ព័ត៌មានអន្ដរជាតិ
មកស្គាល់បុគ្គលដ៏ពូកែនៅពីក្រោយវ៉ាក់សាំងកូវីដ mRNA ដ៏ជោគជ័យរំពឹងឈ្នះពានណូបែល
អ្នកស្រាវជ្រាវអាមេរិកពីរនាក់ដែលបានផលិតបច្ចេកវិទ្យាលើការអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ-១៩គឺ Moderna និង Pfizer/BioNTech ដ៏ជោគជ័យទើបតែឈ្នះពានរង្វាន់វិទ្យាសាស្ត្រណូបែលអាមេរិកកំពូល ឬ “America’s Nobel”កាលពីថ្ងៃសុក្រសប្តាហ៍មុន។
នោះគឺលោកវេជ្ជបណ្ឌិត Drew Weissman និងលោកស្រីវេជ្ជបណ្ឌិត Katalin Karikó មកពីសាកលវិទ្យាល័យ Pennsylvania ដែលបានធ្វើការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩បានយ៉ាងជោគជ័យ។

នៅសប្តាហ៍ក្រោយនេះពានរង្វាន់ណូបែល (Nobel Prizes)នឹងត្រូវប្រកាសអ្នកឈ្នះប្រចាំឆ្នាំ២០២១។ ក្នុងចំណោមបេក្ខភាពដែលឈានមុខគេទាំងនោះក៏មានលោកវេជ្ជបណ្ឌិត Drew Weissman និងលោកស្រីវេជ្ជបណ្ឌិត Katalin Karikó ដែរដែលត្រូវបានគេរំពឹងខ្ពស់។
លោក Drew Weissman បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញឱសថសាស្ត្រ បណ្ឌិតផ្នែកជីវគីមីសាស្ត្រ និងជាសាស្ត្រាចារ្យស្រាវជ្រាវវ៉ាក់សាំង Roberts នៅសាលាវេជ្ជសាស្ត្រ Penn’s Perelman។
លោកស្រីវេជ្ជបណ្ឌិត Katalin Karikó បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតជំនាញជីវគីមីសាស្ត្រ និងជាសាស្ត្រាចារ្យបំប៉ន់នៅសាលា Neurosurgery ហើយជាអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុនផលិតឱសថ BioNTech។
បើតាមប្រវត្តិបង្ហាញថា លោកស្រី Karikó អាយុ៦៦ឆ្នាំទទួលបានរង្វាន់ផ្នែកវិទ្យាសាស្ត្ររហូតទៅ១២ប្រភេទគិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ខាងមុខ។
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ពួកគាត់ទទួលបានអាជ្ញាប័ណ្ណទាំង BioNTech ដែលចាប់ដៃគូជាមួយ Pfizer ដើម្បីផលិតវ៉ាក់សាំង ហើយវ៉ាក់សាំងរបស់ Moderna ក៏ត្រូវបានផលិតក្នុងផ្នែកនៃការស្រាវជ្រាវដែលឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិកដែរ។

សាកលវិទ្យាល័យ Pennsylvania បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ឥទ្ធិពលជាសកល និងការទទួលស្គាល់ការងាររបស់លោក Weissman និងលោកស្រី Karikó បានក្លាយជាគ្រឹះនៅក្នុងការស្រាវជ្រាវរួមគ្នារបស់ពួកគាត់ជាច្រើនឆ្នាំនៅសាកលវិទ្យាល័យដែលកំពូងស្វែងរកបច្ចេកវិទ្យា mRNA»។
ទោះជាយ៉ាងណា ពួកគាត់ទាំងពីរនាក់ត្រូវប្រជែងជាមួយបេក្ខភាពមួយចំនួនទៀតដើម្បីពានរង្វាន់ណូបែល។
តាមការគ្រោងទុកពានរង្វាន់ Nobel Prize ផ្នែកវេជ្ជសាស្ត្រា ឬសរីរវិទ្យានឹងត្រូវប្រកាសអ្នកឈ្នះនៅថ្ងៃចន្ទ ទី៤ ខែតុលានេះ ខណៈពានផ្នែករូបវិទ្យាប្រកាសថ្ងៃអង្គារ ទី៥ ខែតុលា ហើយពានផ្នែកគីមីវិទ្យាប្រកាសថ្ងៃពុធ ទី៦ ខែតុលា។ បន្ទាប់មកនៅថ្ងៃព្រហស្បតិ៍ ប្រកាសពានផ្នែកអក្សរសិល្ប៍ និងពានផ្នែកសន្តិភាពប្រកាសថ្ងៃសុក្រ ហើយពានវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រកាសនៅថ្ងៃចន្ទ ទី១១ ខែតុលា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


