ព័ត៌មានជាតិ
កូនឈើជិត ១ លានដើម ចែកដល់អ្នកចូលរួម ពិព័រណ៍ «ពន្លកបៃតង» ៣ ថ្ងៃ មុខក្រសួងបរិស្ថាន
ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៣ ថ្ងៃ នៅមុខក្រសួងបរិស្ថាន មានកូនឈើចម្រុះគ្រប់ប្រភេទជិត ១ លានដើម បានចែកដល់ពលរដ្ឋដែលបានចូលរួម។

ពិព័រណ៍ «ពន្លកបៃតង» បណ្ដុះគំនិតប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន។ នេះបើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងនៅក្នុងពិធីបិទពិព័រណ៍ «ពន្លកបៃតង» នៅរសៀលថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ ខណៈដែលលោកបង្ហាញទិន្នន័យ ក្នុងពិព័រណ៍រយៈពេល ៣ ថ្ងៃ មានកូនឈើចម្រុះជាង ៩២ ម៉ឺនដើម បានចែកជូនដល់ប្រជាពលរដ្ឋយកទៅដាំ។
បើតាមលោករដ្ឋមន្រ្តី ឆ្នាំនេះជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសចលនាការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឲ្យធ្វើនៅតាមរាជធានីខេត្ត។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា នៅឆ្នាំក្រោយ ក្រសួងបរិស្ថានអាចបណ្តុះកូនឈើបានយ៉ាងតិច ៥ លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀតនឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើបានចំនួន ១០ លានដើមក្នុងមួយឆ្នាំ។



ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹកនិងកោងកាង។
បើតាមក្រសួងបរិស្ថាន បន្ទាប់ពីបញ្ចប់នៅរាជធានីភ្នំពេញ កម្មវិធីនឹងរៀបចំនៅតាមមន្ទីរបរិស្ថានរាជធានីនិងខេត្តនានាចាប់ពីថ្ងៃទី ១០-១៦ ខែកក្កដាបន្តទៀត។
ដើម្បីគាំទ្រយុទ្ធនាការដាំកូនឈើឲ្យបានយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ក្រសួងបរិស្ថានបានបណ្តុះកូនឈើបានជាង ១,៣ លានដើម ដើម្បីចែកដល់ពលរដ្ឋយកដាំនៅតាមគេហដ្ឋាន និងតាមទីសាធារណៈនានា ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង
ដើម្បីគាំទ្រយុទ្ធនាការដាំកូនឈើឲ្យបានយ៉ាងតិច ១ លានដើមក្នុងមួយឆ្នាំ ក្រសួងបរិស្ថានបានបណ្តុះកូនឈើបានជាង ១,៣ លានដើម ដើម្បីចែកដល់ពលរដ្ឋយកដាំនៅតាមគេហដ្ឋាន និងតាមទីសាធារណៈនានា ដើម្បីធានាឲ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ គោលដៅគឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


