ព្យាករណ៍ Archives - Kampuchea Thmey Daily

តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ
បច្ចុប្បន្ននេះ ភពផែនដីកំពុងតែញាំញីដោយជម្លោះ និងគ្រោះមហន្តរាយធម្មជាតិ ដែលសុទ្ធតែបង្កឡើងដោយស្នាដៃមនុស្សខ្លួនឯង ហើយកាលពីអតីតកាល មានគ្រូទាយជាច្រើននាក់ បានទស្សន៍ទាយអំពី ថ្ងៃអវសានពិភពលោក។ យ៉ាងណា ត្បិតមិនមែនជាគ្រូទាយ តែអ្នកប្រាជ្ញរូបវិទ្យានិងគណិតវិទូដ៏ល្បីល្បាញសញ្ជាតិអង់គ្លេសគឺ អ៊ីសាក់ ញូវតុន ក៏ធ្លាប់ចេញការព្យាករផងដែរអំពីទីបញ្ចប់ពិភពលោក ហើយវានៅសល់ពេលមិនយូរទៀតទេ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Unilad កាលពីថ្ងៃសុក្រទី២៦ខែកក្កដាឆ្នាំ២០២៤។

(រូបថត៖ Getty)

តាមពិតទៅ នៅសតវត្សរ៍ទី១៨ លោក ញូវតុន បានធ្វើការព្យាករចំពោះរឿងជាច្រើន ហើយរឿងមួយដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺ ការព្យាករអំពីទីបញ្ចប់នៃអរិយធម៌មនុស្សលោកតែម្តង។

ក្នុងនាមជាគ្រិស្តបរិស័ទ ញូវតុន បានបង្កើតទ្រឹស្ដី ដោយដកស្រង់ចេញពីព្រះគម្ពីរ Book of Daniel ហើយគុណគូរអំពីហេតុការណ៍ដែលនឹងកើតឡើងនាពេលខាងមុខ។

អ៊ីសាក់ ញូវតុន (រូបថត៖ Getty)

តាមទ្រឹស្តីរបស់លោក ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តសម័យទំនើប យកមកបកស្រាយនិងពន្យល់ច្បាស់ៗគឺថា ពិភពលោក នឹងត្រូវបញ្ចប់នៅឆ្នាំ២០៦០ ឬអាចមានករណីពិសេសដែលវានឹងបញ្ចប់លឿនជាងនេះទៀត។

ពាក់ព័ន្ធរឿងនេះ ប្រវត្តិវិទូឈ្មោះ Andrei Tapalaga និយាយថា ទីបញ្ចប់នៃពិភពលោក ដែល ញូវតុន កំពុងសំដៅទៅនោះ គឺផ្អែកលើព្រះគម្ពីរ Book of Daniel ដែលថា នោះជាពេល ព្រះយេស៊ូវ វិលត្រឡប់មកវិញហើយនាំយកមកនូវសន្តិភាព ​សម្រាប់​ពិភពលោកនិង​គ្រប់​គ្រង​ពេញ​មួយ​សហស្សវត្សរ៍។ ព្រះយេស៊ូវ នឹងដុតបំផ្លាញអស់អ្នកដែលបង្ខូចសាសនាគ្រិស្ត ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

(រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការព្យាកររបស់ ញូវតុន ប៉ុណ្ណោះ ហើយរឿងពិតក៏មិនអាចកើតឡើងដូចនេះបានដែរ។ តួយ៉ាងដូចជាទំនាយរបស់លោកយាយពិការភ្នែក Baba Vanga អ៊ីចឹង ដែលទំនាយរបស់គាត់ខ្លះ បានក្លាយជាការពិតមែន ប៉ុន្តែមិនមែនគ្រប់គ្នាត្រូវតែជឿនោះទេ ព្រោះអ្វីៗសុទ្ធតែមើលមិនឃើញដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការសិក្សា៖ ៣ភាគ៤នៃទីក្រុងលើពិភពលោក កំពុងប្រឈម គ្រោះថ្នាក់បណ្តាលមកពីអាកាសធាតុ

The post តាមការព្យាកររបស់ អ៊ីសាក់ ញូវតុន, ថ្ងៃអវសានពិភពលោក នៅសល់ពេលមិនយូរទៀតនោះទេ appeared first on Kampuchea Thmey Daily.

លោក អូន ព័ន្ធមុនីរ័ត្ន ព្យាករសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងរឹងមាំ ៦,៦% នៅឆ្នាំ ២០២៤
សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងបន្តកើនឡើង ៦,៦% នៅឆ្នាំ ២០២៤នេះ ខណៈឆ្នាំ២០២៣ សម្រេចបានកំណើនប្រមាណត្រឹម ៥,៦%ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងកម្មវិធីសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា”នៅថ្ងៃទី៣០ មករា នេះ លោក ឧបនាយករដ្ឋមន្រ្តីបានបន្តថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តគាំទ្រ ដែលមានជាអាទិ៍ “ច្បាប់ (ថ្មី) ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”, “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២២-២០៣៥”, “ផែនទីបង្ហាញផ្លូវសម្រាប់ការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិកត្រូនិក” និង “ផែនទីបរិវត្តកម្មឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរកម្ពុជាឆ្នាំ ២០២៣-២០២៧” ដើម្បីទាញយក និងជំរុញឱ្យអស់សក្តានុពលនៃប្រភពកំណើនសេដ្ឋកិច្ច បច្ចុប្បន្ន និងប្រភពកំណើនសេដ្ឋកិច្ចថ្មីៗរបស់កម្ពុជា ក្នុងគោលដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់ និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ និងធានាចីរភាពកំណើន រយៈពេលវែង ក៏ដូចជាត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងឆ្លើយតបទៅនឹងការ ប្រែប្រួលនិម្មាបកម្មសេដ្ឋកិច្ច និងសកលភាវូបនីយកម្ម។

លោក អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នេះ នៅតែតម្កល់ “ការបន្តធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ” ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាគោលដៅយុទ្ធសាស្ត្រសំខាន់ទីមួយរបស់ រាជរដ្ឋាភិបាល ដូចមានចែងក្នុងបាវចនាទាំង ៥ របស់ “យុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១” ដែលរួមមាន៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ។ ជាក់ស្តែង រាជរដ្ឋាភិបាលបាន កំណត់នូវចក្ខុវិស័យ ធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវ៉ាក់តម្លៃសកល សមាហរណកម្ម ទៅក្នុងបណ្តាញផលិតកម្មតំបន់ និងការអភិវឌ្ឍកន្សោមផលិតកម្មប្រទាក់ក្រឡា ទន្ទឹមនឹងការពង្រឹង ភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពឧស្សាហកម្មក្នុងស្រុក ហើយបន្តឈានទៅអភិវឌ្ឍ ឧស្សាហកម្មទំនើប ដែលផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។

បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះ, ជំនាញ, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាស្នូលក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ជាពិសេស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យា ទាំងពេលបច្ចុប្បន្ន និងអនាគត ។

លោក ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា« បើទោះជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដូចបានរៀបរាប់ខាងលើក៏ដោយ ក៏កត្តាកំណត់ភាពជោគជ័យ គឺអាស្រ័យលើការចូលរួមយ៉ាងសកម្ម និង ផុសផុលពីគ្រប់មជ្ឈដ្ឋាន និងដៃគូពាក់ព័ន្ធទាំងវិស័យសាធារណៈ, វិស័យឯកជន និង ដៃគូអភិវឌ្ឍន៍ ។ ក្នុងន័យនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងខិតខំប្រឹងប្រែង ពន្លឿន និងពង្រឹងកម្មវិធីកែទម្រង់ និងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តគន្លឹះៗរបស់រាជរដ្ឋាភិបាល ប្រកបដោយស្មារតីបុរេសកម្ម, ទំនួលខុសត្រូវ និងបំពេញបន្ថែមគ្នា »។

គួរបញ្ជាក់ថា ការព្យាករកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដែលមាន ៦,៦%នៅឆ្នាំ២០២៤នេះ ផ្ទុយពីការប៉ាន់ប្រមាណរបស់ធនាគារជាតិនៃកម្ពុជា ដែលមានត្រឹមតែ ៦,៤%ប៉ុណ្ណោះ ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។ ទន្ទឹមនឹងនេះ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថា មានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថា ថ្លៃប្រេងឆៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់៕

អត្ថបទ៖ សំអឿន

The post លោក អូន ព័ន្ធមុនីរ័ត្ន ព្យាករសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើងរឹងមាំ ៦,៦% នៅឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

វិស័យឧស្សាហកម្មកម្ពុជា រំពឹងថានឹងមានកំណើន ៨,៥% នៅឆ្នាំ ២០២៤
វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកពីការងើបឡើងវិញ អនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរនៅបន្តរក្សាបាន កំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ នេះបើយោង​តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។

ប្រភពដដែលបញ្ជាក់ថា អនុវិស័យកាត់ដេរ រំពឹងថា នឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើង នៃតម្រូវការ​សកល ជាពិសេសបណ្ដាប្រទេសជាដៃគួពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ ជាមួយគ្នានេះ, ការដាក់ចេញនូវ ” យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ, ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-​២០២៧ ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ។

យ៉ាងណាមិញ, ភាពមិនប្រាកដប្រជាខ្ពស់នៃ ស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់​តម្រូវការខាង​ក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យ អវិជ្ជមានដល់អនុវិស័យនេះផងដែរ។ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានភាពល្អ ដែលមួយផ្នែក​នឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យ តម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយ​ការរំពឹង​ទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី នឹងបន្តជំរុញកំណើននៃអនុវិស័យនេះ លើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិត​ផលសំខាន់ៗ មួយចំនួនរួមមាន ដូចជា បន្ទះសូឡា, សំបកកង់, និងស្បែកសត្វមានរោម ជាដើម។

ទន្ទឹមនេះ, ការដាក់ចេញនូវ “ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងអាចរួម ចំណែកបង្កើន​បរិយាកាស​វិនិយោគ​ឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។ ដោយឡែកអនុវិស័យសំណង់ ត្រូវបានរំពឹងថា នឹងបន្តកំណើន​ទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងទុក ងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស ជាពិសេសសម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជា សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែល​សកម្មភាពសំណង់លំនៅឋានក៏ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតក្នុងកម្រិតទាប៕

The post វិស័យឧស្សាហកម្មកម្ពុជា រំពឹងថានឹងមានកំណើន ៨,៥% នៅឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើនវង្វង់ ៦,៦ ភាគរយសម្រាប់ឆ្នាំ ២០២៤
សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម, វិស័យសេវាកម្ម, និងវិស័យកសិកម្ម។

យោងតាមខ្លឹមសាសង្ខេបសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ បានបង្ហាញថា ការរំពឹងទុកនេះ បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹង ថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។

តាមរបាយការណ៍ដដែលបានបញ្ជាក់ថា សម្រាប់វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុង រង្វង់ ៨,៥% ក្នុងឆ្នាំ ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យ កាត់ដេរ ស្របពេលដែល អនុវិស័យកម្មន្តសាលមិនមែនកាត់​ដេរនៅបន្តរក្សា​បានកំណើនរឹងមាំ ខណៈដែលអនុវិស័យ សំណង់នៅបន្តមានកំណើនទាប។ ដោយឡែកសម្រាប់ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រា កំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេស​អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់ វិស័យ-អនុវិស័យគាំទ ផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។

ចំពោះវិស័យកសិកម្មវិញ ត្រូវបានរំពឹងថានឹងបន្តសម្រេចបានកំណើនល្អក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារ​ការបន្តនិន្នាការ​ល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈ ដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ អនុវិស័យ​ដំណាំបន្តនិន្នាការល្អដោយសារ ការរំពឹងទុកនូវកំណើននៃ ផលិតកម្មដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន «កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)» ជាដើម។

បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញក្នុងអត្រាកំណើន ៦,៦% យ៉ាងណាក្តី, កម្ពុជាក៏នឹងនៅបន្តជួប​ប្រទះ​នឹងហានិភ័យ និងបញ្ហាប្រឈមចម្បងៗ ជាពិសេសពីកត្តាខាងកក្រៅ ដែលអាចធ្វើឱ្យ កំណើនខាងលើនេះ មិនអាចសម្រេចបានតាមការគ្រោងទុក ក៏ដូចជាអាចទាញពន្យឺតដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជារួម ក្នុងរយៈពេលមធ្យមខាងមុខ។

ជាមួយគ្នានេះ ការលេចឡើងនូវនិន្នាការថ្មីៗ តម្រូវឱ្យកម្ពុជាខិតខំពង្រីក និងបន្តពង្រឹងមូលដ្ឋានខាងក្នុង ឱ្យកាន់តែមាន ភាពប្រកួតប្រជែង ដើម្បីស្រូប និងទាញយកប្រយោជន៍ពីកាលានុវត្តភាពថ្មីៗទាំងនោះ ក៏ដូចជាបន្ដកសាងភាពធន់នៃ សង្គម-សេដ្ឋកិច្ច ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការ​បញ្ចៀសហានិភ័យដែលនឹងកើតឡើង ក្នុងពេលខាងមុខជាយថាហេតុ៕

អត្ថបទ៖ ផល ធារិត

The post សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើនវង្វង់ ៦,៦ ភាគរយសម្រាប់ឆ្នាំ ២០២៤ appeared first on Kampuchea Thmey Daily.

ADB រក្សាការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤.៨ ភាគរយ ឆ្នាំ ២០២៣
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅតែបន្តជំហររក្សាទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់តំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤.៨ ភាគរយ នៅឆ្នាំ ២០២៣ ដោយសារមានតម្រូវការក្នុងស្រុកកើនឡើងខ្លាំង ដែលបានបន្តគាំ​ទ្រដល់ការងើបឡើងវិញក្នុងតំបន់។

យោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) បានឱ្យដឹងថា អតិផរណាត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះ ដែលខិតជិត​ដល់កម្រិតមួយមុនជំងឺរាតត្បាត ដោយសារកត្តាតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ អតិផរណានៅតំបន់អាស៊ី​កំពុង​អភិវឌ្ឍន៍ត្រូវបានព្យាករណ៍ថា នឹងមាន ៣.៦ ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ខែមេសា ៤.២ ភាគរយ។ ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណាសម្រាប់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣.៤ ភាគរយ ពីការប៉ាន់​ស្មានមុន ៣.៣ ភាគរយ ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ ២០២៣។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា«អាស៊ី និងប៉ាស៊ីហ្វិកបន្តងើបឡើងវិញ​ពីជំងឺរាតត្បាតក្នុងល្បឿនមានស្ថិរភា ហើយសកម្មភាពតម្រូវការ និងសេវាកម្មក្នុងស្រុកកំពុងជំរុញឱ្យមានកំណើន ខណៈសេដ្ឋកិច្ចជាច្រើនក៏ទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក្ដី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែអាក្រក់ទៅៗ»។

ចំណែកឯកការបើកឡើងវិញនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ជាពិសេសសេដ្ឋកិច្ចរបស់ PRC ត្រូវបានព្យាករណ៍ថា នឹងពង្រីក ៥.០​​​ ភាគរយ នៅឆ្នាំនេះ ដែលមិនផ្លាស់​ប្តូរពីការព្យាករណ៍កាលពីខែមេសាកន្លងមក រួមផ្សំមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាង​ណាក៏ដោយ តម្រូវការសម្រាប់ការអភិវឌ្ឍការនាំចេញគ្រឿងអេឡិចត្រូនិក និងទំនិញផលិត​ផ្សេងទៀត​របស់អាស៊ីកំពុង​ធ្លាក់ចុះ ដោយសារការរឹតបន្តឹងរូបិយវត្ថុលើសកម្មភាពសេដ្ឋកិច្ចក្នុង​ប្រទេសដែលមាន​សេដ្ឋកិច្ចជឿនលឿន។

គួររំលឹកផងថា ធនាគារ ADB កំពុងរក្សាការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់អនុតំបន់ភាគច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក។ លើកលែងតែតអាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះមកត្រឹម ៤.៦ ភាគរយ នៅឆ្នាំនេះ និង ៤.៩ ភាគរយ នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មានខែមេសា ៤.៧ ភាគរយ និង ៥.០ ភាគរយ រៀងគ្នា។ ដោយឡែក​ការព្យាករណ៍​សម្រាប់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួលចុះតិចតួចមកត្រឹម ៤.៣ ភាគរយ ពី ៤.៤ ភាគរយ សម្រាប់ ២០២៣ និងទៅ ៤.៤ ភាគរយ ពី ៤.៦ ភាគរយ ក្នុងឆ្នាំ ២០២៤៕

ប្រែសម្រួលដោយ​៖ ផល ធារិត

The post ADB រក្សាការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤.៨ ភាគរយ ឆ្នាំ ២០២៣ appeared first on Kampuchea Thmey Daily.

ធនាគារជាតិព្យាករណ៍ថា ២០២៣ កម្ពុជា នឹងមានអតិផរណាក្នុងរង្វង់ ២% ធ្លាក់ចុះជាងឆ្នាំមុន
ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ធ្វើការ​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០២៣ នេះ អតិផរណា​របស់​កម្ពុជា ស្ថិត​ក្នុង​រង្វង់ ២ ភាគរយ ខណៈ​ឆ្នាំ ២០២២ កន្លងទៅ ឡើង​ដល់ ៥,៤ ភាគរយ ដោយសារ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ គួបផ្សំ​នឹង​បញ្ហា​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​បញ្ហា​ដុល្លារ​រូបនីយកម្ម ដែល​នាំ​ដល់​ការ​ឡើងថ្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ។

ការ​បង្ហាញ​ការ​ព្យាករណ៍​នេះ​បាន​ធ្វើ​នៅ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ស្ថានភាព​ស្ថិរភាព​ហិរញ្ញវត្ថុ ឆ្នាំ ២០២២ នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា នេះ ក្រោម​អធិបតីភាព លោកស្រី ជា សិរី ទេសាភិបាល​រង​ធនាគារ​ជាតិ នៃ​កម្ពុជា។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទស្សនវិស័យ​សម្រាប់​ឆ្នាំ ២០២៣ សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន ៥,៥% ជាមួយ​នឹង​កម្រិត​អតិផរណា​ទាប​ប្រមាណ ២%។

ហានិភ័យ​សក្ដានុពល​ចម្បងៗ មាន​ប្រភព​ពី​កត្តា​ខាងក្រៅ​ដោយសារ​ការ​បើកចំហ​សេដ្ឋកិច្ច ក៏ដូចជា​ការ​ពឹងផ្អែក​ខ្លាំង​របស់​សេដ្ឋកិច្ច​កម្ពុជា​លើ​វិស័យ​ខាងក្រៅ។ ហានិភ័យ​ទាំងនេះ​មាន​ដូចជា ការ​អូស​បន្លាយ នៃ​ភាព​តានតឹង​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​ការ​រឹត​បន្តឹង នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​អន្តរជាតិ ដែល​ប៉ះពាល់​ដល់​ការ​រំពឹង​ទុក នៃ​ការ​នាំចេញ និង​ការ​វិនិយោគ​ចូល​មក​កម្ពុជា។ បញ្ហា​អូស​បន្លាយ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន ដែល​អាច​បង្អាក់​កំណើន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា និង​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​ឥណទាន បណ្ដាល​មកពី​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​លើ​ទីផ្សារ​អន្តរជាតិ នាំ​ឲ្យ​កំណើន​ឥណទាន​ថយ​ចុះ ហើយ​ចំណាយ​លើ​ការ​ខ្ចី​ខ្ពស់​ជាង​មុន​ក៏​អាច​កាត់​បន្ថយ​ការ​វិនិយោគ​ក្នុងស្រុក​ផង​ដែរ។

ទន្ទឹម​នឹង​ហានិភ័យ​ខាងក្រៅ ហានិភ័យ​សក្ដានុពល​ខាងក្នុង ក៏​ត្រូវ​យកចិត្តទុកដាក់ និង​តាមដាន​ផង​ដែរ ក្នុង​នោះ​អាច​កើតមានឡើង​ពី​វិស័យ​អចលនទ្រព្យ។ ក្នុង​រយៈពេល​ប្រមាណ ១ ទសវត្សរ៍ មុន​ពេល​វិបត្តិ​កូវីដ-១៩ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ប៉ុន្តែ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក និង​ក្នុង​ស្រុក​ដោយសារ​វិបត្តិ​កូវីដ និង​ការ​ងើបឡើង​ក្នុង​ស្ថានភាព​មិន​ប្រាកដប្រជា បាន​ធ្វើ​ឲ្យ​តម្រូវការ​ក្នុង​វិស័យ​នេះ​ធ្លាក់​ចុះ​ជា​លំដាប់។ ស្ថានភាព​នេះ ទាមទារ​ឲ្យ​មាន​ការ​តាមដាន​យ៉ាង​ប្រុងប្រយ័ត្ន ជាពិសេស​លើ​ការ​ផ្ដល់​ឥណទាន​ទៅ​កាន់​វិស័យ​អចលនទ្រព្យ ព្រមទាំង​ពង្រឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​គ្រប់គ្រង​ហានិភ័យ​ដែល​អាច​កើត​មាន​ឡើង និង​ឥទ្ធិពល​រាលដាល​ទៅកាន់​វិស័យ​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ការ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​នេះ ធនាគារ​ជាតិ នៃ​កម្ពុជា បាន​និង​កំពុង​អនុវត្ត​វិធានការ​ចាកចេញ​ពី​វិបត្តិ ដោយ​ការ​ពង្រឹង​ក្របខណ្ឌ​បទបញ្ញត្តិ​ឡើងវិញ ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន ដើម្បី​ពង្រឹង​ភាព​ធន​របស់​ប្រព័ន្ធ​ធនាគារ ស្រប​ពេល​នឹង​ការ​ជួយ​ដល់​វិស័យ​អាទិភាព ដូចជា សហគ្រាស​ធុន​តូច និង​មធ្យម វិស័យ​កសិកម្ម អប់រំ ក្នុង​ដំណាក់កាល នៃ​ងើបឡើង​របស់​សេដ្ឋកិច្ច។ ទន្ទឹម​នេះ ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ ជា​ការងារ​អន្តរ​វិស័យ ទាមទារ​ឲ្យ​មាន​កិច្ចសហការ និង​សម្របសម្រួល​ទាំង​ពី​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​នានា ដោយសារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មាន​ភាព​ប្រទាក់​ក្រឡា​យ៉ាង​ជិតស្និទ្ធ ទាំង​ក្នុងចំណោម​វិស័យ​ហិរញ្ញវត្ថុ និង​ជាមួយ​វិស័យ​សេដ្ឋកិច្ច​រូបវន្ត៕

អត្ថបទ ៖ សំអឿន

The post ធនាគារជាតិព្យាករណ៍ថា ២០២៣ កម្ពុជា នឹងមានអតិផរណាក្នុងរង្វង់ ២% ធ្លាក់ចុះជាងឆ្នាំមុន appeared first on Kampuchea Thmey Daily.