ព័ត៌មានជាតិ
ផ្លូវទៅតំបន់កន្ទុយនាគ មន្រ្តីជំនាញចុះសិក្សា ដាក់អាទិភាពសាងសង់
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនៅតំបន់ភូមិភាគឦសាន និងផ្លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជាក្នុងខេត្តរតនគីរី ដើម្បីតាមដានលើវឌ្ឍនភាពគម្រោង ពិនិត្យលើបច្ចេកទេស ស្ថានភាពផ្លូវ និងបញ្ហាប្រឈមនានា។


ដំណើរចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនៅតំបន់ភូមិភាគឦសានរយៈពេល ២ ថ្ងៃ មានការចូលរួមពីលោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងលោក ហ៊ាង វុត្ថា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស តំណាងក្រុមហ៊ុន CRBC និងអាជ្ញាធរក្នុងមូលដ្ឋាន។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងដំណើរបេសកកម្មចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនៅតំបន់ភូមិភាគឦសាន និងផ្លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជាក្នុងខេត្តរតនគីរី មន្រ្តីជំនាញបានចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធកំណាត់ផ្លូវជាតិលេខ ៧៨-៥ (បានលុង-កន្ទុយនាគ) ,បណ្តាញផ្លូវថ្នល់តាមក្រវ៉ាត់ព្រំដែនក្នុងខេត្តរតនគីរី ពិនិត្យការងារជួសជុលកំណាត់ផ្លូវជាតិលេខ ៧ (ពីស្ពានសេកុង ដល់ ព្រំប្រទល់ឡាវ) ក្នុងខេត្តស្ទឹងត្រែង និងការងារជួសជុលកំណាត់ផ្លូវជាតិលេខ ៧៣ និងផ្លូវខេត្តលេខ ៣៧១ ក្នុងខេត្តក្រចេះ។



មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ចូនបានគូសបញ្ជាក់ថា ការចុះពិនិត្យនេះគឺក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម និងកំណត់អាទិភាពលើផែនការអនុវត្តគម្រោងផ្លូវជាតិលេខ ៧៨-៥ (បានលុង-កន្ទុយនាគ) តាមដានការអនុវត្តគម្រោង ណែនាំដល់អង្គភាពអនុវត្តគម្រោងនានា និងណែនាំដល់មន្រ្តីត្រួតពិនិត្យលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវយកចិត្តទុកដាក់លើគុណភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស សម្រេចឱ្យទាន់តាមផែនការដែលបានគ្រោងទុក និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម ដើម្បីអភិវឌ្ឍខេត្តភាគឦសានប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ជាមួយនឹងការតភ្ជាប់រួមគ្នារវាងកម្ពុជា បណ្ដាខេត្តជាប់ព្រំដែនរវាងកម្ពុជា- វៀតណាម និង កម្ពុជា-ឡាវ៕
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


