ពិព័រណ៍ពន្លកបៃតង Archives - Kampuchea Thmey Daily

៣ថ្ងៃ​នៃពិព័រណ៍ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជាង១លានដើមជូនពលរដ្ឋយកទៅដាំ
ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការចែកកូនឈើដោយឥតគិតថ្លៃជូនសាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។

ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះបានចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣ ហើយដែលក្រសួងបានរៀបចំឡើង ដោយរួមបញ្ចូលទាំងការប្រកាសព្រឹត្តិការណ៍ «ដាំដើមត្នោតមួយលានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន ប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

លោក អ៊ាង សុផល្លែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងចូលរួមរៀបចំពិធីនេះ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យមានការចូលរួម និងគាំទ្រយុទ្ធនាការរបស់ក្រសួងបរិស្ថាន តាមរយៈការបណ្តុះពន្លកនៃភាពស្អាត និងភាពបៃតងនេះជាបន្តទៀត ជាពិសេសការដាំ និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបាននូវភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព ហើយឈានឆ្ពោះទៅជាប្រទេសដែលមានអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានប្រកាសថា ក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅឆ្នាំករោយទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអាចចូលរួមបានគ្រប់ៗគ្នា។

រដ្ឋមន្ត្រីបរិស្ថាន ជឿជាក់ថា ស្មារតី និងទឹកចិត្តស្រលាញ់បរិស្ថាននេះ នឹងបន្តសាយភាយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង ទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ មកកម្ពុជា ចូលរួមអភិវឌ្ឍន៍កម្ពុជាឆ្ពោះសម្រេចបានជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០៕

The post ៣ថ្ងៃ​នៃពិព័រណ៍ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជាង១លានដើមជូនពលរដ្ឋយកទៅដាំ appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាននឹងចែកកូនឈើជូនប្រជាពលរដ្ឋពីថ្ងៃទី១០-១៣ ខែកក្កដា នៅមុខទីស្ដីការក្រសួង តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦
រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងបរិស្ថានធ្វើការចែកជូនកូនឈើចម្រុះ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដាំនៅឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ សម្រាប់យកទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈនានា តាមវត្តអារាម សាលារៀន និង ដាំស្តារព្រៃសហគមន៍ឱ្យបានច្រើន។

ការចែកកូនឈើរបស់ក្រសួងបរិស្ថាន រៀបចំឡើងតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដែលឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសគឺសសរស្តម្ភទី២ ស្តីពី «ភាពបៃតង» ក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា ឱ្យកើនឡើងច្រើន និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំ និងតម្រង់ទិសយ៉ាងច្បាស់លាស់ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំយុទ្ធនាការ «ពន្លកបៃតង» ក្នុងការបណ្តុះ និងបន្តចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ។

ផ្អែកលើការគាំទ្រខ្លាំងកាលពីឆ្នាំមុនៗ ក្រសួងបរិស្ថាន បានបង្កើនថ្នាលបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន ៥ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី មានសមត្ថភាពបណ្តុះកូនឈើ បានរាប់លានដើមរួចជាស្រេច។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើចំនួន ៥ លានដើម ក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម ជូនប្រជាពលរដ្ឋដាំនៅក្នុងរដូវស្សា ដែលមានភ្លៀងធ្លាក់អំណោយផល ដើម្បីធានាថា កូនឈើដែលដាំហើយ មានអត្រារស់រានមានជីវិតខ្ពស់។

សូមបញ្ជាក់ថា ការដាំដើមឈើនៅតាមមូលដ្ឋាន ជួយឱ្យមូលដ្ឋានស្អាត មានភពបៃតង ស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ រួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល និងការការពារជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ ដើមឈើទាំងនេះ នឹងក្លាយជាព្រៃឈើធម្មជាតិ ដែលជួយដល់ការថែររក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។

ក្រសួងបរិស្ថានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកទទួលយកកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃ តាមកាលបរិច្ឆេទខាងលើកុំបីខាន ហើយជាបន្តបន្ទាប់ ប្រជាពលរដ្ឋ អាចមកទទួលយកកូនឈើនៅតាមមន្ទីរបរិស្ថាននៅទូទាំងប្រទេស ដើម្បីយកទៅដាំដុះ ឱ្យបានទាន់ពេលវេលានៅក្នុងរដូវវស្សាឆ្នាំ២០២៦ នេះ៕

The post ក្រសួងបរិស្ថាននឹងចែកកូនឈើជូនប្រជាពលរដ្ឋពីថ្ងៃទី១០-១៣ ខែកក្កដា នៅមុខទីស្ដីការក្រសួង  តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

មន្ទីរបរិស្ថានខេត្តកែបនឹងចែកកូនឈើប្រណិតជាង១ម៉ឺនដើម ដើម្បីដាំកែលម្អសោភ័ណភាពក្នុងយុទ្ធនាការពន្លកបៃតង
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានប្រាប់ឲ្យដឹងថា កន្លងមកមន្ទីរបរិស្ថានខេត្តកែបបានចែងកូនឈើត្រណិតដាំកែលម្អសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តកែបជាង១ម៉ឺនដើមនៅក្នុងយុទ្ធនាការពន្លកបបៃតង។

លោក អិន សៅ បានបន្ដថា មន្ទីរបរិស្ថាននៅតែបន្តចែកកូនឈើ និងជំរុញឲ្យពលរដ្ឋដាំដើមឈើឡើងវិញ ដើម្បីចូលរួមបង្កើតដីគម្រប់ព្រៃឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ក៏ដូចជាទប់ស្កាត់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោកបន្ថែមថា កន្លងមកក្រសួងបរិស្ថានបានធ្វើយុទ្ធនាការសំខាន់២ ទី១ ការកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងទី២ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ហើយថ្មីៗនេះ ក្រសួងបានដាក់ចុះយុទ្ធនាការទី៣ ពន្លកបៃតង់ ដោយគ្រោងចែកកូនឈើ១លានដើមក្នុង១ឆ្នាំ។ ហើយយុទ្ធនាការនេះ ខេត្តកែបក៏បាននឹងកំពុងអនុវត្តយ៉ាងស្វាហាប់ និងផុសផុល ដោយមន្ទីរបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើប្រណិត និងឈើលម្អបានជាង២ម៉ឺនដើមនៅក្នុងឆ្នាំ២០២៤នេះ។

ប្រធានមន្ទីរបរិស្ថានខេត្តកែបបានបន្តឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការនេះ មន្ទីរបរិស្ថានបានចែកជូនកូនឈើដោយឥតគិតថ្លៃទៅដល់ មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសប្រជាពលរដ្ឋ បានយកទៅដាំបានជាង១ម៉ឺនដើមរួចមកហើយ។ មន្ទីរនៅតែបន្តចែក និងជំរុញឲ្យប្រជាពលរដ្ឋបន្តដាំដើមឈើប្រណិតឡើងវិញ ដើម្បីចូលរួមបង្កើតដីគម្រប់ព្រៃឈើឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ក៏ដូចជាទប់ស្កាត់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផ្សេងៗផងដែរ។

មន្ត្រីជំនាញខេត្តកែបបានបញ្ជាក់ថា  ក្រៅពីមានឧទ្យានជាតិព័ណបៃតងនៅកណ្តាលក្រុង កែបជាខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនដើម ដែលធ្វើឲ្យខេត្តនេះមានភាពទាក់ទាញទេសចរខ្លាំង នៅរដូវក្ងោកផ្កា ខណៈដែលអភិបាលខេត្តមានចក្ខុវិស័យប្រែក្លាយខេត្តកែប ជាក្រុងធម្មជាតិ និងខេត្តជាគោលដៅទេសចរណ៍បៃតង ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់៕

អត្ថបទ៖ សឹង រ៉ាត់

The post មន្ទីរបរិស្ថានខេត្តកែបនឹងចែកកូនឈើប្រណិតជាង១ម៉ឺនដើម ដើម្បីដាំកែលម្អសោភ័ណភាពក្នុងយុទ្ធនាការពន្លកបៃតង appeared first on Kampuchea Thmey Daily.

រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោត ១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៣ ខែកក្កដា បាន​ប្រគេន​កូនត្នោត​ចំនួន ១៥០០ដើម ដល់​ព្រះមេធានុរក្ស វជិរប្បញ្ញោ​បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង យក​ទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»។

លោករដ្ឋមន្ត្រី​បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែល​បាន​ចូលរួមយុទ្ធនាការ «ពន្លកបៃតង» និងតែងតែ​បានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា។

លោកមាន​ប្រសាសន៍​បន្ត​ថា ដើមត្នោត​មាន​កេរតំណែលតាំងពីបុរាណកាលមក ដែល​បានដើរតួយ៉ាង​សំខាន់​ក្នុង​​ជីវភាព​របស់ប្រជាពលរដ្ឋ និង​​ក៏ជានិមិត្តរូបជាតិ​​ខ្មែរ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​រដ្ឋមន្ត្រី​ ក៏​ជំរុញ​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ ត្រូវ​បន្ក​ចូលរួមដាំកូនត្នោត និងកូនឈើ ឱ្យបានច្រើន ដើម្បី​បង្កើត​ភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធ សម្រាប់​ដកដង្ហើម មាន​សុខភាព​ល្អ និង​ជាប្រភពចំណូល ដែល​កម្ពុជា​យើង​អាច​ទទួល​បាន​ច្រើន​នា​ពេល​អនាគត។

ព្រះអង្គ គូ សុភាព មាន​សង្ឃដីកា​ថា កន្លង​មក​​យុទ្ធនាការរបស់ក្រសួងបរិស្ថាន ទទួល​លទ្ធលដោយមានការចូលរួម​ផុលផុស ជាពិសេស ព្រឹត្តិការណ៍ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បី​ផ្ទះញាតិញោមស្អាត សាលារៀន វត្តអារាមស្អាត ដូចជា​នៅវត្តគល់ទទឹង ព្រះអង្គតែងតែបានអប់រំចិត្ត និង​អនុវត្តភាពស្អាត ជាមួយ​អ្នក​មកកម្សាន្ត និងមកគោរពបូជាព្រះពុទ្ធសាសនានៅក្នុងវត្ត។

ជាមួយនឹងភាព«ពន្លកបៃតង» មានការចែកកូនឈើ កម្លងមកនះ ព្រះគ្រូបណ្ឌិត គូ សុភាព បានលើកនូវគំនិតចង់បង្កើតឱ្យជាសួនច្បារបៃតង ដូចជាការដាំត្នោត ឬដើមឈើនានាជាចម្ការ ដើម្បី​ទទួបាន​ប្រយោជន៍​ពី​រុក្ខជាតិ សម្រាប់​អ្នក​ទេសចរ​បានមកកម្សាន្ត។

សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាព ៣ គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះ​​មានយុទ្ធនាការ«ពន្លកបៃតង» ចែក​កូន​ឈើជូន​ពលរដ្ឋយកទៅដាំ យ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ ជំរុញ​លើ​ការ​ការពារ និង​​អភិរក្ស​ជីវចម្រុះ​ការអនុវត្តច្បាប់ ១០០% ចំពោះ​បទល្មើសធនធានធម្មជាតិ។

ព្រម​ទាំងកិច្ច​សហការនានា​ជាមួយអ្នកពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញ​ លើកទឹកចិត្ត ដល់​ពលរដ្ឋកម្ពុជា​ឱ្យដាំដើមឈើឱ្យ​បានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និង​បានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែ​បៃតងនៅតាមតំបន់ការពារធម្មជាតិ៕

The post រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោត ១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដាំក្នុងយុទ្ធនាការ «ពន្លកបៃតង» appeared first on Kampuchea Thmey Daily.

​កូនឈើ​ជិត ១ លាន​ដើម​ ចែក​ដល់​អ្នក​ចូលរួម ពិព័រណ៍ «ពន្លកបៃតង» ៣ ថ្ងៃ មុខ​ក្រសួង​បរិស្ថាន
ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» រយៈពេល​ ៣ ថ្ងៃ​ នៅ​មុខ​​ក្រសួង​បរិស្ថាន​ មាន​កូនឈើ​ចម្រុះ​គ្រប់​ប្រភេទ​ជិត ១ លាន​ដើម បាន​ចែក​ដល់​ពលរដ្ឋ​ដែល​បាន​​ចូលរួម​។

ពិព័រណ៍​ «ពន្លកបៃតង» បណ្ដុះ​គំនិត​ប្រជាពលរដ្ឋ​ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន​។ នេះបើតាម​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ថ្លែងនៅ​ក្នុង​ពិធី​បិទ​ពិព័រណ៍​ «ពន្លកបៃតង» នៅរសៀលថ្ងៃទី១២ ខែកក្កដា​ម្សិលមិញ​នេះ ខណៈ​ដែលលោក​បង្ហាញទិន្នន័យ​​ ក្នុង​ពិព័រណ៍រយៈពេល​ ៣ ថ្ងៃ មានកូនឈើ​ចម្រុះ​ជាង ៩២ ម៉ឺន​ដើម បានចែក​​ជូនដល់​​ប្រជាពលរដ្ឋ​យក​ទៅដាំ​។

បើតាម​លោក​រដ្ឋមន្រ្តី​ ឆ្នាំនេះជាឆ្នាំលើកដំបូង​នៃការធ្វើពិព័រណ៍​កូនឈើ ហើយនៅឆ្នាំ​ក្រោយ​ក្រសួង​បរិស្ថាន​នឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បី​បំផុស​ចលនា​ការ​ដាំដើមឈើ​របស់​ប្រជាពលរដ្ឋ។ ចំណែក​នៅឆ្នាំបន្តបន្ទាប់​ទៀត​នឹ​ងប្រគល់ឲ្យធ្វើនៅ​តាមរាជធានី​ខេត្ត។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅ​ឆ្នាំក្រោយ ក្រសួងបរិស្ថានអាចបណ្តុះកូនឈើបាន​យ៉ាងតិច ៥ លានដើម សម្រាប់​ទុកចែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយ​នៅឆ្នាំ​ក្រោយៗ​ទៀតនឹង​មាន​ថ្នាល​សម្រាប់បណ្តុះកូនឈើលក្ខណៈ​តំបន់ ដែលអាចផលិតកូនឈើបានចំនួន ១០ លានដើមក្នុង​មួយ​ឆ្នាំ។

ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លក​បៃតង» ដែល​ធ្វើ​ឡើងចាប់​ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០២៤ ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើចម្រុះរាប់​ម៉ឺនដើម រួមមាន​ទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជ​ឈើ​ពពួក​ព្រៃលិចទឹក​និង​កោងកាង។

បើតាម​ក្រសួងបរិស្ថាន បន្ទាប់ពី​បញ្ចប់នៅ​រាជធានី​ភ្នំពេញ កម្មវិធី​នឹង​រៀបចំ​នៅតាមមន្ទីរ​បរិស្ថាន​រាជធានីនិង​ខេត្ត​នានា​ចាប់ពី​ថ្ងៃទី ១០-១៦ ខែ​កក្កដាបន្ត​ទៀត​។

ដើម្បី​គាំទ្រ​យុទ្ធនាការដាំ​កូនឈើ​ឲ្យ​បាន​យ៉ាងតិច ១ លានដើម​ក្នុង​មួយ​ឆ្នាំ ក្រសួង​បរិស្ថានបាន​បណ្តុះ​កូនឈើ​បាន​ជាង ១,៣ លានដើម ដើម្បី​ចែកដល់​ពលរដ្ឋ​យកដាំនៅ​តាម​គេហដ្ឋាន និងតាម​ទី​សាធារណៈនានា ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅ​នឹងការប្រែប្រួល​អាកាសធាតុ និងលើកកម្ពស់​សេដ្ឋកិច្ចបៃតង

ដើម្បី​គាំទ្រ​យុទ្ធនាការដាំ​កូនឈើ​ឲ្យ​បាន​យ៉ាងតិច ១ លានដើម​ក្នុង​មួយ​ឆ្នាំ ក្រសួង​បរិស្ថានបាន​បណ្តុះ​កូនឈើ​បាន​ជាង ១,៣ លានដើម ដើម្បី​ចែកដល់​ពលរដ្ឋ​យកដាំនៅ​តាម​គេហដ្ឋាន និងតាម​ទី​សាធារណៈនានា ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅ​នឹងការប្រែប្រួល​អាកាសធាតុ និងលើកកម្ពស់​សេដ្ឋកិច្ចបៃតង និង​ស្រប​តាម​យុទ្ធសាស្ត្របញ្ចកោណ គោលដៅគឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕

The post ​កូនឈើ​ជិត ១ លាន​ដើម​ ចែក​ដល់​អ្នក​ចូលរួម ពិព័រណ៍ «ពន្លកបៃតង» ៣ ថ្ងៃ មុខ​ក្រសួង​បរិស្ថាន appeared first on Kampuchea Thmey Daily.

អាជ្ញាធរ និងមន្ទីរបរិស្ថានខេត្តកោះកុង អំពាវនាវដល់ពលរដ្ឋមកទទួលយកកូនឈើទៅដាំដុះឲ្យបានគ្រប់ៗគ្នា
លោកអភិបាលរងខេត្ត និងមន្ទីរបរិស្ថានខេត្តកោះកុង បានអំពាវនាវដល់ពលរដ្ឋមកទទួលយកកូនឈើទៅដាំដុះឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិ លើកទី៤ លោក អន សុធារិទ្ឋ អភិបាលរងខេត្តកោះកុង បានជូនដំណឹងដល់ស្ថាប័នរដ្ឋ វិស័យឯកជន វត្តអារាម គ្រឹះស្ថានអប់រំសិក្សា សាធារណជន និងអង្គការផ្សេងៗ មកទទួលយកកូនឈើគ្រប់ប្រភេទទៅដាំដុះតាមតម្រូវការ។

លោកអភិបាលរងខេត្ត គូសបញ្ជាក់ថា តាមគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ត្រូវដាំដុះព្រៃឈើអោយបានយ៉ាង​ហោចណាស់៦០ភាគរយឡើងវិញ។ ដូច្នេះបន្តបំផុសស្មារតីចូលរួមដាំស្តារព្រៃឈើតាមទីសាធារណៈ និងតំបន់ការពារអភិរក្ស។

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ថ្លែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា ការចែកកូនឈើគ្រប់ប្រភេទប្រមាណ១៥ម៉ឺនដើមនៅពេលនេះ ធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ មានទីតាំងនៅមន្ទីរបរិស្ថានខេត្ត ស្នាក់ការឧទ្យានុរក្សបទុមសាគរ និងស្នាក់ការឧទ្យានុរក្សកណ្តាលឫស្សីជ្រុំ(ទីរួមស្រុកថ្មបាំង)។

លោកប្រធានមន្ទីរបរិស្ថានខេត្ត បន្តថា ព្រះសង្ឃ មន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ សូមអញ្ជើញមកយកកូនឈើទាំងនេះទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរ អង្គភាព ទីកន្លែងសាធារណៈ​ និងទីតាំងឯកជន នានាដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំដើមឈើឱ្យបានច្រើន ព្រមទាំងបង្កើនគម្របបៃតងនៅខេត្តកោះកុង និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

ក្រសួងបរិស្ថាន បានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើ មុំយុទ្ធសាស្ត្រចំនួន ៣គឺស្អាត បៃតង និងចីរភាព ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈ ភ្ញៀវទេសចរ អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលនិយមនិងស្រឡាញ់ធនធានធម្មជាតិ៕

អត្តបទ៖ សិរីវឌ្ឍនៈ

The post អាជ្ញាធរ និងមន្ទីរបរិស្ថានខេត្តកោះកុង អំពាវនាវដល់ពលរដ្ឋមកទទួលយកកូនឈើទៅដាំដុះឲ្យបានគ្រប់ៗគ្នា appeared first on Kampuchea Thmey Daily.

ទៅពិព័រណ៍ «ពន្លក​បៃតង» មុខ​ក្រសួង​បរិស្ថាន ដឹង​មាន​ដើមឈើ​ហូប​ផ្លែ ដើមឈើ​ប្រណិត​ណា​ខ្លះ​ចែក​ដល់​អ្នក​ចូលរួម?
​ពិព័រណ៍​ «ពន្លក​បៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ រយៈពេល ៣ ថ្ងៃ​ នៅ​មុខ​ទីស្តីការក្រសួង​បរិស្ថាន អ្នកចូលរួមនឹង​ទទួល​បាន​ការ​ចែក​ជូន​កូន​ឈើ​យក​ទៅ​ដាំ​ដោយ​ឥត​គិត​ថ្លៃ ដែល​មាន​កូនឈើ​រាប់​សិប​ប្រភេទ​មាន​ទាំង​ឈើ​ហូប​ផ្លែ ឈើ​ប្រណិត កូន​ឈើ​​ព្រៃ​លិច​ទឹក និង​ឈើ​លម្អ​សរុប​ជាង ៤ ម៉ឺន​ដើម។

​លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា កូនឈើ​ដែល​ចែក​ដល់​អ្នក​ចូល​រួម​ក្នុង​ពិព័រណ៍​រយៈពេល ៣ ថ្ងៃ​នៅ​មុខ​ក្រសួង​បរិស្ថាន​សរុប​មាន​ជាង ៤ ម៉ឺន​ដើម ដែល​បែងចែក​ជា ៤ ប្រភេទ​ខុសៗ​គ្នា​មាន​ឈើ​ហូប​ផ្លែ ឈើ​ប្រណិត កូនឈើ​ព្រៃ​លិច​ទឹក និង​ឈើ​លម្អ។

​កូនឈើ​ទាំង ៤ ប្រភេទ​ ដែល​ចែក​ដល់​អ្នក​ចូលរួម​តាម​ស្តង់​ពិព័រណ៍​ពី​មន្ទីរ​បរិស្ថាន​ទាំង ២៥ រាជធានី​ខេត្តមាន៖

-ឈើ​ប្រណិត​មាន​ ១១ ប្រភេទ៖ ធ្នង់ បេង នាងនួន ក្រញូង កកោះ គគីរ ឈើទាល ច្រេស ខ្លឹមចន្ទន៍ ផ្ដៀក ជើង​គោ។
-ឈើ​ហូប​ផ្លែ​មាន ១៣ ប្រភេទ៖ ខ្នុរ អំពិលទឹក ព្រីង គូលែន អំពិល​ជូ អំពិល​ផ្អែម ត្នោត សំរ៉ង សណ្តាន់ ស្វាយ​ចន្ទី ម្តេញ ប័រ ល្មើរ។
-កូនឈើ​ព្រៃលិច​ទឹក​មាន ១ ប្រភេទ៖ រាំង​ទឹក
-ឈើ​លម្អ​មាន ១៧ ប្រភេទ៖ ក្ងោក ឆត្រ​តៃវ៉ាន់ អង្គារសីល លឿងរាជ ត្របែកព្រៃ សាគូរ៉ា ចាន់គីរី បូព្រឹក គីនិន ស្លារលំអ ឥន្ធនេល ផ្កា​ភួងម៉ាឡៃ រំយោល​មាស ផ្កា​ភូម៉ារ៉ាស់ ផ្កា​ត្រែពណ៌​ ឆ័ត្រ​ទេស ផ្កា​ម៉ោង ១០។

តាម​ស្តង់​នីមួយ​ៗមាន​ការ​កំណត់​ និង​បែក​ចែក​កូន​ឈើ​តាម​​ប្រភេទ​ខុសៗ​គ្នា។ ​ដូចជា​ស្តង់​ខេត្ត​មណ្ឌលគីរី ដែល​ក្រុម​ការងារ​កម្ពុជា​ថ្មី​បាន​ទៅ​ចូលរួម​ផ្ទាល់​កាល​ពី​ម្សិលមិញមាន​ចែក​កូន​ឈើ ៤ ប្រភេទ​ដូចជា ធ្នង់ បេង ឈើ​ទាល និង​កកោះ ដែល​សុទ្ធ​តែ​ជា​ប្រភេទ​ឈើ​ប្រណិត​។ ដោយឡែក​នៅ​ស្តង់​ខេត្ត​រតនគីរី​មាន​ចែក​ទាំង​ប្រភេទ​ឈើ​ប្រណិត​ និង​ឈើ​ហូប​ផ្លែ​ដែល​មាន​សរុប ៦ ប្រភេទ​មាន​ បេង គគីរ ក្រញូង ឈើទាល ប័រ និង​ខ្នុរ។

​ទាក់ទង​ការ​គ្រប់គ្រង​ការ​ចែក​កូនឈើ​ដល់​អ្នក​ចូលរួម គឺ​មាន​ប្រព័ន្ធ​តាម​ដាន​ទិន្នន័យ​ដែល​អាច​ធានា​បាន​ថា​ អ្នក​ចូលរួម​នឹង​ទទួល​បាន​កូនឈើ​គ្រប់​ចំនួន មិន​អាច​លើស​គោលការណ៍​កំណត់។

បើ​តាម​មន្រ្តី​មន្ទីរ​បរិស្ថានដែលប្រចាំការ​​នៅ​ស្តង់​ខេត្ត​រតនគិរី​បាន​បញ្ជាក់​ថា ដើម្បី​គ្រប់គ្រង​ការ​ចែក​កូនឈើ​ឲ្យ​មាន​ប្រសិទ្ធភាព គឺ​មាន​ប្រព័ន្ធ​គ្រប់គ្រង​មួយ​តាម​រយៈ App ដែល​ព័ត៌មាន​អាច​ចែក​រំលែក​ពី​ស្តង់​មួយ​ទៅ​ស្តង់​មួយ​សម្រាប់​គ្រប់គ្រង​លំហូរ​នៃ​អ្នក​ចូលរួម​ដែល​ទទួល​បាន​កូនឈើ​យក​ទៅ​ដាំ។

នៅ​ពេលក្រុមការងារ​កម្ពុជាថ្មីបាន​ទៅ​ចូលស្តង់​ខេត្ត​មណ្ឌលគិរី ​មន្រ្តីប្រចាំការ​តម្រូវ​​​ឲ្យបំពេញ​ឈ្មោះ​ដោយ​ស្កេន QR Code ហើយ​មន្រ្តី​នឹង​ចុះឈ្មោះ​ដើម្បី​បាន​កូន​ឈើ​ផ្សេងៗ​។

បើ​តាម​មន្រ្តី​នៅ​ស្តង់​ពិព័រណ៌​បាន​បញ្ជាក់​ថា កូនឈើ​​ចែក​ដល់​អ្នក​ចូលរួមក្នុង​​​ម្នាក់​ទទួល​បាន​កូនឈើ ១០ ដើម​សម្រាប់​មួយ​ប្រភេទ។ បានន័យ​ថា បើ​កូន​ឈើ​មាន​ ១០ ប្រភេទ (ដូចជា​បេង ធ្នង់ កកោះ ប័រ ខ្នុរ អី​ជាដើម) អ្នក​ចូលរួម​​ទទួល​បានកូនឈើ ១ មុខ​ ១០ ដើម បើយកពីរមុខ​បាន ២០ ដើម បើ​យក ៣ មុខ បាន​ ៣០ ដើម អាស្រ័យ​តាមប្រភេទ​កូនឈើ​​ដែល​ចង់បាន។

«ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើក​ទី៤ ធ្វើ​ឡើង​រយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៤ នៅ​មុខ​ទីស្តីការ​ក្រសួងបរិស្ថាន។ ពិព័រណ៍នេះ​មានការ​ចែក​ជូន​កូន​ឈើ​ដល់​អ្នក​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃដែល​មាន​ទាំង​ប្រភេទ​ឈើ​ប្រណិត ឈើ​ហូប​ផ្លែ កូន​ឈើ​ព្រៃ​លិច​ទឹក និង​ឈើ​លម្អ​សរុប​ជាង ៤ ម៉ឺន​ដើម៕

បន្ត​ចុចអាន៖ ឯកឧត្តម​ ហ៊ុន ម៉ានី ហៅ​ពិព័រណ៍​ «ពន្លក​បៃតង» ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត​ បណ្តុះផ្នត់គំនិត​ពលរដ្ឋកម្ពុជាគ្រប់វ័យ​ឱ្យស្រលាញ់ដើមឈើ

The post ទៅពិព័រណ៍ «ពន្លក​បៃតង» មុខ​ក្រសួង​បរិស្ថាន ដឹង​មាន​ដើមឈើ​ហូប​ផ្លែ ដើមឈើ​ប្រណិត​ណា​ខ្លះ​ចែក​ដល់​អ្នក​ចូលរួម? appeared first on Kampuchea Thmey Daily.

សប្តាហ៍ក្រោយ ​មុខ​ក្រសួង​បរិស្ថាន​ មាន​ចែក​កូនឈើ​ឥត​គិត​ថ្លៃ​ ក្នុង​ពិព័រណ៍​ម្លប់​បៃតង និង​វេទិកា​កេសរ​កូល​ជាតិ​លើកទី៤
កូនឈើ​ចម្រុះជាង ៤ ម៉ឺន​ដើម នឹងចែកជូន​ដល់​ពលរដ្ឋ​​​ដើម្បី​យក​ទៅ​ដាំ​តាម​គេហដ្ឋាន ទី​សាធារណៈ វត្តអារាម សាលារៀន ដោយ​ឥតគិតថ្លៃ នៅ​ពិព័រណ៍​ផ្សព្វផ្សាយ និង​ចែក​កូនឈើ ក្រោម​មូលបទ «ពន្លកបៃតង» និង​វេទិកា​កេសរកូល​ជាតិ​លើក​ទី ​៤ ​នឹង​រៀបចំឡើង​រយៈ​ពេល ០៣ ថ្ងៃ​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែក​ក្កដា ឆ្នាំ២០២៤ នៅ​មុខ​ក្រសួង​បរិស្ថាន ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី ៥ ខែ​កក្កដា ឆ្នាំ២០២៤ លោក សាម អ៊ីន រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ឱ្យ​ដឹង​ថា ​​ក្នុង​កម្មវិធី​ពិព័រណ៍​​ «ពន្លកបៃតង» និង​វេទិកា​កេសរកូល​ជាតិ​លើក​ទី ​៤ នឹងមានកា​រចែក​​​​កូនឈើ​ចម្រុះ​ចំនួន ៤៤ ៥០០ ដើម ដល់​ប្រជាពលរដ្ឋ​​​ដើម្បី​យក​ទៅ​ដាំ​តាម​គេហដ្ឋាន ទី​សាធារណៈ វត្តអារាម សាលារៀន ដោយ​ឥតគិតថ្លៃ។

លោកថា អ្នក​ចូលរួម​ម្នាក់​អាច​ទទួលបា​នកូនឈើចំនួន ១០ ដើម ដែលកូនឈើ​ទាំង​នោះបាន​មក​​ពី​​​​មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត រួមទាំងការ​ផ្តល់​ដោយ​​​​អង្គការដៃគូ​នានា។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ពិព័រណ៍ «ពន្លក​បៃតង» និង​វេទិកា​កេសរកូល​ជាតិ​លើកទី ៤​ រៀបចំ​ឡើង​ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និង​បំផុស​ចលនា​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំដើម​ឈើឱ្យបានច្រើន ​ដើម្បីបង្កើនគម្របព្រៃឈើ​ឲ្យបាន​ ៦០% នៅ​ឆ្នាំ ២០៥០ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលក្រសួង​បរិស្ថាន​បាន​ដាក់ចេញផ្តោតលើមុំយុទ្ធសាស្ត្រចំនួន ៣ គឺស្អាត បៃតង និងចីរភាព។

លោកបន្ត​ថា ពិព័រណ៍​រយៈពេល ៣ ថ្ងៃនេះ អ្នក​ចូលរួម​​ក្រៅ​ពីទទួល​ការ​បាន​កូនឈើ​យក​ទៅ​ដាំ​ដោយ​ឥត​គិត​ថ្លៃ ​ក៏អាច​ទស្សនា​សមិទ្ធផលពី​ក្រសួង​ស្ថាប័ន​ និង​មានការ​តាំង​បង្ហាញ​​ផលិតផល​ខ្មែរ​ និង​ផលិតផលជីវៈចម្រុះ​ពី​សហគមន៍ និងអង្គ​ការ​ជា​ដៃគូ។

បើតាមមន្រ្តីក្រសួង​បរិស្ថាន ព្រឹត្តិការណ៍ «ពន្លក​បៃតង» និង​វេទិកា​កេសរ​កូល​ជាតិ​លើកទី ៤ នឹង​​​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១០ ខែ​កក្កដា ឆ្នាំ២០២៤ ក្រោម​អធិបតីភាពឯកឧត្តម​​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងមានការ​ចូលរួម​ពី​​តំណាងក្រសួង ​ស្ថាប័ន ស្ថានទូត អង្គការ​ដៃគូ វិស័យ​ឯកជន អ្នក​ជំនាញជាតិ-អន្តរជាតិ សមាគម​យុវជន​នានា និង​សាធារណជន៕

The post សប្តាហ៍ក្រោយ ​មុខ​ក្រសួង​បរិស្ថាន​ មាន​ចែក​កូនឈើ​ឥត​គិត​ថ្លៃ​ ក្នុង​ពិព័រណ៍​ម្លប់​បៃតង និង​វេទិកា​កេសរ​កូល​ជាតិ​លើកទី៤ appeared first on Kampuchea Thmey Daily.