ពានរង្វាន់ណូបែល Archives - Kampuchea Thmey Daily

ភាពចម្រូងចម្រាស ជុំវិញការផ្តល់ពានរង្វាន់ណូបែលសន្តិភាពរបស់ Machado ដល់លោកត្រាំ
ពានរង្វាន់ណូបែលសន្តិភាពដែលមេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានប្រគល់ឲ្យប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៥ ខែមករា នាពេលនេះបានក្លាយជារឿងចម្រូងចម្រាស ដោយបង្កើនការភ័យខ្លាចថា មេដាយនេះនឹងត្រូវប្រើប្រាស់ជាឆាកនយោបាយ។

លោកស្រី Machado បានប្រគល់មេដាយណូបែលសន្តិភាពជូនលោកត្រាំ នៅឯសេតវិមានកាលពីថ្ងៃទី ១៥ ខែមករា (រូបថត៖ Reuters)

លោកស្រី Machado បាននិយាយថា មេដាយណូបែលសន្តិភាពគឺជា ការទទួលស្គាល់ការប្តេជ្ញាចិត្តដ៏ពិសេសរបស់លោកត្រាំ ចំពោះសេរីភាពសម្រាប់មនុស្សគ្រប់គ្នា។ គាត់បានប្រៀបធៀបការសម្រេចចិត្តនេះ ទៅនឹងការសម្រេចចិត្តរបស់លោក Marquis de Lafayette ដែលជាមន្ត្រីបារាំងម្នាក់បានជួយអាមេរិកក្នុងការតស៊ូប្រឆាំងនឹងចក្រភពអង់គ្លេសដើម្បីឯករាជ្យភាពនៅសតវត្សរ៍ទី ១៨។

មន្ត្រីសេតវិមានម្នាក់បានបញ្ជាក់ថា លោកត្រាំមានបំណងរក្សាមេដាយដែលប្រគល់ដោយលោកស្រី Machado។ សេតវិមានក៏បានចែករំលែករូបថតមួយ ដែលបង្ហាញពីប្រធានាធិបតីអាមេរិកញញឹមញញែម ទទួលយកអំណោយដែលរុំព័ទ្ធក្នុងស៊ុមមាសដ៏ធំមួយ។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពមួយនេះបានជួបប្រទះនឹងភាពចម្រូងចម្រាសនិងការមិនពេញចិត្ត ជាពិសេសពីអ្នកនយោបាយន័រវេស ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់រង្វាន់ណូបែលសន្តិភាព ប្រកាសដោយគណៈកម្មាធិការណូបែលនៅទីក្រុងអូស្លូ។

លោកស្រី Kirsti Bergsto មេដឹកនាំ និងជាអ្នកនាំពាក្យគោលនយោបាយការបរទេសសម្រាប់គណបក្សសង្គមឆ្វេងនិយមនៃប្រទេសន័រវេសបានលើកឡើងថា «នេះគឺជារឿងមិនសមហេតុផល។ ពានរង្វាន់ណូបែលសន្តិភាពមិនអាចត្រូវបានផ្តល់ឲ្យនរណាទេ»។

លោកស្រីបញ្ចាក់បន្ថែមថា ការអះអាងនិងគំរាមគំហែងនាពេលថ្មីៗពីប្រធានាធិបតីត្រាំ អំពីការគ្រប់គ្រងកោះ Greenland គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់លាស់ថា គាត់មិនសមនឹងទទួលបានរង្វាន់មួយនេះឡើយ។

ទន្ទឹមគ្នានោះដែរ លោកស្រី Trygve Slagsvold Vedum មេដឹកនាំគណបក្សកណ្តាលនៃប្រទេសន័រវេស បាននិយាយថា ការទទួលយកមេដាយណូបែលសន្តិភាពរបស់ប្រធានាធិបតីត្រាំបានបង្ហាញថា គាត់ជាមនុស្សដែលចូលចិត្តធ្វើជាគំរូ។ ប៉ុន្តែចំពោះអ្នកដែលទទួលបានរង្វាន់ គឺជាម្ចាស់រង្វាន់ពិតប្រាកដ។

លោក Raymond Johansen អតីតអភិបាលក្រុងអូស្លូនៃគណបក្សពលករ ដែលឥឡូវនេះជាអគ្គលេខាធិការនៃអង្គការជំនួយប្រជាជនន័រវេស ក៏ចេញមុខប្រឆាំងដែរថា ស្ថានភាពនេះអាចបង្កគ្រោះថ្នាក់មិនគួរឲ្យជឿ។ សកម្មភាពរបស់លោកស្រី Machado អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រង្វាន់ណូបែលសន្តិភាព ក៏ដូចជាគណៈកម្មាធិការណូបែលផងដែរ។ លោកព្រមានថា រង្វាន់នេះកំពុងត្រូវបានធ្វើឲ្យមាននយោបាយ ហើយហានិភ័យនេះនាំឲ្យមាននិន្នាការ ប្រឆាំងនឹងសន្តិភាព។

ជាក់ស្ដែង សូម្បីតែគណៈកម្មាធិការណូបែលនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៦ខែមករា ដោយសង្កត់ធ្ងន់ថា អ្វីក៏ដោយដែលកើតឡើងចំពោះមេដាយ វិញ្ញាបនបត្រ ឬប្រាក់រង្វាន់ អ្នកឈ្នះដើមនឹងតែងតែជាអ្នកដែលត្រូវបានគេទទួលស្គាល់ជាប្រវត្តិសាស្ត្រថាបានឈ្នះរង្វាន់នេះ។

គណៈកម្មាធិការបានបន្ថែមថា ទោះបីជាមេដាយ ឬវិញ្ញាបនបត្រនោះស្ថិតនៅក្នុងកម្មសិទ្ធិរបស់អ្នកផ្សេងក៏ដោយ វាមិនផ្លាស់ប្តូរអ្នកដែលទទួលបានរង្វាន់ណូបែលសន្តិភាពនោះទេ។ ថ្វីដ្បិតតែ មេដាយអាចផ្លាស់ប្តូរមនុស្សបាន ប៉ុន្តែតំណែងរបស់អ្នកកាន់រង្វាន់ណូបែលសន្តិភាពមិនផ្លាស់ប្តូរទេ។

សូមបញ្ចាក់ឡើងវិញថា ប្រធានាធិបតីត្រាំនាពេលកន្លងមក បានប្រកាសជាសាធារណៈថា ខ្លួនពិតជាសក្តិសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព ហើយរិះគន់ប្រទេសន័រវេសថា «ល្ងង់ខ្លៅ» ដែលមិនប្រគល់រង្វាន់ដល់គាត់។ លោកបាននិយាយថា «Machado បានប្រគល់រង្វាន់ណូបែលសន្តិភាពរបស់នាងមកខ្ញុំសម្រាប់អ្វីដែលខ្ញុំបានធ្វើ។ នេះគឺជាកាយវិការដ៏អស្ចារ្យមួយ ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

រង្វាន់សន្តិភាពនៅតែជារបស់ Machado ទោះជាប្រគល់ឲ្យលោកត្រាំក្ដី

The post ភាពចម្រូងចម្រាស ជុំវិញការផ្តល់ពានរង្វាន់ណូបែលសន្តិភាពរបស់ Machado ដល់លោកត្រាំ appeared first on Kampuchea Thmey Daily.

រង្វាន់សន្តិភាពនៅតែជារបស់ Machado ទោះជាប្រគល់ឲ្យលោកត្រាំក្ដី
គណៈកម្មាធិការណូបែលបាននិយាយកាលពីថ្ងៃសុក្រទី១៦មករាថា ពានរង្វាន់ណូបែលសន្តិភាព គឺមិនអាចកាត់ផ្តាច់ចេញពីអ្នកដែលបានឈ្នះវាបានទេ មួយថ្ងៃបន្ទាប់ពីលោកស្រី Maria Corina Machado បានផ្តល់មេដាយរបស់នាងដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

រូបភាព៖Reuters

មេដឹកនាំប្រឆាំងវេណេស៊ុយអេឡាលោកស្រី Maria Corina Machado បាននិយាយថា ខ្លួនប្រគល់មេដាយណូបែលដល់លោកត្រាំក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើប្រធានាធិបតីអាមេរិក ដែលបានជួយនាងចេញពីតំណែង ចាប់តាំងពីលោក Nicolas Maduro ។

ប៉ុន្តែសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការណូបែលពីទីក្រុង Oslo បាននិយាយថា ដោយមិនគិតពីអ្វីដែលអាចកើតឡើងចំពោះមេដាយ សញ្ញាបត្រ ឬប្រាក់រង្វាន់នោះទេ វាគឺជា និងនៅតែជាអ្នកទទួលរង្វាន់ដើមដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រថាជាអ្នកទទួលរង្វាន់។

គណៈកម្មាធិការណូបែលបាននិយាយបន្ថែមថា ទោះបីជាមេដាយ ឬសញ្ញាបត្រនោះធ្លាក់មកក្នុងកម្មសិទ្ធិរបស់អ្នកដទៃនៅពេលក្រោយក៏ដោយ នេះមិនផ្លាស់ប្តូរអ្នកដែលត្រូវបានផ្តល់រង្វាន់ណូបែលសន្តិភាពនោះទេ។ យ៉ាងណា ខ្លួននឹងមិនធ្វើអត្ថាធិប្បាយ លើអ្នកទទួលរង្វាន់សន្តិភាព ឬដំណើរការនយោបាយដែលពួកគេកំពុងចូលរួមនោះទេ។

យោងតាមការដកស្រង់ពានរង្វាន់លោកស្រី Machado បានឈ្នះពានរង្វាន់សម្រាប់ការងារដែលមិនចេះនឿយហត់របស់នាងក្នុងការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងសម្រាប់ការតស៊ូដើម្បីសម្រេចបាននូវការផ្លាស់ប្តូរដោយយុត្តិធម៌ និងសន្តិភាពពីរបបផ្តាច់ការទៅជាប្រជាធិបតេយ្យ។

ចំណែកឯលោកត្រាំវិញបានធ្វើយុទ្ធនាការយ៉ាងខ្លាំងដើម្បីឈ្នះរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំមុនសម្រាប់អ្វីដែលគាត់និយាយថា ជាកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ឈប់សង្គ្រាមចំនួនប្រាំបី។ ផ្ទុយទៅវិញ ពានរង្វាន់នេះបានទៅលោកស្រី Machado ដែលបានបង្ហាញខ្លួននៅទីក្រុងអូស្លូកាលពីខែមុនដើម្បីទទួលរង្វាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោកត្រាំ អរគុណ អ៊ីរ៉ង់ ដែលមិនប្រហារជីវិតក្រុមបាតុករ រាប់រយនាក់

The post រង្វាន់សន្តិភាពនៅតែជារបស់ Machado ទោះជាប្រគល់ឲ្យលោកត្រាំក្ដី appeared first on Kampuchea Thmey Daily.

សេតវិមាន៖ ត្រាំ បញ្ឈប់​ជម្លោះ​សកល​រួម​ទាំង​កម្ពុជា-ថៃ គួរ​ទទួលបាន​ពានរង្វាន់​ណូបែល
ពាន​រង្វាន់​ណូបែល​សន្តិភាព​ គួរ​តែ​ត្រូវ​ផ្ដល់​ជូន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រោះ​លោក​បាន​ដោះស្រាយ​ជម្លោះ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​​របស់​អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt កាលពីថ្ងៃព្រហស្បតិ៍​ទី​៣១​ខែ​កក្កដា​ឆ្នាំ​២០២៥។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty & Alamy)

លោកស្រី Karoline បាន​​អះអាង​ថា លោក ត្រាំ បង្កើត​សន្តិភាព​តាម​រយៈ​ការ​សម្របសម្រួល​​​នូវ​ជម្លោះ​សកល​ចំនួន​៦។ អំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រី​បាន​ចាប់ផ្តើមសុន្ទរកថា ដោយ​លើក​ឡើង​ពី​ជម្លោះកម្ពុជា-ថៃ។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​​លើក​ឡើង​ថា «នៅលើរណសិរ្សសន្តិភាព លោកប្រធានាធិបតី ត្រាំ បានជួយផ្តល់បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសទាំងពីរបានកើត​មាន​ជម្លោះដ៏សាហាវ ដែលបានជម្លៀសមនុស្សជាង ៣០០ ០០០​នាក់ រហូតដល់លោកប្រធានាធិបតី ត្រាំ ឈានជើងចូលទើប​អាច​បញ្ចប់វា»។

លោកស្រី​បាន​បន្ថែម​ថា ប្រធានាធិបតីអាមេរិក «បាននិយាយដោយផ្ទាល់តាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជូនដំណឹងដល់មេដឹកនាំទាំងពីរថា លុះត្រាតែពួកគេ​បញ្ចប់​ជម្លោះ នោះនឹងមិនមានការពិភាក្សាពាណិជ្ជកម្ម ឬកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកឡើយ»។

លោកស្រី បាន​បញ្ជាក់​ទៀត​ថា «ឥឡូវនេះប្រធានាធិបតីបានបញ្ចប់ជម្លោះរវាងប្រទេសកម្ពុជា-ថៃ អ៊ីស្រាអែល-អ៊ីរ៉ង់ រវ៉ាន់ដា-សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌា-ប៉ាគីស្ថាន ស៊ែប៊ី-កូសូវ៉ូ និងអេហ្ស៊ីប-អេត្យូពី។ នេះមានន័យថាប្រធានាធិបតី ត្រាំ បានព្រមព្រៀងគ្នាជាមធ្យមអំពីកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់​ចំនួន​មួយក្នុង​មួយខែៗ អំឡុងពេល​៦​ខែដែលគាត់កាន់តំណែង។ វាជា​ពេល​សក្ដិសម​ហើយដែលប្រធានាធិបតី ត្រាំ ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព»៕

ដោយ៖ ឈាង

The post សេតវិមាន៖ ត្រាំ បញ្ឈប់​ជម្លោះ​សកល​រួម​ទាំង​កម្ពុជា-ថៃ គួរ​ទទួលបាន​ពានរង្វាន់​ណូបែល appeared first on Kampuchea Thmey Daily.

អាមេរិក តែងតាំងលោក ត្រាំ ជាបេក្ខភាពសម្រាប់រង្វាន់ណូបែលសន្តិភាព
សហរដ្ឋអាមេរិក បានតែងតាំងប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពផ្លូវការ សម្រាប់រង្វាន់ណូបែលសន្តិភាព ដោយលើកឡើងពីតួនាទីរបស់គាត់ ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់។

រង្វាន់ណូបែលសន្តិភាព (រូបថត៖ Reuters)

ក្នុងលិខិតដាក់ជូនគណៈកម្មការណូបែលន័រវេសកាលពីថ្ងៃអង្គារទី២៤ខែមិថុនាឆ្នាំ២០២៥ តំណារាស្រ្តមកពីគណបក្សសាធារណរដ្ឋ Buddy Carter សរសេរថា «ឥទ្ធិពល​របស់​លោក​ប្រធានាធិបតី ត្រាំ ពិតជាមាន​សារៈ​សំខាន់​ក្នុង​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​យ៉ាង​ឆាប់​រហ័ស ដែល​មនុស្ស​ជា​ច្រើន​ជឿ​ថា​មិន​អាច​ទៅ​រួច។ លោក ត្រាំ ក៏​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ​ដើម្បី​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ផងដែរ។ ភាពជាអ្នកដឹកនាំរបស់គាត់នាពេលនេះ បានបង្ហាញយ៉ាងច្បាស់នូវឧត្តមគតិដែលរង្វាន់ណូបែលសន្តិភាពនឹងទទួលស្គាល់៖ ការស្វែងរកសន្តិភាព ការទប់ស្កាត់សង្រ្គាម និងការលើកកម្ពស់ភាពសុខដុមរមនាជាអន្តរជាតិ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

សូមជម្រាបថា អាមេរិកមានប្រធានាធិបតីក្នុងតំណែងចំនួន៣រូបមកហើយ ដែលធ្លាប់ឈ្នះរង្វាន់ណូបែលសន្តិភាព ក្នុងនោះរួមមានទាំងអ្នកសាធារណរដ្ឋ Teddy Roosevelt ផងដែរ ដែលលោកបានទទួលជយលាភីក្នុងឆ្នាំ១៩០៦ សម្រាប់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងជប៉ុន។

ប្រធានាធិបតី២រូបទៀតដែលឈ្នះរង្វាន់នេះ គឺអ្នកប្រជាធិបតេយ្យ Woodrow Wilson (ឆ្នាំ១៩១៩) និង Barack Obama (ឆ្នាំ២០០៩)។

ហេតុផលដែលលោក Obama ឈ្នះគឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ក្នុងការពង្រឹងទំនាក់ទំនងការទូតអន្តរជាតិ និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន៕

អត្ថបទ៖ សុខ សុវណ្ណ

The post អាមេរិក តែងតាំងលោក ត្រាំ ជាបេក្ខភាពសម្រាប់រង្វាន់ណូបែលសន្តិភាព  appeared first on Kampuchea Thmey Daily.

អ្នកនិពន្ធជនជាតិកូរ៉េខាងត្បូង Han Kang ឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ
អ្នក​និពន្ធ​បែ​បប្រឌិត​​ជនជាតិកូរ៉េខាងត្បូង អ្នកនាង Han Kang បានទទួលរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ ដែល​ជា​ជ័យលាភី​ណូបែល​ស្ត្រី​ដំបូង​គេ​​ក្នុង​ឆ្នាំ​នេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១១ខែតុលានេះ។

(រូបភាព៖ AP)

អ្នកនិពន្ធ Han Kang វ័យ​៥៣​ឆ្នាំរូបនេះគឺជាអតីតអ្នកឈ្នះរង្វាន់ Man Booker International Prize សម្រាប់ប្រលោមលោកឆ្នាំ ២០០៧ របស់នាង ​ដែលមាន​ចំណង​ជើង​ថា «The Vegetarian»​។

គណៈកម្មាធិការពានរង្វាន់ណូបែលបានផ្តល់រង្វាន់ផ្នែកអក្សរសាស្ត្រតាំងពីឆ្នាំ​១៩០១ ហើយនេះគឺជាលើកទី១៨ដែលស្ត្រីបានទទួលរង្វាន់។ នាងបានឈ្នះរង្វាន់​១១លាន krona ដែលស្មើនឹង ១​លានជាងដុល្លារ ដែលជាចំនួនទឹកប្រាក់ដែលផ្តល់ដល់អ្នកឈ្នះរង្វាន់ណូបែលនីមួយៗក្នុងឆ្នាំនេះ។

Han គឺជាអ្នកឈ្នះរង្វាន់កូរ៉េខាងត្បូងដំបូងគេដែលត្រូវបានពិពណ៌នាដោយក្រុមប្រឹក្សារង្វាន់ណូបែលថាជាអ្នកដែលបាន «លះបង់ខ្លួនឯងចំពោះតន្ត្រីនិងសិល្បៈ»។ សេចក្តីថ្លែងការណ៍ក៏បានបន្ថែមថា ការងាររបស់នាងឆ្លងកាត់ការស្វែងយល់យ៉ាងទូលំទូលាយ ដែលទាំងនេះរួមមានអំពើហិង្សា ទុក្ខសោក និងបុព្វហេតុ។

ចំណុចរបត់មួយសម្រាប់អាជីពរបស់នាងបានកើតឡើងនៅឆ្នាំ ២០១៦ នៅពេលដែលនាងបានឈ្នះរង្វាន់ International Man Booker ពី The Vegetarian ដែលជាសៀវភៅដែលត្រូវបានចេញផ្សាយជិតមួយទសវត្សរ៍មុន ប៉ុន្តែត្រូវបានបកប្រែជាភាសាអង់គ្លេសជាលើកដំបូងក្នុងឆ្នាំ ២០១៥ដោយ Deborah Smith។

សៀវភៅនោះពណ៌នាអំពីផលវិបាកដ៏ឃោរឃៅសម្រាប់ស្ត្រីដែលបដិសេធមិនព្រមធ្វើតាមបទដ្ឋាននៃការទទួលទានអាហារ។ ស្នាដៃផ្សេងទៀតរបស់ Han រួមមានសៀវភៅស កិច្ចការមនុស្ស និងមេរៀនភាសាក្រិច។

(រូបភាព៖ AP)

យោងតាមលេខាធិការអចិន្ត្រៃយ៍របស់បណ្ឌិតសភាស៊ុយអែតលោក Mats Malm បាននិយាយនៅក្នុងពិធីថា «Hanពិតជាមិនបានត្រៀមខ្លួន» ដើម្បីឈ្នះរង្វាន់នោះទេ។ ចំណែកប្រធានគណៈកម្មាធិការ Anders Olsen ក៏បាននិយាយផងដែរថា នាង «ប្រឈមមុខនឹងការប៉ះទង្គិចជាប្រវត្តិសាស្ត្រ និងច្បាប់ដែលមើលមិនឃើញ ហើយនៅក្នុងការងារនីមួយៗរបស់នាង បង្ហាញពីភាពផុយស្រួយនៃជីវិតមនុស្ស»។

គាត់បានសរសើរ «រចនាប័ទ្មកំណាព្យ និងការពិសោធន៍» របស់នាង ហើយបានហៅនាងថា «អ្នកច្នៃប្រឌិតក្នុងកំណាព្យសហសម័យ»។​ ប្រធាន​រូប​នេះ​បាន​បន្ថែម​ថា នាង​មាន«ការ​យល់​ដឹង​ប្លែក​ពី​ការ​ទាក់ទង​គ្នា​រវាង​រូប​កាយ និង​ព្រលឹង មនុស្ស​រស់ និង​មនុស្ស​ស្លាប់»។

Han គឺជាស្ត្រីដំបូងដែលបានទទួលរង្វាន់អក្សរសិល្ប៍ចាប់តាំងពីឆ្នាំ ២០២២ បន្ទាប់អ្នកនិពន្ធជនជាតិបារាំង Annie Ernaux ។ នាង​ក៏​ជា​ជ័យលាភី​ណូបែល​ស្ត្រី​ដំបូង​គេ​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ។

ងាកមកកាន់ប្រវត្តិរូបសង្ខេបរបស់ Han គឺជាកូនស្រីរបស់អ្នកនិពន្ធប្រលោមលោក Han Seung-won ហើយកើតនៅទីក្រុង Gwangju របស់កូរ៉េខាងត្បូង។ នាងបានផ្លាស់ទៅរដ្ឋធានីសេអ៊ូលតាំងពីក្មេង ហើយបានសិក្សាអក្សរសាស្ត្រកូរ៉េនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង។

ស្នាដៃបោះពុម្ពដំបូងរបស់នាងគឺកំណាព្យចំនួន៥ក្នុងឆ្នាំ ១៩៩៣ ហើយនាងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងរឿងប្រលោមលោកនៅឆ្នាំបន្ទាប់ជាមួយនឹងរឿងខ្លី។ លើសពីនេះ Han បានបង្រៀនការសរសេរប្រកបដោយភាពច្នៃប្រឌិតនៅវិទ្យាស្ថាន Seoul Institute of the Arts និងកំពុងសរសេរប្រលោមលោកទីប្រាំមួយរបស់នាង ដែលត្រូវបានបោះពុម្ពជាជាង ៣០ភាសា។

គួររម្លឹកថាពានរង្វាន់ណូបែលកាលពីឆ្នាំមុនត្រូវបានឈ្នះដោយអ្នកនិពន្ធជនជាតិន័រវេស Jon Fosse ហើយអ្នកឈ្នះមុនៗរួមមាន Toni Morrison, Doris Lessing, Kazuo Ishiguro, Gabriel Garcia Marquez និង Bob Dylan៕

(រូបភាព៖ AP)

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post អ្នកនិពន្ធជនជាតិកូរ៉េខាងត្បូង Han Kang ឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្ត្រពិភពលោក ២ រូបឈ្នះពានណូបែលផ្នែកឱសថ ក្រោយ​ផលិតវ៉ាក់សាំងកូវីដការពារមនុស្សរាប់លាននាក់
អ្នកវិទ្យាសាស្ត្រ ២ រូបគឺលោកស្រី Katalin Kariko ជនជាតិហុងគ្រី-អាមេរិក រួមជាមួយលោក Drew Weissman ដែលជាជនជាតិអាមេរិកបានឈ្នះពានរង្វាន់ណូបែលផ្នែកឱសថ ដោយសារតែបានរកឃើញ និងបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រភេទ mRNA អំឡុងពេលរាតត្បាតខ្លាំងក្នុងឆ្នាំ ២០២០ ។

ទន្ទឹមនោះ លោកស្រី Kariko បានក្លាយជាស្ត្រីទី ១៣ ហើយដែលបានឈ្នះរង្វាន់ណូបែលផ្នែកឱសថនៅលើពិភពលោក ហើយចំពោះពានរង្វាន់នេះដែរ អ្នកទាំងពីរនឹងទទួលបានទឹកប្រាក់ប្រមាណ ១ លានដុល្លារក្នុងម្នាក់ ។

គណៈកម្មាធិការណូបែលផ្នែកឱសថបាននិយាយថា ការរកឃើញដំបូងរបស់អ្នកវិទ្យសាស្រ្តទាំងពីរ បានផ្លាស់ប្តូរជាមូលដ្ឋានអំពីរបៀបដែលបច្ចេកវិទ្យា mRNA ធ្វើអន្តរកម្មជាមួយប្រព័ន្ធភាពស៊ាំរបស់មនុស្ស ។

គណៈកម្មាធិការបញ្ជាក់ទៀតថា វ៉ាក់សាំងប្រភេទ mRNA ដែលអ្នកទាំងវិទ្យាសាស្ត្រទាំងពីរបង្កើតឡើងមានអ្នកយកទៅចាក់ច្រើនជាង ១៣ ពាន់លានដូស និងជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ ជាពិសេសបានជួយការពារអ្នកឆ្លងកូវីដមិនឲ្យឈានដល់ដំណាក់កាលធ្ងន់ធ្ងរ ។

គួរបញ្ជាក់ថា លោកស្រី Kariko គឺជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Szeged ក្នុងប្រទេសហុងគ្រី ហើយកំពុងបម្រើការងារឲ្យក្រុមហ៊ុនឱសថ BioNTech ខណៈលោក Weissman ជាសាស្ត្រាចារ្យវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ Pennsylvania ក្នុងទីក្រុង Philadelphia របស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ AP

The post អ្នកវិទ្យាសាស្ត្រពិភពលោក ២ រូបឈ្នះពានណូបែលផ្នែកឱសថ ក្រោយ​ផលិតវ៉ាក់សាំងកូវីដការពារមនុស្សរាប់លាននាក់ appeared first on Kampuchea Thmey Daily.

សកម្មជនសិទ្ធិមនុស្ស អ៊ុយក្រែន រុស្ស៊ី និងបេឡារុស្ស​ ឈ្នះពានរង្វាន់ណូបែលសន្តិភាព
សកម្មជនសិទ្ធិមនុស្សបេឡារុស្សលោក Ales Byalyatski ដែលកំពុងជាប់ពន្ធនាគារ រួមទាំងអង្គការសិទ្ធិមនុស្សរុស្ស៊ី Memorial និងអង្គការសិទ្ធិមនុស្សអ៊ុយក្រែន Center for Civil Liberties បានឈ្នះរង្វាន់ណូបែលសន្តិភាព ឆ្នាំ២០២២ ស្របពេលប្រទេសទាំង៣ កំពុងប្រឈមនឹងសង្រ្គាមយោធា។

លោក Ales Byalyatski

ប្រធានគណៈកម្មាធិការណូបែលន័រវេស លោកស្រី Berit Reiss-Andersen បាននិយាយថា គណៈកម្មាធិការណូបែលន័រវេស មានបំណងចង់ផ្តល់ពានរង្វាន់កិត្តិយសដល់ម្ចាស់ជើងឯកឆ្នើមចំនួន ៣ ទៅលើសកម្មភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការរួមរស់ដោយសន្តិភាពជូនដល់ បេឡារុស្ស រុស្ស៊ី និងអ៊ុយក្រែន ខណៈលោកស្រីបានអំពាវនាវឱ្យបេឡារុស្សដោះលែងលោក Ales Byalyatski ចេញពីពន្ធនាគារ។

លោកស្រី Berit Reiss-Andersen

រង្វាន់ណូបែលសន្តិភាពដែលមានតម្លៃប្រមាណ ៩០ម៉ឺនដុល្លារ កំពុងត្រៀមផ្ដល់ជូនអ្នកឈ្នះរង្វាន់សន្តិភាពតំណាងឱ្យសង្គមស៊ីវិលនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស ដែលពួកគេបានធ្វើការលើកកម្ពស់សិទ្ធិក្នុងការរិះគន់អំណាច និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ ព្រះមហាក្សត្រ ថៃ យាងជួបគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍​សម្លាប់កុមារ

The post សកម្មជនសិទ្ធិមនុស្ស អ៊ុយក្រែន រុស្ស៊ី និងបេឡារុស្ស​ ឈ្នះពានរង្វាន់ណូបែលសន្តិភាព appeared first on Kampuchea Thmey Daily.

មក​ស្គាល់​បុគ្គល​ដ៏​ពូកែ​នៅ​ពីក្រោយ​វ៉ាក់​សាំង​កូវីដ​ mRNA​ ដ៏ជោគជ័យ​រំពឹង​ឈ្នះ​ពាន​ណូបែល
អ្នក​ស្រាវ​ជ្រាវ​អាមេរិក​ពីរ​នាក់​ដែល​បាន​ផលិត​បច្ចេកវិទ្យា​លើ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​គឺ​ Moderna និង Pfizer/BioNTech ដ៏​ជោគជ័យ​ទើប​តែ​ឈ្នះ​ពាន​រង្វាន់វិទ្យាសាស្ត្រ​ណូបែល​អាមេរិក​កំពូល​ ឬ “America’s Nobel”​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

នោះ​គឺ​លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó ​មក​ពី​​សាកល​វិទ្យាល័យ Pennsylvania ដែល​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ និង​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​បាន​​យ៉ាង​ជោគជ័យ។

លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó

នៅ​សប្តាហ៍​ក្រោយ​នេះពាន​រង្វាន់​ណូបែល (Nobel Prizes)​នឹង​ត្រូវ​ប្រកាស​អ្នក​ឈ្នះ​ប្រចាំ​ឆ្នាំ​២០២១​​។ ក្នុង​ចំណោម​បេក្ខភាព​ដែល​ឈាន​មុខ​គេ​ទាំង​នោះ​ក៏​មាន​លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó ដែរ​ដែល​ត្រូវ​បាន​គេ​រំពឹង​ខ្ពស់​។

លោក Drew Weissman បាន​បញ្ចប់​ការ​សិក្សាថ្នាក់​បណ្ឌិត​ជំនាញ​ឱសថសាស្ត្រ​ បណ្ឌិត​ផ្នែក​ជីវគីមីសាស្ត្រ​ និង​ជា​សាស្ត្រាចារ្យ​​​ស្រាវ​ជ្រាវ​វ៉ាក់សាំង​ Roberts នៅ​សាលា​វេជ្ជសាស្ត្រ Penn’s Perelman។

លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó បញ្ចប់​ការសិក្សា​ថ្នាក់​​បណ្ឌិតជំនាញ​ជីវគីមីសាស្ត្រ​ និង​ជា​សាស្ត្រាចារ្យ​បំប៉ន់​នៅ​សាលា Neurosurgery ហើយ​ជា​អនុប្រធានជាន់​ខ្ពស់​ក្រុម​ហ៊ុន​ផលិត​ឱសថ BioNTech។

បើ​តាម​ប្រវត្តិ​បង្ហាញ​ថា លោក​ស្រី Karikó អាយុ​៦៦​ឆ្នាំ​ទទួល​បាន​រង្វាន់​ផ្នែក​វិទ្យា​សាស្ត្រ​រហូត​ទៅ​១២​ប្រភេទ​​​គិត​ចាប់​ពី​ឆ្នាំ​​២០២០​​ដល់​ឆ្នាំ​២០២២​ខាង​មុខ។ ​

ក្រុម​ហ៊ុន​បច្ចេកវិទ្យា​របស់​ពួក​គាត់​ទទួល​បាន​អាជ្ញាប័ណ្ណ​ទាំង​ BioNTech ដែល​ចាប់​ដៃ​គូ​ជា​មួយ​ Pfizer ដើម្បី​ផលិត​វ៉ាក់សាំង ហើយវ៉ាក់សាំង​របស់ Moderna ក៏​ត្រូវ​បាន​ផលិត​ក្នុង​ផ្នែក​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​អាមេរិក​ដែរ។

លោក​វេជ្ជបណ្ឌិត Drew Weissman និង​លោក​ស្រី​វេជ្ជបណ្ឌិត Katalin Karikó

សាកល​វិទ្យាល័យ Pennsylvania បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«ឥទ្ធិពល​​ជា​សកល​ និង​ការ​ទទួល​ស្គាល់​ការងារ​របស់លោក Weissman និង​លោក​ស្រី Karikó បាន​ក្លាយ​ជា​គ្រឹះ​នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​រួម​គ្នា​របស់​ពួក​គាត់​ជា​ច្រើន​ឆ្នាំ​​​នៅ​សាកល​វិទ្យាល័យ​ដែល​កំពូង​ស្វែង​រក​បច្ចេកវិទ្យា mRNA»។

ទោះ​ជា​យ៉ាង​ណា ពួក​គាត់​ទាំង​ពីរ​​នាក់​ត្រូវ​ប្រជែង​ជា​មួយ​បេក្ខភាព​មួយ​ចំនួន​ទៀត​ដើម្បី​ពានរង្វាន់​ណូបែល។

តាម​ការ​គ្រោង​ទុក​ពាន​រង្វាន់ Nobel Prize ផ្នែក​វេជ្ជសាស្ត្រា ឬ​សរីរ​វិទ្យា​នឹង​ត្រូវ​ប្រកាស​អ្នក​ឈ្នះ​នៅ​​​ថ្ងៃ​​ចន្ទ ទី​៤ ខែ​តុលា​​នេះ​ ខណៈ​ពានផ្នែក​រូបវិទ្យា​ប្រកាស​ថ្ងៃ​អង្គារ ទី​៥ ខែ​តុលា ហើយ​ពាន​ផ្នែក​គីមី​វិទ្យា​ប្រកាស​ថ្ងៃ​ពុធ ទី​៦ ខែ​តុលា។ បន្ទាប់​មក​នៅ​ថ្ងៃព្រហស្បតិ៍ ប្រកាស​ពានផ្នែកអក្សរសិល្ប៍ និង​ពាន​ផ្នែក​សន្តិភាព​ប្រកាស​ថ្ងៃ​សុក្រ ហើយ​​ពាន​​​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែតុលា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

The post មក​ស្គាល់​បុគ្គល​ដ៏​ពូកែ​នៅ​ពីក្រោយ​វ៉ាក់​សាំង​កូវីដ​ mRNA​ ដ៏ជោគជ័យ​រំពឹង​ឈ្នះ​ពាន​ណូបែល appeared first on Kampuchea Thmey Daily.