សុខភាព
ផ្លែគូលេនតូចៗចឹងសោះ! តែមានអត្ថប្រយោជន៍ដល់សុខភាពរាប់មិនអស់
គូលេនមិនត្រឹមតែជាផ្លែឈើផ្អែមឆ្ងាញ់មួយមុខ តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាពនៃរាងកាយវិញ គឺច្រើនសឹងថារាប់មិនអស់។ ប៉ុន្តែអ្នកក៏ត្រូវហូបក្នុងបរិមាណត្រឹមត្រូវតាមកាលកំណត់ ទើបអាចជាជំនួយដល់សុខភាពផ្ទាល់ខ្លួនបាន។
១ សម្បូរទៅដោយវីតាមីនC

វីតាមីនមួយក្នុងចំណោមវីតាមីនដែលមានច្រើនបំផុតនៅក្នុងគូលេន គឺវីតាមីន C។ ។ យោងតាមការសិក្សាដែលចុះផ្សាយក្នុងទស្សនាវដ្ដីអាហារបំប៉នគ្លីនិកអាមេរិកបានឲ្យដឹងថា ការទទួលទានវីតាមីន C អាចកាត់បន្ថយហានិភ័យនៃជំងឺដាច់ខួរក្បាល ៤២% ។
២ ជាប្រភពល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែគូលេនមានផ្ទុក polyphenols ខ្ពស់ជាងផ្លែឈើដទៃទៀត។ ផ្លែឈើនេះគឺជាឃ្លាំងផ្ទុក epicatechin ដែលអាចជួយពង្រឹងសុខភាពបេះដូង គូលេនជួយការពាររាងកាយមនុស្សប្រឆាំងនឹងជំងឺរ៉ាំរ៉ៃដូចជា ជំងឺមហារីកទឹកនោមផ្អែម និងបញ្ហាសរសៃឈាមបេះដូងដទៃទៀត។

៣ កាត់បន្ថយខ្លាញ់ក្បាលពោះ
គូលេនមិនបានរកឃើញនៅក្នុងធម្មជាតិនៃការបន្ថយខ្លាញ់ក្បាលពោះពិតមែន។ ប៉ុន្តែសាច់របស់វាលាយជាមួយតែបៃតងបានបង្កើតឡើងដោយក្រុមហ៊ុនអាមីណូ ក្នុងសាជីវកម្មរបស់ប្រទេសជប៉ុនដែលមានឈ្មោះថា Oligonol បានបង្ហាញថា អាចកាត់បន្ថយខ្លាញ់ក្បាលពោះ អស់កម្លាំង និងរលាកក្រោយពេលហាត់ប្រាណ។
៤ ប្រឆាំងនឹងជំងឺមហារីកថ្លើម
យោងទៅតាមទស្សនាវដ្ដី Cancer Letters បានបង្ហាញថា ការការទទួលទានផ្លែគូលេនជាប្រចាំ អាចនឹងជួយបន្ថែមមុខងារប្រឆាំងនឹងជំងឺមហារីក រួមជាមួយការប្រឆាំងនឹងជំងឺមហារីកថ្លើមជាដើម។

៥ មានមាតិកាវីតាមីន E ខ្ពស់
អ្នកវិទ្យាសាស្ត្រនិយាយថា គូលេនផ្ទុកនូវវីតាមីន E ច្រើនដែលជួយឲ្យជាសះស្បើយពីពន្លឺព្រះអាទិត្យ ដែលបណ្ដាលឲ្យឈឺចាប់និងរលាក ហើយវាក៏ជួយឲ្យស្បែកមានសុខភាពល្អនិងភ្លឺរលោងផងដែរ។
៦ កាត់បន្ថយការរលាក
សារជាតិ flavanols នៅក្នុង lychees មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។ ជំនួយនេះគឺប្រយុទ្ធប្រឆាំងនឹងជំងឺផ្ដាសាយនិងជំងឺឆ្លងអំឡុងខែរដូវក្ដៅឬត្រជាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖healthshots
ចុចអាន៖ទ្រលឹងទឹងមិនត្រឹមតែជារបស់ហូបលេងដ៏ឆ្ងាញ់ពិសា តែក៏ជាឱសថព្យាបាលរោគដ៏ស័ក្ដិសិទ្ធិ
ចុចអាន៖ជាការពិត! លាងដៃនឹងផេះសម្លាប់មេរោគ ស្អាត ដូចលាងជាមួយសាប៊ូ?

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ