ផ្លែ ត្របែក Archives - Kampuchea Thmey Daily

ឆ្នាំនេះ ផ្លែត្របែក នៅបាត់ដំបង មានហាងឆេងល្អលើទីផ្សារ
ផ្លែ​ត្របែក​បណ្ដូល​ក្រហម និង​ផ្លែ​ត្របែក​ក្រញូវ បច្ចុប្បន្ន​មាន​ហាងឆេង​ល្អ​នៅ​លើ​ទីផ្សារ ស្រប​ពេល​​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ចម្ការ​ត្របែក​ត្រេកអរ​ដោយសារ​រដូវ​នេះ​ទឹកភ្លៀង​បាន​អំណោយផល​យ៉ាង​ល្អ​ប្រសើរ ធ្វើ​ឲ្យ​ដំណាំ​ត្របែក​ចេញ​ផ្កា​ផ្លែ​ស្រស់បំព្រង។

លោក ម៉ែន សុផល ជា​ម្ចាស់​ចម្ការ​ត្របែក នៅ​ភូមិ​កំពង់អំពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង រៀបរាប់​ថា ត្របែក​របស់​លោក គឺ​ ទើបតែ​ដាំ​បាន​ប៉ុន្មាន​ឆ្នាំ​នេះឯង ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ត្របែក​ដែល​លោក​ប្រើ​មែក​សាក​យក​មក​តាម ចេញ​ផ្កា​ផ្លែ​យ៉ាង​ល្អ។ ត្របែក​របស់​លោក គឺជា​ពូជ​ត្របែក​ក្រញូវ ដែល​មាន​គ្រាប់​តិច ហើយ​ផ្អែម និង ស្រួយ​ឆ្ងាញ់​ពិសា។

លោក​បាន​បន្ត​ថា ការដែល​ត្របែក​ចាប់ផ្ដើម​ចេញ​ផ្លែ គឺ​លោក​ចាំបាច់​ត្រូវតែ​ដាក់​រុំ​ក្រដាស និង​ចង​ថង់​ប្លាស្ទិក ដើម្បី​បង្ការ​ពី​សត្វល្អិត​ទិច ព្រោះ​នាំ​ឲ្យ​ផ្លែ​ត្របែក​ស្អុយ ឬ​អុជ​ខ្មៅៗ ធ្វើ​ឲ្យ​ខូច​សម្រស់ ហើយក៏​អាច​ទាញ​ឲ្យ​ធ្លាក់​តម្លៃ​ផង​ដែរ។

បច្ចុប្បន្ន​នៅពេល​ប្រមូល​ផល​គឺ​មិន​ខ្វះ​ទេ​អ្នក​ដែល​មក​ទិញ​ដល់​ចម្ការ ដោយ​លោក​លក់​ក្នុង​តម្លៃ​សមរម្យ ​ដើម្បី​ឲ្យ​អាជីវករ​ដែល​យកទៅលក់​បន្ត​នៅតាម​ផ្សារ​នានា​អាច​បាន​ចំណេញ​ខ្លះ​ ព្រោះ​លោក​មិនបាន​ចំណាយ​ការ​ធ្វើដំណើរ​ទៅដល់​ផ្សារ​នោះ​ឡើយ ម្យ៉ាងទៀត​ត្របែក​នៅក្នុង​ចំការ​ដែលមាន​ទំហំ​សមល្មម​គឺអាច​ជួយ​សម្រាល​នូវ​ជីវភាព​របស់លោក​បាន​មួយ​កម្រិត ហើយ​លោក​ក៏​ព្យាយាម​សាក​មែក​ដើម្បី​បំបែក​ដាំ​បន្ត​បន្ថែម​ទៀត​ទៅលើ​ផ្ទៃដី​ដែល​នៅ​សេសសល់។

អ្នកស្រី​ វង់ សាវ៉ន ជា​អាជីវករ​លក់​ផ្លែឈើ​នៅ​ផ្សារ​បឹង​ឈូក​កណ្ដាល​ក្រុង​បាត់ដំបង​ បាន​និយាយថា ត្របែក​ដែល​អ្នកស្រី​លើក​ពី​គេ​យកមក​លក់​នៅក្នុង​ផ្សារ​នេះ​គឺជា​ប្រភេទ​ត្របែក​ក្រញូវ បណ្ដូល​ស គ្រាប់​តិច​ និង​អាច​លក់បាន​តម្លៃ​ចាប់ពី ៥.០០០ ទៅ ៦.០០០ រៀល ​ក្នុង​ ១ គីឡូក្រាម ហើយ​សម្បូរ​អតិថិជន​មក​ទិញ​ណាស់ ព្រោះ​វា​មាន​រសជាតិ​ឆ្ងាញ់ ដោយ​មិន​មាន​ប្រើ​សារធាតុ​គីមី​ដូច​ផ្លែឈើ​នាំ​ចូល​ពី​ប្រទេសជិតខាង​ឡើយ។

អ្នកស្រី បន្ត​ថា ទោះជា​វា​មិនបាន​ចំណេញ​ច្រើនក្តី ក៏ប៉ុន្តែ​សម្រាប់​អ្នកស្រី​ដែល​លក់​ផ្លែឈើ​ច្រើន​ប្រភេទ ដូច្នេះ​បើ​សរុប​រួម​ទៅ​មួយ​មុខ​ចំណេញ​បន្តិច​ក៏​អាច​គ្រប់គ្រាន់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​អ្នក​ស្រី​ដែរ ព្រោះ​វា​ជា​ទម្លាប់​ដែល​អ្នកស្រី​រកស៊ី​មុខរបរ​នេះ​ជា​យូរ​មក​ហើយ​។ ម្យ៉ាងទៀត​ អ្នកស្រី​បាន​បើក​ចិត្ត​យ៉ាង​ទូលាយ​ថា បើទោះបីជា​បច្ចុប្បន្ន​មាន​បញ្ហា​អំពី​ចោរ​សៀម​តែង​ចូល​មក​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន​ក៏ដោយ ក៏​មិន​បង្អាក់​នូវ​ការ​រកស៊ី​ប្រចាំថ្ងៃ​របស់​អ្នកស្រី ​និង​អាជីវករ​ផ្សេងទៀត​ដែរ ព្រោះ​វា​ជា​នា​ទី​របស់​បងៗ កងទ័ព និង​ប្រមុខ​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ទឹកចិត្ត​អ្នកស្រី​ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត ក៏​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់​ដែរ ដោយ​មាន​តែ​ការ​រួមគ្នា​បរិច្ចាគ​ថវិកា ​ដើម្បី​ជួយ​ដល់​កងទ័ព​ដែល​នៅ​សមរភូមិ​មុខ​តែ​ប៉ុណ្ណោះ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post ឆ្នាំនេះ ផ្លែត្របែក នៅបាត់ដំបង មានហាងឆេងល្អលើទីផ្សារ appeared first on Kampuchea Thmey Daily.

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម
ផ្លែត្របែកគីឡូដែលបច្ចុប្បន្នកំពុងពេញនិយមនៅលើទីផ្សារ ធ្វើឱ្យគ្រួសារកសិករមួយនៅស្រុកកំរៀង អាចរកប្រាក់ចំណូលប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ ដោយសារតែមួយថ្ងៃអាចប្រមូលផលមិនក្រោមពី ១០០ គីឡូក្រាម លើដំណាំត្របែកប្រមាណជាង ៥០០ ដើម ដើម្បីលក់ចេញទៅលើទីផ្សារ។

លោក ហុិន ប៑ុនហ៑ាន និង អ្នកស្រី ហេង ថារី ជាកសិកររស់នៅភូមិលំផាត់ ឃុំ អូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រកបមុខរបរដាំដំណាំត្របែកគីឡូជាង ៥០០ ដើម នៅក្នុងចម្ការ​ក្បែរផ្ទះ។

កសិកររូបនេះបញ្ជាក់ថា ដំណាំត្របែកដើម្បី​អាច​ប្រមូលផលបានទាំងប្រាំងទាំងវស្សា ចាំបាច់ត្រូវការថែទាំឲ្យបានហ្មត់ចត់ ព្រោះដំណាំនេះជាទូទៅមានផ្លែតែខែវស្សាប៉ុណ្ណោះ ដោយសារតែមានភ្លៀងធ្លាក់គ្រប់គ្រាន់ទើបធ្វើឲ្យដើមត្របែកចេញផ្លែចេញផ្កា បានយ៉ាងល្អ។

លោកហុិន ប៊ុនហ៊ាន បានបន្ថែមថា សម្រាប់ចម្ការត្របែករបស់លោក គឺលោកបានរត់បណ្ដាញទុយោទឹកនៅចន្លោះដើមត្របែកទាំងអស់។ សម្រាប់រដូវប្រាំងគឺលោកត្រូវប្រើប្រាស់ទឹកស្រោចទៅលើគល់ ឲ្យបានសើមជាប្រចាំដើម្បី​ឲ្យ​គ្រាប់​អាចចេញផ្កានិងផ្លែនៅគ្រប់រដូវ។

ឯការថែទាំគឺលោកត្រូវប្រើក្រដាសខ្ចប់ផ្លែទាំងអស់ ដើម្បីជៀសវាងការបំផ្លាញពីកូនសត្វតូចៗ ហើយការវេចខ្ចប់នេះ​ក៏អាចធ្វើឲ្យផ្លែត្របែកមានពណ៌សម្បុរសស្អាតថែមទៀតផង ដោយនៅពេលប្រមូលផលម្ដងៗ គឺមិនក្រោមពី ១០០ គីឡូក្រាមឡើយ ដោយក្នុងមួយគីឡូក្រាម អាចលក់បានតម្លៃ ២ ៥០០ រៀល គឺមានម៉ូយមកទទួលយកដល់ចំការតែម្ដង។

បច្ចុប្បន្ននេះលោកកំពុងត្រៀមពង្រីកចម្ការ​ត្របែកនេះបន្ថែមទៀតទៅលើផ្ទៃដីដែលនៅសល់ ព្រោះវាអាចជួយសម្រាលបន្ទុកក្នុងជីវភាពគ្រួសាររបស់លោកបានយ៉ាងល្អប្រសើរ បើទោះបីជារដូវប្រាំងត្របែកពុំមានផ្លែ ក៏ត្របែកក្នុងចម្ការ​របស់លោក នៅតែអាចប្រមូលផលបានជាបន្តបន្ទាប់៕

អត្ថបទ : សោ និយមរ័ត្ន

The post កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម appeared first on Kampuchea Thmey Daily.

​ការ​ផឹក​ទឹក​ស្លឹក​ត្របែក មានគុណប្រយោជន៍ ឬប៉ះពាល់​ដល់​សុខភាព
ត្របែក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ផ្លែឈើ​សម្បូរ​វីតាមីន C ដែល​ល្អ​សម្រាប់​សុខភាព។ មិនត្រឹមតែផ្លែត្របែកប៉ុណ្ណោះទេ ស្លឹកត្របែកក៏មានរសជាតិឆ្ងាញ់ផងដែរ។ មនុស្សជាច្រើនតែងតែធ្វើតែស្លឹកត្របែកដើម្បីផឹក។ ដូច្នេះ​តើ​ការ​ផឹក​ទឹក​ស្លឹក​ត្របែក​ស្រស់​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ?

ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព

ការប្រើប្រាស់ស្លឹកត្របែក មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងធន់នឹងអាំងស៊ុយលីន។ ដូច្នេះ​ការ​ប្រើ​ស្លឹក​ត្របែក​ គឺ​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ឥទ្ធិពលនៃស្លឹកត្របែក គឺដោយសារតែក្រុមនៃសារធាតុដូចជា Avicularin និង Quercetin ដែលមានសមត្ថភាពរារាំងការស្រូបយកជាតិស្ករ។ អ្នកជំងឺទឹកនោមផ្អែម អាចធ្វើទឹកស្លឹកត្របែកផឹកជារៀងរាល់ថ្ងៃ។ ប្រើប្រាស់​ទឹក​ស្លឹក​ត្របែក​ជាប្រចាំ​រយៈពេល​ប្រហែល​២​ទៅ​៣​ខែ អ្នកជំងឺ​អាច​ឃើញ​ស្ថានភាព​ប្រសើរឡើង​។

ការសម្រកទម្ងន់

ឥទ្ធិពល​មួយ​ទៀត​នៃ​ស្លឹក​ត្របែក​ដែល​ស្ត្រី​ចូលចិត្ត​គឺ​ជួយ​ដល់​ការ​សម្រក​ទម្ងន់។ ការសិក្សាបង្ហាញថា ស្លឹកត្របែកជួយកាត់បន្ថយការទទួលទានម្សៅ និងការរំលាយអាហារជាតិស្ករក្នុងរាងកាយ។ ដូច្នេះហើយ ស្ត្រីអាចប្រើតែស្លឹកត្របែក ឬទឹកស្លឹកត្របែកលាយជាមួយទឹកផ្លែឈើ ដើម្បីកែលម្អរាង។

តែស្លឹកត្របែកល្អសម្រាប់សុខភាពបេះដូង

ស្លឹកត្របែកមានផ្ទុកសារធាតុសំខាន់ដូចជា β-sitosterol, triterpenoids, ប្រេងងាយនឹងបង្កជាហេតុធម្មជាតិមួយចំនួន និងសារធាតុសកម្មដែលមានមូលដ្ឋានលើអាស៊ីត។ គ្រឿងផ្សំធម្មជាតិទាំងនេះអាចបង្កើនភាពបត់បែននៃសរសៃឈាម ជួយបន្ថយសម្ពាធឈាម កម្ចាត់កូលេស្តេរ៉ុលអាក្រក់ (LDL-cholesterol) និងបង្កើនកូឡេស្តេរ៉ុលល្អ (HDL-cholesterol)។

ការសិក្សាមួយក៏បានបង្ហាញថា ស្លឹកត្របែកអាចជួយកាត់បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ុលអាក្រក់ ដែលជាមូលហេតុនៃភាពធាត់ និងបង្កើនហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

វិធីធ្វើតែស្លឹកត្របែក ដើម្បីរក្សាបាននូវលក្ខណៈសម្បត្តិព្យាបាល

តែស្លឹកត្របែកគឺជាវិធីរហ័ស ​​និងមានប្រសិទ្ធភាពក្នុងការទទួលបានអត្ថប្រយោជន៍ដ៏មានប្រយោជន៍។ អ្នក​អាច​ប្រើ​ស្លឹក​ត្របែក​ស្រស់ ឬ​ស្ងួត​ក្នុង​កម្រិត​អាស្រ័យ​តាម​ប្រភេទ​។

ស្លឹកត្របែកស្ងួត ប្រើស្លឹកស្ងួត ២.៥-៥ក្រាម ស្ងោរជាមួយទឹកឆ្អិនប្រហែល ២៥០មីលីលីត្រ ទុកចោលប្រហែល ១០នាទី។ សម្រាប់ស្លឹកត្របែកស្រស់ អ្នកត្រូវប្រើស្លឹកស្រស់ ៥-១០សន្លឹក។ លាងស្លឹកស្រស់មុនពេលកែច្នៃ ហើយដាំទឹកប្រហែល ៥០០មីលីលីត្រ ដាក់លើចង្ក្រាន រួចដាក់ស្លឹកត្របែក គ្របពីលើ ហើយដាំឱ្យពុះប្រហែល ១០ ទៅ ១២នាទី។

ទោះយ៉ាងណាក៏ដោយ សូមចំណាំថា តែស្លឹកត្របែកមានរសជាតិជូរ និងចត់បន្តិច។ ដូច្នេះហើយ អ្នកគួរតែផឹកតែ ១ ទៅ ២កែវក្នុងមួយថ្ងៃ ហើយផឹកក្រោយបាយ។ អ្នក​មិន​គួរ​ផឹក​តែ​ស្លឹក​ត្របែក​ពេញ​មួយ​ថ្ងៃ​ទេ ព្រោះ​វា​អាច​នាំឲ្យមាន​បញ្ហា​ក្រពះ​ពោះវៀន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្លឹកតើយ ជា​ឱសថបញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ល្អសម្រាប់ស្រ្តី គួរទទួលទានកុំខាន

The post ​ការ​ផឹក​ទឹក​ស្លឹក​ត្របែក មានគុណប្រយោជន៍ ឬប៉ះពាល់​ដល់​សុខភាព appeared first on Kampuchea Thmey Daily.

ផ្លែត្របែកផ្ទុក​ទៅដោយ​សារជាតិចិញ្ចឹមជាច្រើន ​ រួមទាំងជំនួយដល់ស្បែកពីខាងក្នុង
ការទទួលទានអាហារសព្វថ្ងៃនេះច្រើនប៉ះពាល់ដល់សុខភាព ហេតុដូច្នេះហើយបានជាយើង​ ចាំបាច់​ត្រូវបរិភោគអាហារ​និង​ភេសជ្ជៈ​ដែល​អាច​ធ្វើ​ឲ្យ​ស្ថានភាព​ប្រសើរ​ឡើង។

ផ្លែឈើ​មួយ​ប្រភេទ​ដែលអ្នកអាច​បន្ថែម​ចូលក្នុងបញ្ជី​អាហារ​ដែល​មាន​សុខភាពល្អ គឺ ត្របែក។ ព្រោះផ្លែឈើនេះផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ និងជួយដល់សុខភាពរាងកាយ​ ដែល​យើងមិនធ្លាប់​ដឹង៖

១ កាត់បន្ថយ​ជាតិស្ករក្នុងឈាម

ការសិក្សា​​លើ​មនុស្សដែល​ហូប​ត្របែកជាទៀងទាត់​ អាច​ជួយ​ដល់កម្រិតជាតិស្ករ​ក្នុងឈាម ​ហើយលទ្ធផលត្រូវបានគេចាត់ទុកថាគួរ​ឲ្យ​កត់សម្គាល់​។ ក្រុមមួយផឹក​ទឹកផ្លែត្របែក​ត្រូវ​បានគេ​មើលឃើញ​ថា ​បាន​បញ្ចុះជាតិស្ករក្នុងឈាម។ ការ​សិក្សាខ្លះក៏អះអាងដែរថា​ នេះក៏មាន​ប្រសិទ្ធភាព​សម្រាប់​ការគ្រប់គ្រងជាតិស្ករក្នុង​ឈាម​រយៈពេលវែងផងដែរ។

២ រក្សាឬជួយ​សម្រក​ទម្ងន់

ផ្លែត្របែកមានតែកាឡូរី ៣៧ កាឡូរី​ប៉ុណ្ណោះ ​ប៉ុន្តែវាធ្វើ​ឲ្យ​អ្នកឆ្អែត​បានយូរ​ ដោយសារវា​មាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ដើម្បី​បំពេញ​ឲ្យរាងកាយ។

៣ បំបាត់​ការ​ឈឺចាប់​ពេល​មករដូវ

ស្ត្រី​អាច​មាន​អារម្មណ៍​ខឹង​មួរម៉ៅ​ ដោយសារតែការឈឺចាប់​ដែលបណ្ដាល​ពីការមក​រដូវ។ ស្ត្រី​ភាគច្រើន​ជួប​ប្រទះ​ការ​ឈឺ​ក្រពះ ​ចុកពោះ ​ចង្កេះ​ ឬ​រមួលក្រពើ។ ប៉ុន្តែ​ការ​ផឹក​ទឹក​ស្លឹក​ត្របែក​ត្រូវ​បាន​បង្ហាញ​ថា​ អាច​កាត់​បន្ថយ​អារម្មណ៍​ឈឺចាប់​ពេល​មាន​រដូវ។ អ្នកខ្លះថែមទាំងនិយាយថាវា​មាន​ឥទ្ធិពល​ជាងថ្នាំបំបាត់ការ​ឈឺចាប់​ដទៃទៀត។

៤ ស្បែក​ស្រស់ថ្លា

ផ្លែ​ត្របែក​ត្រូវ​បាន​គេ​ដឹង​ថា​មាន​គុណប្រយោជន៍​ជា​ច្រើន​ចំពោះសុខភាព ​ដូចជា​មាន​វីតាមីននិងអង់ទីអុកស៊ីដង់​ផ្សេងៗគ្នា​ ហើយ​សមាសធាតុ​ទាំងពីរ​នេះ​គឺ​ជា​សមាសធាតុ​ដែល​ជួយ​ពង្រឹង​ស្បែក​ពី​ខាងក្នុង។ សារធាតុប្រឆាំងអុកស៊ីតកម្មនឹងដើរតួក្នុង​ការ​ការពារ​ស្បែក​ពី​ការ​ខូចខាត។ ខណៈ​ពេល​ដែល​វីតាមីន​នៅក្នុងផ្លែឈើនេះ​ អាចព្យាបាលនិងការពារការ​លូតលាស់នៃ​មុន​លើផ្ទៃមុខ។

៥ បង្កើត​ប្រព័ន្ធ​រំលាយអាហារល្អ

ជាតិ​សរសៃ​គឺ​មាន​នៅ​ក្នុង​ផ្លែត្របែក។ ពពួកនេះ​ជួយដល់ចលនាពោះវៀនធំ​និង​ការពារ​ការ​ទល់លាមក។ លើស​ពី​នេះ​ទៀត​ស្លឹករបស់ផ្លែឈើនេះ ​ជួយក្នុងការបំបាត់រាគ។

៦ ជំរុញ​សុខភាព​បេះដូង

គុណប្រយោជន៍ដ៏អស្ចារ្យមួយរបស់ផ្លែត្របែក ​គឺជួយ​ជំរុញ​ដល់សុខភាពបេះដូងតាមវិធីផ្សេងៗ។ សារធាតុ​ប្រឆាំងអុកស៊ីតកម្មនិងវីតាមីនរបស់វា​ គឺ​ជា​អ្វី​ដែល​ការពារ​បេះដូង​ពី​រ៉ាឌីកាល់សេរីដ៏គ្រោះថ្នាក់។ ខណៈ​ពេល​ដែល​ស្លឹក​របស់​វា​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​សម្ពាធឈាម​បន្ថយ​កូលេស្តេរ៉ុលអាក្រក់​រក្សាកូលេស្តេរ៉ុលល្អ។

៧ បង្កើត​ប្រព័ន្ធ​ភាពស៊ាំ

រាងកាយ​ដែលមិនទទួលបានវីតាមីន C គ្រប់គ្រាន់ គឺមានហានិភ័យក្នុងការទទួលបាននៅ​ជំងឺ​ឆ្លង​ និង​ជំងឺ​ផ្សេងទៀត។ ផ្លែឈើនេះអាចផ្តល់​ឲ្យ​រាងកាយ​នូវបរិមាណ​វីតាមីន C ដែល​ត្រូវការ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ស្វាយទុំមិនត្រឹមផ្អែមឆ្ងាញ់! តែមានប្រយោជន៍ច្រើនចំពោះសុខភាព សូម្បីអ្នកមានជំងឺទឹកនោម​ផ្អែមក៏ហូបបាន

ចុចអាន៖ផ្លែគូលេនតូចៗចឹងសោះ! តែមានអត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់

The post ផ្លែត្របែកផ្ទុក​ទៅដោយ​សារជាតិចិញ្ចឹមជាច្រើន ​ រួមទាំងជំនួយដល់ស្បែកពីខាងក្នុង appeared first on Kampuchea Thmey Daily.