ស្វាយទុំមិនត្រឹមផ្អែមឆ្ងាញ់! តែមានប្រយោជន៍ច្រើនចំពោះសុខភាព សូម្បីអ្នកមានជំងឺទឹកនោម​ផ្អែមក៏ហូបបាន
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ស្វាយទុំមិនត្រឹមផ្អែមឆ្ងាញ់! តែមានប្រយោជន៍ច្រើនចំពោះសុខភាព សូម្បីអ្នកមានជំងឺទឹកនោម​ផ្អែមក៏ហូបបាន

បានផុស

នៅ

ស្វាយទុំជាផ្លែឈើផ្អែមឆ្ងាញ់​ហើយងាយរកបាននៅស្រុករបស់យើង។ បើ​និយាយ​ពី​អត្ថប្រយោជន៍​ចំពោះ​សុខភាព​វិញ​ស្វាយ​ទុំ​គឺ​មិន​ខុស​ពី​ផ្លែឈើ​ដទៃ​ទៀត​ឡើយ។ វា​មាន​គុណសម្បត្តិ​ជា​ច្រើន​ដែល​យើង​គួរ​តែ​ដឹង​ពី​ផលានុផល​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ល្អ​សម្រាប់​ក្រពះ

ផ្លែឈើ​ត្រូពិក​នេះ​មាន​អង់ស៊ីម​ពិសេស​ ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​ជាតិ​សរសៃ​និង​ប្រូតេអ៊ីន។ វា​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​តិចតួច​ ហើយ​នាំ​មក​មក​ដោយ​ការ​រំលាយ​អាហារ​ឬ​ទល់​លាមក។

២ ជួយ​លើក​កម្ពស់​សុខភាព​ពោះវៀន

អាហារ​បំប៉ន​ជាតិ​សរសៃ prebiotic បាន​រក​ឃើញ​​នៅ​ក្នុង​ផ្លែ​ស្វាយ​ វា​អាច​ផលិត​និង​រក្សា​បាន​នូវ​បាក់តេរី​ល្អៗ​នៅ​ក្នុង​ក្រពះ។ នេះ​អាច​ជួយ​អ្នក​ការពារ​បញ្ហា​មួយ​ចំនួន​ដូចជា​ជំងឺ​ហឺត​ និង​បញ្ហា​ទាក់ទង​នឹង​ការ​រំលាយអាហារ។

៣ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

ដោយសារផ្លែស្វាយសំបូរ​ទៅដោយវីតាមីន C ដូច្នេះគ្មានអ្វីចម្លែកទេ ​ដែល​វា​ជួយ​ដល់​ការ​ថែរក្សា​ប្រព័ន្ធ​ការពារ​រាងកាយរបស់យើង​ឲ្យ​មានសុខភាពល្អ។ នេះ​គឺ​ចាំបាច់​ជា​ចម្បង​សម្រាប់​ការ​ថែរក្សា​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ ព្រោះ​វា​អាច​ការពាររាងកាយ​របស់​អ្នក​ពី​ជំងឺ​ដែល​អាច​កើត​មាន។

៤ ល្អ​សម្រាប់​ភ្នែក

មាតិកា beta-carotene នៃ​ផ្លែ​ស្វាយ​ អាច​ឲ្យ​រាងកាយ​​ផលិត​វីតាមីន A ពី​ធម្មជាតិ។ ដូច្នេះ​ចក្ខុ​នឹង​ប្រសើរ​ឡើង​មិនខាន។ ឥឡូវអ្នកមិនចាំបាច់ព្រួយបារម្ភអំពីការ​ចុះខ្សោយ​នៃ macular ទេ​ ពី​ព្រោះ​កែវភ្នែក​យើង​បាន​​បន្ថែម​ការ​ការពារ​ដោយ​ផ្លែស្វាយ។

៥ រក្សា​កម្រិត​កូឡេស្តេរ៉ុលទាប

សារជាតិ pectin នៃ​ផ្លែស្វាយជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់នៅ​ក្នុងខ្លួន។ ជំនួយ​ដែលវាផ្តល់​ឲ្យ​សម្រាប់​បទប្បញ្ញត្តិ​កូលេស្តេរ៉ុល​ ដែល​មាន​អត្ថប្រយោជន៍គួរ​ឲ្យ​កត់សម្គាល់ ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ទំនោរ​កើនឡើង​ភ្លាមៗ​លើ​កម្រិត​នៃ​កំណក​ឈាម។

៦ ​​ផ្ដល់​ឲ្យ​ស្បែក​ភ្លឺថ្លា

មាតិកា​ខ្ពស់​ទាំង​វីតាមីន A និង C ដែល​រួមមាន​នៅ​ក្នុង​ផ្លែ​ស្វាយ​នឹង​ជួយ​ឲ្យ ​ស្បែក​ស្អាត​និង​ក្មេង​ជាង​វ័យ។

៧ ល្អ​បំផុត​សម្រាប់​អ្នកជំងឺទឹកនោមផ្អែម

មនុស្ស​ដែល​កំពុងទទួលរងពីជំងឺទឹកនោមផ្អែម ហើយ​កំពុងព្រួយបារម្ភថា​ស្វាយ​អាច​បង្កើន​មាតិកា​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន។បញ្ហា​នោះ​មិនចាំបាច់​ព្រួយបារម្ភទេ​ ព្រោះវាល្អក្នុងស្ថានភាពសុខភាពរបស់​យើង។

ទោះបីជាផ្លែ​ស្វាយ​មាន​ជាតិ​ផ្អែម​នៃ​កំរិតទាប​ ទាក់ទង​នឹង​សន្ទស្សន៍គ្លីសេម៉ិច​ក៏ដោយ ប៉ុន្តែ​វា​មិន​អាច​ជះឥទ្ធិពលអវិជ្ជមាន​ដល់​ស្ថានភាព​ទឹកនោមផ្អែមឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖practicalheal

ចុចអាន៖ផ្លែគូលេនតូចៗចឹងសោះ! តែមានអត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់

ចុចអាន៖ទាំងស្លឹកនិងមើមដំឡូងមីឃើញចឹងទេ តែមានគុណប្រយោជនដ៏មហាសាល ដល់ប្រព័ន្ធភាពស៊ាំ​


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ប៉េអិម​ស្រុក​លំផាត់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ទៅ​តុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលស្រុក​រំដួល ចេញមុខ​បដិសេធន៍​ច្រានចោល​ទាំងស្រុង ករណី​ព័ត៌មាន​ថា បែកធ្លាយ​មន្ត្រី​ក្រោម​ឱវាទ​ទម្លា​យ​រឿងអាស្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ប្រៃសណីយ៍​ ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឧបាយកល​បោក​លួចយក​គណនី​ ហ្វេសបុក និង​ព័ត៌មាន​ធនាគារ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរស​ជនជាតិ​ថៃ​ម្នាក់ ​ធ្លាក់​ពី​លើ​កំពស់​១៤​ជាន់​ស្លាប់​មួយ​រំពេច ដោយ​មិនដឹង​មូលហេតុ​

ព័ត៌មានជាតិ៩ ម៉ោង មុន

ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ករណី​លួច​ទូក​របស់​ពលរដ្ឋ​នៅ​ឃុំ​កំពង់​ឃ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services