ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តកែបនឹងចែកកូនឈើប្រណិតជាង១ម៉ឺនដើម ដើម្បីដាំកែលម្អសោភ័ណភាពក្នុងយុទ្ធនាការពន្លកបៃតង
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានប្រាប់ឲ្យដឹងថា កន្លងមកមន្ទីរបរិស្ថានខេត្តកែបបានចែងកូនឈើត្រណិតដាំកែលម្អសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តកែបជាង១ម៉ឺនដើមនៅក្នុងយុទ្ធនាការពន្លកបបៃតង។

លោក អិន សៅ បានបន្ដថា មន្ទីរបរិស្ថាននៅតែបន្តចែកកូនឈើ និងជំរុញឲ្យពលរដ្ឋដាំដើមឈើឡើងវិញ ដើម្បីចូលរួមបង្កើតដីគម្រប់ព្រៃឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ក៏ដូចជាទប់ស្កាត់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោកបន្ថែមថា កន្លងមកក្រសួងបរិស្ថានបានធ្វើយុទ្ធនាការសំខាន់២ ទី១ ការកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងទី២ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ហើយថ្មីៗនេះ ក្រសួងបានដាក់ចុះយុទ្ធនាការទី៣ ពន្លកបៃតង់ ដោយគ្រោងចែកកូនឈើ១លានដើមក្នុង១ឆ្នាំ។ ហើយយុទ្ធនាការនេះ ខេត្តកែបក៏បាននឹងកំពុងអនុវត្តយ៉ាងស្វាហាប់ និងផុសផុល ដោយមន្ទីរបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើប្រណិត និងឈើលម្អបានជាង២ម៉ឺនដើមនៅក្នុងឆ្នាំ២០២៤នេះ។
ប្រធានមន្ទីរបរិស្ថានខេត្តកែបបានបន្តឱ្យដឹងទៀតថា នៅក្នុងយុទ្ធនាការនេះ មន្ទីរបរិស្ថានបានចែកជូនកូនឈើដោយឥតគិតថ្លៃទៅដល់ មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសប្រជាពលរដ្ឋ បានយកទៅដាំបានជាង១ម៉ឺនដើមរួចមកហើយ។ មន្ទីរនៅតែបន្តចែក និងជំរុញឲ្យប្រជាពលរដ្ឋបន្តដាំដើមឈើប្រណិតឡើងវិញ ដើម្បីចូលរួមបង្កើតដីគម្រប់ព្រៃឈើឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ក៏ដូចជាទប់ស្កាត់ការបន្សាំនឹងការប្រែប្រួលអាកាសធាតុផ្សេងៗផងដែរ។

មន្ត្រីជំនាញខេត្តកែបបានបញ្ជាក់ថា ក្រៅពីមានឧទ្យានជាតិព័ណបៃតងនៅកណ្តាលក្រុង កែបជាខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនដើម ដែលធ្វើឲ្យខេត្តនេះមានភាពទាក់ទាញទេសចរខ្លាំង នៅរដូវក្ងោកផ្កា ខណៈដែលអភិបាលខេត្តមានចក្ខុវិស័យប្រែក្លាយខេត្តកែប ជាក្រុងធម្មជាតិ និងខេត្តជាគោលដៅទេសចរណ៍បៃតង ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់៕
អត្ថបទ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


