ-ខេត្ត​ក្រចេះ សម្រេច​វឌ្ឍនភាព​បាន​ប្រមាណ ៩៣.០៦% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥។

បើគ្មានការ​ប្រែប្រួល គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ ៧៣ នឹង​ត្រូវ​បញ្ចប់​នៅចុង​ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះ​បើតាមលោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​ការ​ស្ថាបនា​ផ្លូវ​ជាតិលេខ ៧៣ ដែលកំពុង​អ៊ុតកៅស៊ូ​ឈាន​ទៅ​បញ្ចប់​ឆាប់ៗ​នេះ។

ការ​​ស្ថាបនាផ្លូវជាតិលេខ ៧៣ ត្រូវ​​​ពង្រីកទទឹងផ្លូវ​ពី ៨-៩ ម៉ែត្រ ដល់ ១១ ម៉ែត្រ ដោយ​អ៊ុត​ក្រាល​កៅស៊ូ (AC) និង​នៅ​តំបន់ផ្សារចាក់បេតុងបន្ថែម។

តាមរយៈផ្លូវជាតិ​លេខ ៧៣ នឹង​នាំមកអត្ថប្រយោជន៍យ៉ាងសម្បើម​ដល់ប្រជាពលរដ្ឋក្នុងស្រុក និង​ធានា​អត្ថប្រយោជន៍​ដល់សហគមន៍មូលដ្ឋាន និង​ក្នុងខេត្តចំនួន ៦ របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយពេល​តិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិនានា។

ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ក្រចេះ

គិតត្រឹម​ពាក់កណ្តាល​ខែមីនា ឆ្នាំ២០២៥ ដំណើរការ​សាងសង់​ស្ពានឆ្លងកាត់​ទន្លេមេគង្គ​ខេត្តក្រចេះ វឌ្ឍនភាព​សម្រេច​បាន​ប្រមាណ ៩០%។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ប្រវែង ១ ៧៦១ ម៉ែត្រ។ បើ​តាម​ការ​គ្រោងទុក ស្ពានឆ្លងកាត់​ទន្លេ​មេគង្គ​ខេត្តក្រចេះ អាច​នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅ​អំឡុង​ខែ​កញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

បន្ត​ចុចអាន៖ ផ្លូវ​ជាតិ​សំខាន់ៗ ៣ ខ្សែ បញ្ចប់​ការ​សាងសង់​១០០% ​តភ្ជាប់​គ្នា​យ៉ាង​ប្រទាក់ក្រឡា
បន្តចុចអាន៖ ៥ សមិទ្ធផលធំៗ បាន​ផ្លាស់ប្តូរ​មុខមាត់​​ថ្មី​ខេត្ត​កែបកាន់តែ​ស្រស់បំព្រង និង​រីកចម្រើន

The post ​ផ្លូវ​ស្ពាន​ធំៗចំនួន ៩ គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ ២០២៥ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនចិន​ចំនួនពីរ មួយ​ជំនាញ​ផលិតអាគុយស្តុកអគ្គិសនី​ ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា
នាព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយប្រតិភូនៃក្រុមហ៊ុនមកពីប្រទេសចិន ដែលដឹកនាំដោយ លោក Billy Tam នាយកក្រុមហ៊ុន Louis International (Holdings) Co., Ltd និង លោក Sun Fangzhou នាយកក្រុមហ៊ុន Hubei Cherizon Group Co., Ltd ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ តំណាងក្រុមហ៊ុន Louis International បានជម្រាបជូនអំពីបទពិសោធន៍របស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ដែលមានទាំងនៅក្នុងប្រទេសចិន និង នៅបរទេស ចំនួន ៣ ទីតាំង (មានផ្ទៃដីសរុប ប្រមាណ ៣០០ ហិកតា) និងមានសហគ្រាសជាច្រើនកំពុងវិនិយោគក្នុងការផលិត ផលិតផលប្រើប្រាស់ក្នុងផ្ទះ, ផលិតផលសម្រាប់វេចខ្ចប់, សំលៀកបំពាក់, អាគុយស្តុកអគ្គិសនី និង ផលិតផលតុបតែងក្នុងផ្ទះជាដើម។

ជាមួយនេះ, តំណាងក្រុមហ៊ុន Hubei Cherizon Group ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា លើការផលិតអាគុយខ្នាតធំ សម្រាប់ស្តុកអគ្គិសនី, និង ការគ្រប់គ្រងសំណល់អាគុយ ដោយប្រមូល អាគុយចាស់ៗ និងខូចមកកែច្នៃឡើងវិញ ។

ក្រុមហ៊ុនទាំង ២ បានបង្ហាញអំពីឆន្ទៈក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និង បទពិសោធន៍របស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ព្រមទាំងទាក់ទាញក្រុមហ៊ុនវិនិយោគក្នុងសួនឧស្សាហកម្មនៅបរទេស មកវិនិយោគនៅកម្ពុជា ផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រវិនិយោគ តាម​រយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេស ថ្មីៗនេះ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលបន្តមានសុពលភាព​ដល់ដំណាច់ឆ្នាំ ២០២៥ និង ស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

តាមការស្នើសុំរបស់តំណាងក្រុមហ៊ុន លោក ហ៊ាន សាហ៊ីប ក៏​បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគ​ក្នុងខេត្តព្រះសីហនុ សម្របសម្រួលជូនប្រតិភូក្រុមហ៊ុន ក្នុងការធ្វើទស្សកិច្ចក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពី បរិយាកាសវិនិយោគ, យន្តការសម្របសម្រួលវិនិយោគតាមកម្មវិធីពិសេស និងស្វែងយល់អំពីតំបន់សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការដោយជោគជ័យនៅកម្ពុជា៕

The post ក្រុមហ៊ុនចិន​ចំនួនពីរ មួយ​ជំនាញ​ផលិតអាគុយស្តុកអគ្គិសនី​ ស្វែង​រក​ឱកាស​វិនិយោគនៅកម្ពុជា appeared first on Kampuchea Thmey Daily.

​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់
កាលពី​ថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ មន្រ្តីក្រសួង​សាធារណការនិង​ដឹកជញ្ជូន បាន​ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនៅ​តំបន់ភូមិភាគឦសាន និងផ្លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជាក្នុងខេត្តរតនគីរី ដើម្បីតាមដានលើវឌ្ឍនភាព​គម្រោង ពិនិត្យលើបច្ចេកទេស ស្ថានភាពផ្លូវ និងបញ្ហាប្រឈមនានា។

ដំណើរចុះ​ត្រួត​ពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនៅ​តំបន់ភូមិភាគឦសានរយៈពេល ២ ថ្ងៃ​ មាន​ការ​ចូលរួម​ពី​លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងលោក​ ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងក្រុមហ៊ុន CRBC និង​អាជ្ញាធរក្នុងមូលដ្ឋាន។

បើតាមមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន ​ក្នុង​ដំណើរបេសកកម្ម​ចុះត្រួត​ពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ​​នៅ​តំបន់ភូមិភាគឦសាន និងផ្លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជាក្នុងខេត្តរតនគីរី មន្រ្តី​​ជំនាញ​បាន​ចុះ​​ពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធកំណាត់ផ្លូវជាតិលេខ ៧៨-៥ (បានលុង-កន្ទុយនាគ) ,បណ្តាញផ្លូវថ្នល់តាមក្រវ៉ាត់ព្រំដែនក្នុងខេត្តរតនគីរី ពិនិត្យការងារជួសជុលកំណាត់ផ្លូវជាតិលេខ ៧ (ពីស្ពានសេកុង ដល់ ព្រំប្រទល់ឡាវ) ក្នុងខេត្តស្ទឹងត្រែង និងការងារជួសជុល​កំណាត់ផ្លូវជាតិលេខ ៧៣ និងផ្លូវខេត្តលេខ ៣៧១ ក្នុងខេត្តក្រចេះ។

មន្រ្តីក្រសួង​សាធារណការនិង​ដឹកជញ្ចូនបាន​​គូស​បញ្ជាក់​ថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម និង​កំណត់អាទិភាពលើផែនការអនុវត្តគម្រោងផ្លូវជាតិលេខ ៧៨-៥ (បានលុង-កន្ទុយនាគ) តាមដានការអនុវត្តគម្រោង ណែនាំដល់អង្គភាពអនុវត្តគម្រោងនានា និងណែនាំដល់មន្រ្តីត្រួតពិនិត្យលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវយកចិត្តទុកដាក់លើគុណភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស សម្រេចឱ្យទាន់តាមផែនការដែលបានគ្រោងទុក និងកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីអភិវឌ្ឍខេត្តភាគឦសានប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ជាមួយនឹងការតភ្ជាប់រួមគ្នារវាងកម្ពុជា បណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា- វៀតណាម និង កម្ពុជា-ឡាវ៕

The post ​​ផ្លូវ​ទៅ​​តំបន់​កន្ទុយនាគ មន្រ្តី​ជំនាញ​​ចុះ​សិក្សា ដាក់​អាទិភាព​សាងសង់ appeared first on Kampuchea Thmey Daily.

ចុង​ខែក្រោយនេះ បញ្ចប់​ការ​ស្ថាបនា​ផ្លូវជាតិ​​មួយ​ខ្សែ​ទៀត តភ្ជាប់​ពី​ខេត្ត​ត្បូង​ឃ្មុំ​ដល់​ខេត្ត​ក្រចេះ​
គម្រោងកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិ ៧៣ ប្រវែង ៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូលបាន​ ៩៣.០៦% គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥។

បើគ្មានការ​ប្រែប្រួលដោយចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះ​បើតាមលោក ផន រឹម មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ដំណើរការ​ការ​ស្ថាបនា​ផ្លូវ​ជាតិលេខ ៧៣ ដែលកំពុង​អ៊ុតកៅស៊ូ​ឈាន​ទៅ​បញ្ចប់​ឆាប់ៗ​នេះ។

ផ្លូវជាតិលេខ ៧៣ (NR73) មានចំណុចតភ្ជាប់រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ​ ៤៩.៨១២ គីឡូម៉ែត្រ។

លោក ផន រឹម បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ស្ថាបនា ក្រុមហ៊ុន​ត្រូវ​ទទួល​បន្ទុក​ថែទាំ​រយៈពេល ៥ ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។

បើតាមមន្រ្តីអ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ចូន ការ​ស្ថាបនា​ផ្លូវនេះ​បាន​នាំមកអត្ថប្រយោជន៍យ៉ាងសម្បើម​ដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន ៦ របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយពេល​តិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិនានា។

ការ​​ស្ថាបនា ផ្លូវជាតិលេខ ៧៣ ត្រូវ​​​ពង្រីកទទឹងផ្លូវ​ពី ៨-៩ ម៉ែត្រ ដល់ ១១ ម៉ែត្រ ដោយអ៊ុតក្រាលកៅស៊ូ (AC)។ នៅ​តំបន់ផ្សារចាក់បេតុងបន្ថែម​ដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២​) និងមាន​ដំឡើងលូជ្រុង​កាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក (U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសង​ខាង​ផ្លូវដែលមានភាព​ធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ (Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (safety of road infrastructure) ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់។

​ផ្លូវនេះស្ថាបនា​ឡើង​ក៏​ដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តាញផ្លូវខេត្តដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា៕

The post ចុង​ខែក្រោយនេះ បញ្ចប់​ការ​ស្ថាបនា​ផ្លូវជាតិ​​មួយ​ខ្សែ​ទៀត តភ្ជាប់​ពី​ខេត្ត​ត្បូង​ឃ្មុំ​ដល់​ខេត្ត​ក្រចេះ​ appeared first on Kampuchea Thmey Daily.

បណ្តាញ​ផ្លូវ​ជាតិ​ធំៗ ១៣ ខ្សែ​ ចាយទុន​រយលាន​ដុល្លារ កំពុង​សាងសង់​គ្រោង​​បញ្ចប់​ប៉ុន្មាន​ឆ្នាំទៀតនេះ
ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ ជា​កិច្ចការអាទិភាព​មួយ​របស់​រដ្ឋាភិបាលកម្ពុជា​។ បណ្តាញ​ផ្លូវគមនាគមន៍​ធំៗ​ត្រូវ​បាន​​​ស្តារ​ពង្រីកជា​បន្តបន្ទាប់​យ៉ាងប្រទាក់ក្រឡា។ បច្ចុប្បន្នមានបណ្តាញ​ផ្លូវជាតិ​សំខាន់​ៗ​ជាច្រើន​ខ្សែ​កំពុង​តែ​ដំណើរការ​សាងសង់​ចាយទុនវិនិយោគ​រយលាន​ដុល្លារ​​ ហើយ​គ្រោង​រួចរាល់នៅ​ពេលដ៏ខ្លី​ខាង​មុខនេះ។

ផ្លូវ​ជាតិ​លេខ ១០

ផ្លូវជាតិលេខ ១០ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី។ ផ្លូវនេះ​បច្ចុប្បន្នសាងសង់​សម្រេច​បានជាង ៥០ ភាគរយ។

ផ្លូវជាតិលេខ ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជាដែល​តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង​មានប្រវែង​ជាង ១៩៧ គីឡូម៉ែត្រ។ តាមរយៈ​កំណាត់ផ្លូវ​នេះ​ អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស រួមចំណែកក្នុងការលើកកម្ពស់ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បានឆាប់រហ័សនិងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

ការ​ស្ថាបនា​ផ្លូវនេះ​មានការសាងសង់ស្ពានចំនួន ២៣ កន្លែង ប្រវែង ១ ៧២១,៤៦ ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ជាង ៧៥ ម៉ែត្រ។

ផ្លូវជាតិលេខ ៧១ សេ

ផ្លូវជាតិលេខ ៧១ សេ ​ពី​ស្រុក​ចំការលើ​​ឆ្លង​កាត់​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ចាក់ទៅ​ដល់​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ វឌ្ឍនភាព​​សាងសង់​មក​ដល់​ពេលនេះ​សម្រេច​បាន​ជាង ៧០ ភាគរយ។

ផ្លូវជាតិលេខ ៧១C ដែល​មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ បាន​ចាប់ផ្តើម​សាងសង់​កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២១ ចាប់ពីគីឡូម៉ែត្រលេខ ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិត​ក្នុងឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ ​៧១ ស្ថិតក្នុង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម។

គម្រោងផ្លូវនេះមាន​ការ​សាងសង់​ផ្លូវមេប្រវែង ៩២,៤៤៦ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់​ ៧ សង់ទីម៉ែត្រ មាន​កន្លែង​សម្រាប់​បត់ត្រឡប់​ ២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧ សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន ៩ ខ្សែ ប្រវែង ៦,៣៥៣ គ.ម ទទឹង​តួផ្លូវ ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ពានចំនួន ១១ កន្លែង ប្រវែង ៨៧៥ មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន​២០២ កន្លែង។

ផ្លូវ​នេះ​គ្រោង​ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ ដោយ​ចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

ផ្លូវជាតិ​លេខ ៤៨

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីចំណុចចំការហ្លួង​ត្រង់បំបែក​ផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៣២%។

បើតាមលោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ក្នុងពេល​ចុះពិនិត្យការដ្ឋាន​សាងសង់ផ្លូវជាតិលេខ ៤៨ កាលពី​ថ្ងៃទី ២៣ កុម្ភៈ ២០២៣​ បាន​គូស​បញ្ជាក់ថា ការ​ស្ថាបនា​ផ្លូវ​នេះ​មានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាល​ដាល​នៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។

ផ្លូវជាតិលេខ ៤៨ ដែល​មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ហើយ​តាម​ផែនការ​គ្រោង​ចំណាយរយៈពេលសាងសង់ចំនួន ៣២ ខែ។ ផ្លូវនេះ​សាងសង់​ជាប្រភេទផ្លូវបេតុងកៅស៊ូ ​(AC) កម្រាស់ ០៧ ស.ម និងប្រភេទបេតុងសរសៃ​ដែកត្រង់ផ្លូវប្រសព្វដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណ​ជាង ៧៨ លានដុល្លារអាមេរិក។

ផ្លូវជាតិ​លេខ ៧

ផ្លូវជាតិលេខ ៧ ចាប់ពីររង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម​​បាន​បើក​ការដ្ឋាន​ស្តារ​និង​ពង្រីក​កាលពី​ថ្ងៃ ០៩ មករា ២០២៣ ដែល​​ចាយ​ថវិកាសាងសង់​​ប្រមាណ​ ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល​ចិន​។

កំណាត់​ផ្លូវជាតិលេខ ៧ ដែល​មានប្រវែងប្រមាណ ៤៥,៤៨ គីឡូម៉ែត្រ ការ​ស្ថាបនា​ត្រូវ​ពង្រីកទទឹងតួផ្លូវពី ២ គន្លង ទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។

គម្រោង​ផ្លូវ​នេះមានការ​សាងសង់ស្ពានថ្មី ១ កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ និង​ពង្រីកបន្ថែមលើស្ពានចាស់ដែលមានស្រាប់ចំនួន ១ កន្លែង ទទឹង ១០,៥ម៉ែត្រ។

ផ្លូវមួយខ្សែនេះស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩​សង់ទីម៉ែត្រ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។

ផ្លូវ​ជាតិ​លេខ៤១

ផ្លូវជាតិលេខ ៤១ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ការ​ស្តារឡើង​វិញ​​​ផ្លូវជាតិលេខ ៤១ ដែល​មាន​ប្រវែងសរុបជាង ៩៥ គីឡូម៉ែត្រ ត្រូវ​លើក​កម្រិតគុណភាពជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ តាមស្ដង់ដារចិនកម្រិត ២។

ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៤១ គ្រោង​បញ្ចប់នៅអំឡុងឆ្នាំ២០២៦ ដោយ​ចំណាយ​ថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវ​ជាតិ​លេខ ៤

តាម​ផែនការ​ដែលបានគ្រោង​ទុក​ ផ្លូវប្រវែង ១៧០ គីឡូម៉ែត្រ​​នៃគម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ ៤ ប្រវែង ១៩៦ គីឡូម៉ែត្រ នឹងបញ្ចប់​នៅដំណាច់​ឆ្នាំ​២០២៣ ចំណែក​ផ្លូវសល់ប្រវែង ២៦ គីឡូម៉ែត្រ​ទៀត​គ្រោងបញ្ចប់​នៅឆ្នាំ​២០២៤​។

ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយការ​ស្តារ​ឡើង​វិញ​នឹង​លើកកម្រិតគុណភាពពង្រីកទទឹងតួផ្លូវរហូតដល់ ១០ ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។ ក្នុង​នោះ​ក៏​មាន​ការ​សាងសង់​ស្ពានចាស់ចំនួន ២៤ កន្លែង ដែល​ត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨ កន្លែងទៀត ដោយក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយ​ទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២ កន្លែងគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

នៅក្នុងគម្រោងក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ ទីតាំង ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ការ​ស្តារ​និង​លើកកម្រិតគុណភាព​ផ្លូវជាតិ​លេខ ៤ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងកំពង់ផែភាគនិរតីដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា​ប្រើប្រាស់​​កម្ចី​សម្បទាន ១១០ លានដុល្លារ​ពី​ធនាគារពិភពលោក។

ផ្លូវ​ជាតិ​លេខ ៣១ និង​ផ្លូវ​ជាតិ​លេខ ៣៣

ត្រឹមចុងខែឧសភាឆ្នាំ ២០២៣ ផ្លូវជាតិលេខ ៣១ សម្រេចបានជាង ២៣% ខណៈដែលផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ​ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧ គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។

ផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២២​។ ក្នុង​នោះ​ផ្លូវជាតិលេខ ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០ លានដុល្លារអាមេរិក និងផ្លូវជាតិលេខ ៣៣ គ្រោងចំណាយប្រមាណជាង ៦១ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិទាំងពីរខ្សែនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើរយៈពេល​សាងសង់​ចំនួន ៤០ ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។

ផ្លូវ​ជាតិ​លេខ ២៣

កំណាត់ផ្លូវជាតិលេខ ២៣ ដែលមានប្រវែង ១៩,៨៣ គីឡូម៉ែត្រ តម្លៃប្រមាណ ២១,៦៨ លានដុល្លារអាមេរិកបាន​បើក​ការដ្ឋានសាងសង់នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។

កំណាត់ផ្លូវជាតិលេខ២៣ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡាតភ្ជាប់ជាមួយផ្លូវជាតិលេខ ២១B និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។

ចំណុចចាប់ផ្តើមការ​ស្ថាបនា​ផ្លូវ​នេះ​ចាប់​ពីឃុំជ្រោយតាកែវឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់​ពី​គល់​ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្ត​លេខ​១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។

គម្រោងត្រូវស្ថាបនាជា ២ គន្លងទៅ និង ២ គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ ដោយ​អនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ ខែ និងប្រើប្រាស់ថវិកា​ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក។

កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨ គីឡូម៉ែត្រក្នុងខេត្តក្រចេះ

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់​កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A បាន​បើកការដ្ឋានកាលពីថ្ងៃ​ទី ៤ ខែមេសាឆ្នាំ២០២៣។

កំណាត់ផ្លូវទាំង ៣ ខ្សែនេះ មានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះ៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១​គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) ត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ១០-១៣ ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង​១៥,៧-១៦​ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)។

ចំណែក​ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦​ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្ត​ក្រចេះ (ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍​ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ​១០០ និងតភ្ជាប់ទៅកាន់​ផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

កំណាត់ផ្លូវជាតិលេខ ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture។ ដោយឡែកផ្លូវខេត្ត​លេខ ៣៧៧ និង ៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយ​រយៈពេល​សាងសង់ចំនួន ១៨ ខែ និងចំណាយថវិកាសាងសង់សរុបប្រមាណ​ ៤០ លាន​ដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក។

ផ្លូវ​ខេត្តលេខ ៣១២

ផ្លូវខេត្តលេខ៣១២ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែងរួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។

ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤ លានដុល្លារ។

ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ និងរយៈពេលថែទាំចំនួន ៦០ ខែ ដោយប្រើប្រាស់កម្ចីពីធនគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២៤,៨៩ លានដុល្លារ៕

The post បណ្តាញ​ផ្លូវ​ជាតិ​ធំៗ ១៣ ខ្សែ​ ចាយទុន​រយលាន​ដុល្លារ កំពុង​សាងសង់​គ្រោង​​បញ្ចប់​ប៉ុន្មាន​ឆ្នាំទៀតនេះ appeared first on Kampuchea Thmey Daily.