ព័ត៌មានអន្ដរជាតិ
សេតវិមាន៖ ត្រាំ បញ្ឈប់ជម្លោះសកលរួមទាំងកម្ពុជា-ថៃ គួរទទួលបានពានរង្វាន់ណូបែល
ពានរង្វាន់ណូបែលសន្តិភាព គួរតែត្រូវផ្ដល់ជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រោះលោកបានដោះស្រាយជម្លោះជាច្រើននៅជុំវិញពិភពលោក។ នេះបើយោងតាមការលើកឡើងរបស់អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥។

លោកស្រី Karoline បានអះអាងថា លោក ត្រាំ បង្កើតសន្តិភាពតាមរយៈការសម្របសម្រួលនូវជម្លោះសកលចំនួន៦។ អំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រីបានចាប់ផ្តើមសុន្ទរកថា ដោយលើកឡើងពីជម្លោះកម្ពុជា-ថៃ។ អ្នកនាំពាក្យរូបនេះ បានលើកឡើងថា «នៅលើរណសិរ្សសន្តិភាព លោកប្រធានាធិបតី ត្រាំ បានជួយផ្តល់បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌរវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសទាំងពីរបានកើតមានជម្លោះដ៏សាហាវ ដែលបានជម្លៀសមនុស្សជាង ៣០០ ០០០នាក់ រហូតដល់លោកប្រធានាធិបតី ត្រាំ ឈានជើងចូលទើបអាចបញ្ចប់វា»។
លោកស្រីបានបន្ថែមថា ប្រធានាធិបតីអាមេរិក «បាននិយាយដោយផ្ទាល់តាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជូនដំណឹងដល់មេដឹកនាំទាំងពីរថា លុះត្រាតែពួកគេបញ្ចប់ជម្លោះ នោះនឹងមិនមានការពិភាក្សាពាណិជ្ជកម្ម ឬកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកឡើយ»។
លោកស្រី បានបញ្ជាក់ទៀតថា «ឥឡូវនេះប្រធានាធិបតីបានបញ្ចប់ជម្លោះរវាងប្រទេសកម្ពុជា-ថៃ អ៊ីស្រាអែល-អ៊ីរ៉ង់ រវ៉ាន់ដា-សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឥណ្ឌា-ប៉ាគីស្ថាន ស៊ែប៊ី-កូសូវ៉ូ និងអេហ្ស៊ីប-អេត្យូពី។ នេះមានន័យថាប្រធានាធិបតី ត្រាំ បានព្រមព្រៀងគ្នាជាមធ្យមអំពីកិច្ចព្រមព្រៀងសន្តិភាព ឬបទឈប់បាញ់ចំនួនមួយក្នុងមួយខែៗ អំឡុងពេល៦ខែដែលគាត់កាន់តំណែង។ វាជាពេលសក្ដិសមហើយដែលប្រធានាធិបតី ត្រាំ ទទួលពានរង្វាន់ណូបែលសន្តិភាព»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


