ព័ត៌មានជាតិ
ក្រុមហ៊ុនចិនចំនួនពីរ មួយជំនាញផលិតអាគុយស្តុកអគ្គិសនី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
នាព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយប្រតិភូនៃក្រុមហ៊ុនមកពីប្រទេសចិន ដែលដឹកនាំដោយ លោក Billy Tam នាយកក្រុមហ៊ុន Louis International (Holdings) Co., Ltd និង លោក Sun Fangzhou នាយកក្រុមហ៊ុន Hubei Cherizon Group Co., Ltd ក្នុងគោលបំណងស្វែងយល់អំពីកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ តំណាងក្រុមហ៊ុន Louis International បានជម្រាបជូនអំពីបទពិសោធន៍របស់ក្រុមហ៊ុន ក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ដែលមានទាំងនៅក្នុងប្រទេសចិន និង នៅបរទេស ចំនួន ៣ ទីតាំង (មានផ្ទៃដីសរុប ប្រមាណ ៣០០ ហិកតា) និងមានសហគ្រាសជាច្រើនកំពុងវិនិយោគក្នុងការផលិត ផលិតផលប្រើប្រាស់ក្នុងផ្ទះ, ផលិតផលសម្រាប់វេចខ្ចប់, សំលៀកបំពាក់, អាគុយស្តុកអគ្គិសនី និង ផលិតផលតុបតែងក្នុងផ្ទះជាដើម។
ជាមួយនេះ, តំណាងក្រុមហ៊ុន Hubei Cherizon Group ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា លើការផលិតអាគុយខ្នាតធំ សម្រាប់ស្តុកអគ្គិសនី, និង ការគ្រប់គ្រងសំណល់អាគុយ ដោយប្រមូល អាគុយចាស់ៗ និងខូចមកកែច្នៃឡើងវិញ ។


ក្រុមហ៊ុនទាំង ២ បានបង្ហាញអំពីឆន្ទៈក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និង បទពិសោធន៍របស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសួនឧស្សាហកម្ម ព្រមទាំងទាក់ទាញក្រុមហ៊ុនវិនិយោគក្នុងសួនឧស្សាហកម្មនៅបរទេស មកវិនិយោគនៅកម្ពុជា ផងដែរ ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេស ថ្មីៗនេះ ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលបន្តមានសុពលភាពដល់ដំណាច់ឆ្នាំ ២០២៥ និង ស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
តាមការស្នើសុំរបស់តំណាងក្រុមហ៊ុន លោក ហ៊ាន សាហ៊ីប ក៏បានណែនាំឱ្យលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ សម្របសម្រួលជូនប្រតិភូក្រុមហ៊ុន ក្នុងការធ្វើទស្សកិច្ចក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពី បរិយាកាសវិនិយោគ, យន្តការសម្របសម្រួលវិនិយោគតាមកម្មវិធីពិសេស និងស្វែងយល់អំពីតំបន់សេដ្ឋកិច្ចដែលកំពុងប្រតិបត្តិការដោយជោគជ័យនៅកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


