ព័ត៌មានអន្ដរជាតិ
ព្រះមហាក្សត្រ ថៃ យាងជួបគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍សម្លាប់កុមារ
ព្រះមហាក្សត្ររបស់ប្រទេសថៃបានយាងទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិតកាលពីថ្ងៃព្រហស្បតិ៍ដែលបានសម្លាប់មនុស្សចំនួន ៣៦ នាក់ រួមទាំងកុមារ ២៤ នាក់ផងដែរ ។

ព្រះមហាក្សត្រ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida កាលពីថ្ងៃសុក្របានយាងទៅកាន់មន្ទីរពេទ្យមួយនៅជិតកន្លែងកើតហេតុនៃសោកនាដកម្មដែលបានកើតឡើងនៅមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nongbua Lamphu ភាគឦសានរបស់ប្រទេស ។
ទន្ទឹមនោះព្រះមហាក្សត្រមានបន្ទូលប្រាប់ក្រុមគ្រួសារជនរងគ្រោះថា ព្រះអង្គមានហឫទ័យសោកស្ដាយយ៉ាងខ្លាំងដែលមានហេតុការណ៍បែបនេះកើតឡើង ហើយគ្មានពាក្យណាអាចបង្ហាញពីទំហំសោកសៅរបស់ព្រះអង្គបានឡើយ ហើយការយាងមករបស់ព្រះអង្គគឺដើម្បីផ្តល់ការគាំទ្រផ្លូវចិត្តដល់គ្រួសារជនរងគ្រោះ ។

គួររំឭកថា ក្រោយការសម្លាប់រង្គាលដោយអតីតប៉ូលិសថៃម្នាក់ឈ្មោះ Panya Khamrap អាយុ ៣៤ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍នៅឯទារកដ្ឋាននៅស្រុក Na Klang ខេត្ត Nong Bua Lamphu រួចហើយ ខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ប្រពន្ធ និងកូនប្រុសផងដែរ មុននឹងបាញ់សម្លាប់ខ្លួនឯង ខណៈដើមហេតុដំបូងគឺកើតឡើង ដោយសារតែមានជម្លោះជាមួយប្រពន្ធ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រដ្ឋមន្ត្រីថាមពល អារ៉ាប៊ីសាអូឌីត ពន្លះអ្នកសារព័ត៌មាន Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


